សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា-ថៃ គួរគិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ និងក្របខណ្ឌតំបន់នានា
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យប្រទេសកម្ពុជានិងប្រទេសថៃគិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានាដូចជាអាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅនឹងក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍បែបនេះ ក្នុងឱកាសទទួលស្វាគមន៍ និងជួបសម្តែងការគួរសមជាមួយលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោបានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកស្រីនាយករដ្ឋមន្រ្តី និងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ហើយឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចក៏បានចូលរួមរំលែកទុក្ខសាជាថ្មីចំពោះសោកនាដកម្មនៃគ្រោះរញ្ជួយដីនៅប្រទេសថៃនាពេលកន្លងទៅថ្មីៗនេះ។ ក្នុងគ្រាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្រ្តី នឹងនាំមកនូវការពង្រឹងបន្ថែមភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ស្របពេលដែលឆ្នាំនេះគឺជាខួប៧៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។ ទន្ទឹមនឹងការវាយតម្លៃនេះ សម្ដេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញថាកម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ ” គ្រប់ជ្រុងជ្រោយ” Read more