ក្រុមតំណាងរាស្ត្រកូរ៉េបានយល់ច្បាស់ថា មិនមានការបង្ខាំង ឬបង្ខិតបង្ខំជនជាតិកូរ៉េនៅកម្ពុជាទេ គឺពួកគេបាន ធ្វើសកម្មភាពល្មើសខ្លួនឯងផ្ទាល់
គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម KIM, SEOK-KI តំណាងរាស្ត្រខាងបក្សប្រឆាំង រួមនឹងតំណាងរាស្ត្រគណបក្សដឹកនាំ រដ្ឋាភិបាល នៅថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ បានរួមដំណើរជាមួយ កម្លាំងសមត្ថកិច្ចកម្ពុជា ដើម្បីចុះត្រួតពិនិត្យទីតាំងសង្ស័យមានលបលួច ប្រព្រឹត្តបទល្មើស online scam ស្ថិតនៅអគារសេះស ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះបានប្រព្រឹត្តទៅបន្ទាប់ពីប្រតិបត្តិការបង្រ្កាបដោយ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនបរទេសចំនួន៨៦នាក់ ក្នុងនោះស្ត្រីចំនួន៥នាក់ រាប់បញ្ចូលជនជាតិកូរ៉េ ចំនួន ៥៧នាក់ (ស្រី្ត០២នាក់) និងជនជាតិ ចិន ចំនួន ២៩នាក់ (ស្រី្ត ០៣នាក់)។ ក្នុងប្រតិបត្តិការនោះ សម្ភារៈវត្ថុតាងដែលកំលាំងសមត្ថកិច្ចបានដកហូតរូមមាន កុំព្យូទ័រចំនួន ១២៦ គ្រឿង និងទូរសព្ទដៃ ចំនួន ៣០ គ្រឿង។ ក្នុងការចុះពិនិត្យរួមគ្នានោះដែរ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញ ជូនគណៈប្រតិភូនូវរាល់ភស្តុតាងនានាពាក់ព័ន្ធនឹងការឆបោកអនឡាញ, ការអនុវត្តប្រតិបត្តិការចុះបង្រ្កាបរបស់កំលាំងសមត្ថកិច្ចចម្រុះកម្ពុជា, លទ្ធផលនៃការធ្វើកោសល្យវិច័យលើឧបករណ៍បច្ចេកទេស និងទីតាំងនៃប្រព្រឹត្តបទល្មើសជាក់ស្តែង។ ក្រោយបានទទួលព័ត៌មាន និងពិនិត្យឃើញដោយផ្ទាល់ដូច្នេះ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ បានយល់ច្បាស់ថា ជនជាតិកូរ៉េទាំងនេះមិនត្រូវបានអ្នកណាបង្ខាំង បង្ខិតបង្ខំទេ គឺពួកគេបានធ្វើសកម្មភាពល្មើសខ្លួនឯង។ ជាមួយគ្នានេះ តំណាងគណៈប្រតិភូប្រទេសកូរ៉េ ក៏បានស្នើសុំដល់ភាគីកម្ពុជា Read more