ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បង្ហាញបច្ចុប្បន្នភាពជម្លោះព្រំដែនជាមួយប្រទេសថៃ ដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បង្ហាញបច្ចុប្បន្នភាពជម្លោះព្រំដែនជាមួយប្រទេសថៃ ដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានកាកបាទក្រហមអន្តរជាតិ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ជប៉ុន ហុងគ្រី សាំងលូស៊ី ន័រវែស រុស្ស៊ី ថៃ និងហ្គាំប៊ី ដើម្បីរកដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដោយស្ដារឡើងវិញនូវការជឿទុកចិត្តចំពោះការវិលទៅរកប្រក្រតីភាពវិញ សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាជន និង ប្រទេសទាំងពីរ។ ក្នុងឱកាសចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៨០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក ក្រោមមូលបទ «រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលរួមចំណែកជួយពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល!

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានថ្លែងសរសើរ និងលើកទឹកចិត្តក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលបានចូលរួមជាផ្នែកមួយ ជាមួយរាជរដ្ឋាភិបាល ក្នុងការងារជួយសម្រាលតម្រូវការសេវាសុខភាពមួយចំនួន ជូនប្រជាពលរដ្ឋ។ ការថ្លែងផ្ដល់កម្លាំងចិត្តនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតីពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការថែទាំ អត្ថបទពេញ

បច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ ៖ គិតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញហើយ

បច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ ៖ គិតត្រឹមម៉ោង១១និង០០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានភាពនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថានភាពបានស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីទាហានថៃបាននាំអ្នកវាស់ដីចូលមកជិតបង្គោលព្រំដែនលេខ ៤៦ ក្នុងបំណងចង់វាស់ដីនៅចំណុចចំការអំពៅ កាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ប៉ុន្តែសកម្មភាពនេះត្រូវបានរារាំងដោយកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ រួមជាមួយវត្តមានប្រជាពលរដ្ឋដែលសុទ្ធតែជាម្ចាស់ដី ជាអ្នករស់នៅ និងអាស្រ័យផលនៅលើដីទីនេះផ្ទាល់ បានចូលមកតវ៉ា រារាំង និងបញ្ជាឱ្យទាហានថៃ និងក្រុមអ្នកវាស់ដីរបស់ភាគីថៃដកថយទៅវិញភ្លាមៗ ដោយមិនអនុញ្ញាតឱ្យអាចធ្វើសកម្មភាពវាស់ដីបាននោះទេ។ សូមបញ្ជាក់ថាមកដល់ម៉ោងនេះកងកម្លាំងកម្ពុជាដែលមិនមានប្រដាប់អាវុធ គឺនៅតែបន្តឈរការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងត្រៀមខ្លួនជានិច្ច ដើម្បីការពារបូរណភាពទឹកដី។ គួររំលឹកថា អត្ថបទពេញ

បង្ក្រាប​ទីតាំង​ប្រព្រឹត្ត​បទល្មើស​តាម​បច្ចេកវិទ្យា​៣​កន្លែងនៅ​កណ្តាល​រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​មនុស្ស​២៤​នាក់

ទីតាំង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន​០៣​ទីតាំង​ផ្សេង​គ្នា​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៃ​ក្រសួងមហាផ្ទៃ​ ​​ចុះ​ឡោម​ព័ទ្ធបង្ក្រាប​និងឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២៤​នាក់ ព្រមទាំង​ដក​រហូត​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន ។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើងជា​បន្តបន្ទាប់​កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។ តាម​គណៈ​បញ្ជាការ​ដឹកនាំ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជាប់​ពាក់​ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចំនួន​០២​កន្លែង និង​បង្ក្រាប​ទីតាំង​០១​កន្លែង ដែល​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បន្ទាប់​ពី​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត​បញ្ជាក់ និង​ឃ្លាំមើល​ទីតាំង​ខាងលើ​ប្រមាណ ០៣​ខែ​កន្លង​មក ។ ការ​បង្ក្រាប​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា រួម​ទាំង​គោលការណ៍​ណែនាំ​ពី អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០

ថ្លែងនាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានប្រកាសថា សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុង១ឆ្នាំ រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ នាឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា «ក្នុងនាមខ្ញុំជាមួយនឹងភរិយា ខ្ញុំសូមប្រកាសនូវថ្ងៃនេះថា ខ្ញុំនឹងជួយសាងសង់ផ្ទះសម្រាប់អតីតយុទ្ធជន ១០០ខ្នង ក្នុងមួយឆ្នាំ រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ អត្ថបទពេញ

បាញ់រះស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៤នាក់ ព្រោះរឿងដណ្តើមកូនគ្នា

មនុស្សប្រុស ស្រី ក្មេងចាស់ ចំនួន៥នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល ដោយជនដៃដល់ជាសមាជិកគ្រួសារបានឈ្លោះដណ្តើមកូនគ្នា ឈានដល់ការប្រើអំហិង្សាដោយអាវុធបាញ់ជាច្រើនគ្រាប់ ទៅលើក្រុមគ្រួសាររបស់ខ្លួន ខណ:កំពុងធ្វើដំណើរដោយរថយន្ត១គ្រឿងនៅលើផ្លូវជាតិលេខ៥៥ បណ្តាលឱ្យស្លាប់ស្ត្រី១នាក់និងរបួសធ្ងន់ ស្រាល៤នាក់។ យោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកវាលវែង លោកវរសេនីយ៍ទោ ជា ប៉ារីស អធិការនគរបាលស្រុក បានឱ្យដឹងថា ហេតុការណ៍បាញ់ប្រហារខាងលើនេះកើតឡើងនៅថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០២៥ វេលាម៉ោង ៧និង៤០ នាទីព្រឹក ជនសង្ស័យឈ្មោះឯក ណាំអៀង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង អត្ថបទពេញ

បែកធ្លាយ វីដេអូ និង រូបភាពពីក្លឹបមួយកន្លែងយីហោ ប្រជុំមិត្ត ( X Stra ) ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន នឹង មាននារីរាំស្រាតស្លៀកប៊ីនី បំរើសេវាទទួលភ្ញៀវ ខុសច្បាប់

បន្ទាយមានជ័យ៖ បែកធ្លាយរូបភាព និងវីដេអូរបស់ក្លឹបមួយកន្លែងយីហោ ប្រជុំមិត្ត ( X Stra ) ក្នុងក្រុងប៉ោយប៉ែត ជាកន្លែងប្រើប្រាស់គ្រឿងញៀន នឹង មាននារីរាំស្រាតស្លៀកប៊ីនី បំរើសេវាទទួលភ្ញៀវ ។ ប្រភពមូលដ្ឋានបានឲ្យដឹងថា កន្លែងកម្សាន្តនេះមិនត្រឹមតែបម្រើភោជនីយដ្ឋាន និងការកម្សាន្តតាមប្រពៃណីទេ ប៉ុន្តែមានការរាំស្រាតស្លៀកប៊ីនី ចែកចាយ និង ប្រើប្រាស់គ្រឿងញៀន វ៉ៃឡើង ដាក់ដំណើរបំរើសេវាកម្មក្នុងតែម្តង ។ គួររលឹកផងដែរ កន្លងមកថ្មីៗនេះ ប្រសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អត្ថបទពេញ

ឯកឧត្តម ហ៊ុន ម៉ានី៖ ពិព័រណ៍ផលិតផលខ្មែរ បាននាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា «ខ្មែរធ្វើបាន» ទាំងពេលបច្ចុប្បន្ននិងអនាគត

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា ពិព័រណ៍ផលិតផលខ្មែរនាពេលនេះ បាននាំមកនូវការរួបរួមគ្នាជុំវិញស្មារតីនៃពាក្យគន្លឹះថា «ខ្មែរធ្វើបាន» ទាំងពេលបច្ចុប្បន្ននិងអនាគត ដែលបានផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកជាច្រើន បានដាក់តាំងបង្ហាញនិងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន ជាពិសេសធ្វើអន្តរកម្មជាមួយដៃគូពាណិជ្ជកម្ម ។  ក្នុងពិធីបើកជាផ្លូវការនូវកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញគាំទ្រផលិតផលក្នុងស្រុក នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា អត្ថបទពេញ

គយចល័ត ចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ៩កន្លែង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន១៥១គ្រឿង

កម្លាំងគយចល័តបានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ៩ កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២៥ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន ១៥១ គ្រឿង ហើយបានចាប់ឃាត់យកមកអនុវត្តតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងការសហការជាមួយសមត្ថកិច្ចចម្រុះ។ ការចុះបង្ក្រាបក៏មានការសម្របសម្រួល និងចូលរួមផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងព្រះរាជអាជ្ញារងចំនួន ២ រូបផងដែរ។ មន្ត្រីគយមួយរូបដែលចូលរួមប្រតិបត្តិការបានបញ្ជាក់ថា មុនពេលអនុវត្តការចុះព័ទ្ធ អត្ថបទពេញ

កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាមាននូវសារធាតុអ៊ុយរ៉ានីញ៉ូមសរុបប្រហែល ២តោន

កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាមាននូវសារធាតុអ៊ុយរ៉ានីញ៉ូមសរុបប្រហែល ២តោន ដែលអាចចម្រាញ់ផលិតអាវុធនុយក្លេអ៊ែរបាន បើទោះបីជាបានទទួលរងនូវការដាក់ទណ្ឌកម្មអស់ជាច្រើនឆ្នាំមកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។  ជាយូរមកហើយ កូរ៉េខាងជើងត្រូវគេជឿថា មានសារធាតុអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ក្នុងកម្រិតខ្ពស់ ក្នុងបរិមាណដ៏ច្រើនមួយ ខណៈវាជាវត្ថុធាតុដ៏សំខាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។ តាមការបញ្ជាក់ដ៏កម្រជាសាធារណៈនេះ ទីក្រុងសេអ៊ូលបាននិយាយថា បណ្តាញស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានវាយតម្លៃថា នាពេលបច្ចុប្បន្នទីក្រុងព្យុងយ៉ាង បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាង ៩០ភាគរយ គឺមានប្រហែល ២ ០០០ គីឡូក្រាម ខណៈបរិមាណនេះវាគ្រប់គ្រាន់ក្នុងការផលិតអាវុធនុយក្លេអ៊ែរបានយ៉ាងច្រើន។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកដំបូងកាលពីឆ្នាំ២០០៦ ហើយនិងកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់អង្គការសហប្រជាជាតិសម្រាប់កម្មវិធីអភិវឌ្ឈសព្វាវុធ ដែលត្រូវបានហាមឃាត់នេះ៕