អ្នកទេសចរណ៍ចម្រុះជាតិសាសន៍ប្រមាណជាង ២ម៉ឺននាក់ បានចូលទស្សនា ព្រឹត្តិការណ៍សមរាត្រីអង្គរ ( Angkor Equinox )
សៀមរាប៖ អ្នកទេសចរជាតិ និងអន្តរជាតិអន្តរជាតិប្រមាណជាង២ម៉ឺននាក់បានស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នោះគឺថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត នាព្រឹកព្រហាមថ្ងៃទី២១ ខែមីនានេះ។ ក្រុមអ្នកទេសចរ បានបង្ហាញនូងអារម្មណ៍សប្បាយរីករាយក្នុងការរង់ចាំទស្សនានូវទិដ្ឋភាពដ៏អស្ចា្យមួយនេះ។ ជាក់ស្ដែង អ្នកស្រី ងឹន ចាន់ត្រា អាយុ៦៤ឆ្នាំ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រួមជាមួយក្រុមគ្រួសារដែលមានក្តីស្រមៃចង់មកទស្សនាទិដ្ឋភាព ថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្តជាយូរណាស់មកហើយ បានមានប្រសាសន៍ថា ត្បិតជាច្រើនលើកច្រើនសាមកហើយ ដែលបានមកទស្សនាប្រាសាទអង្គរវត្ត តែនេះគឺជាលើកទីមួយប៉ុណ្ណោះ ដែលអ្នកស្រីនិងគ្រួសារបានមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ។ អ្នកស្រីក៏បានបង្ហាញអារម្មណ៍ស្ងប់ស្ងែងបុព្វបុរសខ្មែរ ដែលបានកសាងប្រាសាទ ដែលអាចបង្កើតឱ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង សម្រាប់មនុស្សជំនាន់ក្រោយបានទស្សនា។ អ្នកស្រី បាននិយាយថា “ហើយតារបស់អ៊ំមានបំណងប្រាថ្នារាប់សិបឆ្នាំហើយ ទើបតែបានមកថ្ងៃនេះ ដោយសារកូនគាត់ត្រូវមកប្រជុំនៅទីនេះ ក៏មកតាមកូនទៅ។ ឡើងជិះផាសអេបមកពីរនាក់តានិងយាយទុកឱ្យកូនគេសម្រាកទៅ។ មានអារម្មណ៍ថារំភើបសប្បាយរីករាយណាស់ មិននឹកស្មានអ៊ំមានអាយុ៦៤ឆ្នាំហើយ បានមកឃើញផ្ទាល់ភ្នែកអ៊ីចឹងទេ។ អង្គរវត្ត ឧស្សាហ៍បានមកតែថ្ងៃរះចំកណ្តាលអ៊ីចឹងអត់ដែលបានមកទេ នេះជាលើកទីមួយ មានអារម្មណ៍រំភើប សប្បាយរីករាយ។ ហើយបួងសួងថ្ងៃនេះ ថ្ងៃសីលផង សូមឱ្យបារមីទឹកដីអច្ឆរិយយើងថែរក្សា ប្រាសាទអង្គរ ថែរក្សាប្រជាជនយើង ឱ្យបានសេចក្តីសុខចម្រើន ឈ្នះអស់ជំងឺ ឈ្នះអស់មារសត្រូវ”។ ចំណែកលោក វិច្ឆិកា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នពេញដែរនោះបានឱ្យដឹងថា ថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្ត ពិតជាព្រឹត្តិការណ៍អស្ចារ្យមួយដែលអាចទាក់ទាញទេសចរពីទីជិតឆ្ងាយមកទស្សនាប្រាសាទអង្គរវត្ត ព្រោះថាពេលមកទស្សនាផ្ទាល់ពីជាមិនខកបំណងឡើយ។ ដូច្នេះលោកចង់ឱ្យទេសចរដទៃទៀត គួរចំណាយពេលមកទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ លោកនិយាយថា “ពួកខ្ញុំមកពីភ្នំពេញបង ចេញដំណើរពីយប់មិញម៉ោង៧ Read more