កម្លាំងអាវុធហត្ថ មន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងរបស់ជនជាតិចិន នៅស្រុករតនៈមណ្ឌល
បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលដឹកនាំដោយលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ បើតាមលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងអាវុធហត្ថខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះថា ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងអាវុធហត្ថចូលរួមជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ បានចុះទៅបង្ក្រាបទីតាំងមួយនេះ ដែលមានម្ចាស់ទីតាំងឈ្មោះ លី យ៉ុងកួយ ភេទប្រុស ជនជាតិចិន អាយុ៥៥ឆ្នាំ និងអ្នកតំណាងទីតាំងឈ្មោះ វ៉ាន់ សុជាតា ភេទស្រី អាយុ ៣៣ឆ្នាំ មានតួនាទីគណនេយ្យ។ លោកវរសេនីយ៍ឯក ជា តារា បានបញ្ជាក់ទៀតថា ក្រោយចុះបង្ក្រាប, កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ បានធ្វើការត្រួតពិនិត្យរកឃើញថាមានរថយន្តខុសច្បាប់ និងធ្វើការឃាត់ទុករួមមាន៖ ទី១៖ ក្បាលរថយន្តសណ្តោងរម៉កចង្កូតស្ដាំចំនួន១៤គ្រឿង ទី២៖ រថយន្តទេសចរណ៍ចំរុះម៉ាកចង្កូតស្តាំចំនួន១០គ្រឿង ទី៣៖ រម៉កសណ្តោងមានសាទែនចំនួន២គ្រឿង ទី៤៖ Read more