សិង្ហបុរីដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើស្ថាប័នហិរញ្ញវត្ថុចំនួន៩ សម្រាប់ការលាងលុយកខ្វក់

អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានផាកពិន័យទៅលើស្ថាប័នហិរញ្ញវត្ថុចំនួន៩ នូវទឹកប្រាក់ចំនួន ២៧,៤៥លានដុល្លារសិង្ហបុរី (២១,៥៥លានដុល្លារអាម៉េរិក) សម្រាប់ការបំពានពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ឆ្នាំ២០២៣ ដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិជាង ៣ពាន់លានដុល្លារសិង្ហបុរី។ ការពិន័យនេះត្រូវបានគេចាត់ទុកថាជាការផាកពិន័យធំជាងគេលំដាប់ទីពីរដែលត្រូវបានដាក់ចេញដោយ MAS សម្រាប់ការបំពានទាក់ទងនឹងការប្រឆាំងការលាងលុយកខ្វក់ និងប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានភេរវកម្ម បន្ទាប់ពីករណី 1Malaysia Development Berhad (1MDB) កាលពីក្នុងឆ្នាំ២០១៧។ យោងតាមសេចក្តីប្រកាសរបស់ MAS កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនឥណទាន Suisse បានទទួលការពិន័យទឹកប្រាក់ខ្ពស់បំផុតដែលមានចំនួន ៥,៨លានដុល្លារសិង្ហបុរី។ ក្រុមហ៊ុននេះត្រូវបានទិញដោយធនាគារស្វីស UBS កាលពីក្នុងឆ្នាំ២០២៣។ ធនាគា UOB ធនាគារ UBS ធនាគារ UOB Kay Hian និងធនាគារ Citibank បានទទួលការផាកពិន័យក្នុងចំនួនខ្ពស់បន្ទាប់។ ធនាគារស្វីស Julius Baer ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម Blue Ocean Invest ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Trident Trust Company និងធនាគារ LGT ក៏ត្រូវបានផាកពិន័យដែរ។ MAS បាននិយាយថា ខ្លួនបានរកឃើញចំណុចខ្វះខាតនៅក្នុងផ្នែកខ្លះនៃការវាយតម្លៃហានិភ័យរបស់អតិថិជន ការបង្កើត និងការបញ្ជាក់ប្រភពនៃទ្រព្យសម្បត្តិរបស់អតិថិជនដែលបង្កហានិភ័យខ្ពស់នៃការលាងលុយកខ្វក់ Read more

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន ឱ្យកាន់ផុសផុល សកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្តដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ។ ការថ្លែងអំពាវនាវរបស់ឯកឧត្តម ក្នុងឱកាសដែរ ព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំគ្នាស្រុះស្រួលគ្នាធ្វេីនំអន្សមដោយផ្ទាល់ ជាច្រើនដើម្បីយកមកជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ដែលពិធីនេះប្រារព្ធធ្វើឡេីងនៅថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ ២០២៥ នៅយោធភូមិភាគ៥ ទីបញ្ជាការទិសទី១បន្ទាយមានជ័យ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានរួមគ្នាក្នុងការធ្វើនំអន្សម ក៏ដូចជានាំយកនូវសាច់ គ្រឿងឧបភោគបរិភោគ ជូនដល់កងទ័ព ដែលបានកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។ ជាមួយនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋក្នុងស្មារតីខ្មែររួបរួមសាមគ្គី លើកទឹកចិត្តដល់កងទ័ពដែលកំពុងតែ ឈរជើងការពារបូរណភាពទឹកដី ក៏ដូចជាបញ្ជាក់ពីទឹកចិត្តខ្មែរជួយខ្មែរ ដែលបានចូលរួមចំណែកយ៉ាងធំធេង ជាមួយកងទ័ពរបស់យេីង។ សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលនាំយកនំអន្សម ជូនដល់កងទ័ពមានចំនួនជាង២ពាន់នំ សាច់គោចំនួនពីរក្បាល ទឹកសុទ្ធជាង៤០០យួរ គ្រឿងឧបភោគបរិភោគ ក្នុងនោះក៏មានថវិកាចូលរួមពីព្រះសង្ឃផងដែរ៕

ដំណើរការចាប់ឆ្នោតជុំទី១ រយៈពេល៥ថ្ងៃ នៃកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានបញ្ចប់ដោយជោគជ័យ

លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានរកឃើញអ្នកមានសំណាងចំនួន ២ ៥០០គ្រួសារ បន្ទាប់ពីដំណើរការចាប់ឆ្នោតជុំទី១ អស់រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានចូលរួមអបអរសារទរដល់អ្នកមានសំណាងទាំង ២ ៥០០គ្រួសារ ក្នុងនោះ ៥០០គ្រួសារដំបូង ដែលមានលំដាប់លេខរៀងដំបូងគេ មានសំណាងដើម្បីក្រុមការងារលេខាធិការដ្ឋាន តំណាងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ នឹងចុះត្រួតពិនិត្យលក្ខណៈសម្បត្តិទាំង៤ រួមមានគ្រួសារដែលមានសញ្ជាតិខ្មែរពីកំណើត គ្មានដី ក្រីក្រពិតប្រាកដ និងចង់ទៅរស់នៅទីតាំងអនុវត្តកម្មវិធី ដើម្បីមានសិទ្ធិទទួលបានដីសម្រាប់គម្រោងទី១ ស្ថិតនៅភូមិសាស្ត្រអូរសែវ ឃុំស្ដៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពបានបញ្ជាក់ថា ក្រោយពេលចាប់ឆ្នោតរួច ក្រុមការងារចម្រុះនឹងចុះសម្ភាសន៍បុគ្គលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធិទទួលដីមុនគេ។ ក្រុមការងារលេខាធិការដ្ឋាន ផ.ក.អ. នឹងទំនាក់ទំនងជាមួយរដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីចុះពិនិត្យភាពសមស្របរបស់គ្រួសារទាំង ៥០០គ្រួសារ ដែលបានជ្រើសរើស។ ចំពោះករណីពេលចុះពិនិត្យឃើញថា Read more

ប៉ូលីសបច្ចេកវិទ្យា ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនទូរសព្ទពីរនាក់ដែលបានក្លែងអត្តសញ្ញាណលើស៊ីមកាតទូរសព្ទជាច្រើនលេខ

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ឈ្មោះ យ.ទ.ព និងឈ្មោះ ប.ល.ស ភេទប្រុស អាយុ ៣០ឆ្នាំ ជាបុគ្គលិកផ្នែកលក់និងចែកចាយស៊ីមកាត។ ជនសង្ស័យទាំង០២បានសារភាពថា ពួកគេពិតជាលក់ និងចែកចាយស៊ីមកាតទូរសព្ទ ដោយធ្វើការក្លែងបន្លំកាត់តរូបភាព និងអត្តសញ្ញាណដើម្បីបញ្ចូលទៅក្នុងទិន្នន័យព័ត៌មានស៊ីមកាតទូរសព្ទ ដែលសរុបកន្លងមកពួកគេបានក្លែងអត្តសញ្ញាណលើស៊ីមកាតបានជាង ៦០០លេខ ដែលផ្ទុយទៅនឹងគោលការណ៍របស់ក្រុមហ៊ុនទូរសព្ទចល័ត ក៏ដូចជាផ្ដល់លក្ខណៈងាយស្រួលដល់ជនល្មើសក្នុងការយកលេខទូរសព្ទទៅប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ឬប្រព្រឹត្តបទល្មើស។ បច្ចុប្បន្ន ជនសង្ស័យទាំង០២នាក់ខាងលើ នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នាយកដ្ឋានសូមជម្រាបជូនសាធារណជនថា ការបញ្ចូលទិន្នន័យដោយទុច្ចរិត ទៅក្នុងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តិ ត្រូវផ្ដន្ទាទោសពី០១ឆ្នាំទៅ ០២ឆ្នាំ នេះបើយោងតាមជំពូកទីពីរមាត្រា៤២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១០១ នៃច្បាប់ទូរគមនាគម៍ បានចែងថា ការយកអត្តសញ្ញាណតតិយជន ដោយប្រើប្រាស់ប្រព័ន្ធទូរគមនាគម៍ ក្នុងកាលៈទេសៈដែលនាំឲ្យមាន ការចោទប្រកាន់ខាងព្រហ្មទណ្ឌ ចំពោះតតិយជននោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំទៅ០៣ឆ្នាំ និងពិន័យជាប្រាក់ដល់ទៅ ៦លានរៀល។ នាយកដ្ឋាន សូមអំពាវនាវ Read more

នគរបាលខេត្ដកំពង់ស្ពឺ​ ឃាត់មុខ​សញ្ញា​ជនសង្ស័យ​ចំនួន០៦​នាក់ រួមជាមួ​យ​វត្ថុតាង​គ្រឿង​ញៀន

ដោយអនុវត្ដតាមបទប​ញ្ជា​គោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក​ឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ និងបានការសម្របសម្រួលនីតិវិធី​ ឯកឧត្តម​ អ​យ្យការ​ អមសា​លា​ដំបូងខេត្ដកំពង់ស្ពឺ​ សមត្ថកិច្ច​នគ​រ​បាល​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដឹកនាំ​ដោយលោក​វរសេ​នី​យ៍ទោ​ ជុន​ ចន្ទដេត​ អធិកា​រ​ នគរបា​ល​ស្រុក​ ​ថ្ងៃទី០៣​ ខែកក្កដា ឆ្នាំ២០​២៥ វេលាម៉ោង​០៩​និង​១០​នាទី នៅ​ចំ​ណុចផ្ទះសំណាក់ជាសួរ ស្ថិតនៅ​ភូមិទី ៤ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កំលាំងជំនាញ​ស្រុកភ្នំស្រួច​ ជាមួយកំលាំង​ប៉ុស្តិ៍នគរបាលរដ្ឋបា​លត្រែងត្រ​យឹ​ង បានស្រាវជ្រាវ​និងឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័​យចំនួន​០៤នាក់​ ៖ (១)-ឈ្មោះ ស៊ឹម វណ្ណ​ ភេទប្រុ​ស​ អាយុ ១៨ឆ្នាំ​ រស់នៅភូមិពង្រ ឃុំធម្មតាអរ ស្រុកសំរោងទង។ (២)-ឈ្មោះ រឿង ឈុនលាង ហៅ ឈីត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួ​ច។ (៣)-ឈ្មោះ វង់ ដែន ភេទស្រីអាយុ១៧ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ (៤)-ឈ្មោះ អុល លីហ្សា ភេទស្រី អាយុ១៧ ឆ្នាំ Read more

បង្ក្រាបជនជាតិចិន៣នាក់ ដែលចាប់ជំរិតជនជាតិចិន២នាក់​ ក្រោមរូបភាពណាត់ជួប និងអាហារជាមួយថៅកែចិន

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានទទួលពាក្យបណ្តឹងពីឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់ ចំនួន​១,០០០,០០០យ័ន្ត នៅចំណុចក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីទទួលបានពាក្យបណ្តឹង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនាយកដ្ឋានគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។ រហូតដល់ល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន​ ៣នាក់​ រួមមាន​ ឈ្មោះ ZHANG Read more

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឃាត់ខ្លួនជនក្លែងបន្លំ​តេឡេក្រាមសម្តេចតេជោបាន​៤នាក់

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណីក្លែងបន្លំតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានធ្វើការឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី។ ក្នុងករណីនេះ​ យោងតាមបញ្ជាដឹកនាំដោយ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយទទួលបានប្រាក់ចំណេញច្រើនក្នុងរយ:ពេលខ្លី មានទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន​ ៣នាក់​ បន្ថែមទៀត (ប្រុស២រូប ជនជាតិរុស្សី និងស្រី១រូប ជនជាតិខ្មែរ)​ ដែលជាអ្នកធ្វើសកម្មភាពទទួលប្រាក់បន្តពីជនសង្ស័យខាងលើ និងបន្តប្តូរប្រាក់ជារូបិយប័ណ្ណអេឡិចត្រូនិច។ បច្ចុប្បន្នជនសង្ស័យ៤នាក់ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរមលឹកដល់សារធារណជនត្រូវប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញផ្សេងៗឱ្យបានហ្មត់ចត់ជាមុន ចៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ៕

ស្នងការរាជធានីភ្នំពេញ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោល ដៅស្តុប ព្រះសក្យមុនីចេតិយ ដើម្បីសួរនាំបំភ្លឺ ករណីពិន័យជនជាតិឥណ្ឌូនេស៊ី

ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ០១គ្រឿង ហើយសួរនាំរកឯកសាររថយន្តនៅពេលនោះ ជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៊ាន រួចហើយ តែ ប៉ូលីស នៅតែទាមទាររក ឯកសារ ផ្សេងៗ រហូត ប៉ូលីស ទាមទារលុយចំនួន ៣០០ ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាម ទារបន្ថែម ៤០០០រៀល កាលពីកន្លងទៅថ្មីៗ នេះ។ ចំពោះករណីនេះ អនុវត្តតាមបទបញ្ជារបស់ លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅ លោកស្នងការរងផែនការងារធនធានមនុស្ស ឲ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូន លោកស្នងការ ដើម្បីពិនិត្យនិងសម្រេច។ សូមបញ្ជាក់ថា កន្លងមក លោក ជួន ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីចុះអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ពេលចុះអនុវត្តបំពេញភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ Read more

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោកតា ស៊ុច

នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោកតា ស៊ុច ដែលជាព្រះសង្ឃគង់នៅប្រទេសថៃ ហើយត្រូវបានពលរដ្ឋថៃ ផ្ទុះការខឹងគ្រោធមិនឱ្យលោកតានិមន្តចូលប្រទេសថៃវិញ។ លោកតា ស៊ុច ជាព្រះសង្ឃមួយអង្គគង់នៅទឹកដីថៃ ដែលជាអតីតទឹកដីរបស់ខ្មែរ។ លោកតា ស៊ុច និងជនជាតិថៃ ដែលខ្មែរហៅថា «ជាខ្មែរលើ» រស់នៅជាប់ខេត្តរបស់ខ្មែរនាពេលបច្ចុប្បន្ននាពេលបច្ចុប្បន្ន អាចនិយាយភាសាខ្មែរបានយ៉ាងច្បាស់។ ក្នុងពេលកម្ពុជា និងថៃ កើតវិវាទព្រំដែនជាមួយគ្នា លោកតា ស៊ុច បានចេញមានសង្ឃដីកាបញ្ជាក់ពីប្រភពកំណើតរបស់ខ្មែរ ក៏ដូចជាពលរដ្ឋថៃរស់នៅតាមខេត្តសុរិន្ទ បុរីរ៉ាំ ស៊ីសាកេតជាដើមនោះ ថាមានដើមកំណើតជាខ្មែរ។ ការមានសង្ឃដីកាពីប្រវត្តិពិតទាំងនេះ បានធ្វើឱ្យពលរដ្ឋថៃរស់នៅតាមខេត្តអតីតដែនដីរបស់កម្ពុជានោះ កើតការខឹងគ្រោធ ហើយរើសអើងមិនឱ្យលោកតានិមន្តចូលប្រទេសវិញនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសទទួលសំណូមពររបស់លោកតា ដោយអនុញ្ញាតឱ្យលោកតាគង់នៅក្នុងប្រទេសកម្ពុជា។ លោកតា ស៊ុច បាននិមន្ត្តពីប្រទេសកាណាដា ត្រឡប់មកដល់កម្ពុជា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ។ លោកតាបានបង្ហាញទឹកព្រះទ័យរីករាយ ទទួលបានការសណ្តោសពីសម្តេចមហាបវរធិបតី និងសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកតាគង់នៅកម្ពុជា ដូចជាពលរដ្ឋខ្មែរដទៃ៕

សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនកំពូលៗ អញ្ជើញរាប់បាត្រឧទ្ទិសកុសលជូនសម្ដេច ជា សុីម និងលោកជំទាវ ព្រមទាំងអតីតអ្នកតស៊ូរំដោះ កសាងជាតិ

ឈានចូលទិវាទី៣ នៃពិធីបុណ្យរំលឹកខួបមរណភាពសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមទាំងឥស្សរជនជាតិ បានប្រារព្ធកិច្ចរាប់បាត្រឧទ្ទិសកុសល ជូនសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ព្រមទាំងអតីតអ្នកតស៊ូរួមអាវុធរំដោះ និងកសាងជាតិ។ ក្នុងបរិវេណមហារោងបុណ្យ ស្ថិតនៅគេហដ្ឋានកំណើតតស៊ូ ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ពិធីរាប់បាត្រ វេរភត្តាហារ និងចង្ហាន់ប្រគេនព្រះសង្ឃ តាមគន្លងព្រះពុទ្ធសាសនា បានប្រព្រឹត្តទៅដោយមានការយាងនិមន្ត ពីសម្ដេចព្រះសង្ឃ ព្រះសង្ឃ សរុបចំនួន ១០៩អង្គ។ នាព្រឹកនេះដែរ ក្រុមគ្រួសារសម្ដេចធម្មពោធិសាល និងលោកជំទាវ អធិបតីដោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ក៏បានប្រារព្ធពិធីពុទ្ធាភិសេកព្រះពុទ្ធរូប និងមឈូសារនៃសពសម្ដេច ជា ស៊ីម និងលោកជំទាវ ដែលតម្កល់ និងរៀបចំទុកដាក់ក្នុងសារមន្ទីរ ផងដែរ។ ជាមួយគ្នានោះ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏បានរៀបចំអាហារថ្ងៃត្រង់ និងអំណោយជូនលោកតា លោកយាយ Read more