សមត្ថកិច្ចបំបែកសំបុក​ក្រុម​ចោរ​ ​ចាប់ខ្លួន​អ្នក​លួច​និង​អ្នកទិញ​ចំនួន​០៩​នាក់​ រឹបអូស​ម៉ូតូ​ចំនួន​១៥​គ្រឿង

ក្នុង​រយៈពេល​០៣​ថ្ងៃ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​តាម​បណ្ដា​ស្រុក​នានា និង​ជាមួយ​ខេត្ត​ដ​ទៃ​ផង ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ចោរលួច​ម៉ូតូ និង​ចាប់ខ្លួន​អ្នក​ទ​ទូល​ផល​ចោរកម្ម​ជា​បន្ត​បន្តា​ប់​បាន​ចំនួន​០៩​នាក់ ថែម​ទាំង​រឹបអូស​យក​បាន​ម៉ូតូ​ចំនួន​១៥​គ្រឿង ដែល​ពួក​ក្រុម​ចោរ​បាន​លួច​ជាង​១០​លើក​ ។ ស្នងការ​រង​ទ​ទួល​ផែន​ព្រហ្មទណ្ឌ លោក ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​មាន​អ្នក​ប្រព្រឹត្ត​ផ្ទាល់ និង​អ្នក​ទ​ទូល​ផល​ចោរកម្ម​ទាំង​០៩​នាក់​នេះ ត្រូវ​បាន​លោកស្នងការ​បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​០៣ តុលា ក្រោយ​បញ្ចប់​ការ​សួរនាំ​ ។ លោកស្នងការ​រង​បាន​ប្រាប់​ថា ក្នុង​ចំណោម​ក្រុម​ជនសង្ស័យ​ទាំង​០៩​នាក់ មាន​០៣​នាក់​ជា​អ្នក​ទ​ទូល​ទិញ​ផល​ចោរកម្ម​។ លោក​បញ្ជាក់​ថា ក្រុម​នេះ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចាប់តាំងពី​ថ្ងៃ​ទី​៣០ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​០២ អត្ថបទពេញ

មេបុស្តិ៍ពោធ៍អង្ក្រងបានផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស

មេបុស្តិ៍ពោធ៍អង្ក្រង បានផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ប៉ុន្តែមេប៉ុស្ត៍រូបនេះអះអាងថា ជាការរាលកៃកាំភ្លេីង និងបានរត់គេចខ្លួនបាត់។ ករណីនេះបានកេីតឡេីងនៅភូមិក្រញូង ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅពេលយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។  យោងតាមការឱ្យដឹងពី សាក្សីដែលជាអ្នកស្រុកភូមិនៅទីនោះបានឱ្យដឹងថា បុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកកនៅពេលយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈបុរសពីរនាក់បានជិះម៉ូតូទៅទិញទឹកកកក៏បានជួបនឹងកម្លាំងសមត្ថកិច្ចរបស់បុស្តិ៍នគបាលពោធ៍អង្ក្រង ហេីយបានដេញតាមពីក្រោយ ក៏បានបាញ់ទៅលើជនរងគ្រោះទាំងពីរនាក់នោះបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួស ប៉ុន្តែបែជាមេប៉ុស្ត៍រូបនអះអាងថា ជាការរាលកៃកាំភ្លើង។  យោងតាមការបញ្ជាក់ពីសមត្ថកិច្ចនៅទីនោះ ក៏បានឱ្យដឹងថា មុនពេលកើតហេតុ មេប៉ុស្តិ៍ខាងលើបានឱ្យបុរសពីរនាក់នោះឈប់ម៉ូតូ តែមិនព្រមឈប់បម្រុងជិះបុក អត្ថបទពេញ

កម្មករ-កម្មារិនី រោងចក្រមួយនៅខេត្តកំពង់ស្ពឺ ផ្ទុះការតវ៉ាបិទផ្លូវ ទាមទារឱ្យម្ចាស់រោងចក្រគោរពលក្ខខណ្ឌការងារ គិតគូរពីសុខភាព និងប្រាក់ខែ

កម្មករ-កម្មារិនីបានផ្ទុះការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៣ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤៥.៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅមុខរោងចក្រ តារាល អ៉ិនធើណេសិនណល ឯ.ក (TARAL INTERNATIONAL CO., LTD) នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីទាមទារឱ្យរោងចក្រមួយនេះទទួលខុសត្រូវលើលក្ខខណ្ឌការងារដែលខ្លួនកំពុងគេចវេស។ បន្ទាប់ពីផ្ទុះការតវ៉ា ក្រុមការងារនៃក្រសួង និងមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ បានបើកកិច្ចប្រជុំដោះស្រាយវិវាទការងារបន្ទាន់ ស្តីពីកម្មករនិយោជិតទាមទារឱ្យក្រុមហ៊ុនអនុវត្តលក្ខខណ្ឌទូទៅនៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌនៃរបបសន្តិសុខសង្គម ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យការងារ អត្ថបទពេញ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់ញ្ញត្តិបន្ទាន់លើកទី២ ទៅUN ជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ដែលថៃឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ញ្ញត្តិបន្ទាន់លើកទី២ ដេីម្បីជំរុញឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ដែលថៃឃុំខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់។ ក្នុងលិខិតរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ជូនចំពោះ លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR), វិមានប្រជាជាតិ (Palais des Nations), CH-1211 ហ្សឺណែវ ១០ ប្រទេសស្វីស។  គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់សាជាថ្មីចំពោះញត្តិបន្ទាន់របស់ គ.ស.ម.ក. ចុះថ្ងៃទី១ អត្ថបទពេញ

នាយកដ្ឋានព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់ ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៨នាក់ ជនរងគ្រោះត្រូវបានរំដោះដោយសុវត្ថិភាព

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលបណ្តឹងពីស្ថានតំណាងទូតកាណាដា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មកក្រុមទូរស័ព្ទទាន់ហេតុការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានករណីបង្ខាំងមនុស្សខុសច្បាប់ និងជម្រិតទារប្រាក់ បង្កដោយជនសង្ស័យមួយក្រុមជនជាតិចិន ជិះរថយន្ត ១គ្រឿង ម៉ាកTOYOTA ALPHARD ពណ៌ស បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ឈ្មោះ JACKY TANG SAI TING ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន សញ្ជាតិកាណាដា ចេញពីសណ្ឋាគារមួយកន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មការា រាជធានីភ្នំពេញ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ អត្ថបទពេញ

អាជ្ញាធរខេត្តរតនគិរី បន្តស្វែងរកជនរងគ្រោះ ៤នាក់ បាត់ខ្លួនដោយជំនន់ទឹកភ្លៀងនៅស្រុកអូរជុំ

លោក គៀង តុលា អភិបាលស្រុកអូរជុំ បានឲ្យដឹងថា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ មានរយៈពេល ៧ថ្ងៃហើយ កម្លាំងរដ្ឋបាលស្រុកអូរជុំ ក្រោមការដឹកនាំរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធ កំពុងបន្តស្វែងរកប្រជាពលរដ្ឋ ៤នាក់ ដែលបានបាត់ខ្លួនដោយជំនន់ទឹកភ្លៀង នៅចំណុចអូរប៉ាជាន់ ភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅយប់រំលងអធ្រាត្រ ថ្ងៃទី២៥ ខែកញ្ញា កាលពីសប្ដាហ៍មុន បន្ទាប់ពីទឹកភ្លៀងធ្លាក់ចុះខ្លាំង បង្កជាជំនន់ហូរបុកផ្ទះប្រជាពលរដ្ឋ ២គ្រួសារ បណ្តាលឲ្យសមាជិកគ្រួសារទាំងអស់ត្រូវទឹកកក់យកទៅបាត់។ អត្ថបទពេញ

ខេត្តត្បូងឃ្មុំ គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋស្នាក់នៅទីទួលសុវត្ថិភាពចំនួនប្រមាណ ១ពាន់គ្រួសារ និងមានផ្ទះចំនួនជាង ៨០០ខ្នងបណ្តាលជន់លិច

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងថា គិតមកទល់ពេលនេះ មានប្រជាពលរដ្ឋស្នាក់នៅទីទួលសុវត្ថិភាពចំនួនប្រមាណ ១ពាន់គ្រួសារ និងមានផ្ទះចំនួនជាង ៨០០ខ្នងបណ្តាលជន់លិចខណៈខេត្តត្បូងឃ្មុំ ទឹកជំនន់បានប៉ះពាល់ចំនួន២ស្រុកដែលជាប់នឹងទន្លេមេគង្គ គឺស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។ ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពទីទួលសុវត្ថិភាពដែលប្រជាពលរដ្ឋរស់នៅជាប់ទន្លេមេគង្គ ក្នុងឃុំជីរោទ៍១ និងឃីទន្លេបិទ បានជម្លៀសកាលពីក្នុងរយៈពេលប៉ុន្មានកន្លងមកនេះ បន្ទាប់ពីរយៈពេល២សប្តាហ៍នៃដំណាច់ខែកញ្ញា កម្ពុជាទទួលឥទ្ធិពលព្យុះជាបន្តបន្ទាប់រហូតបង្កជាជំនន់ទឹកភ្លៀង កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា ផ្អែកតាមស្ថានភាពនេះ អត្ថបទពេញ

ស្ថាប័នរដ្ឋនៅសហរដ្ឋអាម៉េរិក ផ្អាកដំណើរការជាបណ្ដោះអាសន្ន ព្រោះតែមិនមានការព្រមព្រៀងគ្នាលើកញ្ចប់ថវិកាថ្មី ធ្វើឱ្យប៉ះពាល់បុគ្គលិករដ្ឋរាប់សែននាក់

រដ្ឋាភិបាលអាម៉េរិកបច្ចុប្បន្ន កំពុងស្ថិតក្នុងការផ្អាកប្រតិបត្តិការ ឬបិទស្ថាប័នរដ្ឋជាបណ្ដោះអាសន្ន ដោយសារតែសភា និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនបានសម្រេចនូវការព្រមព្រៀងគ្នាលើកញ្ចប់ថវិកាថ្មីតាមកាលកំណត់ ។ រឿងនេះបានកើតឡើងដោយសារតែគណបក្សប្រជាធិបតេយ្យទាមទារប្រាក់រាប់រយពាន់លានដុល្លារអាម៉េរិក ដើម្បីស្ដារឡើងវិញនូវកម្មវិធីថែទាំសុខភាពដូចជា អូបាម៉ាឃែរ (Obamacare) ប៉ុន្តែត្រូវគណបក្សសាធារណរដ្ឋជំទាស់។ ការខ្វែងគំនិតគ្នាខាងនយោបាយនេះ បានរារាំងដល់ការអនុម័តច្បាប់ផ្តល់មូលនិធិរយៈពេលខ្លី ។ ការផ្អាកប្រតិបត្តិការ ឬបិទស្ថាប័នរដ្ឋាភិបាលនេះ មានន័យថា នាយកដ្ឋាន និងទីភ្នាក់ងារសហព័ន្ធជាច្រើននឹងត្រូវផ្អាកដំណើរការ ហើយវានឹងប៉ះពាល់ដល់បុគ្គលិករដ្ឋាភិបាលរាប់សែននាក់ ដោយពួកគេនឹងត្រូវត្រឡប់ទៅកាន់លំនៅដ្ឋានវិញ ឬមិនមានការងារធ្វើរហូតទាល់តែស្ថាប័នរដ្ឋដំណើរការឡើងវិញ ហើយនៅអំឡុងឈប់សម្រាកនោះ បុគ្គលិករដ្ឋនៅតែជាបុគ្គលិករដ្ឋគ្រាន់តែមិនទទួលបានប្រាក់ឈ្នួល ដោយត្រូវរង់ចាំរហូតដល់រឿងនេះ អត្ថបទពេញ

អង្គភាពប្រឆាំង​អំពើពុករលួយ​ ប្រកាសពីការ​រកឃើញ ​អធិការរងស្រុកបវេលទទួលសំណូកជាង៧៧​ម៉ឺន​ដុល្លារ ពីមេខ្លោង​ក្រុម Online Scams

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​ប្រកាស​ពី​ការ​រក​ឃើញ​អធិការរង​នគរបាល​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ១​រូប គឺ​លោក វ៉​ន វាសនា ទទួល​លុយ​ពី​ជនជាតិ​ចិន​និង​ថៃ​ចំនួន ៧៧៤ ០០០​ដុល្លារ ដែល​ជា​មេខ្លោង​ក្រុម Online Scams ជា​ថ្នូរ​នឹង​ការ​ដោះ​លែង បន្ទាប់​ពី​សមត្ថកិច្ច​ចាប់ខ្លួន ។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​បាន​បង្ហាញ​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥ ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា ។ ​ក្រៅពី​អធិការរង​នគរបាល​ស្រុក​ប​វេ​ល រូប​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​រក​ឃើញ​មនុស្ស​ចំនួន​៥​នាក់​ផ្សេង​ទៀត ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​រត់ការ​ដោះ​លែង​ក្រុម Online Scams នេះ​ដែរ ក្នុង​នោះ​មានឈ្មោះ អត្ថបទពេញ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ |ភាគីថៃមិនអាចលុបចោលអនុស្សរណៈយោគយល់គ្នា (MOU) ឆ្នាំ២០០០ ជាឯកតោភាគីបានទេ ដោយសារមានហេតុផលសំខាន់២

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក សេង ឌីណា បានចេញមកបញ្ជាក់នៅថ្ងៃទី៣០ ខែកញ្ញានេះថា ភាគីថៃ នឹងមិនអាចលុបចោលអនុស្សរណៈឆ្នាំ២០០០ ឬ MOU 2000 ជាឯកតោភាគីបាននោះទេ។ ការចេញមកបញ្ជាក់នេះ គឺដោយសារ នៅប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយថៃ បានផ្សាយថា នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ គ្រោង នឹងធ្វើប្រជាមតិជាតិ ថា តើត្រូវលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួនពីរជាមួយកម្ពុជា ដែលគ្របដណ្តប់លើការទាមទារព្រំដែន និងដែនសមុទ្រ ឬយ៉ាងណា? លោក សេង អត្ថបទពេញ