ឯកឧត្តម អ៊ុំ រាត្រី ‎ដាក់បទបញ្ជាដល់កងកម្លាំងតាមព្រំដែន ទប់ស្កាត់បទល្មេីសតាមបន្ទាត់ព្រំដែន បេីមានត្រូវតែធ្វើការបង្ក្រាបឱ្យបាន

ឯកឧត្តម អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់កងកម្លាំងដែលឈរជើងនៅតាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់នូវបទល្មេីសផ្សេងៗ មិនអនុញ្ញាតឱ្យមានការយកទំនិញពីថៃចូលកម្ពុជាឡេីយ បេីមានត្រូវតែពួតដៃក្នុងការធ្វើការបង្ក្រាបឱ្យបាន បេីទោះបីស្ថានភាពនៅព្រំដែនមិនទាន់ស្រាលក៏ដោយ។ ជាពិសេសសមត្ថកិច្ច និងអាជ្ញាធរតាមច្រកព្រំដែននីមួយៗ ត្រូវបន្តប្រចាំការរង់ចាំទទួលបានបងប្អូនពលករដែលត្រលប់មកពីប្រទេសថៃ ចូលមកកម្ពុជា។ ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នេះធ្វេីឡេីងនៅក្នុងដែលឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ជាមួយការងារក្រុមការងារ កងកម្លាំងឈរជេីងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំ នេះក៏មាន ការចូលរួមពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក ជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្វេីឡេីងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ ២០២៥។ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានជំរុញទៅដល់កងកម្លាំងគ្រប់កងអង្គភាពដែលឈរជើងតាមបន្ទាត់ព្រំដែន អាជ្ញាធរ មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពិនិត្យទៅតាមបន្ទាត់ព្រំដែន មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែន ក៏ដូចជាសកម្មភាពផ្សេងៗ ដែលជាបទល្មើសតាមព្រំដែន បេីសិនជាមានការរកឃេីញថាមានបទល្មេីសនៅតាមព្រំដែនត្រូវធ្វេីការបង្ក្រាបឱ្យបានដោយគ្មានលេីកលែងឡេីយ។ ក្នុងនោះដែរឯកឧត្ដម អភិបាល ខេត្ត ក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់វិលត្រឡប់មកកម្ពុជាវិញ សូមធ្វើដំណើរតាមច្រកផ្លូវការ ដើម្បីងាយស្រួលក្រុមការងាររង់ចាំទទួល។ ហេីយឯកឧត្តម ក៏បានបញ្ជាក់ជាថ្មីទៀតថា រដ្ឋបាលខេត្តបានត្រៀមនូវរថយន្តជាច្រើនគ្រឿង ព្រមទាំងទីតាំងសំចតសម្រាប់ទទួលបងប្អូនពលករនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមានក្រុមការងារចម្រុះ មានក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ Read more

សម្តេចតេជោ ហ៊ុន សែន៖ «ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង, តើតុលាការថៃហ៊ានបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែលជាមនុស្សសិ្នទ្ធបំផុតជាមួយខ្ញុំឬទេ?»

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ថៃបើកការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន ដោយសារជាមនុស្ស ជិតសិទ្ធជាមួយសម្តេច ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើ ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបង្ហោះនៅលើបណ្តាញសង្គមផ្លូវការបស់សម្តេច៖ ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង ! ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។ ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។ ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្ស ជិតសិទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។ ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន Read more

អ្នកនាំពាក្យព្រឹទ្ធសភា ចាត់ទុកការវាយប្រហាររបស់ថៃ មកលេីកម្ពុជា និងសម្តេចតេជោ ជុំវិញបញ្ហាឧក្រិដ្ឋកម្មអនឡាញ ខុសច្បាប់ ជាល្បិចដើរបៀមឈាមព្រួសដាក់គេ

អ្នកនាំពាក្យព្រឹទ្ធសភានៃកម្ពុជា លោក ជា ធីរិទ្ធ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសារឆ្លេីយយតបចំពោះការវាយប្រហាររបស់ភាគីថៃមកកាន់កម្ពុជា និងមកលើសម្ដេចតេជោ ជុំវិញករណីប្រឌិត បំភ្លើស និងបំភ្លៃ ពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅកម្ពុជាពីសំណាក់ភាគីថៃ។ លោក ជា ធីរិទ្ធ បានបញ្ជាក់ថា នេះជាល្បែងសងសឹក ហើយក៏ជាល្បិចដែលដើរបៀមឈាមព្រួសដាក់គេ ពីសំណាក់ភាគីថៃដែលជាទម្លាប់ របស់ប្រទេសមួយនេះតែងតែធ្វើមកប្រទេសជិតខាង ជាពិសេសមកលើកម្ពុជា ។ លោកបានបន្ថែមថា កាលពីពេលថ្មីៗនេះ អតីតនាយករដ្ឋមន្ដ្រីដែលត្រូវបានធ្លាក់ចេញពីតំណែងក៏បានព្រួសឈាមដាក់កម្ពុជាដែរពាក់ព័ន្ធនិងឧក្រិដ្ឋកម្មតាមអនឡាញ ខណ:ដែលប្រទេសខ្លួនឯងឯណោះទេដែលជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មពាសពេញពិភពលោក ជាពិសេសនៅតំបន់អាស៊ីអាគ្មេយ៍។ ស្របជាមួយគ្នានេះ អង្គការសហប្រជាជាតិបានចោទប្រកាន់ និងប្រាប់ឲ្យប្រទេសមួយនេះដោះស្រាយអំពីករណីនេះដោយសារតែប្រទេសថៃគឺជា មជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។ ទាំងនេះគឺល្បិចបៀមឈាមព្រួសដាក់គេ ដែលជាមាយាទរបស់ប្រទេសមួយនេះ និងជាមាយាទរបស់មេដឹកនាំប្រទេសមួយនេះ ទៅលើប្រទេសដតៃជាពិសេសកម្ពុជាក្នុងចេតនា បង្ចូចឈ្មោះកិត្ដិយសប្រទេសរបស់គេ ខណ:ខ្លួនឯងជាប្រទេសដែលប្រឡាក់ដោយលាមក ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបន្ដថា ថៃអាចអញ្ជើញប្រើវិធីគ្រប់យ៉ាងដើម្បី ឬល្បិចកលដែលខ្លួនមានទាំងប៉ុន្មានមកលើកម្ពុជា ព្រោះកម្ពុជាមិនខ្លាចនោះទេ ខណ:មេដឹកនាំកម្ពុជា សម្ដេចតេជោ សម្ដេចធិបតី អាចកំដរបានជានិច្ច ក៏ប៉ុន្ដែពិភពលោកបានដឹងរួចស្រេចទៅហើយថាប្រទេសថៃ គឺជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មអនឡាញ ពាសពេញពិភពលោក ។ លោក ជា ធីរិទ្ធ បានបញ្ជាក់ថា Read more

តុលាការថៃចេញដីកាឃាត់ខ្លួន អ្នកឧកញ៉ា កុក អាន និងឆែកឆេរផ្ទះនៅក្បែរក្រុងបាងកក ដកហូតបានរថយន្ដស៊េរីទំនើប និងលុយជាង២៧លានបាត

សារព័ត៌មានថៃ Khaosod ចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះប៉ូលិសថៃ ឆ្មក់ចូលឆែកឆេរ ទីតាំង១៩កន្លែង ជាកម្មសិទ្ធិរបស់លោក កុក អាន រឹបអូសរថយន្តទំនេីបមានតម្លៃប្រមាណ ២៧ លានបាត។ ក្នុងអត្ថបទខាងបញ្ជាក់ថា ទីតាំងដែលត្រូវបានឆែកឆេរនោះគឺផ្ទះមួយកន្លែងក្នុងលំនៅឋានមួយក្នុងតំបន់ Bang Phli ខេត្ត Samut Prakan។ ដីកាស្រាវជ្រាវរបស់តុលាការព្រហ្មទណ្ឌត្រូវបានអនុវត្តដើម្បីស្វែងរកភស្តុតាង និងឃាត់ខ្លួនលោក កុក អាន ម្ចាស់កាស៊ីណូ Crown Casino Resort អគារ ២៥ ជាន់ អគារ ១៨ ជាន់ មូលដ្ឋាន អាគារទាំងនោះ ជាមជ្ឈមណ្ឌលទូរស័ព្ទធំនៅក្រុងប៉ោយប៉ែត ដែលចោទ ថា បានឆបោកប្រជាជនថៃនៅកម្ពុជា។ អត្ថបទសារព័ត៌មានថៃ បានសរសេរបញ្ជាក់ថា ឧកញ៉ា កុក អានត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងអង្គការឧក្រិដ្ឋកម្មឆ្លងដែន និងការលាងលុយកខ្វក់។ សូមជម្រាបថា ក្រោយប្រើយុទ្ធសាស្រ្តវៃកម្ពុជា គ្រប់ច្រកតែមិនទាន់អាចទៅរួច ពេលនេះថ្នាក់ដឹកនាំថៃ បានចាប់ផ្តើមវាយប្រហារមកលើថ្នាក់ដឹកនាំ និងអ្នករកស៊ីមានឈ្មោះល្បីនៅកម្ពុជា។ Don’t Thai to me ! នេះជាពាក្យដែលពិភពលោកស្គាល់គ្រប់គ្នា ពីព្រោះតែល្បិចខ្លាំង ពូកែភូត Read more

ឯកឧត្តម ឈន សាណាត និងឯកឧត្តម ឯម វិចិត្រ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយវរសេនាតូចនគរបាលការពារ វរព្រំដែនគោកលេខ ៨២៧ និងវរព្រំដែនទឹកលេខ ២៦៩

នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកជំទាវ រួមនិង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងប្រធានពន្ធនាគារខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយវរសេនាតូចនគរបាលការពារ វរព្រំដែនគោកលេខ ៨២៧ និងវរព្រំដែនទឹកលេខ ២៦៩ ភូមិចាំយាម ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា ព្រំដែនទាំងដំណោះស្រាយការទូត និងលើកយកករណីវិវាទនៅតំបន់មុំបី ប្រាសាទ តាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ជាមួយគ្នានោះ ឯកឧត្តម អគ្គនាយក បានក្រើនរំលឹកដល់កងកំលាំងនគរបាលការពារព្រំដែនទាំងអស់ត្រូវបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា គ្រប់គ្រងថែរក្សាអាវុធ យុទ្ធោបករណ៍ ឧបករណ៍ សម្ភារសិក ដែលបានបំពាក់ ត្រៀមលក្ខណៈឆ្លើយតបរហ័សនៅពេលមានបទបញ្ជា និងបន្តរក្សាសាមគ្គីភាព ជួយទុក្ខធុរៈគ្នា រួមសុខរួមទុក្ខដូចជាបងជាប្អូនក្នុងគ្រួសារតែមួយ និង សហការជិតស្និទជាមួយអាជ្ញាធរដែនដី Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងចុះ MOU ជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី ស្តីពីការបង្ការនិងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរី រហូតដល់ថ្ងៃទី៩ ខែកក្កដា។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម K. Shanmugam រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា គណៈប្រតិភូអមចូលរួមក្នុងដំណើរទស្សនកិច្ចនេះ រួមមាន ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ លោកជំទាវ សំបូរ សម្ផស្ស អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។ បើតាមលោក រ៉េន រតនៈ នៅប្រទេសសិង្ហបុរី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម K.Shanmugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ព្រមទាំងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា Read more

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ រស់នៅក្រុង-ស្រុកចំនួន៣ នៃខេត្តកណ្តាល

នៅព្រឹកថ្ងៃចន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៦២១គ្រួសារ (ក្នុងនោះមកពីស្រុកស្អាង ១០០គ្រួសារ, ស្រុកកោះធំ ៤២១គ្រួសារ និងក្រុងសំពៅពូន ១០០គ្រួសារ) ដែលពិធីនេះប្រព្រឹត្តទៅនៅកីឡដ្ឋាន ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីសោមនស្សរីករាយ ដែលបានមកជួបសំណេះសំណាល សួរសុខ-ទុក្ខផ្ទាល់ ជាមួយបង-ប្អូនរួមជាតិទាំង ៦២១គ្រួសារ ជាពិសេស បានពាំនាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ ផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក ពីព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង និងសូមជូនពរប្រជានុរាស្ត្រទាំងអស់មានសុខភាពល្អ រកស៊ីទទួលទានមានបាន និងជួបតែសុខសុភមង្គលគ្រប់ៗក្រុមគ្រួសារ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងនូវការកោតសរសើរចំពោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក៏ដូចជាសាខាទាំង២៥រាជធានី-ខេត្ត ដែលបានជួយសម្រាលបន្ទុករបស់ថ្នាក់កណ្តាល ក្នុងការចុះជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស Read more

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់ស្ទាក់ ចាប់សាច់បង្កកជាង៨តោនលួចនាំចូលពីប្រទេសវៀតណាម

កម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឆ្មក់ស្ទាក់ចាប់សាច់បង្កកលួចនាំចូលពីប្រទេសវៀតណាមខុសច្បាប់ តាមច្រករបៀងស្រុកកោះធំ ខេត្តកណ្ដាល ជាង៨តោន ចូលមករាជធានីភ្នំពេញ ដើម្បីចែកចាយបន្ត ។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោក ហ៊ុន សារ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា ប្រតិបត្តិការនេះ បានចាប់រថយន្ត១គ្រឿងម៉ាកHYUNDIA ដឹកសាច់បង្កកចំនួន ៥០២កេស ស្មើនឹង ៨០១៥គីឡូក្រាម(ជាង៨តោន) ។ លោកបញ្ជាក់បន្តថា តាមការសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមានភ្លៅមាន់ និងសាច់គោ ដែលខ្លួនលួចដឹកចេញពីប្រទេសវៀត ណាម តាមច្រករបៀងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ។ ក្រោយធ្វើការឆែកត្រួតពិនិត្យរួច កម្លាំងជំនាញបាននាំយកវត្ថុតាងបទល្មើសខាងលើ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី ៕

សិង្ហបុរីដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើស្ថាប័នហិរញ្ញវត្ថុចំនួន៩ សម្រាប់ការលាងលុយកខ្វក់

អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានផាកពិន័យទៅលើស្ថាប័នហិរញ្ញវត្ថុចំនួន៩ នូវទឹកប្រាក់ចំនួន ២៧,៤៥លានដុល្លារសិង្ហបុរី (២១,៥៥លានដុល្លារអាម៉េរិក) សម្រាប់ការបំពានពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ឆ្នាំ២០២៣ ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិជាង ៣ពាន់លានដុល្លារសិង្ហបុរី។ ការពិន័យនេះត្រូវបានគេចាត់ទុកថាជាការផាកពិន័យធំជាងគេលំដាប់ទីពីរដែលត្រូវបានដាក់ចេញដោយ MAS សម្រាប់ការបំពានទាក់ទងនឹងការប្រឆាំងការលាងលុយកខ្វក់ និងប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម បន្ទាប់ពីករណី 1Malaysia Development Berhad (1MDB) កាលពីក្នុងឆ្នាំ២០១៧។ យោងតាមសេចក្តីប្រកាសរបស់ MAS កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនឥណទាន Suisse បានទទួលការពិន័យទឹកប្រាក់ខ្ពស់បំផុតដែលមានចំនួន ៥,៨លានដុល្លារសិង្ហបុរី។ ក្រុមហ៊ុននេះត្រូវបានទិញដោយធនាគារស្វីស UBS កាលពីក្នុងឆ្នាំ២០២៣។ ធនាគា UOB ធនាគារ UBS ធនាគារ UOB Kay Hian និងធនាគារ Citibank បានទទួលការផាកពិន័យក្នុងចំនួនខ្ពស់បន្ទាប់។ ធនាគារស្វីស Julius Baer ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Blue Ocean Invest ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Trident Trust Company និងធនាគារ LGT ក៏ត្រូវបានផាកពិន័យដែរ។ MAS បាននិយាយថា ខ្លួនបានរកឃើញចំណុចខ្វះខាតនៅក្នុងផ្នែកខ្លះនៃការវាយតម្លៃហានិភ័យរបស់អតិថិជន ការបង្កើត និងការបញ្ជាក់ប្រភពនៃទ្រព្យសម្បត្តិរបស់អតិថិជនដែលបង្កហានិភ័យខ្ពស់នៃការលាងលុយកខ្វក់ Read more

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន ឱ្យកាន់ផុសផុល សកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្តដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ។ ការថ្លែងអំពាវនាវរបស់ឯកឧត្តម ក្នុងឱកាសដែរ ព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំគ្នាស្រុះស្រួលគ្នាធ្វេីនំអន្សមដោយផ្ទាល់ ជាច្រើនដើម្បីយកមកជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ដែលពិធីនេះប្រារព្ធធ្វើឡេីងនៅថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ ២០២៥ នៅយោធភូមិភាគ៥ ទីបញ្ជាការទិសទី១បន្ទាយមានជ័យ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានរួមគ្នាក្នុងការធ្វើនំអន្សម ក៏ដូចជានាំយកនូវសាច់ គ្រឿងឧបភោគបរិភោគ ជូនដល់កងទ័ព ដែលបានកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។ ជាមួយនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋក្នុងស្មារតីខ្មែររួបរួមសាមគ្គី លើកទឹកចិត្តដល់កងទ័ពដែលកំពុងតែ ឈរជើងការពារបូរណភាពទឹកដី ក៏ដូចជាបញ្ជាក់ពីទឹកចិត្តខ្មែរជួយខ្មែរ ដែលបានចូលរួមចំណែកយ៉ាងធំធេង ជាមួយកងទ័ពរបស់យេីង។ សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលនាំយកនំអន្សម ជូនដល់កងទ័ពមានចំនួនជាង២ពាន់នំ សាច់គោចំនួនពីរក្បាល ទឹកសុទ្ធជាង៤០០យួរ គ្រឿងឧបភោគបរិភោគ ក្នុងនោះក៏មានថវិកាចូលរួមពីព្រះសង្ឃផងដែរ៕