សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសជាតិអាចរីកចម្រើនបាន ផ្អែកលើកត្តាសំខាន់២គឺស្ថិរភាពផ្ទៃក្នុង និងទំនាក់ទំនងជាមួយប្រទេសជិតខាង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសជាតិអាចរីកចម្រើនបានត្រូវផ្អែកលើកត្តាសំខាន់២ គឺស្ថិរភាពផ្ទៃក្នុង និងទំនាក់ទំនងជាមួយប្រទេសជិតខាង។ សម្ដេចតេជោបញ្ជាក់បែបនេះ ខណៈកម្ពុជាកំពុងឆ្ពោះទៅកាន់ប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៦ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។ ក្រោយទទួលបានសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំ ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងពីយុទ្ធសាស្ត្របន្ថែម ដែលនាំឱ្យកម្ពុជាកាន់តែមានភាពរីកចម្រើនក្រោមដំបូលសន្តិភាពថា ស្ថិរភាពផ្ឌៃក្នុង និងការរក្សាទំនាក់ទំនងល្អជាមួយអ្នកជិតខាងគឺជាមាគ៌ាឆ្ពោះទៅកាន់ភាពរីកចម្រើននៃប្រទេសជាតិ។ ជាមួយនឹងកត្តាស្ថិរភាពផ្ឌៃក្នុង និងការរក្សាទំនាក់ទំនងល្អជាមួយអ្នកជិតខាង ការអនុវត្តយុទ្ធសាស្ត្របី និងមុំពីរក៏ជាកត្តាសំខាន់ផងដែរ។ នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។ បន្ថែមពីលើចំណុចសំខាន់ៗនេះ សម្ដេចតេជោក៏បានគូសបញ្ជាក់ឱ្យដឹងពីហេតុផលដែលជំរុញឱ្យកម្ពុជាចូលជាសមាជិកអាស៊ានផងដែរ។ ដោយសម្ដេចបានឱ្យដឹងថា មានចំណុច៤ដែលទាក់ចិត្តកម្ពុជាឱ្យចូលជាសមាជិកអាស៊ាន ក្នុងនោះមានដូចជា ១.មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ២.មានស្មារតីសហគមន៍ ៣.សមាហរណកម្មសេដ្ឋកិច្ច ៤.ការចូលជាសមាជិកអាស៊ានគឺជាច្រកចេញការទូតរបស់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់លោកអ្នកឧញ៉ាដែលជាសមជិក សមាជិកានៃសមាគមឧកញ៉ាកម្ពុជា ដែលកំពុងធ្វើទុរកិច្ចនៅក្រៅប្រទេសចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាឱ្យបានក្លាវក្លាដើម្បីរុញច្រានប្រទេសកម្ពុជាឱ្យក្លាយជាអភិវឌ្ឍន៍នៅឆ្នាំ២០២៦ ក៏ជា ប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០២៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការងារ និងដាក់ទិសដៅបន្ត អនុវត្តការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ៖  ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការងារ និងដាក់ទិសដៅបន្តសម្រាប់ខែបន្ទាប់ អនុវត្តការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ នៅ រសៀលថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២៥ នេះ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង ។ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សរ សុពុត្រា លើកឡើងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងទាំងបី ដែលបានខិតខំក្នុងការការពារសន្តិសុខសណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការពារថ្នាក់ដឹកនាំដែលមានបេសកកម្មក្នុងទឹកដីខេត្តស្ទឹងត្រែង ជាពិសេសបានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាៗ  ទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធិភាព ព្រមទាំងការពារមិនឱ្យមានការកាប់ទន្ទ្រានថ្មី ហើយដីដែលមានការកាប់ទន្ទ្រានហើយត្រូវការពារមិនឱ្យមានការដាំដុះជាដាច់ខាត។ លើសពីនេះទៀត ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត មានប្រសាសន៍បន្តទៀតថា ឆ្នាំនេះខេត្តស្ទឹងត្រែង នឹងមានការរៀបចំ (ស្ទឹងត្រែង សង្ក្រាន ) ឱ្យបានធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ងាកមកចាំអារម្មណ៍ ខេត្តស្ទឹងត្រែង និង ចូលរួមទស្សនាកំសាន្ត បង្កើតបានជាបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ។  ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត បានជំរុញ និង ដាក់ចេញ នៅផែនការ សំខាន់ៗដូចជា៖    ១.បន្តណែនាំឱ្យអភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ពិសេសបញ្ហាក្មេងទំនើង បានបង្កអសន្តិសុខដល់សង្គមបណ្តាលឱ្យមានការភ័យខ្លាចដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ។   ២.បន្តបង្ក្រាបបទល្មើស ល្បែងអនឡាញ គ្រប់ភេទ ។    ៣.ជំរុញដល់កងកម្លាំងគ្រប់ប្រភេទ ចុះត្រួតពិនិត្យ ជាក់ស្តែង នៅអាវធុយុទ្ធភ័ណ្ឌ របស់ខ្លួនឡើងវិញ តបតាមបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឱ្យអនុវត្តន៍។     Read more

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយ លោកយាយ លោកតា ចាស់ជរាគ្មានទីពឹងនិងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន

ប៉ៃលិន៖  រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរានិងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារមូលនីធិ និងយុវជន សសយក បានអញ្ជើញសំណេះ សំណាលសួរសុខទុក្ខជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។ លោកជំទាវបណ្ឌិតប្រធានមូលនីធិ បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើន លើគ្រប់វិស័យជាពិសេសហេដ្ឋារចនាសម្ព័នរូបវ័ន្ន នានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀនមន្ទីរពេទ្យ វត្តអារាមប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបានយកចិត្តទុកដាក់គិតគូពីសុខ ទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់អត់បាយដោយមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ មូលនិធិចាស់ជរានេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំ ឡើងទៅដែលពុំមានលទ្ធភាព អាចចេញទៅប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយ លោកតាដោយមិនប្រកាន់បក្សពួកនិងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយៗឱ្យប្រព្រឹត្តតែអំពើល្អ ។

ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ជារឿងដ៏ចាំបាច់ដើម្បីធានាការផលិត និងផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងមានសុវត្ថិភាពជូនពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការពង្រឹងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ និន្នាការបច្ចុប្បន្ននេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានណែនាំដល់ស្ថាប័នព័ត៌មាន និងអ្នកផលិតព័ត៌មាន សូមរួមគ្នាផលិតព័ត៌មានល្អៗពីសង្គមជាតិ ព្រមទាំងរួមគ្នាផ្សព្វផ្សាយរឿងវិជ្ជមានរបស់កម្ពុជា ជូនដល់ពិភពលោក ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍន៍សង្គមជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលមានអង្គភាពសារព័ត៌មានទាំងអស់ជាងពីរពាន់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណ ១០០០អង្គភាពដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងដោយឯករាជ្យភាព។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មរបស់ខ្លួនក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយក្រសួងបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា Read more

១០ថ្ងៃសមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់!

ក្នុងរយៈពេល១០ថ្ងៃគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងករណីទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ។ អ្នកនាំពាក្យ បានមានប្រសាសន៍ថាប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានអនុវត្តយ៉ាងសកម្ម និងតឹងរឹងបំផុត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសជាប្រចាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ ការអនុវត្តវិធានការបង្ក្រាបយ៉ាងក្ដៅគគុកពីកម្លាំងសមត្ថកិច្ចបានធ្វើឱ្យករណីក្មេងទំនើងថយចុះគួរឱ្យកត់សម្គាល់នារយៈកាលចុងក្រោយនេះ ពីព្រោះពួកគេដឹងនិងឃើញដោយផ្ទាល់ភ្នែកថារាល់ក្រុមក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។ ថ្មីៗនេះយុវជនក្មេងទំនើងពីររូបបានផ្ដល់បទសម្ភាសដល់ក្រុមការងារនៅពន្ធនាគាខេត្តកណ្តាលដោយបង្ហាញការសោកស្តាយទង្វើខ្លួន ដូចជាការមិនស្ដាប់ដំបូន្មានឪពុកម្តាយ ដើរលេងយប់ បង្កហិង្សា និងត្រូវសមត្ថកិច្ចចាប់ខ្លួន។ ផ្អែកលើបទពិសោធន៍នេះពួកគេផ្ញើសារឱ្យយុវជនផ្សេងទៀតចៀសគន្លងខ្លួនបើមិនចង់ជាប់ឃុំ និងបង្កការលំបាកដល់ឪពុកម្ដាយ។ សូមបញ្ជាក់ថាការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល១០ថ្ងៃ នែមីនា ឆ្នាំ២០២៥ ដូចបានបញ្ជាក់ខាងលើនេះ ភាគច្រើន កើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កោះកុង កពង់ស្ពឺ ពោធិ៍សាត់បាត់ដំបង សៀមរាប ព្រះវិហា ក្រចេះ ខេត្តរតនគីរី ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕

ជំនួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជាមួយលោក Donald Trump បានបញ្ចប់ក្នុងន័យមិនដល់គោលដៅ

វ៉ាស៊ីនតោន៖ កិច្ចប្រជុំជំនួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ជាមួយលោក Donald Trump បានបញ្ចប់ក្នុងន័យមិនដល់គោលដៅ កាលពីថ្ងៃសុក្រ បន្ទាប់ពីមេដឹកនាំទាំងពីរបានប៉ះទង្គិចគ្នាក្នុងការផ្លាស់ប្តូរវិសាមញ្ញមួយ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយពិភពលោកក្នុងសេតវិមានជុំវិញសង្រ្គាមជាមួយអ៊ុយក្រែន-រុស្ស៊ី។ Zelenskiy បានមើលឃើញថាកិច្ចប្រជុំនៅក្នុងការិយាល័យ Oval ជាឱកាសមួយដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកមិនឱ្យចូលខាងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលបានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែនកាលពីបីឆ្នាំមុន។ ជំនួសមកវិញ ប្រធានាធិបតីអាមេរិក Trump និងអនុប្រធានាធិបតី JD Vance បានចាត់ទុកលោក Zelenskiy ថា បាននិយាយនិងបង្ហាញការមិនគោរព ការជំរុញទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុតក្នុងសម័យសង្គ្រាមរបស់ Kyiv ដល់កម្រិតទាបថ្មីមួយ។ បើតាមមន្ត្រីអាមេរិកម្នាក់បាននិយាយថា មេដឹកនាំអ៊ុយក្រែនត្រូវបានគេប្រាប់ឲ្យចាកចេញ។ កិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិក ដើម្បីរួមគ្នាអភិវឌ្ឍធនធានធម្មជាតិដ៏សម្បូរបែបរបស់អ៊ុយក្រែន ដែលទីក្រុង Kyiv និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានសង្ឃឹមថានឹងនាំមកនូវទំនាក់ទំនងកាន់តែប្រសើរឡើង ត្រូវបានទុកចោលដោយគ្មានហត្ថលេខា និងស្ថិតក្នុងកម្រិតទាប។ មេដឹកនាំអ៊ឺរ៉ុបបានលោតទៅរកការការពាររបស់ Zelenskiy ។ បេក្ខភាពអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា “យើងមិនត្រូវច្រឡំអ្នកឈ្លានពាន និងជនរងគ្រោះក្នុងសង្រ្គាមដ៏អាក្រក់នេះឡើយ”។ គួរបញ្ជាក់ផងដែរក្នុងជំនួបនោះ លោក Trump គំរាមដកការគាំទ្រអ៊ុយក្រែន ។ លោក Zelenskiy ជំរុញ Read more

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ភ្លើង​ឈ្មោះ​ផាលីសាត ហ្វាយ​អឺ (Palisades Fire)​ ​ឆេះ​ព្រៃ​នៅ​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​ រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា បាន​កើន​​​ឡើង​ដល់​៦​នាក់​

រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ទី​ក្រុង​ឡូស​អេន​ជើ​ឡេស​ រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា បាន​កើន​​​ឡើង​ដល់​៦​នាក់​ហើយ​បន្ទាប់​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ប្រទះ​ឃើញ​សាក​សព​ជន​រង​គ្រោះ​នៅ​ក្នុង​ផ្ទះ​មួយ​នៃ​តំបន់​ម៉ាលីប៊ូ (Malibu) ដែល​ត្រូវ​ដុត​កម្ទេច​ដោយ​ភ្លើង​ឈ្មោះ​ផាលីសាត ហ្វាយ​អឺ (Palisades Fire)​។ ក្រៅ​ពី​នេះ សាក​សព​ជន​រង​គ្រោះ​៥​នាក់​ទៀត​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​តំបន់​អាល់​តា​ដេណា (Altadena) ដែល​ដុត​កម្ទេច​ដោយ​ភ្លើង​​ឆេះ​ព្រៃ​ឈ្មោះ​អ៊ីតុន ហ្វាយ​អឺ (Eaton Fire)​។​ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ជឿ​ជាក់​ថា​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​បន្ថែម​ទៀត​ព្រោះ​ភ្លើង​ឆេះ​ព្រៃ​លើក​នេះ​មាន​សភាព​ខ្លាំង​ក្លា​​​​ឆេះ​យ៉ាង​តិច​៦​កន្លែង​ព្រម​ៗ​គ្នា​ និង​បំផ្លាញ​អគារ​រាប់​ពាន់​ខ្នង​។ យោង​តាម​តួ​លេខ​ត្រួសៗ ផ្ទះ​​២​ពាន់​ខ្នង​សុទ្ធ​តែ​ផ្ទះ​វីឡា​ល្អៗ​​របស់​តារា​ហូលី​វូត​ល្បីៗ​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​​។ មនុស្ស​ជាង​១,៣​សែន​នាក់​ត្រូវ​តែ​ជម្លៀស​ខ្លួន​ចេញ​ជា​បន្ទាន់​ដោយ​មិន​ត្រូវ​ស្ដាយ​ស្រណោះ​ទ្រព្យ​សម្បត្តិ​ទេ​។ ក្រៅ​ពី​នេះ មនុស្ស​៤,៥​សែន​នាក់​ទៀត​​គ្មាន​ភ្លើង​អគ្គិស​នី​​សម្រាប់​ប្រើ​ប្រាស់​។​​​ ​នៅ​ក្នុង​ស្ថាន​ភាព​នេះ អាជ្ញា​ធរ​ត្រូវ​តែ​បង្ខំ​ចិត្ត​បញ្ចេញ​អ្នក​ជាប់​ឃុំ​​​​នៅ​មន្ទីរ​អប់​រំ​កែ​ប្រែ​នៃ​រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា​ដើម្បី​ចូល​រួម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ជា​មួយ​ភ្នាក់​ងារ​អគ្គិ​ភ័យ​ដែល​មាន​គ្នា​១៤០០​នាក់​។ អាជ្ញា​ធរ​បញ្ជាក់​ថា​អ្នក​ជាប់​ឃុំ​ដែល​បញ្ចេញ​មក​ប្រើ​មាន​ចំនួន​៧៨៣​នាក់​។ ទន្ទឹម​នឹង​នោះ​ក៏​មាន​អ្នក​ឆ្លៀត​ឱកាស​គាស់​ផ្ទះ​ដែល​ម្ចាស់​ទុក​ចោល​ដើម្បី​លួច​ឥវ៉ាន់​។ សមត្ថ​កិច្ច​ចាប់​ខ្លួន​ពួក​គេ​យ៉ាង​តិច​ម្ភៃ​នាក់​។​ ពី​ទី​ក្រុង​វ៉ាស៊ីនតោន លោក​បៃដិន​ប្រកាស​ថា​រដ្ឋាភិបាល​សហ​ព័ន្ធ​នឹង​ចេញ​ថ្លៃ​ខូច​ខាត​១០០%​សម្រាប់​អ្នក​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ទូទាំង​ទី​ក្រុ​ងឡូស​អេន​ជើ​ឡេស​រយៈ​ពេល​១៨០​ថ្ងៃ​។​​ ប៉ុន្តែ​មែន​ទែន​ទៅ​លោក​នៅ​សល់​ពេល​តែ​៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​ចាក​ចេញ​ពី​សេត​វិមាន​ហើយ​។ ដូច្នេះ ​កិច្ច​ការ​នេះ​ប្រហែល​ជា​ត្រូវ​ធ្លាក់​ទៅ​លើ​លោក​ត្រាំ​ជា​អ្នក​រ៉ាប់​រង​ធ្វើ​។​​ យោង​តាម​លោក​បៃដិន រដ្ឋាភិបាល​នឹង​ជួយ​ចេញ​ថ្លៃ​ប្រមូល​សំរាម និង​គំនរ​បាក់​បែក​ក្រោយ​ពេល​ភ្លើង​ឆេះ​ ជួយ​កាត់​បន្ថយ​គ្រោះ​ភ័យ​ក្រោយ​ពេល​ឆេះ និង​វិធាន​ការ​នានា​ដើម្បី​​ធានា​អាយុ​ជីវិត​ និង​ទ្រព្យ​សម្បត្តិ​។ លោក​នឹង​ដាក់​សំណើ​ទៅ​សភា​ដើម្បិ​ជួយ​ដោះ​ស្រាយ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​លើក​នេះ​។ អ្នក​តំណាង​រាស្ត្រ​ត្រូវ​តែ​អនុម័ត​​ជំនួយ​បន្ថែម​ទៀត​ដើម្បី​ពន្លឿន​ការ​ពន្លត់​ភ្លើង​។ ភ្លើង​២​កន្លែង​ដែល​កំពុង​ឆាប​ឆេះ​ខ្លាំង​ជាង​គេ​​​គឺ​​ភ្លើង​ឈ្មោះ​ផាលីសាត​ ហ្វាយ​អឺ (Palisades Fire) ឆេះ​នៅ​ចន្លោះ​តំបន់​សាន់​តា ម៉ូនីកា និង​ម៉ាលីប៊ូ (Santa Monica & Malibu) និង​ភ្លើង​ឈ្មោះ​អ៊ីតុន​ ហ្វាយ​អឺ (Eaton Fire) ​ឆេះ​នៅ​ភាគ​ខាង​កើត​ទី​ក្រុង​​ឡូស​អេន​ជើ​ឡេស​។ ភ្លើង​ទាំង​២​​នេះ​​​ដុត​បំផ្លាញ​ព្រៃ​ និង​ផ្ទះ​នៅ​លើ​ផ្ទៃ​ដី​ជាង​១ម៉ឺន​ហិច​តារ​។ អាជ្ញា​ធរ​ប្រកាស​ប្រាប់​ទៅ​មនុស្ស​២​សែន​នាក់​ទៀត​ដែល​រស់​នៅ​ក្នុង​តំបន់​ប្រឈម​ត្រូវ​តែ​ត្រៀម​ខ្លួន​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ​នៅ​ពេល​ដែល​មិន​ទាន់​ហួស​ពេល​៕

សម្តេចតេជោ ថាគួរប្តូរពាក្យ«ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ» មក «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»

ភ្នំពេញ ៖ បន្ទាប់ពីឃើញសមត្ថភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលមួយរយៈមកនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា គួរតែប្តូរពាក្យពីក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវមកថា “ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍” វិញល្អជាង ព្រោះប្រវត្តិសាស្រ្តរបស់កម្ពុជាបានជួបប្រទះហើយ ដោយសារអ្នកដឹកនាំវ័យចាស់ៗកាលពីអតីតនាំក្មេងៗឲ្យវង្វេងផ្លូវទម្រាំតែសុខសន្តិភាពឃើញដូចសព្វថ្ងៃ។ក្នុងឱកាសអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃ៧មករា នាព្រឹកថ្ងៃ៧ មករា ឆ្នាំ២០២៥នៅកោះពេជ្រ សម្តេចតេជោ បានលើកឡើងជាច្រើនពីបទពិសោធន៍ដែលកម្ពុជាបានជួបប្រទះនូវបញ្ហាសង្គ្រាមកើតឡើងនៅក្នុងប្រទេសរហូតដល់សម្តេចបានដឹកនាំប្រទេសមានសន្តិភាពដល់បច្ចុប្បន្នដែលគ្រប់គ្នាបានឃើញ ហើយមិនចង់វិលទៅរកសង្គ្រាមរ៉ាំរៃទៀតទេ ។ ក្នុងនោះសម្តេចតេជោបានសង្កត់ធ្ងន់ទៅលើនាំជំនាន់ថ្មីគឺសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៤កន្លងមកថ្មីនេះបានដឹកនាំប្រទេសមានការអភិវឌ្ឍយ៉ាងឆាប់រហ័សដោយមានប្រសិទ្ធភាពលឿនជាងអ្នកជំនាន់មុន ។សម្តេចតេជោអះអាងថា៖” អ្នកជំនាន់មុនមានវ័យជាង៧០ឆ្នាំ ដូច្នេះការអនុវត្តល្បឿនមិនបានលឿនរហ័សដូចអ្នកវ័យក្មេងទេ”។សម្តេចតេជោថា៖ “ថ្ងៃមុនខ្ញុំធ្លាប់បាននិយាយថា ពាក្យចាស់បានប្រើថា ក្មេងមានកម្លាំង តែចាស់ស្គាល់ផ្លូវ ។ត្រង់ចំណុចនេះ ខ្ញុំបានលើកឡើងថា មិនគួរនិយាយតទៅទៀតទេនូវពាក្យនេះ យើងគួរតែនិយាយថា ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍។ នេះប្រហែលជាត្រឹមត្រូវជាង ព្រោះប្រវត្តិសាស្រ្តក៏បានបញ្ជាក់រួចស្រេចទៅហើយ មនុស្សចាស់មួយចំនួនបាននាំក្មេងៗវង្វេងផ្លូវ រាប់ទាំងប្រទេសកម្ពុជារបស់យើង តើអ្នកណាជាអ្នកបង្កើតបញ្ហាសម្រាប់ប្រទេសជាតិមួយនេះនៅឆ្នាំ១៩៧០ គឺជាអ្នកចាស់នោះឯងដែលនាំក្មេងវង្វេងផ្លូវ” ។សម្តេចតេជោបន្តថា ប៉ុន្តែចាប់ពីឆ្នាំ១៩៧៩មក មន្រ្តីរបស់កម្ពុជាមិនមានវ័យចាស់ទៀតនោះទេ ដោយពេលនោះទាំងសម្តេចផ្ទាល់វ័យជាង៣០ឆ្នាំ ហើយសម្តេច ជា ស៊ីម និងសម្តេច ហេង សំរិន ទើបតែមានវ័យជាង៤០ឆ្នាំប៉ុណ្ណោះបានដឹកនាំប្រទេសរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។សម្តេចបន្តទៀតថា អ្នកដឹកនាំជំនាន់ដូចជាសម្តេចផ្ទាល់បានរកសុខសន្តិភាពជូនពលរដ្ឋរស់នៅមានសេចក្តីសុខ Read more