នគរបាលខេត្ដកំពង់ស្ពឺ​ ឃាត់មុខ​សញ្ញា​ជនសង្ស័យ​ចំនួន០៦​នាក់ រួមជាមួ​យ​វត្ថុតាង​គ្រឿង​ញៀន

ដោយអនុវត្ដតាមបទប​ញ្ជា​គោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក​ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ និងបានការសម្របសម្រួលនីតិវិធី​ ឯកឧត្តម​ អ​យ្យការ​ អមសា​លា​ដំបូងខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ច​នគ​រ​បាល​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដឹកនាំ​ដោយលោក​វរសេ​នី​យ៍ទោ​ ជុន​ ចន្ទដេត​ អធិកា​រ​ នគរបា​ល​ស្រុក​ ​ថ្ងៃទី០៣​ ខែកក្កដា ឆ្នាំ២០​២៥ វេលាម៉ោង​០៩​និង​១០​នាទី នៅ​ចំ​ណុចផ្ទះសំណាក់ជាសួរ ស្ថិតនៅ​ភូមិទី ៤ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កំលាំងជំនាញ​ស្រុកភ្នំស្រួច​ ជាមួយកំលាំង​ប៉ុស្តិ៍នគរបាលរដ្ឋបា​លត្រែងត្រ​យឹ​ង បានស្រាវជ្រាវ​និងឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័​យចំនួន​០៤នាក់​ ៖ (១)-ឈ្មោះ ស៊ឹម វណ្ណ​ ភេទប្រុ​ស​ អាយុ ១៨ឆ្នាំ​ រស់នៅភូមិពង្រ ឃុំធម្មតាអរ ស្រុកសំរោងទង។ (២)-ឈ្មោះ រឿង ឈុនលាង ហៅ ឈីត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួ​ច។ (៣)-ឈ្មោះ វង់ ដែន ភេទស្រីអាយុ១៧ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ (៤)-ឈ្មោះ អុល លីហ្សា ភេទស្រី អាយុ១៧ ឆ្នាំ Read more

បង្ក្រាបជនជាតិចិន៣នាក់ ដែលចាប់ជំរិតជនជាតិចិន២នាក់​ ក្រោមរូបភាពណាត់ជួប និងអាហារជាមួយថៅកែចិន

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានទទួលពាក្យបណ្តឹងពីឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់ ចំនួន​១,០០០,០០០យ័ន្ត នៅចំណុចក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីទទួលបានពាក្យបណ្តឹង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនាយកដ្ឋានគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។ រហូតដល់ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន​ ៣នាក់​ រួមមាន​ ឈ្មោះ ZHANG Read more

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនក្លែងបន្លំ​តេឡេក្រាមសម្តេចតេជោបាន​៤នាក់

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណីក្លែងបន្លំតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានធ្វើការឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។ ក្នុងករណីនេះ​ យោងតាមបញ្ជាដឹកនាំដោយ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន​ ៣នាក់​ បន្ថែមទៀត (ប្រុស២រូប ជនជាតិរុស្សី និងស្រី១រូប ជនជាតិខ្មែរ)​ ដែលជាអ្នកធ្វើសកម្មភាពទទួលប្រាក់បន្តពីជនសង្ស័យខាងលើ និងបន្តប្តូរប្រាក់ជារូបិយប័ណ្ណអេឡិចត្រូនិច។ បច្ចុប្បន្នជនសង្ស័យ៤នាក់ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរមលឹកដល់សារធារណជនត្រូវប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញផ្សេងៗឱ្យបានហ្មត់ចត់ជាមុន ចៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ៕

ស្នងការរាជធានីភ្នំពេញ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោល ដៅស្តុប ព្រះសក្យមុនីចេតិយ ដើម្បីសួរនាំបំភ្លឺ ករណីពិន័យជនជាតិឥណ្ឌូនេស៊ី

ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះ ជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៊ាន រួចហើយ តែ ប៉ូលីស នៅតែទាមទាររក ឯកសារ ផ្សេងៗ រហូត ប៉ូលីស ទាមទារលុយចំនួន ៣០០ ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាម ទារបន្ថែម ៤០០០រៀល កាលពីកន្លងទៅថ្មីៗ នេះ។ ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅ លោកស្នងការរងផែនការងារធនធានមនុស្ស ឲ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូន លោកស្នងការ ដើម្បីពិនិត្យនិងសម្រេច។ សូមបញ្ជាក់ថា កន្លងមក លោក ជួន ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកតា ស៊ុច

នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោកតា ស៊ុច ដែលជាព្រះសង្ឃគង់នៅប្រទេសថៃ ហើយត្រូវបានពលរដ្ឋថៃ ផ្ទុះការខឹងគ្រោធមិនឱ្យលោកតានិមន្តចូលប្រទេសថៃវិញ។ លោកតា ស៊ុច ជាព្រះសង្ឃមួយអង្គគង់នៅទឹកដីថៃ ដែលជាអតីតទឹកដីរបស់ខ្មែរ។ លោកតា ស៊ុច និងជនជាតិថៃ ដែលខ្មែរហៅថា «ជាខ្មែរលើ» រស់នៅជាប់ខេត្តរបស់ខ្មែរនាពេលបច្ចុប្បន្ននាពេលបច្ចុប្បន្ន អាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់។ ក្នុងពេលកម្ពុជា និងថៃ កើតវិវាទព្រំដែនជាមួយគ្នា លោកតា ស៊ុច បានចេញមានសង្ឃដីកាបញ្ជាក់ពីប្រភពកំណើតរបស់ខ្មែរ ក៏ដូចជាពលរដ្ឋថៃរស់នៅតាមខេត្តសុរិន្ទ បុរីរ៉ាំ ស៊ីសាកេតជាដើមនោះ ថាមានដើមកំណើតជាខ្មែរ។ ការមានសង្ឃដីកាពីប្រវត្តិពិតទាំងនេះ បានធ្វើឱ្យពលរដ្ឋថៃរស់នៅតាមខេត្តអតីតដែនដីរបស់កម្ពុជានោះ កើតការខឹងគ្រោធ ហើយរើសអើងមិនឱ្យលោកតានិមន្តចូលប្រទេសវិញនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសទទួលសំណូមពររបស់លោកតា ដោយអនុញ្ញាតឱ្យលោកតាគង់នៅក្នុងប្រទេសកម្ពុជា។ លោកតា ស៊ុច បាននិមន្ត្តពីប្រទេសកាណាដា ត្រឡប់មកដល់កម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។ លោកតាបានបង្ហាញទឹកព្រះទ័យរីករាយ ទទួលបានការសណ្តោសពីសម្តេចមហាបវរធិបតី និងសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកតាគង់នៅកម្ពុជា ដូចជាពលរដ្ឋខ្មែរដទៃ៕

សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនកំពូលៗ អញ្ជើញរាប់បាត្រឧទ្ទិសកុសលជូនសម្ដេច ជា សុីម និងលោកជំទាវ ព្រមទាំងអតីតអ្នកតស៊ូរំដោះ កសាងជាតិ

ឈានចូលទិវាទី៣ នៃពិធីបុណ្យរំលឹកខួបមរណភាពសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមទាំងឥស្សរជនជាតិ បានប្រារព្ធកិច្ចរាប់បាត្រឧទ្ទិសកុសល ជូនសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ព្រមទាំងអតីតអ្នកតស៊ូរួមអាវុធរំដោះ និងកសាងជាតិ។ ក្នុងបរិវេណមហារោងបុណ្យ ស្ថិតនៅគេហដ្ឋានកំណើតតស៊ូ ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ពិធីរាប់បាត្រ វេរភត្តាហារ និងចង្ហាន់ប្រគេនព្រះសង្ឃ តាមគន្លងព្រះពុទ្ធសាសនា បានប្រព្រឹត្តទៅដោយមានការយាងនិមន្ត ពីសម្ដេចព្រះសង្ឃ ព្រះសង្ឃ សរុបចំនួន ១០៩អង្គ។ នាព្រឹកនេះដែរ ក្រុមគ្រួសារសម្ដេចធម្មពោធិសាល និងលោកជំទាវ អធិបតីដោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ក៏បានប្រារព្ធពិធីពុទ្ធាភិសេកព្រះពុទ្ធរូប និងមឈូសារនៃសពសម្ដេច ជា ស៊ីម និងលោកជំទាវ ដែលតម្កល់ និងរៀបចំទុកដាក់ក្នុងសារមន្ទីរ ផងដែរ។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏បានរៀបចំអាហារថ្ងៃត្រង់ និងអំណោយជូនលោកតា លោកយាយ Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋ​យូរអង្វែងតទៅទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងក្នុងពិធី​ បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា​ សម្តេច​នៅតែ​ជឿជាក់ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋក្នុង​រយៈពេលយូរ​អង្វែងតទៅទៀត ដោយឈរលេីមូលដ្ឋាន​ នៃកិច្ចការងារដ៏ធំពីរ​ គឺ​ទី១).​ ប្រជាពលរដ្ឋ​នៅតែឱ្យតម្លៃ​ ទៅលេីសច្ចភាព​ និង​ការខិតខំប្រឹង​ប្រែងរបស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលជាអ្នកធ្វេីពិតប្រាកដ​ និង​ទី២).​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងមិនបោះបង់ចោល​នូវ​បុព្វហេតុ​របស់ខ្លួន​ក្នុង​ការ​បម្រើ​ជាតិ​ និង​ប្រជាជន​ ទោះបី​ជាក្នុង​រយៈពេល​១០០ឆ្នាំទៀតក៏ដោយ​។ កត្តាទាំង​ពីរ​នេះហេីយ​ ដែលធានា​នូវ​ការ​ដឹកនាំ​យូរអង្វែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាមួយគ្នានេះដែរ,​ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា លំនឹងស្ថិរភាពសង្គម សុខសន្តិភាព សេដ្ឋកិច្ច និងនយោបាយ គឺគ្មានគណបក្សណា​មួយ មកជំនួសគណបក្សប្រជាជន​កម្ពុជា ព្រោះប្រជាជន និងប្រទេសកម្ពុជា គឺនៅតែត្រូវការ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីបន្តដឹកនាំនាវា​កម្ពុជាឆ្ពោះទៅមុខ។ ជាសក្ខីភាព, ប្រជាជនកម្ពុជា ដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺពុំមែនជាការចៃដន្យនោះទេ គឺស្ថិតក្រោមការវាយតម្លៃ និងការសម្រេចចិត្តយ៉ាង​ច្បាស់លាស់​ ចំពោះគណបក្ស​ប្រជាជន​កម្ពុជា ដែលបានខិតខំធ្វេី និងតស៊ូយ៉ាងស្វិតស្វាញ​ក្នុងការដោះស្រាយបញ្ហានានា និងបម្រើប្រជាជន​គ្រប់កាលៈទេសៈ។ ជាក់ស្តែង​ការសង្គ្រោះជីវិតប្រជាជនក្នុង​ពេលវេលា​ដ៏លំបាក​ នៃរីករាលដាលជំងឺកូវីដ-១៩​ និងការបើកសេដ្ឋកិច្ច ឡើងវិញឱ្យមានសកម្មភាព និង​ប្រក្រតីភាពដូចបច្ចុប្បន្ន​ Read more

អាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយ បញ្ចេញរថយន្តជាច្រេីនគ្រឿង ជូនបងប្អូនពលករវិលត្រឡប់ទៅកាន់ស្រុកកំណេីត

បន្ទាយមានជ័យ៖ បងប្អូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃ បានបន្តវិលត្រឡប់មកកម្ពុជាវិញនៅតាមច្រម៉ាឡៃ ដើម្បីវិលមកស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជានតាមបណ្ដាខេត្តនានា នាថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការសម្របសម្រួលរៀបចំនៅទីតាំងសំចតបណ្ដោះអាសន្ន នៅរដ្ឋបាលខេត្ត ដើម្បីឱ្យបងប្អូនពលករ បានសម្រាក រួមនឹងបានផ្តល់អាហារសំរន់ មុនបន្តដំណេីរវិលត្រឡប់ទៅកាន់ស្រុកកំណេីត នៅតាមបណ្តាខេត្ត ដោយរដ្ឋបាលខេត្តបានរៀបចំនូវរថយន្តជាច្រេីនគ្រឿង ដេីម្បីជូនបងប្អូនវិលទៅស្រុកកណេីរវិញ។ ក្នុងនោះក្រុមការងារចម្រុះមានមន្ទីរការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បបសខេត្ត រង់ចាំទទួលបងប្អូនដែលត្រឡប់មកកម្ពុជា ព្រមទាំងបានណែនាំអំពីឱកាសការងារ ដែលផ្តល់ជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បើកឱកាសឱ្យបងប្អូនពលករ មានការងារធ្វេីនៅក្នុងស្រុក ដោយមិនចំបាច់ចំណាក់ស្រុកទៅប្រទេសជិតខាងឡេីយ។ បងប្អូនពលករក៏បានថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារដ្ឋបាលខេត្ត ដែលបានទទួលពួកគាត់យ៉ាងរួសរាយរ៉ាក់ទាក់ ព្រមទាំងបានផ្តល់ការងារពួកគាត់មានឱកាសការងារធ្វើនៅក្នុងស្រុក ជួបជុំប្រពន្ធកូន ហេីយពួកគាត់ក៏បានសន្យាថានឹងមិនវិលត្រឡប់ទៅធ្វើការចំណាកស្រុកនៅប្រទេសថៃវិញឡើយ ដោយពួកគាត់មានឱកាសធ្វេីការងារនៅក្នុងស្រុក នៅជិតឪពុកម្តាយ និងប្រពន្ធកូន៕

សង្គ្រាមដ្រូន រវាងអ៊ុយក្រែន និង រុស្សុី កំពុងធ្វើ​ពិភពលោកចាប់អារម្មណ៍

បណ្ដា​រូបភាព​បង្ហាញ​ពី​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន របស់​អ៊ុយ​ក្រែ​ន​ប្រឆាំង​រោងចក្រ​ផលិត​ដ្រូ​ន​មួយ​កន្លែង​នៅ​រុ​ស្ស៊ី​ត្រូវ​បាន​ចេញផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​តាម​បណ្ដាញ​សង្គម​។ រូបភាព​ទាំងនោះ​បង្ហាញ​អគារ​មួយ​កំពុង​មាន​ភ្លើង​ឆាបឆេះ​បញ្ចេញ​ផ្សែងហុយ​ទ្រលោម ដោយ​អគារ​នោះ​ស្ថិត​ក្នុង​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ឧស្សាហកម្ម​យោធា ដែល​មានការ​ត្រួតពិនិត្យ​ខ្លាំង​របស់​រុ​ស្ស៊ី ស្ថិត​ក្នុង​ទីក្រុង​សម្បូរ​រោងចក្រ​អី​ុ​ហ្សេ​ហ្វ្វ​ស្ក៍​នា​ភាគ​ខាងកើត​ក្រុង​មូ​ស្គូ​។ អ៊ុយ​ក្រែ​ន​អះអាង​នា​ថ្ងៃ​ទី​១​កក្កដា​ថា បាន​វាយប្រហារ​រោងចក្រ​ផលិត​ប្រព័ន្ធ​ការពារ​ដី​-​អាកាស​និង​ដ្រូ​ន​រយៈ​ឆ្ងាយ​។ ចំពោះ​ការ​វាយប្រហារ​នោះ​ក្រុង​គៀវ​បាន​ប្រើ​ដ្រូ​ន​រយៈ​ឆ្ងាយ​ដែល​ផលិត​ដោយ​ខ្លួនឯង​។ ចាប់តាំងពី​ថ្ងៃ​ទី​៣០​មិថុនា​មក មាន​រូបភាព​ជា​ច្រើន​ផ្សាយ​តាម​បណ្ដាញ​សង្គម​ពី​ការ​វាយ​ប​ប្រហារ​ទីតាំង​នោះ​របស់រុ​ស្ស៊ី​។ បណ្ដា​រូបភាព​បង្ហាញ​ពី​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ចេញពី​អគារ​មួយ​ដែល​ភ្លើង​កំពុង​ឆេះ និង​ដ្រូ​ន​១​គ្រឿង​កំពុង​ហោះហើរ​ពីលើ មុន​ពេល​ទម្លាក់​ខ្លួន​លើ​ទីតាំង​នោះ​។ គោលដៅ​នៃ​ការ​វាយប្រហារ​នេះ​គឺជា​រោងចក្រ​មួយ ស្ថិត​នៅ​មាត់បឹង​នៃ​ទីក្រុង​អ៊ីហ្សេ​ហ្វ​ស្ក៍​ក្នុង​តំបន់​អ៊ូ​រ៉ា​ល់​។ ទីតាំង​នោះ​មាន​បណ្ដោយ​ជាង​៥០០​ម៉ែត្រ​។ គេ​មិនដឹង​ថា​តើ​បណ្ដា​ដ្រូ​ន​អ៊ុយ​ក្រែ​ន​មាន​ត្រូវ​ស្ទាក់​កម្ទេច​ដោយ​កងការពារ​អាកាសរុ​ស្ស៊ី​ដែរ​ឬ​យ៉ាងណា​ឡើយ ក្នុង​ឱកាស​នៃ​ការ​វាយប្រហារ​នេះ​។ តាម​ព័ត៌មាន​ច្បាស់​ការណ៍​ថា មាន​តែ​ផ្នែក​មួយ​នៃ​អគារ​រោងចក្រ​ដែល​រង​ការ​ប៉ះពាល់ ដោយសារ​ដ្រូ​ន​១​គ្រឿង​ឬ​២​គ្រឿង​។ តាម​រូបភាព​វី​ដេ​អូ​ដ្រូ​ន​ដែល​ប្រើ​វាយប្រហារ​នេះ​មាន​សណ្ឋាន​ដូច​យន្តហោះ​AN-196 LIUTIYI UKRAINIEN មាន​លក្ខណៈ​ដូច​យន្តហោះ​TB2 មាន​ប្រភព​ពី​តួ​ក​គី​។ វា​ត្រូវ​បាន​កែ​ច្នៃ​ដោយ​យក​កង់​ទាំងអស់​ចេញ​ដើម្បី​អាច​ហោះ​បាន​លឿន​និង​បាន​ឆ្ងាយ​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អ៊ុយ​ក្រែ​ន​ថ្លែង​ថា ប្រទេស​នេះ​បន្ត​គម្រោង​ផលិត​អាវុធ​រួម​គ្នា​ជាមួយ​សម្ព័ន្ធមិត្ត​មួយ​ចំនួន នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​ប្រកាស​ពី​ការ​ផ្អាក​លែង​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន នូវ​អាវុធ​មួយ​ចំនួន​ដែល​សន្យា​ផ្ដល់​ឲ្យ​ដើម្បី​ប្រយុទ្ធ​តតាំង​ជាមួយ​រុ​ស្ស៊ី៕

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ!

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០២រូប ឈ្មោះ ឈ.ឆ ភេទប្រុស និង ឈ្មោះ ហ.គ.ន ភេទស្រី។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ករណីនេះជាប់ពាក់ព័ន្ធជាមួយជនសង្ស័យ០៣រូប។ ជនសង្ស័យ០២នាក់ខាងលើ ជាម្ចាស់គណនីធនាគារ ដែលជាមធ្យោបាយទទួលប្រាក់ពីបទល្មើស និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឈ.ប ភេទប្រុស ជាអ្នកគ្រប់គ្រង ប្រើប្រាស់គណនីធនាគារទាំងនេះធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះជាច្រើននាក់យ៉ាងសកម្ម ហើយពេលនេះកំពុងរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច។ បច្ចុប្បន្នជនសង្ស័យ០២រូបខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ជាពិសេសអ្នកនិយមទិញទំនិញអនឡាញ តាមបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាប្រុងប្រយ័ត្ន និងត្រួតពិនិត្យ វិភាគ ឲ្យច្បាស់លាស់ទៅលើគណនី ឬទំព័រហ្វេសប៊ុកនានា ដែលផ្សព្វផ្សាយពីការលក់ទំនិញតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។