ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូ អញ្ជើញទៅចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចចូលរួមកម្មវិធីខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃប្រពៃណីកងកម្លាំងនគរបាលប្រជាជនវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។ បើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត វត្តមានប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្នុងព្រឹត្តិការណ៍នេះ ជាការឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងស្ថាប័នអនុវត្តច្បាប់ប្រទេសទាំងពីរ ខណៈកាលពីខែឧសភា ប្រមុខក្រសួងនគរបាលវៀតណាម ក៏បានមកចូលរួមខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ដូចគ្នាដែរ។ លោកបន្ថែមថា ទស្សនកិច្ចនេះ ក៏នឹងរួមចំណែកលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ឱ្យកាន់តែខ្លាំងក្លាផងដែរ។ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងឱកាសទស្សនកិច្ចនោះដែរ អ្នកនាំពាក្យ បានឱ្យដឹងបន្ថែមថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី គ្រោងនឹងមានជំនួបដាច់ដោយឡែកជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង Read more

លោក ពូទីន និងលោក Trump បានបញ្ចប់កិច្ចពិភាក្សាដែលមានរយៈពេលជាងបីម៉ោង

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចពិភាក្សាកំពូលរវាងលោកទាំងពីរ ជាមួយនឹងក្រុមគណៈប្រតិភូដែលមានរយៈពេលជាងបីម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក ពូទីន និងលោក ត្រាំ បានបញ្ចប់កិច្ចពិភាក្សាដែលមានការចូលរួមពីជំនួយការរបស់លោកទាំងពីរ និងមន្ត្រីការទូតរបស់រុស្ស៊ី និងសហរដ្ឋអាមេរិក ដោយកិច្ចពិភាក្សា គ្នា នេះមានរយៈពេលជាងបីម៉ោង។ គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រជុំលោក ពូទីន និងលោក ត្រាំ ក៏បានធ្វើសន្និសីទ កាសែត រួមគ្នាផងដែរ៕

លោក ALFARO MICHAEL BARRY អ្នកកាសែត​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន ដង្ហោយហៅ​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​ជួយ​កម្ពុជា ក្រោយ​ឃើញ​ទាហាន​ថៃ ​រាយ​បន្លា​លួស​ហ៊ុម​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ

លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លង​ព័ត៌មាន​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែសីហា​នេះ បាន​អញ្ជើញ​ទៅ​ដល់ទី​តាំង​ព្រំដែន​កម្ពុជា​-​ថៃ ដែល​យោធា​ឈ្លានពាន​ថៃ បាន​រាយ​បន្លា​លួស​ហ៊ុម​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ ក្នុង​ទឹកដី​កម្ពុជា នៅ​ឃុំ​អូរ​បី​ជាន់ ខេត្តបន្ទាយមានជ័យ ដើម្បី​ស្វែង​យល់​ពី​ការ​ពិត​ជាក់ស្តែង យក​ទៅ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​។​ ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​អា​មេ​រិ​ក​ប្រចាំ​សេត​វិមាន នៅ​ម៉ោង​៧​និង​៣២​នាទី​យប់​ថ្ងៃ​សុក្រ​នេះ នៅ​ឯ​ព្រំដែន​កម្ពុជា​-​ថៃ លោក​បាន​និយាយ​ថា កម្ពុជា​ពិតជា​ត្រូវការ​សន្តិភាព ហើយ​បើ​ថៃ​ត្រូវការ​សន្តិភាព​ដែរ តើ​ហេតុ​អ្វី​ថៃ​បាន​និយាយ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ហើយ​អំពី​បទ​ឈប់​បាញ់ ប៉ុន្តែ​ទ​ង្វើ​របស់​ថៃ កំពុង​តែ​ប្រឆាំង​នឹង​បទ​ឈប់​បាញ់​យ៉ាង​ច្បាស់ ។ ​លោក​បាន​បន្ត​ថា ថៃ​បាន​យក​បន្លា​លួស​មក​ហ៊ុម​ព័ទ្ធ​ផ្លូវ និង​ផ្ទះ​របស់​ប្រជាជន​ស្លូតត្រង់​របស់​កម្ពុជា ធ្វើបាប​ប្រជាជន​ស្លូតត្រង់ ។ លោក​បាន​និយាយ​ដោយ​អារម្មណ៍​ឈឺចាប់​ជំនួស​ឲ្យ​ប្រជាជន​កម្ពុជា​ថា កម្ពុជា​ត្រូវការ​សន្តិភាព ប៉ុន្តែ​ប្រទេស​ថៃ​មិន​ត្រូវការ​សន្តិភាព​ដូច​បាន​និយាយ​ឡើយ គឺ​ជ្រើសរើស​សង្គ្រាម​។ ថៃ​មិន​បាន​ធ្វើ​ដូច​អ្វី ដែល​បាន​និយាយ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ឡើយ ។ លោក ALFARO MICHAEL BARRY កំពុង​បង្ហាញ​ការ​ពិត​ទៅ​កាន់​ពិភពលោក​ហើយ​ថា​តើ​ថៃ​បាន​ធ្វើទុក្ខបុកម្នេញ​មក​លើ​កម្ពុជា​យ៉ាងដូចម្តេច​ខ្លះ ?​ លោក​បាន​ដង្ហោយហៅ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឲ្យ​ជួយ​កម្ពុជា ហើយ​ប្រាប់​យ៉ាង​ច្បាស់​ពី​ទ​ង្វើ​ដ៏​អាក្រក់​របស់​ថៃ​។ ប្រជាជន​ស្លូតត្រង់ ដែល​ត្រូវ​ថៃ​ហ៊ុម​ព័ទ្ធ​បន្លា​លួស​យក​ផ្ទះ អត់​មានផ្ទះ​នៅ ក្មេង​ៗ ត្រូវ​ជ្រក​ក្រោម​តង់​ទាំង​មេឃ​កំពុង​ភ្លៀង​ទាំង​យប់ ។ Read more

សិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋានមានទីតាំងប្រចាំនៅទីក្រុងហ្សឺណែវ បន្ទាប់ពីចុះអង្កេតដោយផ្ទាល់នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី បានចុះអង្កេតមើលដោយផ្ទាល់ចំនួច២ទីតាំង ដែលយោធាថៃ យកបន្លាលួសព័ទ្ធយកដី និងផ្ទះរបស់ពលរដ្ឋ ព្រំដែនកម្ពុជា-ថៃ នៅចំនុចភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតនៅក្នុឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ បើតាម ឯកឧត្តម ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សិទ្ធិមនុស្សកម្ពុជានឹងដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកប្រចាំការនៅហ្សឺណែវ ក្នុងគោលបំណងចំនួន៤ចំណុចសំខាន់ៗគឺ៖ ១-ជំរុញឱ្យភាគីថៃរើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយខុសច្បាប់លើទឹកដីកម្ពុជាចេញវិញ ២-ធានាការប្រគល់ទ្រព្យសម្បត្តិ និងស្រែចម្ការររបស់ពលរដ្ឋខ្មែរទាំងអស់ ដែលត្រូវបានភាគីថៃរំលោភយក ៣-ជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងព្រមព្រៀង ១៣ចំណុច នៃកិច្ចប្រជុំ GBC ៤-បង្កើតក្រុមការងារចំពោះកិច្ច ក្នុងការស៊ើបអង្កេត និងស្វែងរកអ្នកទទួលខុសត្រូវ និងអ្នកពាក់ព័ន្ធចំពោះអំពើរំលោភបំពាននេះ ក្រៅពីនេះជំរុញឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨ ជាបន្ទាន់ និងឥតលក្ខខណ្ឌ៕ កុមារៗដែលរស់នៅក្នុងភូមិព្រៃចាន់​ ឃុំអូរបីជាន់​ ស្រុកអូរជៅ​ ដែលភាគីយោធាសៀម​ បានរាយបន្លាលួសព័ទ្ធយកដី​ និងផ្ទះបិទផ្លូវ​ ទាមទាររកសន្តិភាព​ ឱ្យពិភពលោកបានដឹង​ និងចង់វិលត្រឡប់ទៅសិក្សារៀនសូត្រវិញ !

រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ(ឥតសំណង) ១.៨លានដុល្លារ ផ្នែកមនុស្សធម៌ដល់កម្ពុជា ដែលកំពុងរងគ្រោះដោយសារជម្លោះតាមបន្ទាត់ព្រំដែន

រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់ជំនួយ ១.៨លានដុល្លារអាមេរិក ដើម្បីជួយផ្នែកមនុស្សធម៌នៅកម្ពុជា ដោយផ្តោតលើការរងគ្រោះនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយសារជម្លោះព្រំដែន។ តាមរយៈបណ្តាញសង្គមរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៥ខែសីហា ឆ្នាំ២០២៥នេះ លោក អ៊ូអិណុ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដែលជាជំនួយឥតសំណង មានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ជាបន្ទាន់នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ប្រភពបន្តថា ក្នុងកិច្ចសហប្រតិបត្តិការនេះ ជប៉ុននឹងអនុវត្តនូវជំនួយមនុស្សធម៌ដូចជាការចែកសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នជាដើម តាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (យូនីសេហ្វ)។ រដ្ឋាភិបាលជប៉ុនគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថានឹងមានសន្តិភាពឡើងវិញយ៉ាងឆាប់រហ័ស ហើយនឹងបន្តខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់អ្នកដែលរងគ្រោះ។ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា រូបលោកផ្ទាល់ និង វរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុនបានចូលរួមដំណើរទស្សនកិច្ចទៅកាន់តំបន់ព្រំដែន ហើយមានការគ្រាំគ្រាចិត្តជាពន់ពេកចំពោះទំហំនៃការខូចខាត។ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ក៏នឹងបន្តខិតខំប្រឹងប្រែងដើម្បីជួយស្តារសន្តិភាព និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងប្រទេសកម្ពុជា៕

ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបានប្រគល់ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត​ ក្នុងកម្មវិធី “Smile Asia Charity Gala 2025”

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលបាននូវពានរង្វាន់ “Smile Asia Philanthropic Visionary Award” លើកទី ២ នៅក្នុងកម្មវិធី “Smile Asia Charity Gala 2025” ដោយមានការប្រគល់ដោយផ្ទាល់ពីលោកជំទាវ Gan Siow Huang, រដ្ឋមន្ត្រីទទួលបន្ទុកការងារកិច្ចការបរទេស និងទទួលបន្ទុកការងារពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរី នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ដែរថា ពានរង្វាន់ “Smile Asia Philanthropic Visionary Award” ត្រូវបាន  បង្កើតឡើង ដើម្បីផ្ដល់ជូនជាកិត្តិយសដល់បុគ្គលឆ្នើមរូបណា ដែលបានចូលរួមចំណែកសំខាន់ក្នុងសង្គមលើវិស័យថែទាំសុខភាព ហើយពានរង្វាន់នេះជាលើកដំបូងត្រូវបានប្រគល់ថ្វាយជូន ម្ចាស់ក្សត្រីនៃប្រទេសប៊ូតង់ ហើយលោកជំទាវបណ្ឌិតក៏ជាភរិយាថ្នាក់ដឹកនាំមួយរូបពីកម្ពុជាដែលទទួលបានដំបូងគេ។ ចំពោះការប្រគល់ពានរង្វាន់លើកទី ២ នេះជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  គឺជាការទទួលស្គាល់នូវ ស្នាដៃ សមិទ្ធផល និង ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកជំទាវបណ្ឌិត ចំពោះអង្គការ Smile Cambodia ក៏ដូចជា ការយកចិត្តទុកដាក់ចំពោះសុខភាព និង សុខុមាលភាពរបស់កុមារ ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញការព្រួយបារម្ភពីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅតែបន្តបង្ហាញក្តីព្រួយបារម្ភ ពីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់មនុស្សពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះក៏ដោយ។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត នៅតែមានការព្រួយបារម្ភ អត្រាគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសករណីស្លាប់ និងរបួស នៅតែបន្តស្ថិតក្នុងតួលេខខ្ពស់ ទោះបីជាស្ថិតក្នុងស្ថានភាពថយចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ខណៈនិន្នាការនេះនឹងនៅតែបន្តជះផលអវិជ្ជមាន ដោយសារតែកំណើននៃការប្រើប្រាស់មធ្យោបាយធ្វើដំណើរ និងការធ្វើចរាចរណ៍ដ៏មមាញឹកពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានទាញការកត់សម្គាល់ថា នៅក្នុងអំឡុងពេលនៃការប្រឈមមុខសត្រូវឈ្លានពានថៃ ដែល ឯកឧត្តម បានបញ្ជាឱ្យអគ្គស្នងការដ្ឋាននគរបាល ផ្អាកការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលនេះ បានហក់ឡើងខ្ពស់ជាងអំឡុងពេលធម្មតា ដែលមានន័យបញ្ជាក់ថាការរឹតបន្តឹងច្បាប់នៅតែជាកិច្ចការចាំបាច់បំផុត បន្ទាប់ពីសភាពការណ៍ព្រំដែនកម្ពុជា ថៃធូរស្រាល។ យោងតាមរបាយការណ៍ដែលផ្សព្វផ្សាយក្នុងកិច្ចប្រជុំ នៅឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១.០៦៦លើក បណ្ដាលឱ្យស្លាប់មនុស្ស ៦៩៤នាក់ និងរបួស១៤៧៦នាក់។ ចំនួននេះ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ៤៦៨លើក ស្មើនឹង៣១% អ្នកស្លាប់ថយចុះ៩៩នាក់ ស្មើ១២% និងអ្នករបួសថយចុះ ៦៤០នាក់ ស្មើ៣០%៕

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ដើម្បីចុះសង្កេតការណ៍ស្ថានភាពនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម) ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖ ១- ខេត្តបាត់ដំបង (យោធភូមិភាគទី៥)២-ខេត្តបន្ទាយមានជ័យ៖ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់(ភូមិជោគជ័យ) និងច្រកបឹងត្រកួន៣- ខេត្តព្រះវិហារ (ច្រកព្រំដែនអានសេះ) គួររំលឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបង្កើតឱ្យមានក្រុម IOT។ ក្រសួងការពារជាតិ សូមអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពថៃ បានចូលរាយបន្លាលួស នៅតំបន់អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១២-១៣ខែសីហា ឆ្នាំ២០២៥នេះ

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពមកត្រួតពិនិត្យនៅទល់មុខច្រកជោគជ័យ និងបានរាយបន្លាលួសក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានទាមទារឲ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ ដែលបាននិងកំពុងរំលោភបំពានលើបទឈប់បាញ់ ជាពិសេសត្រង់ចំណុចទី២ និងចំណុចទី៤ នៃកិច្ចព្រមព្រៀងរបស់គណៈកម្មាការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៉ី ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃទី១២ និងថ្ងៃទី១៣នេះ កងកម្លាំងប៉ារ៉ាថៃ និងតម្រួតព្រំដែនថៃ បានប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពចូលមកត្រួតពិនិត្យ នៅទល់មុខច្រកជោគជ័យ ដែលបានរាយលួសបន្លា ព្រមទាំងដាក់កងឡាន នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងទិសទី១ នៃយោធភូមិភាគទី៥»។ កម្ពុជា ទាមទារឲ្យថៃបញ្ឈប់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌនូវរាល់សកម្មភាពដែលរំលោភបំពានបទឈប់បាញ់ ព្រមទាំងស្មារតីនៃការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ថៃ GBC ជាពិសេសត្រង់ចំណុចទី២ និងទី៤។ ចំណុចទាំងពីរខាងលើ Read more

សមត្ថកិច្ចជំនាញបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបសិប្បកម្មវេចខ្ចប់ប៊ីចេង និងម្សៅស៊ុប ម៉ាកឆេហ្វ55 ខុសច្បាប់ នៅខណ្ឌកំបូល

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រី ក.ប.ប សាខារាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងសិប្បកម្មមួយកន្លែងស្ថិតនៅសង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលបាន និងកំពុងវេចខ្ចប់ ប៊ីចេង និងម្សៅស៊ុបម៉ាក ឆេហ្វ 55 ខុសច្បាប់ ដោយម្ចាស់សិប្បកម្ម ឈ្មោះ អ៊ីវ សារិន បាននាំចូលប៊ីចេង និងម្សៅស៊ុប គ្មានម៉ាកយីហោពីប្រទេសចិន រួចលួចលាក់ធ្វើការវេចខ្ចប់ដាក់ម៉ាក ឆេហ្វ 55 ប្រើប្រាស់ស្លាកសញ្ញាគុណភាព បាកូដ និងអាសយដ្ឋានផលិតនៅប្រទេសថៃ រួចធ្វើការលក់ចែកចាយស្ទើរគ្រប់ទីផ្សារក្នុងប្រទេសកម្ពុជា ដោយក្លែងបន្លំដល់អ្នកប្រើប្រាស់ថាជាផលិតផលរបស់ប្រទេសថៃ ។ ក្នុងការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈវត្ថុតាងដូចជា៖ ប៊ីចេង ម្សៅស៊ុបវេចខ្ចប់រួច រួមនឹងសម្បកថង់ សម្បកកេស សម្បកបាវ ម៉ាក ឆេហ្វ 55 ខុសច្បាប់ ប្រមាណជាង ៣០តោន, ម៉ាស៊ីនវាយកាលបរិច្ឆេទ ០១គ្រឿង, ម៉ាស៊ីនវេចខ្ចប់ធំ ០២គ្រឿង, ម៉ាស៊ីនវេចខ្ចប់តូច ០៣គ្រឿង, ម៉ាស៊ីនអ៊ុតកេស០២គ្រឿង, ម៉ាស៊ីនរ៉ៃ ០២គ្រឿង, រថយន្តដឹកទំនិញ Read more