ចូលឆ្នាំថ្មីមានក្មេងទំនើងជាង១០នាក់ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

ប្រតិបត្តិការបង្រ្កាបក្មេងទំនើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅតែបន្តធ្វើឡើងយ៉ាងក្តៅគគុកបើទោះបីជាសមត្ថកិច្ចជាប់មមាញឹកនៅក្នុងការងារសន្តិសុខសណ្តាប់ធ្នាប់ជាទូទៅដើម្បីការពារ និងសម្របសម្រួលដល់ប្រជាពលរដ្ឋ បានធ្វើបុណ្យធ្វើទាន និងជួបជុំកម្សាន្តសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីក៏ដោយ។ ជាក់ស្ដែងលទ្ធផលនៃការបង្ក្រាបក្មេងទំនើង ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំ មានក្មេងទំនើងជាង១០នាក់ ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានបង្ក្រាបបាន និងបញ្ជូនទៅតុលាការ ហើយដែលពេលនេះកំពុងស្ថិតនៅក្នុងពន្ធនាគារ។ ទន្ទឹមនេះបើទោះបីជាបញ្ចប់នូវពិធីបុណ្យចូលឆ្នាំថ្មីរហូតមកដល់បច្ចុប្បន្ន សមត្ថកិច្ចនៅតែបន្តបង្ក្រាបក្មេងទំនើងឥតស្រាកស្រាន្ត ដោយចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបបានករណីក្មេងទំនើងជិត១០ករណី និងឃាត់ខ្លួនយុវជនជិត២០។ ជុំវិញករណីក្មេងទំនើងនេះ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នេះគឺជាការបង្ហាញឱ្យឃើញអំពីការទទួលខុសត្រូវរបស់កងកម្លាំងមានសមត្ថកិច្ច ហើយក៏ជាការបង្ហាញថា ករណីក្មេងទំនើងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ទោះបីជាកើតមានក៏ពិតមែន ក៏ប៉ុន្តែជាចំនួនមួយដ៏តិចតួចបំផុត ស្ទើរតែតិចជាងថ្ងៃធម្មតាទៅទៀត និងក៏ជាការបញ្ជាក់អំពីការយល់ដឹងរបស់យុវជនមួយចំនួន និងការអនុវត្តយ៉ាងសកម្មរបស់សមត្ថកិច្ច។ យ៉ាងណាមិញអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅតែបន្តអំពាវនាវដល់ក្រុមក្មេងទំនើងដែលឧស្សាហ៍ធ្វើសកម្មភាពគ្រប់ទីកន្លែង ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សូមកែប្រែឥរិយាបទសារជាថ្មីព្រោះសមត្ថកិច្ច នៅតែបន្តបង្ក្រាបករណីនេះដោយមិនដកដៃឡើយ ស្របតាមគោលការណ៍បញ្ជាណែនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕

ក្រុម​ឈ្មួញ​​យក​គ្រឿងចក្រអេ​ស្កា២​គ្រឿង រថយន្ត​ដឹក​ដីជិត​១០​គ្រឿង សំងំ​ជីក​​ដី​​ជើង​កូនភ្នំ​មួយ​កន្លែង ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង តាំងពី​មុន​ចូល​ឆ្នាំ​ខ្មែរ ខណៈ​មន្ត្រី​ជំនាញ​អត់​ដឹង​រឿង

ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដី​ថ្មី បាន​រាយការណ៍​ឱ្យ​ដឹង​​ថា មាន​ក្រុម​ឈ្មួញ​បាន​យក​គ្រឿងចក្រ អេ​ស្កា​វ៉ា​ទ័​រ ចំនួន​២​គ្រឿង និង​រថយន្ត​ដឹក​ដី (​ចង្កូត​ស្តាំ​) ជិត​១០​គ្រឿង ទៅ​សំងំ​នាំ​គ្នា​ជីក​កកាយ​ដី​នៅ​ក្បែរ​ជើង​កូនភ្នំ​មួយ​កន្លែង ស្ថិត​នៅ​ត្រង់​ចំណុច​អូរ​កប់​អង្ករ ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ឈប់​នៅឡើយ ខណៈ ដែល​គេ​សង្ស័យ​ថា អត់​មានការ​សុំ​ច្បាប់ ឬ​ទទួល​លិខិតអនុញ្ញាត​ណាមួយ​ពី​មន្ត្រី​ជំនាញ ដល់​ក្រុម​ឈ្មួញ​ទាំងនោះ​ឡើយ ។ ប្រជាពលរដ្ឋ បាន​រៀបរាប់​ឱ្យ​ដឹង​ថា អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ពោល​គឺ​ចាប់តាំងពី​មុន​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ គេ​សង្កេត​ឃើញ​ឈ្មួញ​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ រួម​ជាមួយនឹង​រថយន្ត​ដឹក​ដី ជា​ច្រើន​គ្រឿង នាំ​គ្នា​ទៅ​ជីក​កកាយ​ដី​នៅ​ជើងភ្នំ​មួយ​កន្លែង ដោយ​ដឹក​លក់​នៅ​តាម​ភូមិ​នានា ក្បែរ​ព្រំដែន យ៉ាង​គគ្រឹកគគ្រេង បណ្តាល​ឱ្យ​ហុយ​ដី​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ បង្ក​ជា​បញ្ហា​ជំងឺ​ផ្លូវដង្ហើម និង​រលាក​បំពង់ក ដល់​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​មាន​អាច​ម៌​ដី​ខ្លះ បាន​ធ្លាក់​ពីលើ​រថយន្ត​ទៅ​លើ​ផ្លូវ បណ្តាល​ឱ្យ​រអិល​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ និង​ហុយ​ទ្រលោម ពេល​ដែល​ក្តៅ​ខ្លាំង ។ ប្រជាពលរដ្ឋ បន្ថែម​ទៀត​ថា ការ​ដឹក​ដី​របស់​ក្រុម​ឈ្មួញ​ខាងលើ​នេះ បណ្តាល​ឱ្យ​ទទួល​រង​ការ​ខូច​ផ្លូវ​បេតុង ក្លាយទៅជា​ជង្ហុក​តូច​ធំ នៅ​ក្បែរ​មណ្ឌល​សុខភាព​ផ្សារ​ព្រំ នាំ​ឱ្យ​មានការ​លំបាក ក្នុង​បើកបរ​ម៉ូតូ និង​រថយន្ត ថែម​ទៀត ជា​ពិសេស​ធ្វើ​ឱ្យ​មាន​ករណី​គ្រោះថ្នាក់​ដួល​ម៉ូតូ​ជា​រឿយ​ៗ បណ្តាល​ឱ្យ​រង​របួស Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង

បន្ទាយមានជ័យ៖ អនុវត្តតាមណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្រុក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផលប៉ះពាលនៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សសាលា និង ប្រជាពលរដ្ឋ តាមមូលដ្ឋាន ឱ្យកាន់តែទូលំទូលាយ។ ក្រោយពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរបានបញ្ចប់ ថ្លែងក្នុងពិធីគោរពទង់ជាតិព្រឹកថ្ងៃច័ន្ទនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អ ពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណៈ សេវាសន្តិសុខសង្គម ពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង។ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺនគរបាលយើងធ្វើឡើងជាប្រចាំក្នុងគោលបំណង បញ្ជ្រៀបការយល់ដឹង ដល់សិស្ស និងប្រជាពលរដ្ឋ ហើយវាក៏ជាការពង្រឹងកិច្ចសហការល្អ រវាង នគរបាលនិងប្រជាជន ដើម្បីងាយស្រួលក្នុងការរួមគ្នា បង្ក្រាបបទល្មើសគ្រប់ប្រភេទតាមមូលដ្ឋាន សំដៅធ្វើយ៉ាងណា ឱ្យខេត្តបន្ទាយមានជ័យទាំងមូល មានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ៕

ឯកឧត្តមអភិសន្តិបណ្ឌិត និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម Tull Traisorat ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ នេះបើតាមជំនួបរវាងភាគីទាំងពីរ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០២៥។  ក្នុងជំនួបនោះ ឯកឧត្ដម Tull Traisorat ឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃ ពិសេសកិច្ចសហប្រតិបត្តិការជាប់ព្រំដែន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមតំបន់ព្រំដែន។  ឯកឧត្ដមអភិសន្តិបណ្ឌិត និងឯកឧត្តម ឯកអគ្គរាជទូត សង្ឃឹមថាទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសថៃនឹងបន្តរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សា ដើម្បីបុព្វហេតុ នៃសន្តិសុខព្រំដែន និងការអភិវឌ្ឍរីកចម្រើនសម្រាប់ប្រទេសទាំងពីរ ។  ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានយកឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ឯកអគ្គរាជទូត សម្រាប់ការយកចិត្ដទុកដាក់ជំរុញកិច្ចសហការដ៏ល្អ និងដើរតួនាទីយ៉ាងសកម្ម រួមចំណែកពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ជាពិសេសលើការបង្ការឧក្រិដ្ឋកម្មតាមព្រំដែន ក៏ដូចជាវិស័យសំខាន់ៗ ជាអាទិ៍សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ៕

ក្រុមអ្នកចាញ់បោកការវិនិយោគ នាំគ្នាឡោមព័ទ្ធចាប់ខ្លួនស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីមួយ ដែលបោកប្រាស់លុយជិត ១៦លានដុល្លារ ពីពលរដ្ឋជាង ២០០០នាក់ រួចព្យាយាមគេចខ្លួន

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ ៤០នាក់ ដែលបានអះអាងថា រងគ្រោះដោយសារការវិនិយោគអចលនទ្រព្យដោយទិញដីបានការប្រាក់ និងដាក់លុយបានការប្រាក់ បាននាំគ្នាឡោមព័ទ្ធស្នាក់ការក្រុមហ៊ុនឌីបេសហ្គ្រីនឡងឡាយហ៍(ខេមបូឌា)ឯ.ក និងបានចាប់ខ្លួនស្ថាបនិកក្រុមហ៊ុននេះ បន្ទាប់ពីពួកគេគុបគិតគ្នាបោកប្រាស់លុយប្រជាពលរដ្ឋប្រមាណ ២ពាន់នាក់ ក្នុងទឹកប្រាក់ជិត ១៦លានដុល្លារ រួចបានព្យាយាមគេចខ្លួន។ ករណីនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្មាំ២០២៥ នៅទីស្នាក់ការក្រុមហ៊ុន ស្ថិតនៅបុរីភ្នំពេញថ្មី ភូមិព្រៃមូល សង្កាត់ក្រាំង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋរងគ្រោះ បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុនរូបនោះ សមត្ថកិច្ចមិនទាន់ត្រូវបាននាំខ្លួនទៅចាត់ការតាមនីតិវិធីច្បាប់នៅឡើយទេ ដោយគ្រាន់តែឃាត់ទុកបណ្ដោះអាសន្ននៅស្នាក់ការក្រុមហ៊ុនរហូតមកដល់ថ្ងៃទី២១ ខែមេសា ដើម្បីរង់ចាំបញ្ជាពីតុលាការ។ យោងតាមការអះអាងពីជនរងគ្រោះ បុគ្គលរូបនេះ កាលពីកំឡុងឆ្នាំ២០២២ ក្រុមហ៊ុនឌីបេសហ្គ្រីនឡងឡាយហ៍(ខេមបូឌា)ឯ.ក មានស្នាក់ការមុនដំបូងនៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមាន លោក ដេង ប៊ុនលីន ជាអគ្គនាយកក្រុមហ៊ុន, លោក ទូច សុភាព ជាស្ថាបនិកក្រុមហ៊ុន និងលោក ម៉ៅ ជីតា ជាប្រធានទីផ្សារ។ បុគ្គលទាំងនេះ បានអូសទាញឆរបោកដោយឲ្យពួកគាត់ទិញដី និងដាក់លុយ ដើម្បីវិនិយោគអចលនទ្រព្យដោយបានការប្រាក់ ៥%។ ដោយមានការជឿទុកចិត្ត ពលរដ្ឋក៏បាននាំគ្នាប្រមូលលុយ ខ្លះខ្ចីលុយធនាគារ ដើម្បីដាក់វិនិយោគជាមួយក្រុមហ៊ុនយកការប្រាក់ ដោយមានកិច្ចសន្យាត្រឹមត្រូវ។ Read more

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ។  អគាររដ្ឋបាលដែលត្រូវបញ្ចុះបឋមសិលាសាងសង់ដែលនេះគឺមានទំហំ ៣៦ ម៉ែត្រ គុណ១៤ម៉ែត្រ ដែលមានកម្ពស់បីជាន់ ជាអគាររដ្ឋបាលទីប្រាំមួយ ហើយនៅក្នុងខេត្តបន្ទាយមានជ័យ ដែលនៅសល់តែ៣ក្រុង-ស្រុកប៉ុណ្ណោះមិនទាន់ទទួលបាន អគារដ្ឋបាលស្តង់ដារបែបនេះ ដែលទទួលបានពីរដ្ឋាភិបាលតាមរយៈគម្រោងថវិការបស់រដ្ឋបាលខេត្ត ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ។  លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ជាពិសេសរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ជូនអគាររដ្ឋបាលមួយខ្នងនេះ ដើម្បីបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អ រួមទាំងសេវាសំណូមពរផ្សេងៗទៀតពាក់ព័ន្ធ នឹងសេវាតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។  សូមបញ្ជាក់ផងដែរថា៖ នៅក្នុងខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុង-ស្រុក ដែលទទួលបានអគាររដ្ឋបាលស្តងដារ មានចំនួន៦ក្រុង-ស្រុក រួមទាំងអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ដែលទេីបនឹងបញ្ចុះបឋមសិសាសាងសង។ កាលពីឆ្នាំ២០២៤កន្លងទៅ ក្រុងសិរសីសោភ័ណ ទទួលបានអងគាររដ្ឋបាលដែលត្រូវបានសាងសង់សម្រេចបាន១០០% ហេីយ ដោយឡែកនៅស្រុកមង្គលបូរី កំពុងសាងសង។ ចំពោះក្រុង-ស្រុក ដែលមិនទាន់ទទួលបានអគាររដ្ឋបាលស្តងដារបែបនេះនៅសល់៣ក្រុង-ស្រុកទៀត រួមមានក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងស្រុកស្វាយចេក តែទោះជាយ៉ាងណាក៏ដោយរដ្ឋបាលខេត្ត នឹងបន្តការសាងសង់នូវអគាររដ្ឋបាលជូនដល់ក្រុង-ស្រុកទាំង៣ នៅឆ្នាំបន្តបន្ទាប់ទៀត៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសលុបបំបាត់ការយកមន្ត្រីរាជការ ទៅគ្រប់គ្រងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ត្រូវជ្រើសរើស CEO ឯកជនមកធ្វើការ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសលុបបំបាត់ការយកមន្រ្ដីរាជការ ទៅគ្រប់គ្រងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដោយកែសម្រួលដោយនឹងអាចអនុញ្ញាត ឲ្យជួលអ្នកមកពីវិស័យឯកជន ធ្វើកិច្ចការងារនេះតែម្ដងបាន ដើម្បីឲ្យការដឹកនាំបែបលក្ខខណៈឯកជន ចំណែករដ្ឋសូមធ្វើត្រឹមតែក្រុមប្រឹក្សាភិបាលបានហើយ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ប្រសិនបើចង់ឲ្យកំពង់ផែទេសចរណ៍អន្ដរជាតិកំពត ដំណើរការកាន់តែល្អប្រសើរដូចវិស័​យឯកជន សូមយកអ្នកក្នុងវិស័យឯកជន ដែលចេះដឹងកិច្ចការងារអាជីវកម្មលើវិស័យនេះ មកធ្វើកិច្ចការងារនេះ កុំចាំបាច់ឲ្យរដ្ឋបង្កើតក្រុមហ៊ុនមួយមកគ្រប់គ្រងធ្វើអ្វី?។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឥឡូវសហគ្រាសាធារណៈរបស់រដ្ឋ ខ្ញុំសូមឲ្យកែសម្រួលត្រង់ថា ពីមុនសហគ្រាសាធារណ​​​​​​​​ៈរបស់រដ្ឋភាគច្រើន គឺជាមន្រ្ដីអ្នកធ្វើប្រធានប្រតិបត្តិ (CEO) ដោយមានមន្រ្ដីរាជការជា ប្រធានក្រុមប្រឹក្សាភិបាល ហើយមន្រ្ដីជាអ្នកធ្វើប្រធានក្រុមហ៊ុន ឥឡូវខ្ញុំឲ្យកែសម្រួលលក្ខន្តិកៈ កែម្រួលអនុក្រឹត្រ ដើម្បីបើកច្រកធ្វើប្រធានប្រតិបត្តិ យើងអាចជួលអ្នកមកពីវិស័យឯកជន ធ្វើកិច្ចការងារនេះតែម្ដងបាន ដើម្បីឲ្យគាត់ចេះដឹកនាំ ជាលក្ខខណៈឯកជន ហើយរដ្ឋធ្វើត្រឹមតែក្រុមប្រឹក្សាភិបាលបានហើយ»។ សម្តេចមហាបវរធិបតីបានបន្ថែមថា ដោយឡែកសម្រាប់ក្រុមប្រឹក្សាភិបាល សូមកុំមកលូកលាន់កិច្ចការងារដឹកនាំ របស់ក្រុមហ៊ុនឯកជន ទោះបីជាក្រុមហ៊ុនជាសហគ្រាសាធារណៈរបស់រដ្ឋក៏ដោយ ក៏ត្រូវតែរត់ក្នុងលក្ខណៈឯករាជ ដើម្បីប្រសិទ្ធិភាព ដែលធ្វើយ៉ាងណាយើងបានចំណេញទាំងអស់គ្នា ព្រោះថាបើធ្វើការជាឯកជនត្រូវមានផ្នត់គំនិតជាឯកជន Read more

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ០៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កាលពីវេលាម៉ោង ០៤និង៥០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយ ដុំថ្ម ដុំឥដ្ឋ សម្បកកង់ម៉ូតូ និង ដំបង បានធ្វើសកម្មភាព គប់គ្នាទៅវិញទៅមក បណ្តាលឲ្យជនរងគ្រោះចំនួន ០១នាក់ ត្រូវនឹងដុំថ្មចំក្បាលរងរបួសសន្លប់បាត់បង់ស្មារតី នៅចំណុច ផ្លូវដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជាក់ស្តែងលើក្រុមក្មេងទំនើងទាំង ០២ក្រុម សរុបបានចំនួន ០៦ នាក់ (ប្រុស ០៣នាក់ ស្រី០៣នាក់)។ រហូតដល់ម៉ោងប្រមាណ ១២ និង២៥នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បន្តសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត។ ក្មេងទំនើងទាំង ០៨នាក់ (ប្រុស០៥នាក់ ស្រី០៣នាក់) ត្រូវបានបញ្ជូនបន្តទៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ វត្ថុតាងចាប់យក រួមមាន៖ -ម៉ូតូ ០២គ្រឿង -ដុំថ្មមួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។ ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៨នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានពាក់ព័ន្ធក្នុងអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក Read more

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្តគិរីញាណក្ខន្ធបទារាម ស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ នៅថ្ងៃ អាទិត្យ ទី២០ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្ត គិរីញាណក្ខន្ធបទារាម ហៅវត្តកក់ ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោក ហឿន វីរៈ អភិបាល ស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា សមិទ្ធផលនានា នៅក្នុងវត្តគិរីញាណក្ខន្ធបទារាម (វត្តកក់) ព្រះវិហារមានទទឹង៨ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ មានរបងព័ទ្ធជុំវិញ ចំនួន៦៤ ប្រឡោះ កសាងអស់ទឹកប្រាក់សរុប ៧០,១៨២.៤៥ដុល្លារ កុដិមួយខ្នង ទំហំ ទទឹង ៥ម៉ែត្រ បណ្តោយ ៨ម៉ែត្រ អស់ទឹកប្រាក់ចំនួន ៣,៥០០ដុល្លារ ជាទឹកប្រាក់សប្បុរសជន បន្ទប់ទឹកមានមួយបន្ទប់ និងបង្គន់អនាម័យមានបួនបន្ទប់ កសាងអស់ ទឹកប្រាក់ ៣,១៥០ដុល្លារ ស្រះទឹកមុខព្រះវិហារមានទទឹង ២០ម៉ែត្រ បណ្តោយ ៤០ ម៉ែត្រ ជម្រៅ ៣,៥០ Read more

រដ្ឋបាលក្រុងប៉ោយប៉ែតសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញមន្ទីរពេទ្យបង្អែក

ប៉ោយប៉ែត៖ យោងសេចក្តីជូនដំណឹងលេខ០៣៣/២៥ សជណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្តីពី ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញ មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត របស់រដ្ឋបាលក្រុង។ បើតាមសេចក្តីជូនដំណឹង រដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើការជូនដំណឹងដល់ លោក លោកស្រី បងប្អូន ប្រជា ពលរដ្ឋ និងអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្ម លក់ដូរចំណីអាហារ អាស្រ័យផលលើចិញ្ចើមផ្លូវ សាធារណៈជុំវិញមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ កន្លងមក រដ្ឋបាលក្រុងបានចុះធ្វើការណែនាំនិងរុះរើសំយ៉ាប បញ្ឈប់ការលក់ដូរ និងចតយានយន្ត នៅលើចិញ្ចើមផ្លូវសាធារណៈ ពិសេសនៅជុំវិញបរិវេណមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ជាច្រើនលើករួចមកហើយ ប៉ុន្តែបន្ទុប្បន្នបងប្អូននៅតែបន្តការលក់ដូរនិងចតយានយន្ត គ្រប់ប្រភេទ នៅលើទីតាំងដែលបានហាមឃាត់ដដែល ចញ ចូលក្នុងមន្ទីរពេទ្យ និងធ្វើឲ្យបាត់បង់សោភ័ណភាពនៅជុំវិញមន្ទីរពេទ្យបង្អែកផងដែរ ព្រោះបច្ចុប្បន្ននេះមន្ទីរពេទ្យកំពុងរៀបចំកែលម្អរអនាម័យ បរិស្ថានឲ្យមានសោភ័ណភាពដើម្បីត្រៀមប្រកួតប្រជែងជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូនៅពេលខាងមុខនេះ។ ក្រោយពីទទួលបាននូវសេចក្តីជូនដំណឹងខាងលើនេះរដ្ឋបាលក្រុងស្នើសុំលោក-លោកស្រី បងប្អូន ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលកំពុងលក់ដូរនិងចតយានយន្តគ្រប់ប្រភេទនៅលើចំណីផ្លូវសាធារណៈ ពិសេសនៅជុំវិញបរិវេណមន្ទីរពេទ្យបង្អែកក្រុងសូមបញ្ឈប់ជាបន្ទាន់គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ជាកំហិត បើមិនដូច្នោះទេរដ្ឋបាលក្រុងនិងសហការជាមួយអង្គភាពពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទចុះអនុវត្តតាមផ្លូវច្បាប់និងមិនទទួលខុសត្រូវរាល់ការខូចខាតរបស់បងប្អូនឡើយ។ រដ្ឋបាលក្រុងសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរទាំងអស់ចូលរួមសហការអនុវត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ៕ អត្ថបទ ភូ សោភ័ណ