ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចេញបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញបទបញ្ជា ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ នេះបើយោងតាមលិខិតបទបញ្ជារបា់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចះុហត្ថលេខា ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី ២១ តុលា ឆ្នាំ២០២៥។ ក្នុងបទបញ្ជាបានបញ្ជាក់ថា ” ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ទន្ទឹមនេះ ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចណ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំង ជាច្រកផ្លូវដែលនាំឱ្យកុមារនិងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេមានភាពញៀន នឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម”។ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈរាជរដ្ឋាភិបាលដាក់ចេញបទបញ្ជា ៖ ទី១- ហាមឃាត់ការនាំចូល Read more

អគ្គស្នងការនគរបាលជាតិណែនាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ

អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានណែនាំដល់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីត្រូវបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាគ្រប់កម្លាំងពាក់ព័ន្ធដើម្បីបង្កើនកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ឱ្យមានប្រសិទ្ធភាពនិងឈានទៅរក្សាសេចក្តីសុខជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន បានល្អប្រសើរថែមទៀត ។ ក្នុងពិធីប្រកាស តែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃស្នងការដ្ឋាននគរបាលខេត្តនៅសាលាខេត្តស្ទឹងត្រែងនាថ្ងៃទី ២២ ខែតុលាឆ្នាំ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិមានប្រសាសន៍ថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំពេលនេះជាការបង្កើននិងផ្តល់នូវបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក  ដើម្បីធ្វើប្រតិបត្តិការអនុវត្តការងារសន្តិសុខសណ្តាប់ធ្នាប់   ឱ្យកាន់តែមានប្រសិទ្ធភាព    ព្រោះស្នងការដ្ឋាននគរបាលជាកម្លាំងសេនាធិការ ចំណុះគណៈបញ្ជាការខេត្ត។ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តជាសេនាធិការ ជូនគណៈបញ្ជាការឯកភាពខេត្ត រួមគ្នាជាមួយកងកម្លាំងកងរាជអាវុធហត្ថ រួមគ្នាជាមួយកងទ័ពប្រសិនបើចាំបាច់ និងមន្ទីរជំនាញនៅក្នុងខេត្ត ខាងលើនេះហើយ ដែលនាំឲ្យការដឹកនាំរបស់ខេត្តប្រព្រឹត្តទៅល្អ ហើយធានាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងខេត្ត  ក៏ដូចជាភ្ញៀវទេសចរ ផ្សេងៗ ទាំងជាតិនិងអន្តរជាតិផងដែរ។ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ស្នងការនគរបាលខេត្តស្ទឹងត្រែងដែលចូលកាន់តំណែងថ្មីបានប្តេជ្ញាអនុវត្តតាមការតម្រង់ទិស របស់ថ្នាក់ដឹកនាំ ដើម្បីបំពេញ ភារកិច្ចឱ្យបានល្អក្នុងការដឹកនាំកងកម្លាំងបង្កា ទប់ស្កាត់ បង្ក្រាបបទល្មើស ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។  លោកឧត្តមសេនីយ៍ទោបន្តថា៖  បន្ថែមពីលើនេះនិងបង្កើនកិច្ចសហការគ្រប់កម្លាំងពាក់ព័ន្ធសាមគ្គីភាពផ្ទៃក្នុង  ឈានឆ្ពោះទៅរកភាពរីកចំរើន ការអភិវឌ្ឍន៍និងធានាអនុវត្តឱ្យបាននូវសុខសុវត្ថិភាព  សណ្តាប់ធ្នាប់សាធារណៈជូនខេត្ត   និងប្រជាជនក៍ដូចជាប្រទេសជាតិយើងទាំងមូល។ សូមបញ្ជាក់ថា៖ពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តស្ទឹងត្រែងនេះគឺលោកឧត្តមសេនីយ៍ទោសារីបុត្រសត្យាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ មកទទួលតំណែងជាស្នងការនគរបាលខេត្តស្ទឹងត្រែងជំនួសលោកឧត្តមសេនីយ៍ទោអូតស៊ីវុត្ថា   ត្រូវទៅទទួលភារកិច្ចថ្មីនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ៕

ស្នងការខេត្តព្រះសីហនុ ស្នើពលរដ្ឋកុំចូលរួមបម្រើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់

ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំចូលរួមបម្រើសេវាកម្ម បើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់ (ការផ្តល់សេវាកម្មជួល ឬបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS ដែលជាវិធីសាស្រ្តកាត់ផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទ) ។  យោងតាមស្នងការខេត្តនាថ្ងៃទី២២ ខែតុលានេះ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ស រដ្ឋា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រយ័ត្ន និងជៀសវាងការផ្តល់សេវាកម្មជួលឬបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS (Fake Base Transceiver Station) ដែលប្រើវិធីសាស្រ្តផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទរួចផ្ញើសារ SMS ផ្សាយពាណិជ្ជកម្មរំខាន ឬរាល់ប្រភេទសារ ដែលផ្តល់តំណភ្ជាប់ (link) ដោយមិនទាន់មានការពិនិត្យ។  សមត្ថកិច្ចជំនាញ បានរកឃើញថា ឧបករណ៍ផ្ញើសារ SMS ដែលប្រើសម្រាប់ផ្សព្វផ្សាយសេវាកម្មទាំងនេះ គឺអាចផ្ញើតំណទៅកាន់គេហទំព័របោកប្រាស់ និងអាចភ្ជាប់កម្មវិធី malware ឬ hack ដែលត្រូវបានរចនាឡើងដើម្បីរំខាន បំផ្លាញ ឬទទួលបានសិទ្ធិចូលគ្រប់គ្រងលើប្រព័ន្ធឧបករណ៍អេឡិចត្រូនិច ឬទូរស័ព្ទរបស់អ្នកដែលចុចចូលក្នុងសារនោះ ដោយពុំចាំបាច់មានការអនុញ្ញាតឡើយ ។ ហេតុនេះ កុំចុច ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ឬលេខកូដ OTP ឲ្យសោះ ។  ការចេញមកហាមរបស់ស្នងការខេត្តព្រះសីហនុនេះ បន្ទាប់ពីសមត្ថកិច្ចខេត្ត បានត្រួតពិនិត្យ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវស្ថាប័នរដ្ឋ ឯកជន និងអ្នកល្បីក្នុងបណ្ដាញសង្គម ចូលរួមចលនាផ្សព្វផ្សាយវីដេអូ ស្ដីពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ចូលរួមចលនាផ្សព្វផ្សាយវីដេអូបញ្ចៀសកុមារ ពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់ របួស ពិការរបស់កុមារ ពីកត្ដាទាំងនេះ។ ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេ អូណែនាំស្តីពីការបង្ការការលង់ទឹក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានគូសបញ្ជាក់ថា ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេអូណែនាំស្តីពីការបង្ការការលង់ទឹកនេះឡើង គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់ របួស ពិការរបស់កុមារ ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការលង់ទឹក ដែលជាមូលហេតុនាំមុខមួយ ក្នុងចំណោមមូលហេតុនាំមុខគេ នៃការស្លាប់របស់កុមារ និងយុវជននៅកម្ពុជា។  បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ការរៀបចំពិធីផ្សព្វផ្សាយនេះ គ្រាន់តែជានិមិត្តរូបនៃការចាប់ផ្ដើមសកម្មភាពតែប៉ុណ្ណោះ ពោលគឺដើម្បីទទួលបានលទ្ធផលល្អនោះ ទាមទារជាចាំបាច់ ការចូលរួមពីគ្រប់តួអង្គក្នុងសង្គម ទាំងស្ថាប័នរដ្ឋ អង្គការសមាគម វិស័យឯកជន សិល្បករសិល្បការិនី និងជនមានប្រជាប្រិយភាពក្នុងគ្រប់បណ្ដាញសង្គម ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានផុលផុស ជាដរាបគ្មានទីបញ្ចប់។  ក្រៅពីការផ្សព្វផ្សាយតាមបណ្ដាញសង្គម ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកឡើងពីជម្រើសជំរុញចលនាផ្សព្វផ្សាយនេះ ឱ្យបានកាន់តែសកម្ម និងទូលំទូលាយ ជាអាទិ៍ ក្នុងកម្មវិធីសាសនា កម្មវិធីជួបជុំជាសាធារណៈ ការផ្សព្វផ្សាយតាម LED Read more

សម្តេចធិបតី និងលោកជំទាវបណ្ឌិតអញ្ចើញបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីញបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ ពិភពលោក នោះទេ ក៏ជាកាតាលីករសេដ្ឋកិច្ច និងជានិមិត្តរូបរបស់ប្រទេសជាតិ ប្រជាជន ស្ថេរភាព សន្តិភាព និងវឌ្ឍនភាព របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និង សម្តេចធិបតី។ ក្រុមហ៊ុន OCIC ជាក្រុមហ៊ុនអភិវឌ្ឍអចលទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយ ដែលបានទទួល សិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ និងសាងសង់អាកាសយានដ្ឋាន អន្តរជាតិ ដែល បច្ចុប្បន្ន មាន ឈ្មោះជាផ្លូវការថា អាកាសយានដ្ឋានអន្តរជាតិតេជោ Techo International Airport (TIA) ដែល ប្រសិទ្ធនាម ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រ Read more

សារព័ត៌មាន SBS របស់កូរ៉េខាងត្បូង៖ ជនជាតិកូរ៉េជាច្រើនបានបាត់ខ្លួននៅក្នុងប្រទេសថៃ ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សក្នុងប្រតិបត្តិការឆបោក

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ សារព័ត៌មាន SBS របស់ប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយថា មានការកើនឡើងនូវករណីបាត់ខ្លួនជនជាតិកូរ៉េជាច្រើនបន្តបន្ទាប់គ្នា បន្ទាប់ពីធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ សារព័ត៌មានដដែលនេះ បានសង្កត់ធ្ងន់ថា «កំណើនករណីបាត់ខ្លួនជនជាតិកូរ៉េទាំងនោះ កើតមានឡើងជាពិសេសនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា» ។ យោងតាមរបាយការណ៍ បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សប្រហែល ៥៣,០០០ នាក់ត្រូវបានចាប់ខ្លួន (ឬពាក់ព័ន្ធករណីផ្សេងទៀត) ក្នុងប្រតិបត្តិការបង្ក្រាបរបស់អាជ្ញាធរតាមតំបន់នីមួយៗ ហើយមានការព្រមានអំពីបណ្តាញឧក្រិដ្ឋកម្មដ៏សកម្មនៅក្នុងតំបន់ ដែលកំណត់គោលដៅលើជនជាតិកូរ៉េ ។ ជនរងគ្រោះ ត្រូវគេបោកបញ្ឆោតដោយអូសទាញទៅកាន់តំបន់អាស៊ីអាគ្នេយ៍ក្រោមលេសនៃការធ្វើដំណើរ ឬផ្ដល់ឱកាសធ្វើជាតារាបង្ហាញម៉ូតនៅក្នុងប្រទេសថៃ ជាពិសេសក្នុងទីក្រុងបាងកក និងខេត្តឈៀងម៉ៃ ហើយបន្ទាប់មក ក៏ត្រូវគេដកហូតលិខិតឆ្លងដែន ឬទូរសព្ទដៃ រួចក៏ត្រូវគេយកទៅបង្ខាំង ឬវាយដំ និងបង្ខំឱ្យចូលរួមក្នុងបណ្ដាញបោកប្រាស់និងការជួញដូរជាបន្តទៀត ឬបង្ខំឱ្យធ្វើការងារខុសច្បាប់ផ្សេងៗនៅតាមទីតាំងកំណត់ដទៃទៀត ។  ជាពិសេស ជនរងគ្រោះខ្លះ ត្រូវគេនាំយកទៅកាន់តំបន់គ្មានច្បាប់ទម្លាប់នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ជាទីកន្លែងដែលពួកគេត្រូវបានក្រុមឧក្រិដ្ឋជនកេងប្រវ័ញ្ចនៅក្នុងប្រតិបត្តិការឆបោកនៅតាមប្រព័ន្ធអ៊ីនធឺណិត ឬក្នុងករណីធ្ងន់ធ្ងរខ្លាំងបំផុត ដោយត្រូវគេគំរាមវះកាត់យកសរីរាង្គថែមទៀតផង ប្រសិនបើជនរងគ្រោះមិនអនុវត្តតាមអ្វីដែលពួកឧក្រិដ្ឋជនទាមទារ ដូចធ្វើបានដូចគោលដៅដែលពួកគេកំណត់ ។ គួររម្លឹកថា តាមរយៈរបាយការណ៍ខាងលើនេះ បានសង្កត់ធ្ងន់ថា នេះមិនមែនគ្រាន់តែជាបញ្ហាបាត់ខ្លួនធម្មតានោះទេ ប៉ុន្តែជាទម្រង់នៃការជួញដូរមនុស្សនាសម័យទំនើប ដោយជំរុញឱ្យពលរដ្ឋរបស់ខ្លួនទាំងអស់បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ៕ ប្រភព៖ SBS News | រូបភាព៖ Read more

ហេតុអ្វី ចង់ធ្វើជាអ្នកយកព័ត៌មាន?

ជាអ្នកយកព័ត៌មាន (អ្នកសារព័ត៌មាន/អ្នកផ្សព្វផ្សាយព័ត៌មាន) គឺជាជម្រើសមួយដែលទាមទារចិត្តស្រឡាញ់ ការខិតខំ និងស្មោះត្រង់។ សូមអភ័យរាល់កំហុសបច្ចេកទេស និងគោរពដឹងគុណរៀមច្បង លោកគ្រូ អ្នកគ្រូ ដែលបានចែករំលែកចំណេះដឹង ទាំងបទពិសោធ លើវិស័យព័ត៌មាន ដល់យុវជន យុវនារីជំនាន់ក្រោយ ! សូមទាញយក សៀវភៅ ដោយចុចលើអក្សរចំណងជើង ឬ លើរូបភាពក្រប ” ហេតុអ្វី ចង់ធ្វើជាអ្នកយកព័ត៌មាន? ”

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖កំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែងបានបង្ហាញការរីកចម្រើននៃវិស័យអប់រំ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចាត់ទុកសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១០នាក់ នៅស្រុកបាភ្នំ រួមទាំងកំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែងទាំងមូល ថាជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។  ថ្លែងក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ រូបសំណាក និងសមិទ្ធផលនានា នៅសាលាបឋមសិក្សាទ្រា ស្ថិតក្នុងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកសមិទ្ធផល នេះ ថាជាចំណែកដ៏សំខាន់មួយទៀតនៃការរីកចម្រើនវិស័យអប់រំ និងក៏ជាការបញ្ជាក់ពីសុខសន្តិភាព ដែលកម្ពុជា ទទួលបានដោយលំបាកបំផុត ក្រោយសម័យសង្គ្រាម ពោលគឺចាប់តាំងពីប្រទេសមិនមានសល់អ្វីសោះ រហូតបច្ចុប្បន្នមានការអភិវឌ្ឍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវិស័យអប់រំ ដែលទាមទារឱ្យមានការចូលរួមបន្តទៀត ខណៈការអប់រំបណ្តុះបណ្តាល គ្មានទីបញ្ចប់នោះទេ។  ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ ឈរលើមរតកនយោបាយដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មកដល់នីតិកាលទី៧ នៃរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត Read more

សម្តេចធិបតី ហ៊ុន ម៉ាណែត៖​ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ

សម្ដេចធិបតី អះអាងថា កិច្ចព្រមព្រៀងបទឈប់ និងកិច្ចព្រមព្រៀងសន្តិភាព នឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ គឺធ្វើឡើងដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។  ការអះអាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ធ្វើឡើងដោយសម្ដេចបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើឱ្យកម្ពុជាបាត់ដី។  សម្ដេចធិបតីសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំឱ្យមានការបាញ់គ្នាឡើងវិញ។  កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើត និងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។  សម្ដេចធិបតីបញ្ជាក់ថា ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដីឬព្រំដែន ក៏មិនមែនបានន័យថា ភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។  ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។  សរុបដោយខ្លី សម្ដេចធិបតីសូមគូសបញ្ជាក់ថា:  ១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។  ២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព Read more

កម្ពុជា-ថៃ ឯកភាពគ្នាលើពង្រៀងឯកសារ​ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន មានវត្តមានលោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន ជាសាក្សី

រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើពង្រៀងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ។ កាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេច នៅថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសម្ភាសជាមួយនឹងទទក ក្រោយបញ្ចប់ការចរចា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «ម្សិលមិញនេះ (ថ្ងៃទី១៧ ខែតុលា) យើងបានជួបគ្នាដោយផ្ទាល់ ហើយចរចាគ្នារហូតដល់យប់ ហើយបានឯកភាពគ្នាលើឯកសារមួយ ដែលសង្ឃឹមថា ឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរកម្ពុជា-ថៃ ដោយមានការចុះហត្ថលេខាជាសាក្សីដោយ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន»។ កិច្ចព្រមព្រៀង ឬឯកសារស​ន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា វានឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងព​ីរ ទៅរកភាពប្រក្រតីភាពឡើងវិញនូវទំនាក់ទំនងរវាងប្រទេស និងប្រជាជនកម្ពុជា-ថៃ ហើយក៏ជាដំណើរឆ្ពោះទៅរកការរស់នៅដោយសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ព្រមទាំងបង្កើតឱកាសនានាដើម្បីប្រទេសទាំងពីររស់នៅដោយសុខសន្តិភាព និងវិបុលភាព។ ក្រៅពីការប្តេជ្ញាចិត្ត និងការអះអាងជាថ្មីរវាងប្រទេសទាំងពីរ ក្នុងការគោរព Read more