នគរបាលភូមិន្ទថៃ ឃាត់ខ្លួនស្រ្តីម្នាក់ពីបទប្រើល្បិចមាតុគ្រាម និងជំរិតទារប្រាក់ពីព្រះភិក្ខុសង្ឃ លើទំហំទឹកប្រាក់ ៣៨៥លានបាត ស្មើនិង១១.៩លានដុល្លារអាម៉េរិក រយៈពេល៣ឆ្នំា
អាជ្ញាធរនគរបាលថៃឡង់ដ៍បានឃាត់ខ្លួនស្រ្តីមួយរូបដែលមានឈ្មោះថា វីឡាវ៉ាន់ អ៊ឹមសាវ៉ាត់ ឬហៅក្រៅថា ស៊ីកាកប នាងមានអាយុ៣០ឆ្នំា ក្រោមបទចោទទំនាក់ទំនងផ្លូវភេទជាមួយនឹងព្រះភិក្ខុសង្ឃល្បីៗ និងមានតួនាទីធំៗក្នុងជួរគណៈសង្ឃពុទ្ធសាសនាថៃ លើសពីនេះទៅទៀត អាជ្ញាធរបានរកឃើញថា នារីជាជនសង្ស័យក្រោយពីមានទំនាក់ទំនងបែបស្នេហារួចមានថតជាក្លីបវីដេអូប្រមាណជា៨ម៉ឺនរូបភាព ក្នុងនោះរាប់បញ្ចូលទំាងវិធីសាស្រ្តដាក់សម្ពាធលើព្រះភិក្ខុសង្ឃមានទំាងកំរិតព្រះចៅអធិការ គណៈតំបន់ និងគណៈភូមិរងផងដែរ ដើម្បីគាបសង្កត់យកលុយរាប់សិបលានបាតជាដើម ជាថ្នូរនឹងការមិនទម្លាយរូបភាពរឿងអាស្រូវរបស់ព្រះភិក្ខុទំាងអស់់នោះ។ការផ្ទុះរឿងអាស្រូវរបស់ភិក្ខុសង្ឃអាលជ្ជីថៃក្នុងរយៈពេលមួយសប្តាហ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លំាងពីសំណាក់មហាជន និងពុទ្ធបរិស័ទថៃ រហូតឈានដល់ព្រះមហាក្សត្របានឡាយព្រះហស្ថលេខានិរាករណ៍លើព្រះរាជក្រឹត្យតែងតំាងទីជា ព្រះរាជាគណៈ នៅក្នុងគណៈសង្ឃថៃប្រមាណ៨១អង្គទៀតផង។ដោយយោងតាមការិយាល័យស៊ើបអង្កេតមជ្ឈិមភូមិន្ទនគរបាលថៃបានរាយការណ៍នៅរសៀលថ្ងៃពុធនេះថា វាជាការរំលោភលើព្រហ្មចរិយធម៌របស់ព្រះសង្ឃ បានធ្វើឱ្យរង្គើដល់ស្ថាប័នសង្ឃ ខណៈដែលព្រះចៅអធិការវត្តចំនួន៩អង្គ រួមនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់ជាច្រើនអង្គទៀត ត្រូវបានចាប់ផ្សឹក និងលាចាកសិក្ខាបទដោយខ្លួនឯង បន្ទាប់ពីការបែកធ្លាយក្លីបវីដេអូជាបន្តបន្ទាប់នោះរួចមក។ដោយឡែកស្រ្តីជាជនជាប់សង្ស័យវិញ អាជ្ញធរបានឃាត់ខ្លួននៅក្នុងខេត្តនន្ទបុរី នៅភាគខាងជើងក្រុងទេពមហានគរ ក្រោមបទចោទពីបទ គាបទារប្រាក់, សម្អាតសាច់ប្រាក់, និងទទួលទំនិញចោរជាដើម។កងនគរបាលថៃបានរកឃើញលុយនៅក្នុងគណនីរបស់ជនសង្ស័យដែលបានពីការបោកប្រាសមានប្រមាណជា ៣៨៥លានបាត (ប្រាក់ថៃ) ឬស្មើនិង(១១.៩លានដុល្លារអាម៉េរិក) នៅក្នុងរយៈពេល៣ឆ្នំាចុងក្រោយ ដែលលុយទាំងអស់នោះត្រូវចំណាយទៅលើវិបសាយហ្គេមអនឡាញ។ក្រុមអ្នកស៊ើបអង្កេតបានរកឃើញទៀតថា មានព្រះចៅអធិការមួយព្រះអង្គបានរងគ្រោះចេញពីការជំរិតទារប្រាក់ ពីសំណាក់ជនសង្ស័យវីឡាវ៉ាន់ ឬហៅថា ស៊ីកាកប នេះដែរ ដោយនាងបាននិយាយថា នាងមានផ្ទៃពោះជាមួយនឹងព្រះចៅអធិការ ដូច្នេះសូមលុយប្រមាណជា៧.២លានបាត ឬស្មើនឹង(២២២,០០០ដុល្លារអាម៉េរិក)សម្រាប់ជំនួយអាហារកិច្ចចិញ្ចឹមកូននោះ។ក្រុមនគរបាលបាននិយាយទៀតថា ស្រ្តីរូបនោះ មានគ្រោះថ្នាក់ខ្លំាងដល់គណៈសង្ឃពុទ្ធសាសនាថៃ ដូច្នេះយើងត្រូវតែចាប់ខ្លួននាង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ចំណែកឯអ្នកនំាពាក្យរដ្ឋាភិបាលវិញ ពោលគឺលោក ជីរ៉ាយុ ហ៊ួងសាប់ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកនាយករដ្ឋមន្រ្តីស្តីទី ភូមិធម៌ វេជ្ជៈយ៉ាឆៃ បានបញ្ជាឱ្យក្រុមអាជ្ញាធរត្រូវតែត្រួតពិនិត្យឡើងវិញ Read more