សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារសូមបងប្អូនជនរួមជាតិជួយគិត
តាមរយះបណ្តាញសង្គមផ្លូវការ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើរសារជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស ប្រទេសបារាំង នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥នេះថា “សូមបងប្អូនជនរួមជាតិជួយគិត ។ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើងនិងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង) “។ សម្តេចបវរធិបតី បានចោទ ជាសំនួរថា “តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? “។ សម្តេចបវរធិបតី ក៏បានលើកឡើងសូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ៕