ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមបានអញ្ជើញជាអធិបតីភាពសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញក្នុងពិធីសម្ពោធទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី។ពិធីនេះមានការចូលរួមពី ថ្នាក់ដឹកនាំ ស.អ.ក, លោក ឃ្លោក ណូយ អភិបាលរងខេត្ត តំណាង ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត, លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធាន ស.អ.ក ខេត្ត, តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត, តំណាងមេបញ្ជាតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួន ៣០០នាក់។ នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។ Read more