អង្គការសហប្រជាជាតិ (អ.ស.ប) ថ្កោលទោសករណីស្លាប់អ្នកកាសែតចំនួន ៦រូបក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែលលើតំបន់ហ្គាហ្សា
អង្គការសហប្រជាជាតិ (អ.ស.ប) បានថ្កោលទោសសកម្មភាពវាយប្រហាររបស់អ៊ីស្រាអ៊ែលលើទីក្រុងហ្គាហ្សា ដែលបានបណ្ដាលឱ្យអ្នកកាសែត ៦រូបបាត់បង់អាយុជីវិតកាលពីថ្ងៃទី១០ ខែសីហា ។ លោក ស្តេហ្វិន ឌូចារីក (Stephane Dujarric) ដែលជាអ្នកនាំពាក្យរបស់អគ្គលេខាធិការ អ.ស.ប លោក អាន់តូនីញ៉ូ ហ្គតធើរ៉េស (Antonio Guterres) មានប្រសាសន៍ថា ឧបទ្ទវហេតុបណ្ដាលឱ្យអ្នកកាសែតស្លាប់នេះ បានបង្ហាញពីគ្រោះថ្នាក់ខ្លាំងបំផុតដែលអ្នកកាសែតប្រឈមមុខខណៈកំពុងយកព័ត៌មានលើបញ្ហាជម្លោះ ។ លោកឌូចារីក (Dujarric) បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងមិនលំអៀង ហើយបានកត់សម្គាល់ថា យ៉ាងហោចណាស់អ្នកកាសែត ២៤២រូបបានស្លាប់នៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ លោកបានសង្កត់ធ្ងន់ថា អ្នកសារព័ត៌មានទាំងអស់ត្រូវតែទទួលបានការគោរព ការពារ និងអាចធ្វើការងាររបស់ពួកគេដោយសេរី ដោយគ្មានភាពភ័យខ្លាច ឬការយាយី ។ ជុំវិញលទ្ធភាពនៃការស៊ើបអង្កេត អ្នកនាំពាក្យរូបនេះទទួលស្គាល់ថា ការស្វែងរកអ្នកទទួលខុសត្រូវក្នុងស្ថានភាពជម្លោះបែបនេះ ជារឿយៗត្រូវការពេលវេលាគួរសមដែរ។ ស្របពេលអ៊ីស្រាអ៊ែល បានសារភាពដោយបើកចំហចំពោះការវាយប្រហារនេះ ប៉ុន្តែបានអះអាងដោយគ្មានភស្តុតាងគួរឱ្យទុកចិត្តថា អ្នកកាសែតមួយរូប គឺជាបណ្ដាញរបស់ក្រុមហាម៉ាស់ ។ លោកឌូចារីក (Dujarric) រៀបរាប់ជាបន្តថា ទោះបីជាមានភាពស្មុគស្មាញយ៉ាងណាក៏ដោយ ក៏ត្រូវតែមានការទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធានានូវយុត្តិធម៌ក្នុងករណីដែលអ្នកកាសែតត្រូវរងគ្រោះឬឈានដល់ស្លាប់ ។ គួររម្លឹកថា ទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានបញ្ជាក់ថា Read more