នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន នេប៉ាល់ សន្យាជីករំលើងឫសគល់​នៃអំពើពុករលួយក្នុងប្រទេស

លោកស្រី Sushila Karki ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន នៅយប់ថ្ងៃសុក្រ ទី១២ កញ្ញា នៅ វិមានប្រធានាធិបតី លោកស្រីបានស្បថចូលកាន់តំណែង នៅចំពោះមុខប្រធានាធិបតី មន្ត្រីជាន់ខ្ពស់នេប៉ាល់ និងមន្ត្រីអង្គទូត។ លោកស្រីមានភារកិច្ចដ៏ធំធេងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីការរួបរួមជាតិ និងរៀបចំការបោះឆ្នោត នៅថ្ងៃទី៥ មីនា ឆ្នាំ២០២៦ បន្ទាប់ពីផ្ទុះបាតុកម្មនៅក្រុង Katmandou ប្រឆាំងនឹងរដ្ឋាភិបាលដឹកនាំដោយលោក Khadga Prasad Sharma Oli នៅដើមសប្តាហ៍នេះ។ បាតុកម្មហិង្សានេះបានបណ្តាលឲ្យមនុស្សស្លាប់ យ៉ាងហោចណាស់ ជាង៧០នាក់ និងរបួសជាង ១៩០នាក់ ព្រមទាំងបានបំផ្លិចបំផ្លាញវិមានរដ្ឋសភា និវេសនដ្ឋានរបស់លោកអតីតនាយករដ្ឋមន្ត្រី និងផ្ទះឥស្សរជនជាន់ខ្ពស់នេប៉ាល់ ជាច្រើនកន្លែង។ នេះបើយោងតាមតុល្យការរបស់អាជ្ញានេប៉ាល់ នៅថ្ងៃអាទិត្យ ទី១៤ កញ្ញា។ នៅថ្ងៃអាទិត្យ ដដែល លោកស្រីនាយករដ្ឋមន្ត្រីបណ្តោះអាសន្នបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូង។លោកស្រីបានសន្យាជិករំលើងឫសគល់នៃអំពើពុករលួយក្នុងប្រទេស រៀបចំប្រទេសឲ្យល្អប្រសើរ និងព្យាយាមធ្វើឲ្យមាន សមភាពសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងទាមទាររបស់បាតុករនេប៉ាល់ ដែលសុទ្ធសឹងជាយុវជនមានវ័យចន្លោះពី ១៥ឆ្នាំ ទៅ២៥ឆ្នាំ។ លោកស្រីមិននឹកស្មានថា ទទួលបានការគាំទ្រយ៉ាងភ្លក់ទឹកស្លឹកដីពីសំណាក់យុវជនយ៉ាងដូច្នេះឡើយ ដោយឃើញ ឈ្មោះ របស់លោកស្រី នៅតាមដងផ្លូវនៃទីក្រុង Katmandou។ លោកស្រី ក៏បានអះអាងថា ទោះបីជាស្ថានការណ៍នយោបាយក្នុងប្រទេសនេប៉ាល់ Read more

FBI ប្រកាសផ្ដល់រង្វាន់ ១០ម៉ឺនដុល្លារ សម្រាប់ព័ត៌មានដែលឈានដល់ការចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក Charlie Kirk

សហរដ្ឋអាម៉េរិក៖ តាមរយៈសារនៅលើបណ្ដាញសង្គម ការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា FBI បានប្រកាសថា នឹងផ្តល់រង្វាន់ ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់រាល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនខ្មាន់កាំភ្លើង។ ក្រុមអ្នកស៊ើបអង្កេត និយាយថា ខ្មាន់កាំភ្លើងបានបន្សល់ទុកកាំភ្លើង និងគ្រាប់រំសេវ នៅតំបន់ព្រៃក្បែរនោះ ខណៈ FBI ប្រមូលបានភ័ស្តុតាងមួយចំនួនទៀត។ FBI បានធ្វើការចែករំលែករូបភាពពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីភិនភាគរបស់ជនសង្ស័យ ដោយមានពាក់អាវដៃវែងពណ៌ខ្មៅ មានរូបឥន្ទ្រីនៅលើទង់ជាតិអាម៉េរិក វ៉ែនតាខ្មៅ និងមួកបេសប៊លពណ៌ដឹត។ ទីភ្នាក់ងារខាងលើ ក៏បានចេញផ្សាយវីដេអូឃ្លាំមើល ដោយបង្ហាញពីជនសង្ស័យដែលគេជឿថា ជាខ្មាន់កាំភ្លើងដែរបានបាញ់សម្លាប់សកម្មជនអភិរក្សនិយម វ័យ៣១ឆ្នាំ លោក ឆាលី ឃើក (Charlie Kirk) និងត្រូវជាមនុស្សជំនិតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីពេលរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ៕

សមត្ថកិច្ចព្រះសីហនុឃាត់ជនសង្ស័យ៤៧នាក់ ក្រោយករណីប្រើអាវុធនៅម្ដុំផ្សារព្រីន

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២២និង០០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅហាងបាយនៅចំនុចព្រីនមល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនជាតិចិន២ក្រុម មានគ្នាជាច្រើននាក់។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ ចុះទៅដល់ទីតាំងកើតហេតុ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន ១៤នាក់ (ស្រី១នាក់) និងដកហូតបានអាវុធខ្លី១ដើម ម៉ាក Zoraki មានបង់១ គ្រាប់១គ្រាប់ ។ បន្ទាប់មក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឃាត់ខ្លួនបានជនសង្ស័យ ៣៣នាក់ (ស្រី២នាក់) បន្ថែមទៀត។ សរុបសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ស្រី ៥នាក់ (ចិន ៣៥នាក់ Read more

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296

កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានបន្តយុទ្ធនាការ ចុះចែកខិត្តប័ណ្ណ នាមប័ណ្ណ និងបិទស្ទិកគ័រផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296 ជូនដល់ប្រជាពលរដ្ឋ អាជីវករលក់ដូរតាមរទេះ តាមមាត់ស្ទឹង ភូមិមណ្ឌល៣ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប។ បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline)1296 ដោយឥតគិតថ្លៃ 24/24ម៉ោង ឬអាចទាក់ទងមកតាមបណ្តាញ CoolApp , Telegram, WhatsApp តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប​។​ ការផ្សព្វផ្សាយ​ខាងលើនេះបានចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់ មានសុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុងខេត្ត​សៀមរាប​។​

ពលករខ្មែរប្រុសស្រី២៨នាក់ ត្រូវបាននគរបាលចុះទប់ស្កាត់ យកមកអប់រំណែនាំ ខណ:បម្រុងលួចឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ

អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យជំនាញ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៥ បានសហការជាមួយកម្លាំងយោធា និងស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់ពលករខ្មែរ ត្រៀមបម្រុងលួចឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ បានចំនួន២៨នាក់ ក្នុងនោះមានស្រី១៥នាក់។ ពលករខ្មែរទាំងនោះត្រូវបានទប់ស្កាត់កាលពីវេលាម៉ោង១០:១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ នៅចំនុចភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរទាំងនោះ មួយចំនួនមានស្រុកកំណើតនៅក្នុងខេត្តបន្ទាយមានជ័យ និងមួយចំនួនមកពីខេត្តបាត់ដំបង។ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ (ម៉ាឡៃ) បាននាំយកពួកគាត់មកសួរនាំ ជាលទ្ធផលពលករខ្មែរទាំងនោះ បានសារភាពថា ពួកគាត់ត្រូវបានមេខ្យល់នាំយកមករកផ្លូវបម្រុងលួចឆ្លងដែនទៅថៃ តែមិនទាន់បានឆ្លងផង ក៏ត្រូវនគរបាលចុះទប់ស្កាត់និងយកមកអប់រំណែនាំតែម្តង។ ហើយនៅល្ងាចថ្ងៃដដែលនេះ ពលរដ្ឋទាំងនោះត្រូវបានប្រគល់ជូនទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ អប់រំណែនាំបន្ត និងចាត់កម្លាំងនគរបាលដឹកជញ្ជូនពួកគាត់ទៅកាន់លំនៅដ្ឋានវិញ៕

មនុស្សជំនិតលោក ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់ ពេលកំពុងថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋយូថា

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ចោទប្រកាន់​សុន្ទរកថា​របស់​ក្រុម​ធ្វេ​ង​និយម​រ៉ា​ឌី​កាល់​ថា រួមចំណែក​ដល់​ការ​បាញ់​សម្លាប់​មនុស្ស​ជំនិត​លោក​ម្នាក់​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​។ លោក​ CHARLIE KIRK​ ជា​អ្នក​អភិរក្សនិយម​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​យុវវ័យ និង​ជាទី​ប្រឹក្សា​មួយ​រូប ក្នុង​ចំណោម​ទីប្រឹក្សា​របស់​លោក​ត្រាំ ជា​អ្នក​ជ្រោង​ទង់​យុវជន​ស្និទ្ធ​លោក​ត្រាំ ត្រូវ​បាញ់​សម្លាប់​ក្នុង​អង្គ​មី​ទ្ទីង​ជា​សាធារណៈ​មួយ​ក្នុង​សាកលវិទ្យាល័យ​រដ្ឋ​អ៊ូ​តា​ហ៍​ភាគ​ខាងលិច​អា​មេ​រិ​ក​។ លោក​ត្រាំ​ក្រោយ​ការ​បាញ់​សម្លាប់​លោក​CHARLIE KIRK​បាន​ចាត់​ទុក​លោក​ថា ជា​ទុក្ករបុគ្គល​នៃ​ការ​ពិត​និង​សេរីភាព​។ ក្រោយ​បាញ់​សម្លាប់​មនុស្ស​ជំនិត​នោះ​របស់​ប្រធានាធិបតី​រួច​ហើយ ខ្មាន់កាំភ្លើង​កំពុង​រត់គេច​ខ្លួន និង​កំពុង​ត្រូវ​តាម​រក​យ៉ាង​សកម្ម​។ សម្រាប់​ពេល​នេះ​មូលហេតុ​នៃ​ការ​ធ្វើឃាត​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។ ក្នុង​វី​ដេ​អូ​មួយ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL លោក​ត្រាំ​ចោទប្រកាន់​ថា ចាប់​តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​ក្រុម​ធ្ចេ​ង​និយម​រ៉ា​ឌី​កាល់ តែង​ប្រៀបប្រដូច​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ខ្លាំង​ៗ​ដូច​ជា​លោក CHARLIE​ទៅ​នឹង​ពួក​ណា​ហ្សុ​ី ពួក​ឧក្រិដ្ឋជន​អាក្រក់​ៗ​និង​ពួក​ឃាតករ​ដែល​សម្លាប់​មនុស្ស​ច្រើន​នៃ​ពិភពលោក​។ វោហា​សាស្ត្រ​បែប​នេះ​ពិតជា​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​ដល់​ភេរវកម្ម ដែល​យើង​ជួប​ប្រទះ​នា​ពេល​នេះ​ក្នុង​ប្រទេស​យើង​។ វោហា​សាស្ត្រ​ទាំងនោះ​ត្រ​វ​បញ្ឈប់​ជា​បន្ទាន់​។ លោក​បន្ត​ថា រដ្ឋបាល​របស់​យើង​នឹង​តាម​រក​ពួក​អ្នក​ដែល​រួមចំណែក​ក្នុង​អំពើ​សាហាវ​នោះ និង​អំពើ​ហិង្សា​នយោបាយ​ដទៃ​ៗ​ទៀត ក្នុង​នោះ​មាន​បណ្ដា​អង្គការ​ដែល​ជួយ​ខាង​លុយកាក់ និង​ជួយ​ទ្រទ្រង់​ពួក​គេ​ផង​។ ប្រមុខ​ប៉ូលិស​សហព័ន្ធ​អា​មេ​រិ​ក​FBI មុន​នេះ​លើក​ឡើង​ពី​ការ​ចាប់ខ្លួន​មនុស្ស​ម្នាក់​ដែល​ក្រោយមក​ត្រូវ​បាន​ដោះ​លែង​វិញ​។ ការ​ស្លាប់​របស់​លោក​CHARLIE KIRK​ត្រូវ​បាន​ប្រកាស​ដោយ​លោក​ដូ​ណា​ល់​ត្រាំ ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​បុរស​វ័យ​៣១​ឆ្នាំ​រូប​នោះ​រង​ការ​បាញ់ប្រហារ​។ ឆាក​នៃសោក​នាដ​កម្ម​នោះ​ត្រូវ​បាន​ត្រូវ​ថត​បាន ជា​វី​ដេ​អូ​ដែល​ផ្សាយ​ពាសពេញ​បណ្ដាញ​សង្គម​។ លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង ជា​ការ​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក​CHARLIE KIRK៕

រដ្ឋបាល​រាជធានីភ្នំពេញ​ ត្រៀមរថយន្ត​ក្រុងជិត​៦០០គ្រឿង​សម្រាប់​បម្រើសេវាដឹកជញ្ជូន​ប្រជាពលរដ្ឋក្នុង​ឱកាសបុណ្យ​ភ្ជុំរយ:​ពេល​៦ថ្ងៃ​ ដោយ​ឥតគិតថ្លៃ​

យោងតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ​បានឱ្យដឹងថា​  ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុក កំណើតជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដោយក្នុងនោះរួមមាន៖ ១-រថយន្តក្រុងចំនួន ១០០គ្រឿង៖ ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុងរាជធានី ភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។ ២-រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅលេងស្រុក កំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧គោលដៅ ព្រមទាំងបាន រៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃ នៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ ដែលមានគោលដៅ ទីតាំង និងពេលវេលាចេញដំណើរលម្អិត ដូចខាងក្រោម៖

ក្រសួងការពារជាតិកម្ពុជា ទទួលដំណើរក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ

នៅរសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលទទួលដំណើរអញ្ជើញដល់របស់ក្រុមអ្នកសង្កេតកាណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor  នាយក នាយកដ្ឋានបណ្តុះបណ្តាល នៃបញ្ជាការដ្ឋានកងទ័ពជើងគោកម៉ាឡេស៊ី និងជាប្រធានបេសកកម្ម​ IOT (HOM)  និងតំណាងមកពីប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត នូវវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍ (IOT) ដែលបានអញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មរបស់បណ្តាប្រទេសជាសមាជិកក្នុងសមាគមអាស៊ាន ជាពិសេសមានប្រទេសម៉ាឡេស៊ី ជាប្រធាន ដឹកនាំសម្របសម្រួល ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់ប្រជាជាតិទាំងពីរប្រទេស ទាំងនេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីបំណងប្រាថ្នារួម ក្នុងការធ្វើឱ្យបទឈប់បាញ់ទទួលបានជោគជ័យនិងយូរអង្វែង ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។ សកម្មភាពនេះកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដែលបាននាំទៅដល់ការឯកភាពគ្នាលើបទឈប់បាញ់៕

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីស្តីទីការពារជាតិថៃ អញ្ជើញជាសហប្រធាន កិច្ចប្រជុំពិសេសលើកទី១ GBC នៅខេត្តកោះកុង

កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (Extraordinary GBC Meeting) បានចាប់ផ្តើមហើយ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តកោះកុង។ ភាគីកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រីឯភាគីថៃ ដឹកនាំដោយលោក ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីការពារជាតិថៃ។ ការបើកកិច្ចប្រជុំនេះបានឡើងបន្ទាប់ពីបញ្ចក់កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៧-៩ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ក្នុងរយៈពេល ៣ថ្ងៃ ដោយក្រុមការងារលេខាធិការដ្ឋាននៃប្រទេសទាំងពីរ បានចូលរួមពិភាក្សាក្នុងបរិយាកាសប្រកបដោយមិត្តភាព និងស្ថាបនា ក្នុងគោលបំណងជំរុញកិច្ចសន្ទនាប្រកបដោយផ្លែផ្កា លើកកម្ពស់ការកសាងទំនុកចិត្ត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ តាមការប្រកាសរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្រសួងការពារជាតិបានអះអាងទៀតថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នាពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញបានឆាប់រហ័ស។ គួររម្លឹកថា Read more

ទឹកទន្លេមេគង្គខេត្តក្រចេះ បានហក់ឡើងដល់កម្ពស់ ២០.៧៥ម៉ែត្រ ខណៈអាជ្ញាធរ បានជម្លៀសប្រជាពលរដ្ឋរងផលប៉ះពាល់ ទៅកាន់ទួលសុវត្ថិភាព ចំនួន២៨គ្រួសារ

កម្ពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានហក់ឡើងដល់កម្រិត ២០.៧៥ម៉ែត្រ ខណៈដែលកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន កម្ពស់ ២២.០០ម៉ែត្រ។ បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា ចំពោះស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះដែលបានហក់ឡើងជាលើកទី២ ក្នុងរយៈពេលជាងមួយសប្តាហ៍ដោយគិតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ គឺបានធ្វើឱ្យលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋ ផ្លូវលំ សាលារៀន មន្ទីរពេទ្យ ទីវត្តអារាម មួយចំនួន នៅក្នុងមូលដ្ឋានក្រុង ស្រុក ចំនួន៤ នៃខេត្តក្រចេះ និងមានប្រជាពលរដ្ឋរងផលប៉ះពាល់ ២០៧៤គ្រួសារ និងបានជម្លៀសទៅកាន់ទួលសុវត្ថិភាព ចំនួន២៨គ្រួសារ។ ក្នុងរបាយការណ៍ ក៏បានបញ្ជាក់ដែរថា ស្ថានភាពជំនន់ទឹកភ្លៀងនិងទឹកជំនន់ទន្លេមេគង្គក៏បានបង្កផលប៉ះពាល់ក្រុងស្រុកចំនួន ៤ រួមមាន ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី និងស្រុកស្នូល។ បានប៉ះពាល់ផ្ទះសម្បែង ៣៣៩ខ្នង, សាលារៀន ០៣កន្លែង, មណ្ឌលសុខភាព ២២កន្លែង, វិហារសាសនា ០៣កន្លែងប៉ះពាល់អណ្តូងស្នប់ ០៣កន្លែង, អណ្តូងជីក ០២កន្លែង, បង្គន់អនាម័យ ៣៨បង្គន់ ប៉ះពាល់ស្រូវសន្ទូង និងពង្រោះ សរុប ៧៧៦ហិចតា ខូចខាត ៦០០ហិចតា Read more