សម្តេចបវរធិបតី និងនាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក អញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៩ខែតុលា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីនៃកុំមិនដែលដូមីនីក អញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ។ សូមជម្រាបដែរថា មុនពិធីផ្លាស់ប្តូរអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរនេះ នាយករដ្ឋមន្ត្រី នៃកុំមិនវែលដូមីនីក ឯកឧត្តមបណ្ឌិត Roosevelt Skerrit ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគី នៅវិមានសន្តិភាពផងដែរ។ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែល ផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមបណ្ឌិត មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ នឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕

ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនខុសច្បាប់

នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានធ្វើប្រតិបត្តិការឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន៦នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅតាមចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។ មន្ត្រីដែលត្រូវបានឃាត់ខ្លួនរួមមាន៖១. វរសេនីយ៍ត្រី សុខ សំអុល ហៅ តុង តួនាទី មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន ៨៩១ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។២. វរសេនីយ៍ត្រី ព្រឹម ដែន ភេទ តួនាទី មេបញ្ជាការរង វរៈសេនាតូចការពារព្រំដែន ៨៩១។៣. វរសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទី មេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរល្ហុង វរៈសេនាតូច ៨៩១។៤. ពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១។៥. ពលបាលត្រី កាក់ សេងទ្រី តួនាទី មន្ត្រី វរៈសេនាតូច ៨៩១។៦. អនុសេនីយ៍ទោ ភុំ ចំរើន តួនាទី មន្ត្រី វរៈសេនាតូច Read more

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ៖ រយៈពេលជាង ២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធបទល្មើសអនឡាញ ជាង ១ម៉ឺននាក់

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥ ០០០នាក់ រួចទៅហើយ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធ ក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គលេខាធិការដ្ឋាន អគ្គាធិការដ្ឋាន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អគ្គស្នងការរង អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ស្នងការនគរបាលរាជធានី ខេត្ត លោក លោកស្រី ដែលជាវាគ្មិន សមាជិក សមាជិកា និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិជាច្រើនរូបទៀតផងដែរ នាទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ Read more

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ឥណទាន សម្បទានប្រាក់យ៉េន សម្រាប់អនុវត្តគម្រោងចំនួនពីរ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៥ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គម្រោងចំនួន២។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា គម្រោងទាំ២នោះរួមមាន៖ ១. ទឹកប្រាក់ចំនួន ២១.៥២៦.០០០.០០០ យ៉េន (ប្រមាណ ១៤៣.៥ លានដុល្លារ អាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និង២. ទឹកប្រាក់ចំនួន ២២.៩១១.០០០.០០០ យ៉េន (ប្រមាណ ១៥២.៧ លានដុល្លារ អាម៉េរិក) សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុង រាជធានីភ្នំពេញ (ដំណាក់កាលទី៣)។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

សំណង់ខុសច្បាប់នៅសង្កាត់ចាក់អង្រែក្រោម នៅតែបន្តសាងសង់ ទោះអាជ្ញាធរបានផ្អាករួចហើយ (វីដេអូ)

សំណង់រឹងមួយស្ថិតនៅភូមិទួលរកាទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរបញ្ជាផ្អាកសាងសង់ តែម្ចាស់សំណង់នៅតែបន្តសកម្មភាពសាងសង់ ដោយមិនអើពើការណែនាំ និងវិធានការរបស់អាជ្ញាធរឡើយ។ ករណីនេះត្រូវបានក្រុមការងារព័ត៌មានចុះផ្តិតយកសកម្មភាព ឡើងវិញនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីអាជ្ញាធរខណ្ឌបានបញ្ជាផ្អាកសំណង់នៅថ្ងៃទី២៥ ខែកញ្ញា មុនពេលនេះ។ ទោះជាយ៉ាងណា ការសាងសង់នៅតែបន្តយ៉ាងសកម្ម ដោយរំលោភលើដីចំណីមាត់ច្រាំងទន្លេ ដែលជាសម្បត្តិរបស់រដ្ឋ។ យោងតាមច្បាប់ស្តីពីសំណង់ និងអនុក្រឹត្យពាក់ព័ន្ធ ការសាងសង់ដោយគ្មានលិខិតអនុញ្ញាត និងការចាក់ដីចូលច្រាំងទន្លេ គឺជាការរំលោភបំពានច្បាប់ ដែលអាចនាំឲ្យមានវិធានការផ្លូវច្បាប់ប្រឆាំងទៅលើម្ចាស់សំណង់។ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បញ្ជាក់ថា សំណង់នោះត្រូវបានផ្អាករួចហើយ ប៉ុន្តែម្ចាស់សំណង់មិនគោរពតាមកិច្ចសន្យាផ្អាកសាងសង់ទាំងពីរដងនោះទេ។ មន្ត្រីមួយចំនួនក៏ត្រូវបានផ្ដល់ការងារតាមដាន ប៉ុន្តែសកម្មភាពសាងសង់នៅតែបន្ត ដោយបង្ហាញពីភាពអសមត្ថភាពក្នុងការគ្រប់គ្រងតំបន់។ អង្គភាពសារព័ត៌មានសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងចាត់វិធានការផ្ទាល់ ដើម្បីបញ្ឈប់សំណង់ខុសច្បាប់នេះ។ ព្រមទាំងអំពាវនាវឲ្យក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងរ៉ែនិងថាមពល និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យ និងអធិការកិច្ចផ្ទាល់ ដើម្បីធានាថាសំណង់មានភាពស្របច្បាប់។ អង្គភាពសារព័ត៌មានយើង បន្តតាមដានករណីនេះ និងនឹងរាយការណ៍បន្ថែម នៅពេលអាជ្ញាធរពាក់ព័ន្ធឆ្លើយតប។

ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់លក្ខខណ្ឌចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ទាល់តែមានពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះ លុះត្រាតែរដ្ឋាភិបាលម៉ាឡេស៊ីយល់ព្រមអនុញ្ញាតឱ្យលោកធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅក្រៅកិច្ចប្រជុំកំពូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥នេះ។ ពិធីនេះនឹងផ្តល់ឱ្យលោក ត្រាំ នូវឱកាសដ៏ល្អឥតខ្ចោះដើម្បីបង្ហាញខ្លួនជា «អ្នកបង្កើតសន្តិភាព» នៅលើឆាកអន្តរជាតិ បន្ទាប់ពីលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់ជម្លោះព្រំដែនរយៈពេលប្រាំថ្ងៃរវាងប្រទេសទាំងពីរក្នុងខែកក្កដា។ សេតវិមានក៏បានស្នើសុំជាពិសេសឱ្យអ្នករៀបចំកិច្ចប្រជុំកំពូលដកមន្ត្រីចិនចេញពីពិធីនេះផងដែរ ដើម្បីធានាថា ការយកចិត្តទុកដាក់មានតែលើលោក ត្រាំ តែម្នាក់ឯង ព្រមទាំងកាត់បន្ថយតួនាទីរបស់ទីក្រុងប៉េកាំងក្នុងការសម្របសម្រួលរវាងទីក្រុងបាងកក និងភ្នំពេញ។ គួរបញ្ជាក់ថា ការទាមទាររបស់លោក ត្រាំ ធ្វើឱ្យម៉ាឡេស៊ីស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម ត្រូវការចៀសវាងការធ្វើឱ្យលោក ត្រាំ ខកចិត្ត ខណៈមេដឹកនាំម៉ាឡេស៊ីកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ដែលលោកសង្ឃឹមថា នឹងជួយកាត់បន្ថយពន្ធគយរបស់អាមេរិកបច្ចុប្បន្ន ១៩ភាគរយលើផលិតផលនាំចូលពីម៉ាឡេស៊ី។ ប៉ុន្តែទីក្រុងកូឡាឡាំពួរក៏មិនចង់ធ្វើឱ្យទីក្រុងប៉េកាំងដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេស និងជាប្រភពដ៏សំខាន់នៃការវិនិយោគពីបរទេស អាក់អន់ចិត្តដែរ៕

បង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់៥ក្រុមផ្សេងៗគ្នា នៅខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ

មានការបញ្ជាផ្ទាល់ និងត្រួតពិនិត្យជាប់ពី នាយឧត្តមសេនីយ៍ អគ្គស្នងការ ស ថេត ពីអភិបាលខេត្ត សួន សុម៉ាលីន និងមានការដឹកនាំដំណើរការនីតិវិធីយ៉ាងយកចិត្តទុកដាក់ពី ព្រះរាជអាជ្ញា គុជ គឹមឡុង កម្លាំងនគរបាលខេត្តព្រៃវែង បូករួមកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវឈានទៅបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់ ៥ក្រុម ផ្សេងៗគ្នា ក្នុងមូលដ្ឋានស្រុកផ្សេងៗគ្នាក្នុងខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ។​ ក្រុមផ្តល់ប្រាក់កម្ចីនេះ (ចងការប្រាក់) មានសាខា មានភ្នាក់ងារច្រើន ស្មុគស្មាញ និងមានផែនការច្បាស់លាស់ ដែលទុនកម្ចីផ្តល់ទៅឱ្យពលរដ្ឋនាពេលបច្ចុប្បន្នចំនួនរាប់ពាន់លានរៀល។ តាមរូបភាព និងចម្លើយសារភាព ពួកគេផ្តល់ប្រាក់កម្ចីជូនពលរដ្ឋយកការប្រាក់ចន្លោះពី ១០ ទៅ ១៥ភាគរយក្នុងមួយខែ នៃប្រាក់ដើមសរុប រួចហើយឱ្យពលរដ្ឋបង់ប្រាក់សរុបថេររៀងរាល់ថ្ងៃមកវិញ។ ការបង់ប្រាក់រៀងរាល់ថ្ងៃត្រលប់មកវិញនេះ ពួកគាត់បានគិតបូកប្រាក់ដើម និងប្រាក់ការចំនួនថេរ នៃប្រាក់បានខ្ចីដំបូងបំផុត ក៏ប៉ុន្តែការប្រាក់ពួកគេមិនបានដកថយតាមចំនួនប្រាក់ដើមដែលពលរដ្ឋបានសងរំលួសរាល់ថ្ងៃជូនទៅក្រុមហ៊ុនវិញឡើយ។​ ដូចនេះបើគណនាឱ្យបានត្រឹមត្រូវ ការប្រាក់របស់ពួកគេមានចំនួនប្រមាណជា ៨០ភាគរយនៃប្រាក់បានខ្ចីដំបូងក្នុងរយៈពេលត្រឹមមួយខែ។​ ការណ៍នេះហើយគឺជាគ្រោះមហន្តរាយមួយចំពោះជីវភាពរបស់ប្រជាពលរដ្ឋខ្វះការយល់ដឹង និងកំពុងទីទាល់ក្រគ្មានជម្រើស។ រូបភាពនេះត្រូវបាននគរបាលស្រាវជ្រាវឃើញ និងយកជាគោលក្នុងការបង្ក្រាប ដោយកម្លាំងនគរបាលបានខិតខំស្រាវជ្រាវរកឫសគល់នៃអ្នកទទួលខុសត្រូវធំបំផុតនៃការផ្តល់ប្រាក់កម្ចីខុសច្បាប់នេះ ហើយនគរបាលក៏ប្តេជ្ញាលុបបំបាត់ឱ្យអស់ពីទឹកដីខេត្តព្រៃវែង។ សមត្ថកិច្ចបានប្រាប់ពលរដ្ឋខេត្តព្រៃវែងទាំងអស់ ឈប់ខ្ចីប្រាក់នេះបន្តទៀត បើមិនដូចច្នោះទេ ១ ឬ ២ឆ្នាំខាងមុខអ្នកដែលបានខ្ចីប្រាក់នេះនឹងលក់ដី លក់ផ្ទះគ្មានសេសសល់ឡើយ។ មួយវិញទៀត Read more

កម្លាំងសមត្ថកិច្ច ឃាត់ជនបរទេសចំនួន ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ប្រមាណ ២៩០នាក់ទៀត ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ ការចាប់ខ្លួននេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ដែលប្រមាថជាតិសាសន៍ខ្លួន។​ ក្នុងប្រតិបត្តិការនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរង និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងសហការជាមួយកម្លាំងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទទួលបានបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួននៅថ្ងៃនេះ រកឃើញជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេស ចំនួន៦៨នាក់ និងជនជាតិនេប៉ាល់ ចំនួន៦នាក់ សរុបចំនួន២៩០នាក់។ ដោយឡែក សម្រាប់កាលពីប៉ុន្មានថ្ងៃមុន សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិបង់ក្លាដេស និងប៉ាគីស្ថាន ប្រមាណ ៥៨នាក់។ ជនបរទេសទាំងអស់នេះ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ កាលពីយប់ថ្ងៃទី៤ ខែតុលាក ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ាប្រឆាំងដោយខឹងសម្បារ ជាមួយជនជាតិចិនដែលប្រើពាក្យប្រមាថជាតិសាសន៍ខ្លួននៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ផ្អើលប្រជាពលរដ្ឋ Read more

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយសម្តេចព្រះវររាជមាតាជាតិខ្មែរ មកចែកជូនប្រជានុរាស្ត្ររងគ្រោះដោយទឹកជំនន់ ១៨០០គ្រួសារ ភូមិ១៤ ឃុំ៣ នៃស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ក្នុងនោះ ឃុំបឹងព្រួលចំនួន ២០០គ្រួសារ, ឃុំជីរោទិ៍ទី១ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទចំនួន ៧៧២គ្រួសារ ហើយដែលពិធីជួបសំណេះសំណាល និងចែកអំណោយនេះធ្វើឡើងនៅទីទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង។ ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ Read more

កម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យជាង ១០នាក់

កម្លាំងនគរបាលក្រុងប៉ោយប៉ែត អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ដែលពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស “កាប់យកម៉ូតូ” ៣ករណី នៅតំបន់ផ្សេងៗគ្នា ក្នុងក្រុងប៉ោយប៉ែត។ ករណីទី១ កើតឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ០២ និង ២៥នាទីយប់ នៅចំណុចការ៉ាស់សាំង “ឡាយ ឆៃលី” ជិតសាលាសង្កាត់អូរជ្រៅ ភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិត បានប្រព្រឹត្តកាប់យកម៉ូតូជនរងគ្រោះចំនួន ១គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1R-8993។ ករណីទី២ កើតឡើងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១០និង៤០នាទីយប់ នៅខាងជើងភ្លើងស្តុបសានកូ ប្រហែល ១៥០ម៉ែត្រ។ ជនសង្ស័យជាច្រើននាក់ជាក្មេងទំនើង Read more