ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបញ្ជាក់លម្អិតរឿងបាតុកម្មរបស់ថៃមុខស្ថានទូតខ្មែរ
ឆ្លើយតបនឹងក្តីបារម្មណ៍ពីសំណាក់មហាជនខ្មែរជុំវិញសុវត្ថិភាពរបស់មន្ត្រី បុគ្គលិក និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃនោះ លោកទូតខ្មែរចេញមុខមកអះអាងបែបនេះ ។ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃបានប្រកាសជាសាធារណៈថា មន្ត្រីបុគ្គលិកនៃស្ថានទូតទាំងអស់គឺមានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី ខណៈដែលស្ថានទូតខ្មែរ ក៏កំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេសជាធម្មតា ។លោកឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់តាមគណនីហ្វេសបុកយ៉ាងដូច្នេះថា «គោរពជូនបងប្អូនទាំងអស់ជាទីគោរពស្រឡាញ់! អាស្រ័យដោយមានបងប្អូនជាច្រើនបានសម្តែងក្តីបារម្ភចំពោះមន្ត្រី បុគ្គលិក និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្ទាប់ពីទទួលបានដំណឹងអំពីការប្រមូលផ្តុំធ្វើបាតុកម្មរបស់បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ នៅមុខស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ។ ខ្ញុំបាទ តាងនាមមន្ត្រីបុគ្គលិកស្ថានទូតទាំងអស់ សូមជម្រាបជូនបងប្អូនមេត្តាជ្រាបថា៖ កាលពីវេលាម៉ោង 10:00 នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ក្រុមបាតុករដែលហៅខ្លួនឯងថស «បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ» បានប្រមូលផ្តុំគ្នាចំនួនប្រមាណ២០០នាក់ នៅទីតាំងដងផ្លូវម្ខាងទៀត ទល់មុខស្ថានទូតកម្ពុជា ដើម្បីធ្វើបាតុកម្ម ថ្លែងញត្តិ ទាមទារឲ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ ។ ការប្រមូលផ្តុំបានប្រព្រឹត្តទៅដោយធម្មតាមានសណ្តាប់ធ្នាប់ និងរំសាយទៅវិញនៅវេលាម៉ោង 11:15 នាទីព្រឹក ថ្ងៃដដែល។ ឯកឧត្តម ហ៊ុន សារឿន Read more