លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់ដល់កងកម្លាំងនគរបាលក្រោមឱវាទ

ស្តាប់ AI អាន៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងយុទ្ធសាស្ត្រការពារជាតិតាមបណ្តោយព្រំដែនកម្ពុជា ថៃ ដល់កម្លាំងនគរបាលផែនជំនាញ លោកអធិការនគរបាលក្រុងស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ កម្លាំងនគរបាលកងអន្តរាគមន៍។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ ផ្សព្វផ្សាយផែនការ និងបែងចែកការងារ ការទទួលខុសត្រូវដល់កងកម្លាំងគ្រប់អង្គភាពចំណុះ ដើម្បីឲ្យការចាត់តាំង អនុវត្ត មានរបៀបរៀបរយ ប្រកបដោយភាពរលូន និងប្រសិទ្ធភាព។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ លើការអនុវត្តការងារ តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ, ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង, ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខព្រំដែន, ពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី និងក្មេងទំនើង, ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីការពារបូរណភាពដែនដី ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងករណីមានហេតុការណ៍បន្ទាន់៕

សម្តេចតេជោ ហ៊ុន សែន បដិសេធសំណើនាយករដ្ឋមន្ត្រីថៃ ឱ្យមានការចរចារ ដើម្បីបើកច្រកព្រំដែនឡើងវិញ ដោយថា “ខ្ញុំយល់ ខ្ញុំអាណិត តែខ្ញុំមិនអាចយកការរាប់អានគ្នា ទៅដោះដូរនឹងផលប្រយោជន៍ជាតិបាននោះទេ”

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបដិសេធចំពោះសំណើរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែ ថងថាន ដែលស្នើសុំឱ្យមានការចរចារវាងភាគីកម្ពុជា-ថៃ ដើម្បីឱ្យមានការបើកច្រកព្រំដែនទាំងអស់ រវាងប្រទេសទាំងពីរឡើងវិញ។ សំណើរបស់នាយករដ្ឋមន្ត្រីថៃ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន មានរយៈពេល១៧៖០៦នាទី ស្តីពីស្ថានភាពជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដែលធ្វើឡើងកាលពីថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៥ ហើយត្រូវបានចេញផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចតេជោ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។ សម្តេចតេជោ បានមានប្រសាសន៍ ក្នុងកិច្ចសន្ទនានោះថា កម្ពុជា ចង់ឱ្យមានការបើកជាប្រក្រតីឡើងវិញ នូវច្រកទ្វារព្រំដែនទាំងអស់ រវាងប្រទេសទាំងពីរ ដែលយោធាថៃបានបិទដោយឯកតោភាគី។ សម្តេចមានប្រសាសន៍ថា “ថៃ ត្រូវដកបំរាមបិទច្រកព្រំដែនចេញជាមុន ទើបកម្ពុជាអនុវត្តតាមក្រោយ យូរបំផុត៥ម៉ោង ទើបកម្ពុជា ដកបទបញ្ជាទាំងឡាយ ដែលហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីថៃ”។ នាយករដ្ឋមន្ត្រីថៃ បានលើកឡើងថា ក្នុងពេលវេលានេះ នៅប្រទេសថៃ មានការវាយប្រហារជាខ្លាំង មកលើរូបលោកស្រី, ក្នុងន័យនេះ លោកស្រីនាយករដ្ឋមន្ត្រី ស្នើសុំអង្វរដល់សម្តេចតេជោ ឬក៏សម្តេចតេជោ ណែនាំដល់សម្តេចធិបតី ឱ្យមេដឹកនាំប្រទេសទាំងពីរ ធ្វើកិច្ចចរចា ដើម្បីសម្រួលសភាពការណ៍ Read more

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យមេីល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារ អាជ្ញាធរក្រុង បានអញ្ជើញចុះពិនិត្យមេីលស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រមទាំងសំណេះសំណាលជាមួយបងប្អូន-ចេញចូល ប្រទេសទាំង២ កម្ពុជា-ថៃ នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ឯកឧត្ដម បានមានប្រសាសន៍ថា ក្រោយពីភាគីថៃបានសម្រេចបិទច្រកទ្វារជាឯកតោភាគី និងបានកំណត់ម៉ោងបេីកច្រកនៅម៉ោង៨ព្រឹក និងបិទវិញនៅម៉ោង៤រសៀល ហេីយខាងកម្ពុជាយេីងក៏បានបានកំណត់ម៉ោងបេីកច្រកនៅម៉ោង៩ព្រឹក និងបិទវិញនៅម៉ោង៤រសៀលដូចគ្នា។ តាមការចុះពិនិត្យជាក់ស្តែងជាមួយក្រុមការងារក្រុង ឯកឧត្ដមបានឱ្យដឹងថា បងប្អូនពលរដ្ឋចេញ-ចូលជាធម្មតា ក្នុងនោះសង្កេតឃេីញក្រៅពីជនជាតិថៃ ក៏មានជនជាតិឡាវ ចូលមកច្រេីនដេីម្បី វាយប៉ាស្ព័រ ហេីយចូលទៅក្នុងទឹកដីកម្ពុជា និងវិលត្រលបទៅប្រទេសថៃវិញ ដោយសារខាងភាគីថៃកំណត់វីសាស្នាក់នៅរបស់ជនបរទេសក្នុងប្រទេសថៃមានរយៈពេលខ្លី ទេីបបងប្អូនជនជាតិឡាវ ចូលកម្ពុជា បំពេញបែបបទចូល និងចេញត្រលប់ទៅប្រទេសថៃវិញ។  ឯកឧត្ដមបន្តថា ទោះជាយ៉ាងណាក៏ដោយ ខាងកម្ពុជាទទួលស្វាគមន៍ទទួលគ្រប់ជាតិសាសន៍ដែលចូលមកកម្ពុជា និងបានជួយសម្រួលចរាចរណ៍ចេញ-ចូលជូនពួកគាត់ផងដែរ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា ក្នុងករណីដែលភាគីថៃ បញ្ចូនបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ មកកម្ពុជាវិញ រដ្ឋបាលខេត្តក៏បានរៀបចំទីតាំងរួចជាស្រេចដេីម្បីទទួលបានបងប្អូន ពលករ ទាំងការហូបចុក និងកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព៕

យុវជន យុវនារី និងពលរដ្ឋខ្មែររាប់សិបម៉ឺននាក់ ចូលរួមថ្មើរជើងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះ ស្រាយជម្លោះព្រំដែនឈរលើ ច្បាប់អន្តរជាតិ និងផ្តល់ជាកម្លាំងចិត្តដល់វីរយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែន

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ការដើរដោយថ្មើរជើងចេញពីទីតាំងចាប់ផ្ដើមពីកោះពេជ្យ មកវិមានឯករាជ្យ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរយើងដែលមក ពីគ្រប់ទិសទី រាប់សិបម៉ឺននាក់ រួមគ្នាសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់វីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។ជំហររបស់ប្រជាពលរដ្ឋកម្ពុជា គឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជា រួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាតចូលរួមធ្វើជាខឿនការពារជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្បួនដង្ហែថ្មើរ ជើងនៅចេញពីកោះពេជ្រ ឆ្ពោះទៅវិមាន ឯករាជ្យ ដើម្បីបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី។ដំណើរថ្មើរជើងនៅពេលនេះ គឺបង្ហាញពីទឹកចិត្ត ស្មារតីរបស់ប្រជាពលរដ្ឋនិងយុវជនខ្មែរគ្រប់ទីកន្លែង រួមចិត្ត រួមសំឡេងបេះដូងតែមួយព្រមគ្នាការពារទឹកដី។ ជាពិសេសបង្ហាញទឹកចិត្តឆន្ទៈ មានក្ដីស្រឡាញ់ មានភាពជឿជាក់ ដែលបង្ហាញ ថា ពលរដ្ឋម្នាក់ៗ ពិតជាមានការរួមចំណែកគាំទ្ររាជរដ្ឋាភិបាល គាំទ្រទៅលើកងកម្លាំងជួរមុខ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការជួបជុំគ្នាដោយថ្មើជើងនៅថ្ងៃនេះ បង្ហាញនូវការគាំទ្ររាជរដ្ឋាភិបាល និងគាំទ្រកងកម្លាំងប្រដាប់អាវុធនៅជួរមុខ។ ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍បន្តទៀតថា ការជួបជុំនេះ សបញ្ជាក់ពីទឹក ចិត្តកូនខ្មែរ ដែលមានការគិតគូយល់ពីសុខទុក្ខ ដែលជាការរួមចំណែក បង្ហាញពីមោទនភាព ចង់បង្ហាញពីសេចក្តីស្រឡាញ់ ចង់បង្ហាញទៅលើការគាំទ្រ Read more

ពលរដ្ឋជាង៣,០០០នាក់ នៅតំបន់សមរភូមិក្នុងខេត្តព្រះវិហារ ត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពដែលអាជ្ញាធរខេត្តរៀបចំនៅស្រុកគូលែន

ប្រជាពលរដ្ឋចំនួន១,០៤៧គ្រួសារ ស្មើមនុស្សជាង៣,០០០នាក់ រស់នៅភូមិចំនួន៦ ក្នុងតំបន់សមរភូមិមុខតំបន់មុំបី, អានសេះ និងជាំតែ ដែលមានការភ័យខ្លាចក្នុងការប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ បានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ដែលអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំជូនពួកគាត់ក្នុងវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន។ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅភូមិចំនួន៦ នៅតំបន់សមរភូមិមុខ សរុបប្រមាណ៩,០០០នាក់ ប៉ុន្ដែក្នុងនោះមានជាង៣,០០០នាក់ ដែលពួកគាត់មានការបារម្ភអំពីស្ថានភាពនៃការប្រឈមមុខដាក់គ្នារបស់កងទ័ពកម្ពុជា-ថៃ បានចាកចេញពីភូមិឋានរបស់គាត់ ដើម្បីមកកន្លែងដែលមានសុវត្ថិភាពបណ្ដោះអាសន្នសិន។ បើតាមឯកឧត្តម គីម រិទ្ធី, អាជ្ញាធរខេត្តបានរៀបចំកន្លែងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងវត្តពោធិ៍៥០០០ដើម ដែលមានទីតាំងស្ថិតនៅស្រុកគូលែន ចម្ងាយជាង១០០គីឡូម៉ែត្រពីតំបន់សមរភូមិ។ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននេះ អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំគ្រឿងឧបភោគ បរិភោគ ស្បៀងអាហារជូនប្រជាពលរដ្ឋ តាមរយៈជំនួយរបស់កាកបាទក្រហមកម្ពុជា និងស្បៀងបម្រុងទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម គីម រិទ្ធី ក៏បានអំពាវនាវដល់សប្បុរសជននានា អាចបន្ដឧបត្ថម្ភស្បៀងអាហារ បន្លែ ត្រី សាច់ និងសម្ភារៈផ្សេងៗតាមលទ្ធភាពមកកាន់អាជ្ញាធរខេត្តព្រះវិហារ ដើម្បីទុកបម្រើបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ នៅក្នុងមណ្ឌលសុវត្ថិភាពបណ្ដោះអាសន្ននេះ។ នៅមណ្ឌលសុវត្ថិភាពនេះ ក៏មានកុមារតូចៗផងដែរ ដូច្នេះសប្បុរសជនក៏អាចឧបត្ថម្ភនំចំណីសម្រាប់កុមារតូចបានដូចគ្នា។ ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម Read more

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ជួបជាមួយអង្គទូតបរទេសចំនួន២៧ ដើម្បីពន្យល់ពីស្ថានការណ៍ជម្លោះព្រំដែនខ្មែរ-ថៃ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កាលពីព្រឹក​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២៥​នៅទីស្តីការក្រសួងបានអញ្ជើញជួបអង្គទូតបរទេសចំនួន ២៧ ប្រទេស ប្រចាំព្រះ​រាជាណាចក្រ​កម្ពុជា​ដើម្បីធ្វើការពន្យល់អំពីការវិវត្ត​នៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទ​តាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។ គួររំលឹកថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាចនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយ​ស្វែង​រកដំណោះស្រាយបញ្ហា​វិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និង​តំបន់មុំបី ត្រូវបានឯកអគ្គរាជទូតកម្ពុជា​ប្រចាំប្រទេសហូឡង់ ប្រគល់ជូនដោយផ្ទាល់ដៃដល់លោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ កាលពីថ្ងៃទី១៦ ខែមិថុនាដដែល ទាំងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធនឹងការស្នើ​សុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ថា រយៈសារពិសេសជូន​ជនរួមជាតិថា សំណុំរឿងតំបន់ទាំងបួនដែលបញ្ជូនទៅតុលាការ​អន្តរជាតិនេះ ពុំអាចដោះស្រាយតាមយន្តការទ្វេភាគីបានទេ Read more

គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ពលករខ្មែរជិត២ពាន់នាក់ បានវិលត្រឡប់មកប្រទេសកំណើតវិញ តាមច្រកព្រំដែនទាំង៥ ក្នុងភូមិសាស្ត្រ នៃខេត្តបាត់ដំបង

បាត់ដំបង៖ ពលករខ្មែរជិត២ពាន់នាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនទាំង៥ ក្នុងភូមិសាស្រ្តនៃខេត្តបាត់ដំបង ។ នេះបើតាមលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង តាមប្រព័ន្ធ Telegram នារាត្រីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ។ លោក សឿម ប៊ុនរិទ្ធិ បានបញ្ជាក់បន្ថែមទៀតថា ជាបន្តបន្ទាប់ប្រជាពលរដ្ឋ និងពលករខ្មែរបានធ្វើដំណើរចូលតាមច្រកទ្វារព្រំដែនទាំង០៥ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សរុបទាំងអស់ចំនួន ១.៦៩៩នាក់ ស្រីចំនួន៧៨៧នាក់ ក្នុងនោះមានពលករចូលចំនួន ១.០៨៩នាក់ ស្រីចំនួន៥១៧នាក់ និងធ្វើដំណើរចេញសរុបចំនួន ៩១៣នាក់ ស្រីចំនួន៤០២នាក់ ក្នុងនោះមានពលករចេញចំនួន ៥៣៤នាក់ ស្រីចំនួន២៥៥នាក់ ។លោកអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានបន្តទៀតថាច្រកទ្វារព្រំដែន អន្តរជាតិដូង ក្នុងស្រុកកំរៀង បានបិទពុំដំណើរការទេ ប៉ុន្តែបានបើកច្រកថ្មើរជើងសម្រាប់ពលករវិលត្រឡប់ចូលប្រទេសវិញ ចំពោះច្រកទ្វារព្រំដែនចំនួន០៤ទៀត បានបើកដំណើរការជាធម្មតា និងពុំមានស្ថានភាពអ្វីគួរឱ្យកត់សំគាល់ឡើយ ហើយនៅច្រកទ្វារព្រំដែនអន្តរជាតិដូង មានប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យទីតាំងសម្រាប់រៀបចំត្រៀមទទួលពលករវិលត្រឡប់ពីថៃផងដែរ ។ លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងទៀតថា សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ មានរថយន្តកម្ពុជា បានដឹកទំនិញចូលប្រទេសថៃ Read more

ក្រសួងការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយស្វែងរកការងារជូនពលករខ្មែរ ដោយសហគ្រាសនានានៅទូទាំងប្រទេស ត្រូវការកម្លាំងពលកម្មជាង ២៣ម៉ឺនកន្លែង

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចក្នុងជួយសម្របសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ និងជាពិសេសការជួយស្វែងរកការងារជូនបងប្អូនដែលត្រលប់មកមាតុភូមិកម្ពុជារបស់យើង ដោយបច្ចុប្បន្នសហគ្រាសគ្រឹះស្ថាននានានៅទូទាំងប្រទេស កំពុងតែត្រូវការកម្លាំងពលកម្មយ៉ាងតិចបំផុតជាង ២៣ម៉ឺនកន្លែង។ ការលើកឡើងឲ្យដឹងបែបនេះរបស់លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានសហការគាំទ្រ និងដាក់តាំងបង្ហាញសមិទ្ធផល ស្នាដៃ និងខ្សែសង្វាក់ផលិតកម្មក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ក្រោមប្រធានបទ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោកស្រី សុវណ្ណ វណ្ណារតន៍ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ ខណៈដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានចេញគោលការណ៍ភ្លាមៗផងដែរ ដោយប្រគល់ភារកិច្ចដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី ខេត្តទាំង៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវា​ និងការសម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ។ នៅពេលនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួង ក៏កំពុងតែបំពេញកិច្ចការបន្ទាន់ និងនៅប្រចាំការនៅខេត្តជាប់ព្រំដែន ត្រៀមចាំទទួល​ និងជួយដល់បងប្អូនផងដែរ។ ជាងនេះទៅទៀត លោកស្រី Read more

សេចក្តីប្រកាសព័ត៌មានរបស់គណេៈកម្មការចម្រុះព្រំដែនកម្ពុជាលើលទ្ធផលនៃកិច្ចប្រជុំគណេះកម្មការចម្រុះព្រំដែន JBC កម្ពុជាថៃ

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញអំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ក្រោយដំណើរការអស់រយៈពេលពីរថ្ងៃ នៅប្រទេសកម្ពុជា។ ផ្អែកតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំចង្អៀត ភាគីទាំងពីរបានបន្តពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដោយបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖ *ទី១៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប*ទី២៖ ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)*ទី៣៖ ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែងនៅចន្លោះទីតាំងពិតប្រាកដ នៃបង្គោលព្រំដែនដែលបានឯកភាពគ្នា(កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)*ទី៤៖ ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។ នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ លោក Read more

ថ្ងៃទី១នៃកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ

មុនដំណើរការកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានជួបប្រជុំចង្អៀតមួយដែលមានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ កិច្ចប្រជុំចង្អៀតនេះ ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារកិច្ចការព្រំដែនកម្ពុជា និងថៃ បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ នៅថ្ងៃទី១៤ ខែមិថុនា គឺជាខួបទី២៥ឆ្នាំ នៃអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០០ (MoU2000) ដែលកម្ពុជាតែងតែយកមកជាសំអាង រាល់ពេលដោះស្រាយជម្លោះជាមួយភាគីថៃ ហើយនៅថ្ងៃនេះ ក៏ជាថ្ងៃដំបូង នៃកិច្ចប្រជុំ JBC រវាងកម្ពុជាថៃ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធ ថ្ងៃ២៨ឧសភាផងដែរ។ នៅវេលាម៉ោងជិត៤រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា Read more

សម្ដេចតេជោ ហ៊ុន សែន ៖​ ឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសាររាជរដ្ឋាភិបាលទទួលយកចូលកម្ពុជាបានទាំងអស់ដោយគ្មានការរើសអើង

សម្តេច​តេ​ជោ ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​ថា​ទោះបីជា​អ្នក​ណា​ក៏​ដោយ​ឲ្យ​តែជា​ខ្មែរ​ទោះ​មានឬ​គ្មាន​ឯកសារ​រាជរដ្ឋា​ភិ​បាល​ទទួលយក​បាន​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​។ សម្តេច​តេ​ជោ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥​ថា មុន​នេះ​ នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ចេញ​សារ​ទាក់ទង​ដល់​ពលករ​ខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ​។ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ​នេះ​ជា​វិធានការ​គ្រប់​ជ្រុងជ្រោយ​ដែលជួយ​សម្រួល​ដល់​បងប្អូន​ដែល​វឹល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដើម្បី​រកការងារ​ធ្វើ​ឬ​បង្កើត​មុខរបរ​ថ្មី​។តែ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា បងប្អូន​ខ្លះ​បាន​ចោទសួរ​ថា​មាន​បងប្អូន​នៅ​ថៃ​៣០​ឆ្នាំ​ហើយ​ចង់​មក​រស់នៅមើល​ម្តាយ​ដែល​មាន​អាយុ​៨០​ឆ្នាំ​តែ​គាត់​ពុំ​មាន​ឯកសារ​។ សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា​៖ «ខ្ញុំ​អាច​ឆ្លើយ​បាន​ថា អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ជា​ខ្មែរ​ទោះ​មាន ឬ​គ្មាន​ឯកសារ​រាជរដ្ឋា​ភិបាល​ទទួលយក​បាន​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​។​សូម​បងប្អូន​ពលករ​វឹល​ត្រឡប់​មក​មាតុភូមិ​វិញ​មុន​ពេល​អាជ្ញាធរ​ថៃ​បណ្តេញចេញ​និង​ការ​ប្រមាថ​» ​។ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​គូសបញ្ជាក់​បន្ថែម​ថា​៖” ខ្ញុំ​និយាយ​បែប​នេះ​ព្រោះ​ខ្ញុំ​យល់​ច្បាស់​ថា​ជម្លោះព្រំដែន កម្ពុជា .​ថៃ​នឹង​អូស​បន្លាយពេល​យូរ​ពិសេស​នៅ​ពេល​កម្ពុជា​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការយុ​ត្តិ​ធ​ម៍​អន្តរជាតិ​ICJ​ពេល​នោះ​ពួកជ្រុលនិយម​ថៃ​និង​យោធា​ថៃ​មួយ​ចំនួននឹង​រករឿង​ធ្វើបាប​បងប្អូន​។ នេះ​ជា​រឿង​ពិត​ដែល​បាន​និង​កំពុង​កើតឡើង​និង​ត្រូវ​តែ​កើតឡើង​ដោយ​មិន​រួច​”​។ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​ភ្ជាប់​នូវ​សារ​របស់​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​ដើម្បី​បងប្អូន​បាន​ជ្រាប​។ នេះ​ជា​សារ​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត ក្នុង​ករណី​មានការ​វិល​ត្រឡប់​ក្នុង​ទ្រង់ទ្រាយ​ធំ​ដោយ​មូលហេតុ​ណាមួយ របស់​បងប្អូន​ពលករ​ខ្មែរ​យើង​ពី​ប្រទេស​ថៃ រាជរដ្ឋាភិបាល​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ ÷ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​រដ្ឋបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង​៧ ត្រៀម​សម្រប​សម្រួលការ​ឆ្លងកាត់​ព្រំដែន ការ​ស្នាក់​នៅ​បណ្ដោះអាសន្ន ការ​ហូប​ចុក និង​ថែទាំ​ព្យាបាល​សុខភាព​បឋម ជូន​បងប្អូន​នៅ​តំបន់​ព្រំដែន​។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលា​រាជធានី​ភ្នំពេញ ត្រៀម​រថយន្ត ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​ពី​ព្រំដែន ត្រឡប់​ទៅ​ស្រុក​កំណើត​។ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ជូន​បងប្អូន​ដែល​ត្រលប់​មក​វិញ ដោយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​យើង​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជា​មធ្យម​រាប់​មុ​ឺ​ន​នាក់​។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀមលក្ខណៈ​ក្នុង​ការ​ជួយ​អន្តរាគមន៍ ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រូវ​ត្រឡប់​មក​វិញ​ក្នុង​ការ​សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ តាម​រយៈ​កញ្ចប់​អន្តរាគមន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​មួយ​ចំនួន​។ ជាមួយ​គ្នា​នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​សមាគម​ធនាគារ​នៅ​កម្ពុជា និង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​វិញ Read more

ប្រមុខបក្សប្រជាជនកម្ពុជា៖ បើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៦ចំណុច

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច លើកឡើងថា បើភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៦ចំណុច៖ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ 4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ 5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។ 6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។ បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។ ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ Read more

ក្រសួងពីរ របស់កម្ពុជា ឆ្លើយតបការគំរាមផ្តាច់អគ្គិសនី និងអ៊ីនធឺណិតដល់កម្ពុជា ពីសំណាក់ក្រុមជ្រុលនិយមថៃ

ឯកឧត្តម​ ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៖ ខ្ញុំសូមជម្រាប ជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយ សារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើ មែន។ ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោង១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។ ឆ្លើយតប បែបនេះ បន្ទាប់ពីរីករាលដាលបញ្ហាជម្លោះយោធា ធ្វើឱ្យប៉ះពាល់វិស័យផ្សេងទៀត។ ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្តរបស់ភាគីថៃ ៕

យន្តហោះផ្ទុកមនុស្ស ២៤២នាក់ ធ្លាក់នៅជិតអាកាសយានដ្ឋានក្នុងទីក្រុង Ahmedabad នៃប្រទេសឥណ្ឌា

ញូវដែលី៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនានេះ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅក្បែរអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad ភាគខាងលិចប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ គួរបញ្ជាក់ថា ខាងអាកាសចរណ៍ Air India និងប៉ូលិសឥណ្ឌា បានឱ្យដឹងថា យន្តហោះដែលជួបគ្រោះថ្នាក់ មានផ្ទុកមនុស្សសរុប​រហូតដល់២៤២នាក់។ យន្តហោះនោះ មានគោលដៅឆ្ពោះទៅកាន់អាកាសយានដ្ឋាន Gatwick នៃទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស ហើយបានធ្លាក់នៅចំតំបន់ស៉ីវិល ក្បែរអាកាសយានដ្ឋាន Ahmedabad។ យន្តហោះ Air India ខាងលើ ប្រភេទជា Boeing 787-8 Dreamliner បានធ្លាក់បន្ទាប់ពីហោះឡើងបានតែបន្តិចប៉ុណ្ណោះ ចេញពីអាកាសយានដ្ឋានអន្តរជាតិ Sardar Vallabhbhai Patel ក្នុងទីក្រុង Ahmedabad ពោលគឺមិនដល់១នាទីឡើយ។ នៅពេលឡើងដល់ត្រឹមកម្ពស់ជាង២០០ម៉ែត្រ យន្តហោះក៏បានស្រាប់តែបានបាត់បង់រយៈកម្ពស់វិញ ហើយធ្លាក់នៅជិតតំបន់មានមនុស្សរស់នៅ Meghani/Meghaninagar ក្បែរអាកាសយានដ្ឋាន Sardar Vallabhbhai Patel។ នៅលើយន្តហោះ មានអ្នកដំណើរខ្ទង់២៤២នាក់ រួមជាមួយបុគ្គលិកយន្តហោះ១២នាក់។ យោងតាមឃ្លីបវីដេអូថតជាប់ហេតុការណ៍នោះ អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ និងដុំផ្សែងខ្មៅហុយឡើងទៅលើ ត្រូវបានប្រទះឃើញពីចម្ងាយរាប់គីឡូម៉ែត្រ។ Read more

សមត្ថកិច្ច បញ្ជូនជនសង្ស័យ ជាង៣០នាក់ ទៅតុលាការ ពាក់ព័ន្ធការលេងល្បែងស៊ីសងខុសច្បាប់!

ក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបល្បែងស៊ីសងខុសច្បាប់ចំនួន១៥ទីតាំងនៅទូទាំងប្រទេស ដោយឃាត់ខ្លួនមនុស្សសរុបចំនួន ៤២នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ថ្លែងឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោម ១៥ទីតាំង ដែលសមត្ថកិច្ចបង្ក្រាបបាននោះ កម្លាំងនគរបាលបានចាត់វិធានការច្បាប់ចំនួន១១ទីតាំង ដោយកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់ស្ថាប័នតុលាការ ក្នុងនោះមានជនសង្ស័យដែលបញ្ជូនសរុបចំនួន៣៧នាក់។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយក្នុងចំណុចទី២ នៃគោលនយោបាយនោះ បានរំលេចនូវលក្ខណៈសម្បត្តិនៃការគ្មានបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ គោលនយោបាយនេះ ក៏មានគោលដៅជំរុញបំផុសចលនាអប់រំមហាជនចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទផងដែរ៕ ដោយ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ