កម្ពុជា ប្រើវិធានការឆ្លើយតបចំពោះការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីជាមួយថៃ, ថៃបើកម៉ោង៨ព្រឹក តែកម្ពុជាបើកម៉ោង៩ព្រឹក និងបិទម៉ោង៤រសៀលដូចគ្នា
យោធាថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោយមានការតានតឹងដាក់គ្នានៅតំបន់ព្រំដែនមុំបី។ ការសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ គឺបានផ្លាស់ប្ដូរម៉ោងបើកច្រកចេញចូលព្រំដែន និងកំណត់ថ្ងៃជាក់លាក់ក្នុងមួយសប្ដាហ៍ ដោយមិនបើកជារៀងរាល់ថ្ងៃឡើយ។ ភ្លាមៗក្រោយសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅវិញ ចំពោះការបិទបើកច្រកទ្វារព្រំដែនទាំងអស់ជាមួយគ្នា។ យោធាថៃ បានបើកច្រកឲ្យចេញចូលចាប់ពីម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល ខណៈកម្ពុជាឆ្លើយតបវិញ ដោយការបើកឲ្យចេញចូលនៅម៉ោង៩ព្រឹក តែបិទនៅម៉ោង៤រសៀលវិញដូចគ្នា។ ជាការកត់សម្គាល់ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយដល់ម៉ោងកំណត់ឲ្យចេញចូលព្រំដែន គេសង្កេតឃើញថា មានទាំងប្រជាពលរដ្ឋខ្មែរ និងថៃបាននាំគ្នាសម្រុកធ្វើដំណើរ និងនាំទំនិញចេញចូល។ ការសម្រុកធ្វើដំណើរចេញចូលតាមព្រំដែននេះ ក៏មានការជួយសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាផងដែរ។ កិច្ចអន្តរាគមន៍អាជ្ញាធរ មាន៖ លោក លៀម សុដា ដំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង លោក គាត ហ៊ុល អភិបាលក្រុង និងកម្លាំងប៉ុស៍ច្រកទ្វារទំនាក់ទំនងព្រំដែនបាន ទំនាក់ទំនងជាមួយភាគីថៃដើម្បីចូលទៅពិនិត្យស្ថានភាព និងសម្របសម្រួលការចេញចូលរបស់ប្រជាពលរដ្ឋខ្មែរនៅច្រកអន្តរជាតិប៉ោយប៉ែត ។ បេីតាមការជូនដំណឹង ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតជូនដំណឹងដល់អ្នកដំណេីរភ្ញៀវជាតិ និងអន្តរជាតិដែលបានចេញ ចូល ប្រទេសកម្ពុជាចាប់ពីរថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត សូមធ្វេីការផ្លាស់ប្តូរម៉ោងធ្វេីការគឺចាប់ពីរម៉ោង ៩ Read more