ឯកឧត្តម សាយ សំអាល់ ផ្សះផ្សារបញ្ចប់វិវាទទំនាស់ដីធ្លី បណ្តោយផ្លូវជាតិលេខ៤ ពីគីឡូ១៥០ ដល់គីឡូ១៥៤ ឈរលើគោលការណ៍ឈ្នះឈ្នះ
តាមរយៈវប្បធម៌សន្ទនា ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានពង្រួបពង្រួម និងផ្សះផ្សារ ដើម្បីបញ្ចប់វិវាទជូន បងប្អូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី នៅទីតាំងដីក្នុងភូមិសាស្ត្រភូមិគិរីវន្ត និងភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (ពីគីឡូម៉ែត្រលេខ១៥០ ដល់គីឡូម៉ែត្រលេខ១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤)។ ជាមួយគ្នានោះ គូភាគី បានស្រុះស្រួលទទួលយកការដោះស្រាយដោយឈរលើគោលការណ៍ឈ្នះឈ្នះ ចូលរួម និងសហការ ដើម្បីប្រែក្លាយពីទីតាំងមានទំនាស់ ទៅជាដីដែលមានសក្តានុពល និងមានគុណតម្លៃសេដ្ឋកិច្ច (កាន់កាប់ស្របច្បាប់ រស់នៅស្រួល ប្រកបរបរចិញ្ចឹមជីវិតបាន តាមការរៀបចំនគរូបនីយកម្មទំនើប និងជាទំនុកចិត្តដល់កូនចៅជំនាន់ក្រោយ)។ តាមឯកឧត្តម ឧបនាយកដ្ឋមន្ត្រី ករណីនេះ ក៏បានបង្ហាញឱ្យឃើញនូវដំណោះស្រាយសម្រាប់វិវាទប្រភេទអ្នកមានប័ណ្ណអត់ដី និងអ្នកមានដីអត់ប័ណ្ណ៕