ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥ នាល្ងាច​ថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ ថា ពិធីស្រាយបួសខែរ៉ាម៉ាឌន​ នៃសាសនាឥស្លាមកម្ពុជា​ គឺបង្ហាញអំពីសាមគ្គីភាព ការយោគយល់គ្នា និង​ការរស់នៅជាមួយគ្នាប្រកប​ដោយក្តីមេត្តា ករុណា​ រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សុខ​សន្តិភាព ហើយក៏ជាឱកាសសម្រាប់ឱ្យអ្នកចូលរួមពិធី បានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិត​ស្និទ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា សំដៅថែរក្សា​នូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតីនៅក្នុងការអភិវឌ្ឍសង្គម​សេដ្ឋកិច្ចជាតិ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូល​ដ្ឋាន​នៃការពង្រឹងសុខដុមនីយកម្មសាសនិកនៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់​ទង្វើ​រើសអើងសំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិ​សាសនា​នៅកម្ពុជា។ កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់​សាសនាផ្សេងៗគ្នា, ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់​កម្ពុជា​នោះទេ, ថែមទាំងជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ ដែល​ប្រទេសជាច្រើនកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោល​នយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការ​ល្អជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជាដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាព​ងាយ​ស្រួល​ជូនប្រជាពលរដ្ឋគ្រប់សាសនិក នៅព្រះរាជាណាចក្រកម្ពុជា, ទាំងបច្ចុប្បន្ន និងទៅអនាគត ។ មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី Read more

១៣ថ្ងៃ ក្មេងទំនើងជាង៥០នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសជាង១០ករណី !

ក្នុងរយៈពេល១៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងបានជាង ១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនបញ្ជូនទៅពន្ធធនាគារ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងមួយរយៈពេលកន្លងមកនេះ ទោះបីករណីក្មេងទំនើង មានសភាពថមថយបន្តិចមែន ក៏ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបានបន្ថយដៃនោះឡើយ គឺបានអនុវត្តយ៉ាងសកម្ម មិនថាយប់ ឬថ្ងៃ ព្រមទាំងមានការសហការចូលរួមពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រាយការណ៍រាល់សកម្មភាពដែលមិនប្រក្រតី ផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់សមត្ថកិច្ច ក្នុងការចុះបង្ក្រាបបានជាបន្តបន្ទាប់។ សូមបញ្ជាក់ថា ការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល១៣ថ្ងៃនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ពោធិ៍សាត់  សៀមរាប ព្រះវិហា ក្រចេះ រតនគីរី ស្វាយរៀង និងខេត្តតាកែវ៕ ដោយ សេង បូលីន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ក្រសួងព័ត៌មាន នឹងបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ដើម្បីពង្រឹងសុវត្ថិភាពព័ត៌មាន

នៅព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ក្រុមការងារផលិតស្ពតប្រឆាំងព័ត៌មានក្លែងក្លាយ នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានជួបសម្ភាសន៍ជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីត្រៀមផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» នាពេលខាងមុខ។ សូមជម្រាបជូនថា យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews» ជាការផ្តល់ចំណេះដឹងបន្ថែមទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ ហើយរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យអស់ ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានដល់អ្នកប្រើប្រាស់។ គួររម្លឹកផងដែរថា នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំការងាររៀបចំយុទ្ធនាការ “និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ-Say No to FakeNews “ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនថា ក្រសួងព័ត៌មាន គ្រោងបើកយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ- Say No to FakeNews “ ក្នុងខែមីនាខាងមុខនេះ ក្នុងគោលបំណងកាត់បន្ថយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយផ្តល់ចំណេះដឹងទៅដល់ប្រជាពលរដ្ឋឱ្យគាត់យល់ ថាតើអ្វីទៅដែលហៅថាព័ត៌មានក្លែងក្លាយ នាពេលដ៏ខ្លីខាងមុខនេះ ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ Read more

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់ ភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ប្រតិភូអមដំណើរ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងប្រធានមន្ទីរ អង្គភាព មន្ដ្រីរាជការ-កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥នេះ។ នាឱកាសដ៏ថ្លៃថ្លានោះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងអរគុណចំពោះរដ្ឋបាលខេត្ត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្សទាំងអស់ នៅក្នុងវិទ្យាល័យនេត យ៉ង់ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ និងដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំំនាញប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ រួមមាន ៨០៧,៨១៥,៨៩១,៩១១ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារសេនាធិការ ផែនការងារព្រំដែន ផែនការងារអន្តោប្រវេសន្ត ផែនការងារសន្តិសុខ និងលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងជំនួយដឹកនាំការងារព្រំដែនទាំង៤ និងលោកនាយការិយាល័យបុគ្គលិក។ កិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពង្រឹងបច្ចេកទេសនិង ត្រួតពិនិត្យវឌ្ឍនភាពការងារ , ពង្រឹងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ លើខ្សែបន្ទាត់ព្រំដែន , ពង្រឹងទប់ស្កាត់ពលរដ្ឋខ្មែរ និងជនបរទេសឆ្លងដែនដោយខុសច្បាប់តាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ៕

កម្លាំងអាវុធហត្ថ មន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងរបស់ជនជាតិចិន នៅស្រុករតនៈមណ្ឌល

បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលដឹកនាំដោយលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ បើតាមលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងអាវុធហត្ថខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះថា​ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងអាវុធហត្ថចូលរួមជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ បានចុះទៅបង្ក្រាបទីតាំងមួយនេះ ដែលមានម្ចាស់ទីតាំងឈ្មោះ លី យ៉ុងកួយ ភេទប្រុស ជនជាតិចិន អាយុ៥៥ឆ្នាំ និងអ្នកតំណាងទីតាំងឈ្មោះ វ៉ាន់ សុជាតា ភេទស្រី អាយុ ៣៣ឆ្នាំ មានតួនាទីគណនេយ្យ។ លោកវរសេនីយ៍ឯក ជា តារា បានបញ្ជាក់ទៀតថា ក្រោយចុះបង្ក្រាប, កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ បានធ្វើការត្រួតពិនិត្យរកឃើញថាមានរថយន្តខុសច្បាប់ និងធ្វើការឃាត់ទុករួមមាន៖ ទី១៖ ក្បាលរថយន្តសណ្តោងរម៉កចង្កូតស្ដាំចំនួន១៤គ្រឿង ទី២៖ រថយន្តទេសចរណ៍ចំរុះម៉ាកចង្កូតស្តាំចំនួន១០គ្រឿង ទី៣៖ រម៉កសណ្តោងមានសាទែនចំនួន២គ្រឿង ទី៤៖ Read more

ក្រសួងសុខាភិបាល រកឃើញជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ឆ្នាំ ៦ខែ នៅខេត្តក្រចេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសដល់សាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ៦ខែ និងត្រូវបានបញ្ជាក់វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ កុមារារូបនេះ ត្រូវបាននាំមកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ ជាមួយរោគសញ្ញាគ្រុនក្តៅ ក្អក និងហត់ខ្លាំង រួមទាំងមានការពិបាកដកដង្ហើម។ បច្ចុប្បន្ន ស្ថានភាព និងការវិវត្តជំងឺកុមារា កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងការសង្គ្រោះព្យាបាលកម្រិតធ្ងន់ពីក្រុមគ្រូពេទ្យ ជំនាញ ដោយការយកចិត្តទុកដាក់ខ្ពស់បំផុត។ តាមការសាកសួរបង្ហាញថា ផ្ទះអ្នកជំងឺមានចិញ្ចឹមមាន់ ជាលក្ខណៈ គ្រួសារ និងមានមាន់ងាប់ប្រហែល៥ក្បាល និងខ្លះទៀតកំពុងឈឺ ហើយសមាជិកក្រុមគ្រួសារបានយកមាន់ងាប់ មកធ្វើម្ហូប។ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្ត ទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) Read more

ឣាវុធហត្ថបញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ: នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់យកម៉ូតូ) កើតឡើងនៅចំណុចភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទយមានជ័យ បង្កឡើងដោយជនសង្ស័យ០១ក្រុម ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពធាក់ផ្ដួលដើម្បីយកម៉ូតូ  របស់ជនរគ្រោះឈ្មោះ សួន  ប៊ុនធឿន ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស  រស់នៅភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក បណ្តាលឱ្យដួលម៉ូតូ  ហើយក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន  និងបានយកម៉ូតូទៅដាក់បញ្ចាំនៅក្រុងប៉ោយប៉ែត។        ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០០ និង៣០នាទី ថ្ងៃទី២២ ខែមីនា ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ នៅចំណុចភូមិ ក្បាលស្ពាន១  សង្កាត់អូរជ្រៅ  ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។      លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យ ១.ឈ្មោះ សែន ស៊ឺ ភេទប្រុស  អាយុ ១៥ឆ្នាំ, ២.ឈ្មោះ ឆៃ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ, ៣.ឈ្មោះ ព្រឿយ ដារុង ភេទប្រុស អាយុ១៥ឆ្នាំ, Read more

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា, ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារទាំង៦ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌផងដែរ។ ក្នុងកិច្ចប្រជុំនាឱកាសនោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍លើកសរសើរដល់កងកម្លាំងទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ច បានយ៉ាងល្អប្រសើរនាពេលកន្លងមក និងបានផ្សព្វផ្សាយណែនាំ ពីផែនការ ការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលខេត្តសៀមរាប និងត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ រួមទាំងផែនការការពារចាំបាច់មួយចំនួនទៀតផងដែរ។ បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំបន្ថែមទៀត ដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ បង្កើនសាម្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចការងារជំនាញ ពិសេសត្រូវយកចិត្តទុកដាក់ប្រមូលព័ត៌មានពាក់ព័ន្ធសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងចាត់វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាព។ រៀបចំចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីអារាម កន្លែងកម្សាន្តសប្បាយ Read more

ឯកឧត្តម ឈន សាណាត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅខែមេសា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានពន្ធនាគារ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសំរាប់ខែមេសា ដោយអញ្ចើញចូលរួម ពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ ប្រធានពន្ធនាគាររាជធានី ខេត្ត។  ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដល់ប្រធាននាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត ឱ្យខិតខំបន្តអនុវត្ត និងត្រូវយកចិត្តទុកដាក់លើកិច្ចការងារសន្តិសុខ សុវត្ថិភាព បន្តពង្រឹងការឆែកឆេររកវត្ថុហាមឃាត់ចូលក្នុងពន្ធនាគារ ជាពិសេស (ទូរស័ព្ទដៃ និងគ្រឿងញៀន) និងបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់លើរបបអាហាររបស់ជនជាប់ឃុំជាប្រចាំ។ ឯកឧត្តមអគ្គនាយក ក៏បានក្រើនរំលឹក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខនេះ សូមប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្ត ទាំងអស់ត្រូវពង្រឹងបន្ថែមលើការងារសន្តិសុខ សុវត្ថិភាព តាមបណ្តាលអង្គភាពនីមួយៗ៕