សូមប្រយ័ត្ន! នៅពេលនរណាម្នាក់ លួងលោមឱ្យទៅទទួលកញ្ចប់បញ្ញើ ប្រយ័ត្នមានលាក់បង្កប់សារធាតុញៀន
ភំ្នពេញ៖ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យជនជាតិខ្មែរចំនួន ២នាក់ មានឈ្មោះ ហ៊ួន សុធី (HUON SOTHY) ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកមកផ្ញើ និងឈ្មោះ ស៊ិន វាសនា (SIN VEASNA) ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកណែនាំ ឬបក្សពួក ករណីគ្រឿងញៀន ”កញ្ឆាក្រៀម” មានទំងន់សរុបចំនួន ១៩,៨៣៤ក្រាម ស្មើនិង១៩គីឡូក្រាម និង៨៣៤ក្រាម។ កញ្ឆាទាំងនេះត្រូវបានលាក់បង្កប់នៅក្នុងកំប៉ុងដែកបិទជិត មានបិទតែមស្លាក ”គ្រាប់កាហ្វេធម្មជាតិ” មានចំនួន ៤០កំប៉ុង ហើយយកមកផ្ញើនៅប្រៃសណីយ៍កម្ពុជា សាខាបឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ គោលដៅឆ្ពោះទៅប្រទេសអង់គ្លេស កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ ការបង្រ្កាបករណីនេះ ប្រើរយៈពេលចំនួន ៧ថ្ងៃ គិតចាប់តាំងពីដំណាក់កាលរកឃើញកញ្ចប់បញ្ញើសង្ស័យចំនួន ២កញ្ចប់ ដំណាក់កាលស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ដំណាក់កាលបង្រ្កាប និងការកសាងសំណុំរឿងនីតិវិធីបញ្ជូនជនសង្ស័យទៅកាន់សាលដំបូងរាជធានីភ្នំពេញ។ ករណីនេះ ត្រូវបាន លោក អ៊ី សុវណ្ណ Read more