អាវុធហត្ថ ឃាត់ខ្លួន ភរិយាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ (នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់)នៃស្នងការខេត្តបាត់ដំបង និងបក្ខពួក៤នាក់ទៀត ករណីជួញដូរដោយខុសច្បាប់នូរសារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង
បាត់ដំបង៖ កម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថ ខេត្តបាត់ដំបង សហការណ៍ ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុករតនៈមណ្ឌល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់: ១.ឈ្មោះ ចែត ស្រីមុំ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលត្រូវបានគេស្គាល់ថាជាភរិយាលោក កោ ស៊ុនកាំង មានតួនាទីជា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។ ២.ឈ្មោះ យាន ស្រីនិច ហៅ ចាន់នី ភេទ ស្រី អាយុ ១៦ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ ៣.ឈ្មោះ វ៉ាត ណៃ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិព្រៃពោធិ៍ ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ។ ៤.ឈ្មោះ មឿន ប៊ុនថន Read more