សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់នាំពីថៃមួយកន្លែង ជារបស់មន្ត្រីនគរបាលវីរៈ៨៩១
តាមរយៈការផ្សព្វផ្សាយ ពីបណ្ដាញព័ត៌មានក្នុងស្រុក សមត្ថកិច្ចប៉េអឹមសហការជាមួយកងពល៥១ សម្របសម្រួលដោយព្រះរាជអាជ្ញារង ចូលឆែកឆេរទីតាំងស្តុកទំនិញខុសច្បាប់នាំចូលពីប្រទេសថៃមួយកន្លែងនៅក្រុងប៉ោយប៉ែត ។ កាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន ១៥នាក់ ជាមួយរថយន្ត ៣គ្រឿង ដឹកនាំដោយវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ សម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបបទល្មើសនាំទំនិញឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ អត្ថបទពេញ










