ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ សេចក្តីលោភលន់ អាចធ្វើឲ្យអ្នកភ្លេចនូវសេចក្តីត្រិះរិះ!
ឯកឧត្តម ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ៖ មានប្រសាសន៍ថា រយៈកាលកន្លងមក ខ្ញុំបានផ្សព្វផ្សាយនូវបទពិសោធន៍អំពីការឆបោកជាច្រើនរូបភាព តាមរយៈលទ្ធផលដែលខ្ញុំដឹកនាំកម្លាំងក្រោមឱវាទបង្ក្រាបបាន តាំងពីខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រហូតមកធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដូចជាករណី ទម្លាក់មាសបញ្ឆោតឲ្យយើងឃើញហើយបបួលយើងចែកគ្នា ដោយគេយកគ្រឿងអលង្កាឬប្រាក់ដែលមានជាប់ខ្លួនយើង ហើយយើងយកមាសដែលគេទម្លាក់មកផ្ទះក្លាយជារបស់ក្លែងក្លាយ, ករណីអ្នកមិនស្គាល់ក្លែងជាជនសប្បុរសឬជាអ្នកសុំស្នេហ៍ពីយើង ហើយផ្ញើរបស់របរមានតម្លៃឬប្រាក់ពីក្រៅប្រទេសឲ្យយើង បន្ទាប់មកក៏មានអ្នកក្លែងជាគយឬសមត្ថកិច្ច តេប្រាប់យើងថារបស់មានតម្លៃឬប្រាក់ដែលផ្ញើមកពីក្រៅប្រទេសសុទ្ធតែខុសច្បាប់ ហើយក៏បោកយើងថាដើម្បីយករបស់ឬប្រាក់ទាំងនោះបាន ត្រូវបង់ប្រាក់ឲ្យគេ ជាដើម តែអ្វីដែលភ្ញាក់ផ្អើល និងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗ របស់ជនទុច្ចរិតនៅតែមានប្រសិទ្ធិភាព ដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀត ត្រូវរងការបោកប្រាស់ និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។ ថ្ងៃនេះខ្ញុំសូមលើកយករូបភាពឆបោក មួយករណីទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រយ័ត្ន។ ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថាពួកគេមាន មានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមាន ប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជា ប្រាក់អាចចាយបាន ដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។ ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដ ចំនួន ២ពាន់ដុល្លារ Read more