គ្រប់ស្ថាបប័ន្ធពាក់ព័ន្ធរបស់កម្ពុជា ប្រកាសជូនដំណឹង និងដាក់លេខទំនាក់ទំនង ករណីរពលរដ្ឋរងគ្រោះក្នុងហេតុកាណ៍រញ្ជួយដី

ករណីរញ្ជួយដីនៅក្នុងប្រទេសថៃ និងមីយ៉ាន់មា ក្រសួងការបរទេសកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។ ១. ស្ថានទូតកម្ពុជា មិនទាន់ទទួលបានព័ត៌មានណាមួយថា មានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះ ដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ។ ២. ស្ថានទូតបានត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរប្រទេសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយ ឱ្យអស់ពីលទ្ធភាព។ ក្នុងករណីទទួលរងគ្រោះដោយសារការរញ្ជួយដី បងប្អូនពលករខ្មែរដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃ អាចទាក់ទង អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ តាមរយៈទំព័រហ្វេសប៊ុក, Line និង Group Telegram ។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹង ស្តីពី ករណីរញ្ជួយដីនៅប្រទេសថៃ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។

បច្ចុប្បន្នភាពដំណឹងខ្លីៗ ជុំវិញគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា កំរិតញ័ររង្គើ ៧.៧ តាមរង្វាស់រិចទ័រ គិតត្រឹមម៉ោង ៣ រសៀលថ្ងៃសុក្រនេះ

ហេតុការណ៍គ្រោះរញ្ជូយដីនេះបានកើតមានឡើងនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ញ័ររង្គើរហូតដល់ក្រុងបាងកក និងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ និងបន្តហួសដល់ខេត្ត យូណាន និងខេត្តក្វំាងស៊ី ប្រទេសចិន។ យោងតាមភូព្ភសាស្រ្តរបស់អាម៉េរិកបានគូសបញ្ជាក់បន្ថែមទៀតនៅរសៀលថ្ងៃសុក្រនេះថា ដំបូងឡើយការញ័ររង្គើនេះមានកំរិតត្រឹមតែ៦.៤តាមរង្វាស់រិចទ័រ សិ្ថតនៅចម្ងាយប្រមាណជា ១២ម៉ៃល៍ ពីទីតំាងញ័ររង្គើទ្រង់ទ្រាយធំកំរិត៧.៧តាមរង្វាស់រិចទ័រ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គិតត្រឹមម៉ោង៣ រសៀលថ្ងៃសុក្រនេះ ពុំទាន់ឃើញមានរបាយការណ៍ស្តីពីតុល្យភាពនៃការខូចខាត និងតួលេខជនរងគ្រោះនៅឡើយទេ ។ ឧបនាយករដ្ឋមន្រ្តីនៃប្រទេសថៃ បានឱ្យដឹងថា កម្មករយ៉ាងហោច៣នាក់ បានបាត់បង់ជីវិត នៅពេលអគារខ្ពស់១ខ្នង កម្ពស់ប្រមាណ៣០ជាន់ ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ បានដួលរលំនាថ្ងៃសុក្រនេះ ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ឧបនាយករដ្ឋមន្រ្តីថៃ លោក Phumtham Wechayachai បាននិយាយថា មានកម្មករសរុប៨១នាក់ បានជាប់ខ្លួននៅក្រោមគំនរបាក់បែក ក្រោយការបាក់ស្រុតអគារខាងលើ ដែលកើតឡើងនៅភាគខាងជើងទីក្រុងបាងកក ដោយសារឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយផែនដីកម្រិតរហូតដល់៧.៧រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាឯណោះ។ គួរបញ្ជាក់ថា រដ្ឋាភិបាលថៃ បានប្រកាសដាក់ទីក្រុងបាងកក ជាតំបន់រងគ្រោះមហន្តរាយកម្រិតទី២ ហើយអភិបាលក្រុង លោក Chadchart Sittipunt ត្រូវបានបង្គាប់ឱ្យទទួលបន្ទុកដឹកនាំសម្របសម្រួល កិច្ចប្រឹងប្រែងឆ្លើយតបគ្រោះមហន្តរាយ។ បើតាមលោក Chadchart គ្រោះរញ្ជួយដី បានបង្កឱ្យមានការខូចខាតចំពោះ អគារខ្ពស់ៗជាច្រើន នៅបាងកក។ ស្របពេល​ជើងហោះហើរចេញចូលទីក្រុងបាងកក នៅប្រតិបត្តិការជាធម្មតា Read more

«៤ខែហើយម៉ាក់! សូមម៉ាក់មកមើលកូនផង…»៖ ប្រើថ្នាំរហូតជ្រុលខ្លួនវាយម្ដាយ យុវជនជាប់ឃុំម្នាក់ លាតត្រដាងជីវិតកប់ក្នុងវប្បដិសារី!

ធ្លាប់តែកូនស្ដាប់បង្គាប់ឪពុកម្ដាយ យុវជនវ័យ១៧ឆ្នាំម្នាក់រស់នៅសង្កាត់ឬស្សីកែវ បានចែករំលែកបទពិសោធដ៏អាក្រក់មួយរបស់ខ្លួន ដែលប្រើប្រាស់គ្រឿងញៀន និងបង្កអំពើហិង្សាលើម្ដាយខ្លួនឯង។រៀបរាប់ ប្រាប់មន្រ្តីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក្នុងកិច្ចសម្ភាសនៅបណ្ណាល័យពន្ធនាគាររាជធានីភ្នំពេញ (PJ) យុវជនសម្បុរខ្មៅ ភ្នែកលឿងបន្តិច បានរម្លឹកថា ខ្លួនបានដើរលេងជាមួយពីមិត្តរួមការងារ ហើយក៏នាំគ្នាប្រើប្រាស់គ្រឿងញៀន ដោយសារចង់សាក ចង់ដឹង និងនិយមតាមបនភឿនដែលអះអាងថាវានាំឱ្យមានអារម្មណ៍សប្បាយ។ ចូលអន្ទាក់គ្រឿងញៀនបាន៣ខែ យុវជនរូបនេះ អះអាងថាខ្លួន ហាក់ភ្ញាក់រលឹក ក៏បានលាលែងពីកន្លែងការងារ ដើម្បីគេចពីបនភឿន មករស់នៅជាមួយម្ដាយ ប៉ុន្តែការចាកឆ្ងាយពីគ្រឿងញៀន បានធ្វើឱ្យខ្លួននៅមិនសុខ ចេះតែខឹង មួរម៉ៅ និងបានអះអាងទៀតថា «នរណាមើលមុខ នរណានិយាយច្រើន ដាក់ខ្ញុំក៏បានដែរ»។ ពាក់អាវពណ៌ទឹកក្រូច អង្គុយនិយាយទាំងមានមន្រ្តីពន្ធនាគារឈរតាមដានសកម្មភាពក្នុងបទសម្ភាស យុវជនរូបនេះ បានអះអាងថា ដើមហេតុនាំឱ្យមានការប្រើប្រាស់អំពើហិង្សាលើម្ដាយ គឺដោយសារតែម្ដាយនិយាយរអ៊ូរទាំ ប្រើប្រាស់ពាក្យសម្ដីជេរប្រមាទមកលើខ្លួន និងហាមឃាត់កុំដើរលេងដាច់យប់ជាមួយមិត្តភក្តិដោយខ្លាចនាំឱ្យប្រើប្រាស់គ្រឿងញៀនទៀត។ «វាពិតជាអាក្រកណាស់» យុវជនលាត់មាត់ស្ដីបន្ទោសខ្លួនឯង ដោយបន្តទៀតថា «នៅពេលឮបែបនោះ គឺខ្ញុំដឹងតែពីខឹង……ក៏ឈានទៅវាយតប់ និងច្រានគាត់ឱ្យដួល….»។ គឺសកម្មភាពក្រោមអំណាចគ្រឿងញៀននេះហើយដែលយុវជនរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ មុននឹងមកស្ថិតក្រោមការឃុំឃាំងនៅពន្ធនាគារPJ។ រៀបរាប់ទាំងអស់សង្ឃឹម លាយឡំនឹងទឹកភ្នែក យុវជនដដែល បានបន្ថែមទៀតថា ពេលបញ្ជូនមកដល់ពន្ធនាគារ ដំបូងខ្លួនមានអារម្មណ៍ថាភ័យខ្លាចជាខ្លាំង និងកាន់តែមានវិប្បដិសារីជាខ្លាំងលើសកម្មភាពរបស់ខ្លួន ហើយប៉ុន្មានខែមកនេះ ខ្លួនគ្មានសាច់ញាតិណាម្នាក់មកសួរសុខទុក្ខនោះទេ។ នៅពេលសួរថាចង់ឱ្យម្ដាយមកមើលទេ? Read more

បងប្រុសទី១សម្ដេចតេជោ ហ៊ុន សែន ទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី២៨មីនានេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា បងប្រុសទី១របស់សម្ដេចបានទទួលមរណភាពហើយ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។ មរណភាពរបស់បងប្រុសទី១សម្ដេចតេជោ កើតឡើងបន្ទាប់ពីសម្ដេចចេញមុខមកប្រកាសជាសាធារណៈនៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចបាន២ថ្ងៃ។ ដោយនៅពេលនោះសម្ដេចតេជោបញ្ជាក់ថា បងប្រុសទី១កំពុងឈឺធ្ងន់ដោយមិនអាចចៀសផុសពីក្ដីមរណានាពេលដ៏ខ្លីខាងមុខ។ សម្ដេចតេជោ ហ៊ុន សែន បានពោលទាំងក្រៀមក្រំអំពីមរណភាពរបស់បងប្រុសទី១យ៉ាងដូច្នេះថា សង្ខារមិនទៀងតែការស្លាប់គឺទៀង បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយបើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។សម្ដេចតេជោពោលទាំងក្ដុកក្ដួលទៀតថា បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ ខ្ញុំនិងភរិយារួមជាមួយកូនៗ និងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងទីមួយ។ ពេលបងទី២ទទួលមរណភាព ពេលនោះយើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេព្រោះគាត់កំពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ សម្ដេចឱ្យដឹងទៀតថា យើងព្យាយាមលាក់បាំងជាមួយគាត់រហូតគាត់ដឹងដោយខ្លួនឯង ដែលគាត់យំផងនិយាយផងថា (ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)។ ១២ឆ្នាំមុន(២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បន្តឱ្យដឹងទាំងសោកសង្រេងទៀតថា លើកនេះពេលបងទី១ទទួលមរណភាព ភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹងតែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។ សម្ដេចតេជោលើកឡើងថា បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះ មកជួយពុកម៉ែធ្វើស្រែចម្ការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។ឃ្លាក្ដុកក្ដួលចុងក្រោយនៃសំណេររបស់សម្ដេចតេជោ បញ្ជាក់ថា បំណងធំរបស់បងទី១ គឺធ្វើថីផែនទីដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។ កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រមធម្មជាតិ ដែលមិនអាចចៀសវាងបាន។ បន្ទាប់ពីបានទទួលដឹងដំណឹងដ៏ក្រៀមក្រំនេះ បងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនបានខំម្មិនក្នុងបណ្ដាញសង្គមរបស់សម្ដេចដោយចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់សម្ដេចចំពោះការបាត់បង់បងប្រុសជាទីស្រឡាញ់នៅពេលនេះ។ សូមរម្លឹកជូនដែរថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ Read more

អភិបាលខេត្ត​កំពង់ចាម ដក​តំណែង​មន្ត្រី​សាលាស្រុក​កងមាស មួយ​រូប ករណី​យក​ប្រាក់​ពី​ពលរដ្ឋ​ម្នាក់ ៣៦០​ដុល្លារ កែ​សំបុត្រ​កំណើត

កំពង់ចាម ៖ លោក អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ចេញ​លិខិត​ជម្រាប​ជូន​លោក​អភិបាលស្រុក​កងមាស តម្រូវ​ឲ្យ​រៀបចំ​បែបបទ​បញ្ចប់​មុខ​តំណែង​លោក ហែម គឹ​ម​សាធ ពី​ប្រធាន​ការិយាល័យ រដ្ឋបាល និង​ហិរញ្ញវត្ថុ មក​ជា​មន្ត្រី​សាលាស្រុក​កងមាស ករណី​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ម្នាក់ ចំនួន​៣៦០​ដុល្លារ សម្រាប់​ការ​កែតម្រូវ​សំបុត្រ​កំណើត ។ យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៥ របស់​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ជម្រាប​ជូន​លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក​កងមាស ឲ្យ​បាន​ជ្រាប​ថា ៖ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​តាម​បណ្តាញ​សង្គម​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chheng Sokly បាន​ចុះ​ផ្សាយ​ពី​ឈ្មោះ ហែម គឹ​ម​សាធ ករណី​យក​ប្រាក់​ចំនួន ៣៦០​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការ​កែតម្រូវ​សំបុត្រ​កំណើត​ប្រជាពលរដ្ឋ ឈ្មោះ ឆេ​ង សុខ​លី រស់នៅ​ភូមិ​អូរ​ពពេល ឃុំ​ខ្មៅ ស្រុក​កងមាស ខេត្តកំពង់ចាម ។ រដ្ឋបាល​ខេត្ត បាន​ចាត់​ឱ្យ​ក្រុមការងារ ដែល​ដឹកនាំ​ដោយ​លោក​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត និង​ប្រធាន​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ខេត្ត បាន​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ខាងលើ គឺ​ពិតជា​មាន​ករណី​ដូច​ក្នុង បណ្តាញ​សង្គម​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chheng Sokly ពិតប្រាកដ​មែន​។ ដូចនេះ ដើម្បី​អនុវត្ត​វិធានការ ទៅ​លើ​មន្ត្រី​ដែល​អនុវត្ត​កំហុសឆ្គង និង​ការ​ពង្រឹង​ការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ឋបាល​ស្រុក​កងមាស ឱ្យ​មាន​ភាពល្អ​ប្រសើរ Read more

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បេីកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពី​ ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នៅខេត្តព្រះវិហារ

ព្រះវិហារ៖ សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពី​ ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍(ICERD)​ ត្រូវបានរៀបចំធ្វើឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ក្រោមកិច្ចសហការពីរដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ សិក្ខាសាលានេះធ្វេីឡេីងក្រោមអធិបតីភាព​ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមានការចូលរួមពីសំណាក់​ លោក​ មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ​ ថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរជុំវិញខេត្ត រដ្ឋបាលសាលាខេត្ត ចៅក្រម តំណាងអយ្យការ កងរាជអាវុធហត្ថ នគរបាលពន្ធនាគារ ជាពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗ នៃរដ្ឋបាលខេត្តព្រះវិហារ និងអង្គការសង្គមស៊ីវិល​ ផងដែរ។ លោក កែវ រ៉េមី បានលើកឡើងថា សិក្ខាសាលានេះដេីម្បីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពី​ ការអនុវត្តអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ រួមនឹងការបង្ហាញពីយន្តការ វិធានការ ព្រមទាំងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ​ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសក្នុងក្របខណ្ឌនៃការលុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងពូជសាសន៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត​ បង្ហាញឱ្យឃើញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ការផ្សព្វផ្សាយនេះ នឹងធ្វើឱ្យអង្គភាព ថ្នាក់ក្រោមជាតិបានយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើផ្នែកសិទ្ធិមនុស្ស ដើម្បីជាមូលដ្ឋានក្នុងការឆ្លើយតបទៅកាន់មជ្ឈដ្ឋានមួយចំនួន ដែលបានលើកឡើងប្រាសចាកពីការពិត ពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន នៃរបាយការណ៍ជាតិស្តីពីអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍។ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានបន្ថែមទៀតថា Read more

លោកឧបនាយករដ្ឋមន្ត្រី ស សុខា៖ កម្ពុជាជាប្រទេសរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ដែលក្រុមឧក្រិដ្ឋជនបានពង្វក់ស្មារតីប្រជាពលរដ្ឋឱ្យឆ្កួតវង្វេង និងរងគ្រោះជាដើម។ ការលើកឡើងដូចនេះ ក្នុងកម្មវិធីផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់ថា កម្ពុជាក៏ជាប្រទេសមួយដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន មានជាអាទិ៍ បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរ ចែកចាយគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម ដែលក្រុមឧក្រិដ្ឋជន បាននិងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុសស្រី ឱ្យឆ្កួតវង្វេង និងរងគ្រោះផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ទ្រព្យធន និងផ្លូវភេទយ៉ាងធ្ងន់ធ្ងរ រហូតដល់មានរបួស ពិការ វិបល្លាសស្មារតី ឬបាត់បង់អាយុជីវិតថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្ដថា បញ្ហាភាពរងគ្រោះ និងងាយរងគ្រោះរបស់ប្រជាជនកម្ពុជាដែលធ្វើទេសន្តរប្រវេសន៍នៅប្រទេសគោលដៅមួយចំនួន ជាពិសេស ក្នុងវិស័យនេសាទសមុទ្រ Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ឆ្នាំ២០២៥ នេះ យើងឈានដល់សម្អាតខេត្តព្រះសីហនុ ជាកន្លែងដែលមានសុវត្ថិភាពបំផុត

ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងសេដ្ឋកិច្ច និងការអភិវឌ្ឍ ដែលបានជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដូចនេះរាជរដ្ឋាភិបាលបានកំណត់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺកំពង់ផែទឹកជ្រៅដែលមានសក្តានុពលសេដ្ឋកិច្ច តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីកសក្តានុពលភស្តុភាកម្មតំបន់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ថា៖ ខេត្តព្រះសីហនុ ជាខេត្តដែលមានសក្តានុពលខ្ពស់ទាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍ ដោយបានរួមចំណែកជួយដល់សេដ្ឋកិច្ចប្រជាជនមូលដ្ឋាន និងសេដ្ឋកិច្ចជាតិ ដូចនេះ រាជរដ្ឋាភិបាលបានដាក់អាទិភាពសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខ ដែលមានកំពង់ផែទឹកជ្រៅ តាមរយៈការកំណត់ជាគោលដៅខ្ពស់សម្រាប់ការវិនិយោគ និងពង្រីក ឱ្យទៅជាកំពង់ផែអន្តរជាតិ និងជាមជ្ឈមណ្ឌលភស្តុភាកម្មតំបន់ ដែលនឹងនាំមកនូវសក្តានុពលកាន់តែធំសម្រាប់ខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះក៏ទាមទារឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សគ្រប់គ្រាន់ ដែលតម្រូវឱ្យអ្នកខេត្តព្រះសីហនុជាអ្នកដែលនៅផ្ទាល់ ត្រូវតែមានលទ្ធភាព និងអាទិភាពក្នុងការទទួលយក និងរៀបចំខ្លួនសម្រាប់ទទួលផលនៃការវិនិយោគនេះ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថាការប្រកួតប្រជែងក្នុងវិស័យអប់រំ មិនមែនដើម្បីបានតែពានរង្វាន់នោះទេ តែដើម្បីទទួលផលផលជាក់ស្តែងក្នុងការផលិតធនធានមនុស្ស ក្នុងន័យនេះសាលាកាន់តែទទួលបានលទ្ធផលល្អ នោះធនធានមនុស្សកាន់តែប្រកបដោយគុណភាព ទាំងគ្រូ និងសិស្ស ហើយធនធានមនុស្សនេះ នឹងចែកផលបន្ត។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ “សម្ភារៈបរិក្ខារប្រើប្រាស់ ទំនើបកម្មទៅមុខ តែនឹងថយចុះតាមពេលវេលា និងអាយុកាលនៃការប្រើប្រាស់ទាំងគុណភាព និងបច្ចេកទេស តែធនធានមនុស្ស កាន់តែប្រើប្រាស់កាន់តែល្អនិងរីកចម្រើន ហើយរីកដុះដាលបន្ថែម”។ Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ថ្លែងថា៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្លាំងនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ លួច ឆក់ ប្លន់ ការជួញដូរគ្រឿងញៀន ក្មេងទំនើង អំពើហឹង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវ ល្បែងស៊ីសងគ្រប់ប្រភេទ ល្បែងច្រកថង់ទឹកនិងដុំថ្មគប់ ដែលនាំឱ្យមានគ្រោះថ្នាក់ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវទប់ស្កាត់ឱ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់។  លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេតបន្ទាយមានជ័យ មានប្រសាសន៍លើកឡើងបែបនេះ នាព្រឹកថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាស ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងខិតជិតមកដល់ឆាប់ៗនេះ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីឧត្តមសេនិយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ អធិការក្រុង/ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង៦៧។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ បានឡើងរាយការណ៍អំពីលទ្ធផលប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥ Read more

លោក រ៉េន រតនៈ ប្រដូចទស្សនកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត ថាជាការផ្ដល់ថាមពលថ្មីដល់ការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព នារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ នេះ បន្ទាប់ពីបំពេញទស្សនកិច្ចប្រកបដោយជោគជ័យ រយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចូលរួមដឹកនាំកិច្ចប្រជុំ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើកំណត់ហេតុស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តម អភិសន្តិបណ្ឌិត បានប្រដូចទស្សនកិច្ចនេះថា ជាការផ្ដល់នូវថាមពលថ្មីមួយបន្ថែមទៀតសម្រាប់ការអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ ធានាការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាងរួមទាំងមនុស្សជាតិ ក្នុងបរិបទដែលពិភពលោកមានការប្រែប្រួល ស្មុគស្មាញ  ពិបាកប៉ាន់ស្មាន ទាំងភូមិសាស្រ្តនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម ភាពផុយស្រួយនៃសន្តិភាព និងការគំរាមកំហែងឥតឈប់ឈរបង្កឡើងដោយក្រុមឧក្រិដ្ឋជនមានខ្សែបណ្ដាញជាអន្តរជាតិ។ លទ្ធផលទស្សនៈកិច្ចនេះ ត្រូវបានលោក រ៉េន រតនៈ  បញ្ជាក់ជូនដូចខាងក្រោម៖ ក្នុងក្របខណ្ឌជំនួបទ្វេភាគី និងកិច្ចប្រជុំរួមរវាងក្រសួងទាំងពីរ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ បានពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានលើប្រធានបទពាក់ព័ន្ធនឹងស្នាដៃការងារសំខាន់ៗនៃស្ថាប័ន និងភាពរីកចម្រើននៃប្រទេសទាំងពីរ ការងារសន្តិសុខ ជាអាទិ៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការស្រាវជ្រាវមុខសញ្ញាប្រព្រឹត្តបទល្មើស និងសភាពការណ៍ទូទៅតាមខ្សែបន្ទាត់ព្រំដែន។     ដោយឡែក កិច្ចប្រជុំពេញអង្គ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ភាគីទាំងពីរបានបង្ហាញអំណរសាទរចំពោះលទ្ធផលដំណើរទស្សនកិច្ច និងកិច្ចប្រជុំផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា របស់ ឯកឧត្តម បណ្ឌិត សនសៃ  ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៤ និងផ្លែផ្កា​នៃកិច្ចប្រជុំកំពូលរវាងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងច័ន្ទន៍ កាលពីខែកុម្ភៈ ឆ្នាំ២០២៥។  ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ ភាគីទាំងពីរ​បានបង្ហាញការកោតសរសើរចំពោះស្មារតីយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងថ្នាក់ដឹកនាំ  និងអាជ្ញាធរពាក់ព័ន្ធគ្រប់កម្រិត ជាពិសេសរដ្ឋបាលខេត្តជាប់ព្រំដែនដែលបាន សហ ការគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និង​រួមគ្នាដោះស្រាយបាតុភាពផ្សេងៗ ប្រកបដោយស្មារតីយោគយល់ រួមចំណែកពង្រឹងទំនាក់ទំនងក្នុងនាមជាប្រទេសភូមិផងឱ្យកាន់តែប្រសើរជាលំដាប់។ យ៉ាងណាក៏ដោយ ក្នុងឆ្នាំកន្លងទៅ ភាគីទាំងពីរ ក៏កត់ សម្គាល់អំពីចំណុចព្រមព្រៀងមួយចំនួនដែល​ពុំទាន់បានអនុវត្តពេញលេញ ដូចជាការផ្លាស់ប្ដូរទស្សនកិច្ចដកស្រង់បទពិសោធរបស់បណ្ដាអង្គភាពជំនាញ កិច្ចប្រជុំប្ដូរវេនរបស់រដ្ឋបាលខេត្តជាប់ព្រំដែន ការផ្លាស់ប្ដូរព័ត៌មាន និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាដើម»។  ជាមួយនឹងការបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្តខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត និង ឯកឧត្តម នាយឧត្តមសេនីយ៍ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រួមមាន កិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងរក្សា សណ្ដាប់ធ្នាប់  សុវត្ថិភាពសង្គមការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងការជួញដូរមនុស្ស ការការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ព្រំដែន និងការចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ការផ្ទេរទណ្ឌិត ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្ដុះបណ្ដាល។ នៅចុង​បញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិតក៏បានអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំដូចគ្នានៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្របនា ឆ្នាំ២០២៦ ផងដែរ។ ជំនួបសម្ដែងការគួរសមជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ៖ ឯកឧត្តម អភិសន្តិបណ្ឌិត បាន​ជម្រាបជូន ឯកឧត្តមនាយករដ្ឋមន្រ្តី នូវសេចក្ដីផ្ញើសុខទុក្ខប្រកបដោយការនឹករលឹកខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងបានចូលរួមអបអរសាទរជាមួយរដ្ឋាភិបាល និងប្រជាជនឡាវ ដែលបានដឹកនាំ និងរៀបចំដោយជោគជ័យ កិច្ចប្រជុំប្ដូរវេនអាស៊ានកាលពីខែធ្នូ ឆ្នាំ២០២៤ និងការសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រី ជាពិសេសការស្ដារសេដ្ឋកិច្ច និងលើកកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាជន។  ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានជម្រាបជូន ឯកឧត្តម នាយករដ្ឋមន្រ្តី នូវការគាំទ្រប្រកបដោយភាពជឿជាក់ចំពោះលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចសហប្រតិ​បត្តិការដ៏ល្អ ជាពិសេសការជួយគាំទ្រគ្នាទៅវិញទៅមក ឈរលើស្មារតីមិត្តភាព និងសាមគ្គីភាព ក្នុងបុព្វហេតុរួមនៃសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ តាមស្មារតី នៃ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។ ភ្ជាប់នឹងការជម្រាបជូនដោយសង្ខេបអំពីលទ្ធផល នៃជំនួបទ្វេភាគី និងកិច្ចប្រជុំពេញអង្គ ឯកឧត្តម អភិសន្តិបណ្ឌិត បានស្នើសុំ ឯកឧត្តម នាយករដ្ឋមន្ត្រី ផ្ដល់ការគាំទ្រ និងជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យផងដែរ។           ជាការឆ្លើយតប ឯកឧត្តម សន សៃស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានកោតសរសើរប្រកបដោយការលើកទឹកចិត្ត ចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ដែលបានដឹកនាំក្រសួងមហាផ្ទៃយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព រួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនារបស់ សម្ដេចធិបតី សម្រេចបានមសិទ្ធផលជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានវាយតម្លៃជាវិជ្ជមានចំពោះ​លទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ក្នុងឆ្នាំ២០២៤ និងបង្ហាញការជឿជាក់ថាស្ថាប័នទាំងពីរនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការដូចមានក្នុងកំណត់ហេតុឆ្នាំ២០២៥ ឱ្យសម្រេចបានជោគជ័យ។  ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដូចផ្ដើមសិក្សាបង្កើតច្រកទ្វារព្រំដែនជាមួយខេត្តរតនគិរី និងបានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់កម្រិត ខិតខំពង្រឹងកិច្ចសហការជាមួយគ្នាឱ្យ​បានជិតស្និទ្ធ លើការងារថែរក្សាសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ជាពិសេសការទប់ស្កាត់បទល្មើស និងខិតខំបង្កលក្ខណៈឱ្យបានកាន់តែប្រសើរឡើងថែមទៀតលើការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។  ទស្សនកិច្ចសារមន្ទីរសិល្បៈឡាវ តំបន់ថាង៉ន៖ ក្នុងឱកាសបំពេញទស្សនកិច្ចនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានដឹកនាំគណប្រតិភូអញ្ជើញទស្សនាសារមន្ទីរសិល្បៈឡាវ តំបន់ថាង៉ន ដែលទើបសម្ពោធបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍នៅដើមឆ្នាំ២០២៥នេះ។ សារមន្ទីរនេះ សាងសង់ឡើងដោយអ្នកជំនាញនិងកម្មករជនជាតិឡាវសុទ្ធសាធប្រមាណ១០០០នាក់ រយៈពេល៧ឆ្នាំក្នុងតម្លៃសំណង់សរុបជាង៥០លានុដុល្លាអាមេរិក។ ក្នុងរយៈពេល៣ខែដំបូងនេះ មានភ្ញៀវទេសចរណ៍ប្រមាណ៣០ម៉ឺននាក់ហើយបានមកទស្សនាសារមន្ទីរនេះ។  ភាពលេចធ្លោដ៏អស្ចារ្យនៃសារមន្ទីរនេះ ទាំងសំណង់ និងគ្រឿងតាំងបង្ហាញ បានរៀបចំឡើងដោយយកលំនាំបញ្ចូលគ្នារវាងសិល្បៈនិងវប្បធម៌នៃជាតិនិងប្រជាជនឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ា ដោយផ្ដោតលើព្រះពុទ្ធសាសនា។ បដិមាសិល្បៈទាំងអស់ ត្រូវបានឆ្លើចេញពីឈើ រួមទាំងគល់ និងឬស្ស ដែលបានប្រមូលទិញពីអ្នកស្រុក ខ្លះកប់ក្នុងដី និងទឹកច្រើនឆ្នាំ។ ចំណែកវត្ថុសិល្បៈផ្សេងទៀត គឺសារមន្ទីរនេះទទួលបានពីការប្រគល់ និងផ្ញើទុកពីសំណាក់ព្រះសង្ឃ និងប្រជាពលរដ្ឋ។  ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបង្ហាញការជឿជាក់ថាសារៈមន្ទីរនេះ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមទាំងសម្រាប់ប្រជាជនឡាវ ទេសចរណ៍អាស៊ានរួមទាំងកម្ពុជា និងជុំវិញពីភពលោក។ ជារួមទស្សនកិច្ចរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដូចបានសង្ខេបជូនមកនេះ ពិតជានឹងផ្ដល់នូវថាមពលថ្មីបន្ថែមទៀត ដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តខ្លឹមសារកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវឱ្យ សម្រេចបានជោគជ័យ ដើម្បីនាំមកនូវឧត្តមប្រ​យោជន៍ជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា–ឡាវ ស្របតាមមាគ៌ាដឹកនាំនិងការឯកភាពគ្នាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ៕