ប្រាសាទតាមទាន់ ក្លាយពាក្យជា ” ប្រាសាទតាមាន់ ” របស់ខ្មែរយើង មានទីតាំងលើខ្នងភ្នំដងរែក ខេត្តឧត្តរមានជ័យ
ប្រាសាទតាមទាន់ > ប្រាសាទតាមាន់ មិនមែន “ប្រាសាទតាមន្ត” ទេ ប្រាសាទ បុរាណខ្មែរភាគច្រើន ដែលមានឈ្មោះហៅរហូតមកដល់សព្វថ្ងៃ គឺវាអាស្រ័យទៅលើប្រជាជននៅក្នុង តំបន់នោះជាអ្នកហៅ ឬជាអ្នកដាក់ឈ្មោះ។ ការហៅឈ្មោះ ឬដាក់ឈ្មោះឲ្យប្រាសាទទាំងនោះ គឺវាអាស្រ័យលើស្ថានភាព ទីតាំងភូមិសាស្ត្រ ធម្មជាតិជុំវិញ លក្ខណៈប្រាង្គរបស់ប្រាសាទ រឿងព្រេងដែលនិយាយតៗគ្នា ជួនកាលខ្លះទៀតគេហៅ ដោយយោងទៅតាមរូបបដិមា ឬចម្លាក់ផ្សេងៗ ដែលមាននៅក្នុងប្រាសាទស្រាប់ ដែលគេមានជំនឿ ឬយល់ថាសំខាន់ សម្រាប់ប្រជាជនរស់នៅជុំវិញសហគមន៍របស់ពួកគេ។ មានប្រាសាបុរាណខ្មែរចំនួនតិចតួច ដែលយើងអាចស្គាល់ ឈ្មោះដើម តាមរយៈសិលាចារឹក ដែលរកឃើញនៅនឹងប្រាសាទផ្ទាល់។ ជាក់ស្តែង ប្រាសាទបាគង (ឥន្រ្ទសូរ) ប្រាសាទភ្នំបាខែង (យសោធរគីរី) ប្រាសាទព្រះគោ (បរមេស្វរ) ប្រាសាទបន្ទាយស្រី (ត្រីភួនមហេស្វរ) ប្រាសាទព្រះវិហារ (ស្រីសីខារេស្វរ) ។ល។ តែទោះបីជាប្រាសាទមួយចំនួនទាំងនោះមានឈ្មោះដើមរបស់ខ្លួនក៏ដោយ ក៏យើងមិនបានហៅឈ្មោះដើមទាំងនោះទេ គឺយើងហៅទៅតាមរឿងព្រេង ឬតាមតថភាពជាក់ស្តែង។ ចំពោះប្រាសាទ តាមាន់ធំ ក៏មិនខុសពីប្រាសាទបុរាណ ដែលរៀបរាប់ខាងលើនោះដែរ។ សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ជាពិសេសចាស់ៗគាត់និយាយ ថាប្រាសាទតាមាន់ធំ បើតាមចាស់ពីដើមៗតំណាលតៗគ្នាមកគឺ ប្រាសាទនេះមានឈ្មោះថា “ប្រាសាទតាមទាន់” ។ ការដែលហៅថា ប្រាសាទតាមទាន់ Read more