បាតុករប្រឆាំងរដ្ឋាភិបាលថៃ នៅតែទាមទារឱ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង និងគ្រោងបន្តតវ៉ារហូតមានការផ្លាស់ប្ដូរនយោបាយ
ចលនាតវ៉ាទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) លាលែងពីតំណែង កំពុងបន្តសន្ទុះទៅមុខឥតឈប់ឈរ។ ការតវ៉ានេះ ដឹកនាំដោយក្រុមរួបរួមប្រជាជាតិការពារអធិបតេយ្យភាព (United Power of the Land to Protect Sovereignty) ដែលបានធ្វើបាតុកម្មទ្រង់ទ្រាយធំនៅឯវិមានជ័យជម្នះ នាកណ្ដាលរាជធានីបាងកក ហើយគ្រោងនឹងបន្តធ្វើការតវ៉ា រហូតទាល់តែមានការផ្លាស់ប្ដូរនយោបាយ ជាពិសេសរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញ នៅថ្ងៃទី១ ខែកក្កដា លើជោគវាសនារបស់លោកស្រីផែថុងថាន ។ ក្រុមបាតុករ នាំគ្នាតវ៉ាដោយផ្តោតលើការបែកធ្លាយសារសំឡេងនៃកិច្ចសន្ទនាតាមទូរសព្ទរបស់លោកស្រីថែថុងថាន ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបាតុករ តវ៉ាថា នោះបានបង្ហាញពីភាពមិនត្រឹមត្រូវក្នុងនាមជាថ្នាក់ដឹកនាំថៃ ហើយអ្នកតវ៉ាកំពុងទាមទារឱ្យលោកស្រីចុះចេញពីតំណែងជាបន្ទាន់។ បន្ថែមពីនេះ អ្នកតវ៉ា ក៏បានទាមទារឱ្យគណបក្សទាំងអស់ដកខ្លួនចេញពីរដ្ឋាភិបាល។ ក្រៅពីបញ្ហានយោបាយ ក្រុមអ្នកតវ៉ា ក៏បាននាំគ្នាប្រឆាំងនឹងគំនិតផ្ដួចផ្ដើមធំៗមួយចំនួនរបស់រដ្ឋាភិបាល រួមមាន ផែនការរៀបចំឱ្យកាស៊ីណូអាចដំណើរការបានដោយស្របច្បាប់, គម្រោងសាង់សង់ផ្លូវដឹកជញ្ជូនថ្មី Land Bridge និងសំណើនៃការអនុញ្ញាតឱ្យបរទេសអាចសម្បទានដីចំនួន ៩៩ឆ្នាំជាដើម ។ អ្នកតវ៉ា ក៏កំពុងទាមទារឱ្យមានរដ្ឋធម្មនុញ្ញថ្មីដែលកំណត់ដោយប្រជាជន។ ឧទាហរណ៍ថា បើសិនជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺត្រូវតែជ្រើសរើសដោយប្រជាជន មិនមែនតាមរយៈរដ្ឋប្រហារនោះទេ។ មេដឹកនាំការតវ៉ា បញ្ជាក់ថា ទោះបីជាពួកគេចេញតវ៉ាខ្លាំងយ៉ាងណាក៏ដោយ Read more