សមត្ថកិច្ចធ្វើការបង្ក្រាប និងនាំខ្លួនជនសង្ស័យ១០នាក់ ការណី លួចជីកកំណប់មាសក្នុងព្រៃជើងភ្នំតាដន
ពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលបាននាំខ្លួនជនសង្ស័យ១០នាក់ មានស្រីមានប្រុសទៅកាន់អយ្យការអមសាលាដំបូងខេត្តនៅថ្ងៃទី២០ មេសា ២០២៥ បន្ទាប់ពីបង្ក្រាបកាលពីថ្ងៃទី១៨ មេសា ២០២៥ ។ ទោះបីជាបែបណា ការប៉ុនប៉ងជីករកកំណប់មាសនោះ មិនទាន់ដឹងថា ក្នុងរណ្តៅដែលកំពុងជីករកនោះបានឃើញ ឬបែបណានោះទេ ។ ចំណុចដែលមានការជីករកកំណប់មាសនេះស្ថិតនៅជើងភ្នំតាដន ភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ។ ក្នុងចំណោមជនទាំង១០នាក់ គឺឈ្មោះ ថុល តូម៉ា ដែលបានសន្មត់ថាជាមេក្រុមបានសារភាពចំពោះមុខសមត្ថកិច្ចថា ទីកន្លែងមានកំណប់មាសនេះខ្លួនដឹងតាមរយៈឈ្មោះ សាម គឹមវ៉ាង ភេទស្រី អាយុប្រហែល៤៥ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់អាសយដ្ឋាន ហើយឈ្មោះ សាម គឹមវ៉ាង បានរៀបចំសម្ភារៈឧបករណ៍សម្រាប់ស្វែងរកកំណប់ និងជីករកកំណប់ទុកឱ្យខ្លួននៅទីនោះតែម្តង ។ ឈ្មោះ ថុល តូម៉ា និយាយទៀតថា ពួកខ្លួនទាំងអស់៨នាក់ បានធ្វើសម្មភាពជីកស្វែងរកគំណប់រហូតដល់វេលាម៉ោង១៦និង៣០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្រាប់តែមានខាងសមត្ថកិច្ច បានចុះមកហាមឃាត់ រួចនាំពួកខ្លួនមកសួរនាំតែម្តង ។ មន្ត្រីសមត្ថកិច្ចថា ចំពោះការជីករកកំណប់មាស នៅចំណុចភ្នំតាដន ស្ថិតក្នុងភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ គឺពុំមានច្បាប់អនុញ្ញាតឱ្យធ្វើការរុករកនោះទេ ។ ប៉ុន្តែពួកគេបានឆ្លើយថា Read more