ប្រធានរដ្ឋឡាវវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ សម្តេចបវរ ធិបតី និងគណៈប្រតិភូកម្ពុជា ជាការបង្ហាញឱ្យឃើញ នូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រទេសកម្ពុជា ឡាវ
ឯកឧត្តមប្រធានរដ្ឋឡាវបានវាយតម្លៃ ខ្ពស់ចំពោះវត្តមានរបស់សម្តេច បវរ ធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាក្នុងឱកាសដ៏ក្រៀមក្រំ ដែលនេះជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងជាប្រពៃណី មិត្តភាព សាមគ្គីភាព និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និង យូរអង្វែង រវាងប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និង ជាប្រធាន រដ្ឋនៃ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ក្នុងជំនួបនាឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅកាន់ប្រទេសឡាវគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន (Khamtay Siphan done) អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត ឡាវ បានស្វាគមន៍យ៉ាងកក់ក្តៅ និង ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ សម្តេច បវរធិបតី ដែលបានដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា ចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ Read more