យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ពិភាក្សា និងរៀបចំនូវផែនការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានពិភាក្សា និងរៀបចំផែនការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។ ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ លោកជំទាវបានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងរៀបចំនូវផែនការជាក់លាក់ Read more

សិស្ស ១២៦នាក់ មាននិទ្ទេស A នៅខេត្តបន្ទាយមានជ័យ ទទួលរង្វាន់លើកទឹកចិត្ត កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង

នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A ចំនួន ១២៦ នាក់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥។ ពិធីនេះ មានការចូលរួមដោយ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មេដឹកនាំកងកម្លាំងទាំង ៣ ប្រធានមន្ទីរ សាលាក្រុង ស្រុក មាតាបិតា អាណាព្យាបាល និងសិស្សជាច្រើនទៀត។ ឯកឧត្តម អ៊ុំ រាត្រី ការប្រឡងបាក់ឌុបឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ សិស្សបេក្ខជនទាំងអស់គោរពវិន័យ និងមិនយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិចចូលថ្នាក់ប្រឡងឡើយ។ លទ្ធផលប្រឡងត្រូវបានទទួលយកយ៉ាងថ្លៃថ្នូរ និយាយបានថា “អ្នកចេះ គឺជាប់”។ ឯកឧត្តមមានសង្ឃឹមថា សិស្សានុសិស្សនឹងបន្តរក្សាលទ្ធផលល្អនេះ ដើម្បីលើកស្ទួយកេរ្តិ៍ឈ្មោះខេត្តបន្ទាយមានជ័យកាន់តែរុងរឿង។ តាមរបាយការណ៍របស់លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ Read more

អាម៉េរិក និងចិនគួរធ្វើជាដៃគូនិងមិត្ត ហើយរួមគ្នាមានការទទួលខុសត្រូវ ក្នុងនាមជាកំពូលមហាអំណាច

នៅថ្ងៃព្រហស្បតិ៍នេះប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបមុខគ្នាជាមួយសមភាគីអាម៉េរិក គឺលោក ដូណាល់ ត្រាំ ដោយបានលើកឡើងថា ស្របពេលដែលប្រទេសទាំងពីរមិនសូវជាចុះសម្រុងនឹងគ្នា ពួកគេគួរតែខិតខំព្យាយាម កសាងទំនាក់ទំនងឱ្យក្លាយទៅជាដៃគូនិងមិត្ត ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។  ស្របពេលជំនួបកំពូលទ្វេភាគីចាប់ផ្តើមប្រព្រឹត្តទៅនៅទីក្រុង Busan នៃប្រទេសកូរ៉េខាងត្បូង លោក ស៊ី បាននិយាយថា “ចិន និងសហរដ្ឋអាម៉េរិក អាចប្រកៀកស្មាគ្នាមានការទទួលខុសត្រូវ ក្នុងនាមជាប្រទេសកំពូលមហាអំណាច ហើយធ្វើការជាមួយគ្នា ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលរឹងមាំអស្ចារ្យផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូល”។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាលើកដំបូងបំផុតរវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់អំណាចសាជាថ្មីកាលពីដើមឆ្នាំនេះ។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា នឹងផ្តោតជាចម្បងលើការដោះស្រាយបញ្ហាវិវាទពាណិជ្ជកម្ម រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ របស់ពិភពលោក៕

ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យប្រុងប្រយ័ត្ន អំពីការក្លែងបន្លំលក់ «មាសសន្លឹក» ដែលមានការប្រើ Logo ធនាគារជាតិ

ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ដោយអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយលក់ «មាសសន្លឹក» តាមបណ្តាញសង្គម ដែលអះអាងថាជាមាសដែលចេញដោយធនាគារជាតិ។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នៅពេលថ្មីៗនេះ មានគេបានប្រើនិមិត្តសញ្ញា (Logo) របស់ធនាគារជាតិ ដើម្បីផ្សព្វផ្សាយលក់ផលិតផលមាសសន្លឹក ហើយភ្ជាប់ការពន្យល់ថាវាជាមាសពី «ធនាគារខ្មែរពិតៗ» ដែលធ្វើឱ្យប្រជាពលរដ្ឋខ្លះមានការជឿទុកចិត្តការឃោសនា។ ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជាបញ្ជាក់ច្បាស់ថា ខ្លួន មិនដែលបោះផ្សាយ ឬលក់មាស ឡើយ។ ការប្រើឈ្មោះ និងនិមិត្តសញ្ញារបស់ធនាគារជាតិនៃកម្ពុជាដោយគ្មានការអនុញ្ញាតជាផ្លូវការ គឺជាទង្វើ ខុសច្បាប់ និងអាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់។ ធនាគារជាតិនៃកម្ពុជាបន្ថែមថា ការទិញ-លក់ផលិតផលមានតម្លៃដូចជាមាស ឬលោហធាតុថ្លៃៗ គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់អ្នកប្រតិបត្តិការណ៍ទិញ-លក់។ ដូច្នេះ សាធារណជនគួរតែពិនិត្យ និងវាយតម្លៃព័ត៌មានឱ្យបានត្រឹមត្រូវ មុននឹងធ្វើការចំណាយលើផលិតផលដែលអះអាងថាចេញពីស្ថាប័នធនាគារ។

បណ្តេញជនជាតិវៀតណាម ៣០នាក់ ពាក់ព័ន្ធបទល្មើសOnline Scam និងសារធាតុញៀន ចេញពីព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាឱ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អន្តោប្រវេសន៍ បណ្តេញជនជាតិវៀតណាម ចំនួនសរុប ៣០នាក់ (ស្រី ៦នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀង។ ជនជាតិវៀតណាមទាំងនេះ ត្រូវបានអាជ្ញាធរសមត្ថកិច្ចបង្ក្រាបឃើញថា មានពាក់ព័ន្ធនឹងការលួចស្នាក់នៅក្នុងប្រទេស ដោយគ្មានឯកសារផ្លូវការ សហការចូលរួមក្នុងសកម្មភាពបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត (Online Scams) ការប្រើប្រាស់សារធាតុញៀនខុសច្បាប់ និងមានការអនុវត្តបទល្មើសលួច។ ជនពាក់ព័ន្ធមួយចំនួនបានទទួលទោសចប់តាមនីតិវិធីមុនពេលចាត់ចែងបណ្តេញចេញ។ ការអនុវត្តន៍នេះ ស្ថិតក្រោមអនុសាសន៍ ដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ករណីនេះក៏ជាលទ្ធផលនៃការសហការងារយ៉ាងជិតស្និទ្ធរវាង នាយកដ្ឋានអន្តោប្រវេសន៍ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ អគ្គនាយកអន្តោប្រវេសន៍ បន្តបញ្ជាក់ថា ការទប់ស្កាត់ និងបង្ក្រាបនីតិវិធីចំពោះជនបរទេសដែលបំពានច្បាប់ គឺជាការងារដែលនឹងអនុវត្តយ៉ាងតឹងរឹង ដើម្បីធានាសុវត្ថិភាព សន្តិសុខសង្គម និងស្ថិរភាពជាតិ។

កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន៦៥នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ និងខេត្តកំពត

កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងចម្រុះនៃគណ:បញ្ជាការឯកភាពខណ្ឌចំការមន និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងបង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងបន្ទប់ B17-05  ស្ថិតនៅអគារខុនដូរវិមានកុលាប អគារB ជាន់ទី១៧ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនដែលជាជនសង្ស័យចំនួន៧នាក់។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចជំនាញបានដកហូតសម្ភារៈ ជាវត្ថុតាងរួមមានៈAll in on ចំនួន ៥ គ្រឿង Monitor ចំនួន ២ គ្រឿង CPUចំនួន ២ គ្រឿង និងទូរសព្ទដៃចំនួន ៣២គ្រឿង។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រើប្រាស់វិធីសាស្ដ្រឆបោកក្រោមរូបភាពជាការលួងលោមស្នេហា (Romance scam) ដែលមានគោលដៅឆបោកទៅកាន់ប្រទេសផ្សេងៗ។ ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែកនៅថ្ងៃដដែលនេះដែរ ក្នុងករណីមួយផ្សេងទៀត កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរក្នុងខេត្តកំពត បានស្វែងរកមុខសញ្ញា ស្ថិតក្នុងទីតាំងក្រោណ៩៥ ភូមិរលួស សង្កាត់បឹងឈូក Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះបិទទីតាំងសត្តឃាតដ្ឋានជ្រូកប្រភេទ (ក) មួយកន្លែង ស្ថិតនៅកណ្តាល ក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានដឹកនាំក្រុមការងារចុះបិទសត្តឃាតដ្ឋានជ្រូកប្រភេទ (ក) មួយកន្លែង របស់លោក ផាន់ ដារារិទ្ធ មានទីតាំងនៅភូមិ បាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ សត្តឃាតដ្ឋាននេះត្រូវបានអាជ្ញាធរចុះបិទ ព្រោះបាន ហួសសុពលភាពអាជ្ញាបណ្ណ និង មិនទាន់ប្ដូរទៅទីតាំងថ្មី តាមការណែនាំរបស់រដ្ឋបាលខេត្ត។ ការចុះអនុវត្តន៍បិទសត្តឃាតដ្ឋាននេះ មានគោលបំណងក្នុងការអនុវត្តតាមច្បាប់ស្តីពីសុខាភិបាល និងការពារបរិស្ថាន ដើម្បីធានាថា សកម្មភាពសម្លាប់សត្វធ្វើឡើងដោយសុវត្ថិភាព ស្របតាមបច្ចេកទេស និងការគ្រប់គ្រងរបស់រដ្ឋ។ ក្នុងឱកាសនោះ លោក ឃ្លោក នួយ បានបញ្ជាក់ថា រដ្ឋបាលខេត្តមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខមាភាពសារធាណៈ និងភាពស្អាតសណ្តាប់ធ្នាប់ក្នុងតំបន់ទីក្រុងប៉ោយប៉ែត ដោយនឹងបន្តត្រួតពិនិត្យ និងអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះសត្តឃាតដ្ឋាន ឬសកម្មភាពណាដែលមិនបានគោរពតាមបទបញ្ញត្តិរដ្ឋបាល។ គួរបញ្ជាក់ផងដែរទីតាំងសត្តឃាតដ្ឋានខាងលើ ត្រូវបានប្រជាពលរដ្ឋ ស្នើរសុំបណ្តាញសារព័ត៌មានផ្សព្វផ្សាយ ជាច្រើនលើក ច្រើសារហើយ ដោយស្នើររើចេញពីទីប្រជុំជន ទៅកន្លែងផ្សេង ព្រោះប៉ះពាល់ខ្យល់ដង្ហើម និង កង្វក់ អត់អនាម័យ ចេញពីកន្លែងនោះ ៕

តំណាង​អយ្យការសម្រេច​ឃុំខ្លួន​ជនសង្ស័យ​ អតីត​ PMផ្កាយ​១ ឈឹ​ម ឆែម ដាក់​ពន្ធនាគារ​​បណ្តោះអាសន្ន ​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គហេតុ​

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៥ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ថា សំណុំ​រឿង​អតីត​ផ្កាយ​១ គឺ​ឧត្តមសេនីយ៍ត្រី ឈឹ​ម ឆែម ពាក់ព័ន្ធ​នឹង​ករណី​បង្ក​គ្រោះថ្នាក់​ច​រាចរណ៍ និង​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​មាន​របួស តំណាង​អយ្យកា​រ​បើក​ការ​ស៊ើបសួរ​រួចរាល់​ហើយ ដោយ​បាន​ធ្វើការ​ចោទប្រកាន់​ជាផ្លូវការ​ពី​បទ​ហិង្សា​ដោយ​​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។ ក្រោយ​ពី​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង​ខាងលើ​នោះ តំណាង​អយ្យការ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម ​ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​ទោស​លើ​អង្គហេតុ​ទាំងមូល ។ បើ​យោង​តាម​ការ​ចោទប្រកាន់​លើ​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស មាត្រា ២១៨ ៖ អំពើ​ហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​ទៅ ១០​លាន​រៀល ។ ១-​ដោយ​ការ​គិត​ទុកជា​មុន ។ ២-​ដោយ​ប្រើ​អាវុធ ឬ​គំរាមកំហែង​ដោយ​អាវុធ ។ ៣-​ដោយ​មាន​មនុស្ស​ច្រើន​នាក់​ក្នុង​ឋានៈ​ជាចារី សហចារី អ្នក​ផ្តើមគំនិត និង​ជា​អ្នក​សមគំនិត​។ សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥​កន្លង​ទៅ លោក​ឧត្តមសេនីយ៍ត្រី អេ​ងហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​ថា កម្លាំង​អាវុធហត្ថ​សហការ​ជាមួយកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ឧត្តមសេនីយ៍ត្រី ឈឹ​ម ឆែម មុខងារ​ជានា​យករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជុំ​សែន​រីករាយ ពាក់ព័ន្ធ​ករណី​បង្ក​គ្រោះថ្នាក់​ច​រាចរណ៍ និង​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ម្នាក់ Read more

កម្ពុជា បង្ហាញកាយវិការសុច្ឆន្ទៈ និងម៉ឺងម៉ាត់ឥតងាករេក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ

រាជរដ្ឋាភិបាលកម្ពុជា បង្ហាញកាយវិការសុច្ឆន្ទៈ និងម៉ឺងម៉ាត់ឥតងាករេក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយបានធ្វើការដកសព្វាវុធ (រថពាសដែក) បានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង ១១:០០នាទីព្រឹកនេះ ក្រុមការងារសម្របសម្រួលក្រុមអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើការសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះត្រួតពិនិត្យសព្វាវុធ (រថពាសដែក) ដែលបានត្រឡប់មកកាន់បន្ទាយ ដែលស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបវិញ បន្ទាប់ពីបានចាកចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩:០០នាទីយប់មិញនេះ ក្រោយភាគីកម្ពុជា និងថៃបានឯកភាពគ្នាធ្វើការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនដោយដកមួយផ្នែកនៃជំហានទី១ សម្រាប់ជានិមិត្តរូបនៃការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។ លោកបានបញ្ជាក់ថា សកម្មភាពខាងលើ គឺជាការបង្ហាញយ៉ាងច្បាស់ពីកាយវិការសុច្ឆន្ទៈ និងការបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញលោក ប៉ាង លីដា មកជួប និងសុំឱ្យតៀមធ្វើបទបង្ហាញក្នុងសន្និបាតរដ្ឋបាលរាជធានី និងសន្និបាតក្រសួងមហាផ្ទៃ នាពេលខាងមុខ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនអស់ចិត្តឡើយ បើមិនបានជួបផ្ទាល់ជាមួយលោក ប៉ាង លីដា អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ដែលត្រូវបានមហាជន ស្គាល់ថាជាមន្ត្រីសកម្ម និងមានសិល្បៈក្នុងការងារ ធ្វើឱ្យប្រជាពលរដ្ឋ ចូលរួមគាំទ្រក្នុងការងារដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន។ បន្ទាប់ពីបានលើកសរសើរមិនដាច់ពីមាត់អំពីការងារ លោក ប៉ាង លីដា ទាំងក្នុងកិច្ចប្រជុំ និងកម្មវិធីសាធារណៈនានា ទីបំផុតនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ លោក ប៉ាង លីដា បានអញ្ជើញមកទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីជួបសន្ទនាជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅសាលវរជ័យ ដែលជាកន្លែងប្រជុំកិច្ចការសំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិតផ្ទាល់។ វត្តមានលោក ប៉ាង លីដា បានញាំងឱ្យឯកឧត្តមអភិសន្តិបណ្ឌិត មានក្ដីរំភើបក្ដុកក្ដួល ពីព្រោះកន្លងមក ឯកឧត្តមអភិសន្តិបណ្ឌិត បានឃើញ និងស្គាល់មន្ត្រីមូលដ្ឋានរូបនេះ តែតាមរយៈសកម្មភាពដោះស្រាយបញ្ហាផ្សេងៗ ជាអាទិ៍ មូលដៃអាវ មូលជើងខោ ចុះដឹកនាំមន្ត្រីកាយប្រឡាយ ស្ដារលូរំដោះទឹក និងប្រើគ្រប់វិធីសាស្រ្ត ដើម្បីទទូចសុំពលរដ្ឋ សហការរំដោះចិញ្ចើមផ្លូវសាធារណៈជាដើម។ ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍ថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋាន នឹងកាន់តែមានភាពប្រសើរឡើង ប្រសិនបើមានមន្ត្រីដូច លោក ប៉ាង Read more