សិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋានមានទីតាំងប្រចាំនៅទីក្រុងហ្សឺណែវ បន្ទាប់ពីចុះអង្កេតដោយផ្ទាល់នៅខេត្តបន្ទាយមានជ័យ
ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិបន្ទាន់ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខេត្តដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី បានចុះអង្កេតមើលដោយផ្ទាល់ចំនួច២ទីតាំង ដែលយោធាថៃ យកបន្លាលួសព័ទ្ធយកដី និងផ្ទះរបស់ពលរដ្ឋ ព្រំដែនកម្ពុជា-ថៃ នៅចំនុចភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតនៅក្នុឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ។ បើតាម ឯកឧត្តម ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អត្ថបទពេញ










