កម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យជាង ១០នាក់
កម្លាំងនគរបាលក្រុងប៉ោយប៉ែត អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ដែលពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស “កាប់យកម៉ូតូ” ៣ករណី នៅតំបន់ផ្សេងៗគ្នា ក្នុងក្រុងប៉ោយប៉ែត។ ករណីទី១ កើតឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ០២ និង ២៥នាទីយប់ នៅចំណុចការ៉ាស់សាំង “ឡាយ ឆៃលី” ជិតសាលាសង្កាត់អូរជ្រៅ ភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យជាច្រើននាក់ ជាក្មេងទំនើង ប្រដាប់ដោយកាំបិត បានប្រព្រឹត្តកាប់យកម៉ូតូជនរងគ្រោះចំនួន ១គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1R-8993។ ករណីទី២ កើតឡើងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១០និង៤០នាទីយប់ នៅខាងជើងភ្លើងស្តុបសានកូ ប្រហែល ១៥០ម៉ែត្រ។ ជនសង្ស័យជាច្រើននាក់ជាក្មេងទំនើង Read more










