គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ពលករខ្មែរជិត២ពាន់នាក់ បានវិលត្រឡប់មកប្រទេសកំណើតវិញ តាមច្រកព្រំដែនទាំង៥ ក្នុងភូមិសាស្ត្រ នៃខេត្តបាត់ដំបង
បាត់ដំបង៖ ពលករខ្មែរជិត២ពាន់នាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តនៃខេត្តបាត់ដំបង ។ នេះបើតាមលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង តាមប្រព័ន្ធ Telegram នារាត្រីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ។ លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់បន្ថែមទៀតថា ជាបន្តបន្ទាប់ប្រជាពលរដ្ឋ និងពលករខ្មែរបានធ្វើដំណើរចូលតាមច្រកទ្វារព្រំដែនទាំង០៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សរុបទាំងអស់ចំនួន ១.៦៩៩នាក់ ស្រីចំនួន៧៨៧នាក់ ក្នុងនោះមានពលករចូលចំនួន ១.០៨៩នាក់ ស្រីចំនួន៥១៧នាក់ និងធ្វើដំណើរចេញសរុបចំនួន ៩១៣នាក់ ស្រីចំនួន៤០២នាក់ ក្នុងនោះមានពលករចេញចំនួន ៥៣៤នាក់ ស្រីចំនួន២៥៥នាក់ ។លោកអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបន្តទៀតថាច្រកទ្វារព្រំដែន អន្តរជាតិដូង ក្នុងស្រុកកំរៀង បានបិទពុំដំណើរការទេ ប៉ុន្តែបានបើកច្រកថ្មើរជើងសម្រាប់ពលករវិលត្រឡប់ចូលប្រទេសវិញ ចំពោះច្រកទ្វារព្រំដែនចំនួន០៤ទៀត បានបើកដំណើរការជាធម្មតា និងពុំមានស្ថានភាពអ្វីគួរឱ្យកត់សំគាល់ឡើយ ហើយនៅច្រកទ្វារព្រំដែនអន្តរជាតិដូង មានប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យទីតាំងសម្រាប់រៀបចំត្រៀមទទួលពលករវិលត្រឡប់ពីថៃផងដែរ ។ លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងទៀតថា សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ មានរថយន្តកម្ពុជា បានដឹកទំនិញចូលប្រទេសថៃ Read more