នាយឧត្តមសេនីយ៍ ស ថេត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ និងបើកវគ្គបន្តជំនាន់ទី៣២ រួមជាមួយវគ្គជំនាញពិសេស

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ និងបើកវគ្គបន្តជំនាន់ទី៣២ រួមជាមួយវគ្គជំនាញពិសេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស។ នាយឧត្តមសេនីយ៍ ស អត្ថបទពេញ

ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៩ នៃខេត្តរតនគិរី

ក្រសួងមហាផ្ទៃបានដាក់ចេញប្រកាសស្ដីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៩ នៃខេត្តរតនគិរី រួមមាន៖ រដ្ឋបាលក្រុងបានលុង រដ្ឋបាលស្រុកកូនមុំ រដ្ឋបាលស្រុកអូរយ៉ាដាវ រដ្ឋបាលស្រុកអូរជុំ រដ្ឋបាលស្រុកវើនសៃ រដ្ឋបាលស្រុកតាវែង រដ្ឋបាលស្រុកបរកែវ រដ្ឋបាលស្រុកអណ្ដូងមាស និងរដ្ឋបាលស្រុកលំផាត់។ និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តរតនគិរី ត្រូវប្រើប្រាស់ដូចខាងក្រោម៖  – ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលក្រុង អត្ថបទពេញ

ខ្លឹមសារសំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស៖ អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់ផ្ទះ ដល់គ្រួសារយុទ្ធជនពលី នៅខេត្តស្ទឹងត្រែង

ភរិយាវីរៈកងទ័ព អនុសេនីយ៍ត្រី ស៊ីថា រទ្ធី នៅខេត្តស្ទឹងត្រែង ដែលជាយុទ្ធជននៃវរៈសេនាតូចអន្តរាគមន៍ ២៨២ កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ដែលបានពលីកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទទួលបានផ្ទះស្នាក់នៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ។ ក្នុងពិធីប្រគល់ផ្ទះ អត្ថបទពេញ

សម្តេចបវរធិបតី និងប្រធានាធិបតីសហរដ្ឋអាម៉េរិក​ ពិភាក្សាគ្នាតាមទូរសព្ទ​ អំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ​ លោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ”។​ នេះបេីយោងតាមរយៈបណ្តាញសង្គមផ្លូវការសម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ នាយប់ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៥។ ក្នុងជំនួបនោះសម្តេចបវរធិបតីបានលើកឡើងថា​ តាងនាមប្រជាពលរដ្ឋកម្ពុជា អត្ថបទពេញ

ប្រមុខការពារជាតិកម្ពុជា ៖ កម្ពុជា-វៀតណាមតែងតែសហការ និងគាំទ្រគ្នាទៅវិញទៅមក

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា-វៀតណាមទាំងពេលកន្លងមកនិងបច្ចុប្បន្ន តែងតែសហការ និងគាំទ្រដល់គ្នាទៅវិញទៅមក ទាំងវិស័យការពារជាតិ និងវិស័យផ្សេងៗទៀត ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស។ ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅសាលារៀនបឋមសិក្សា សាំង សុវណ្ណ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ដោយមានការចូលរួមពីនាយឧត្តមសេនីយ៍ ហ្វាន អត្ថបទពេញ

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងប្រមុខការទូតកូរ៉េ ជួបពិភាក្សា និងធ្វើជាអធិបតីនៃពិធីចុះMOU រវាងអគ្គស្នងការនគរបាល

កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងវិស័យសន្តិសុខ បានបោះជំហានទៅមុខប្រកបដោយទំនុកចិត្ត និងភាពប្រាកដនិយម។ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Cho Hyun រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត អត្ថបទពេញ

៩វិច្ឆិកាទិវាបុណ្យឯករាជ្យស្ថិតក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់ៗរូប

ប្រជាពលរដ្ឋខ្មែរចងចាំក្នុងក្រអៅបេះដូងមិនអាចបំភ្លេចបានឡើយនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុព្រះបរមរតនកោដ្ឋ ក្នុងការតស៊ូទាមទារឯករាជ្យជូនជាតិមាតុភូមិ ពីអាណានិគមន៏និយមបានរាំង។ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាខួប៧២ឆ្នាំ ដែលប្រទេសកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមន៍និយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ឆ្លៀសវៃរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចតា អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាល អ្នកសារព័ត៌មាន ដែលធ្វើសេចក្តីរាយការណ៍ពេលយប់ ដើម្បីតម្រង់ទិសការអនុវត្តក្រមសីលធម៌ និងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន

នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានដែលបំពេញការងាររាយការណ៍ពេលយប់ក្នុងរាជធានីភ្នំពេញ និងតាមខេត្តនានា ដើម្បីណែនាំ និងលើកទឹកចិត្តឱ្យអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈ និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។ ជំនួបនេះបានចាត់ចែងនៅសាលមណ្ឌលណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងជាច្រើនរូប។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកឲ្យអ្នកសារព័ត៌មានគ្រប់រូប ត្រូវប្រកាន់ខ្ជាប់លើ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជន ស្គាល់ថាជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ អត្ថបទពេញ