ចំនួនពលករខ្មែរធ្វើការនៅប្រទេសថៃត្រឡប់មកកម្ពុជាវិញ កើនដល់ជាង ៩០ម៉ឺននាក់ ខណៈស្ថានភាពទីផ្សារការងារក្នុងស្រុកនៅតែមានភាពរឹងមាំ
គិតចាប់ពីថ្ងៃទី៨ ខែមិថុនា មកដល់ព្រឹកថ្ងៃទី ១១ខែសីហា ឆ្នាំ២០២៥ ចំនួនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ពេលនេះមានចំនួនលើសពី ៩០ម៉ឺននាក់ហើយ ដែលរំពឹងថា នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងស្វា គមន៍ចំពោះការវិលត្រឡប់មកវិញរបស់ពលករខ្មែរនាពេលនេះ ដោយអះអាងថា នៅប្រទេសកម្ពុជាបច្ចុប្បន្ន មានការងាររាប់សែនកន្លែងបើកជូនសាធារណជន ជាពិសេសសម្រាប់ពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ជាមួយប្រាក់ខែសមរម្យថែមទៀតផង។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននៅតាមបណ្ដាសហគ្រាស រោងចក្រ គ្រឹះស្ថាននានា ដែលបានចុះបញ្ជី នៅទូទាំង ២៥ រាជធានី-ខេត្ត កំពុងខ្វះកម្លាំងពលកម្មប្រមាណ ២៥ម៉ឺនកន្លែង និងផ្គួបផ្សំជាមួយគម្រោងវិនិយោគក្នុងរយៈពេល ៦ខែកន្លងមកនេះ ដែលនឹងបង្កើតការងារបានក្នុងរង្វង់ ៣០ម៉ឺនកន្លែងទៀត ធ្វើឲ្យតម្រូវការកម្លាំងពលកម្មកើនដល់ចន្លោះ ៥០ទៅ ៦០ម៉ឺនកន្លែង។ លោកបន្តថា បើរាប់បញ្ចូលទាំងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជា អាជីវកម្មមួយចំនួនដែលមិនបានចុះបញ្ជី ដែលកំពុងត្រូវការកម្លាំងពលកម្មបន្ថែមផងដែរនោះ ដូច្នេះធ្វើឲ្យតម្រូវការកម្លាំងពលកម្មអាចលើសពី ៦០ម៉ឺនកន្លែង។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ពលករខ្មែរដែលវិលត្រឡប់មកពីថៃវិញ ក៏មានឱកាសចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនផងដែរ ដូច្នេះបង្ហាញឲ្យឃើញថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាសព្វថ្ងៃនេះ គឺមានភាពរឹងមាំល្អណាស់។ លើសពីនេះ លោក ស៊ុន មេសា បានឲ្យដឹងទៀតថា Read more