រដ្ឋបាលខេត្តកែប ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”
កែប៖ រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីអបអរសាទរខួបអនុសាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មងស្រីគ្រប់រូប ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ស ម៉ាលីដា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តកែប។ ក្នុងឱកាសដ៏ថ្លៃថ្លានេះ អភិបាលខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសម្តែងនូវការអរគុណនូវការរៀបចំ និងគាំទ្រយ៉ាងពេញទំហឹងនូវប្រធានបទ “ សិទ្ធិ សមាសភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ដែលស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា សន្តិភាព និងការអភិវឌ្ឍរហូតមកដល់ថ្ងៃនេះគឺជាកេរ្តិ៍មរតកមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលយេីងទាំងអស់គ្នាមានឱកាសជួបជុំគ្នាប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលេីកទី១១៤ ឆ្នាំ២០២៥នេះ និងត្រូវបានបន្តថែរក្សាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ Read more










