សមត្ថកិច្ច​ កំពុងស្វែងរកស្ត្រីម្នាក់​ ដែលសំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកគាត់ចេញពីប្រទេសចិន

ភ្នំពេញ៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា​ ជុំវិញករណីស្ត្រីម្នាក់ឈ្មោះ ញ៉ែម ស្រីល័ក្ខ ស្រុកកំណើត នៅភូមិឬស្សីស្រស់ សង្កាត់ និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឡាយវីដេអូក្នុងបណ្តាញសង្គម ដោយបានសំណូមពរឱ្យសម្តេចតេជោជួយអន្តរាគមន៍យកគាត់ចេញពីប្រទេសចិន មកស្រុកកំណើតវិញ។ ក្នុងករណីនេះ​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យអធិការនគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវករណីនេះ បានរកឃើញថា​ ស្ត្រីខាងលើបានផ្លាស់ចេញពីភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ទៅរស់នៅខេត្តព្រៃវែង តាំងពីឆ្នាំ២០១៦ មកម្ល៉េះ និងលក់ផ្ទះដែលរស់នៅទៅឈ្មោះ អៀង ពៅ រស់នៅបន្តរហូតដល់សព្វថ្ងៃ។ ពាក់ព័ន្ធនឹងនេះដែរ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស​ និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងធ្វើកិច្ចការការងារនេះហើយ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យចំនួន ១ម៉ឺនដុល្លារ ដល់គ្រួសារសពលោក ផល្លា រតនា ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ

លោក សេង សក្តា រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ, តំណាងក្រុមការងារ ESEA, និងតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ១ម៉ឺនដុល្លារ ជូនក្រុមគ្រួសារនៃសពពលករខ្មែរលោក ផល្លា រតនា ដែលកំពុងធ្វើបុណ្យសពនៅក្នុងប្រទេសថៃ។ លោក ផល្លា រតនា អាយុ ២៤ឆ្នាំជាពលករខ្មែរដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃបានទទួលមរណភាព ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ នៅក្នុងពិធីបូជាសព ដែលបានរៀបចំធ្វើនៅវត្តបាភ្លីយ៉ៃក្លាង ឃុំបាងភ្លីយ៉ៃ ស្រុកបាភ្លី ខេត្តសាមុទ្រប្រាកាន ប្រទេសថៃ លោក សេង សក្តា បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត និងសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត និងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ជូនចំពោះលោក សៅ Read more

Ford ប្រកាសផ្អាក​ការ​នាំ​ចេញ​រថយន្ត​ទៅ​កាន់ប្រទេស​ចិន​ ចំពេលមានតានតឹងពាណិជ្ជកម្មពីពន្ធលោក Trump កំពុងកើនឡើង

ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិននៅថ្ងៃសុក្រសប្តាហ៍នេះ ដោយសារតែផលប៉ះពាល់នៃពន្ធសងសឹកដែលត្រូវបានដាក់ចំពេលគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី Donald Trump។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយ CNA នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ពន្ធគយទាំងនេះបានធ្វើឱ្យពន្ធយានយន្តក្នុងប្រទេសចិនកើនឡើងខ្ពស់ដល់ទៅ ១៥០% ដែលជំរុញឱ្យក្រុមហ៊ុន Ford ផ្អាកការនាំចេញរថយន្តម៉ូដែលសំខាន់ៗរួមមាន F-150 Raptors, Mustangs និងរថយន្ត SUVs Bronco ដែលផលិតនៅរដ្ឋ Michigan ក៏ដូចជា Lincoln Navigators ផលិតនៅរដ្ឋ Kentucky ទៅកាន់ទីផ្សារប្រទេសចិន។ ប្រភពបានបញ្ជាក់ថា បើទោះបីជាមានការបញ្ឈប់ការនាំចេញរថយន្តដែលបានដំឡើងក៏ដោយ ក្រុមហ៊ុន Ford នឹងនៅតែបន្តដឹកជញ្ជូនម៉ាស៊ីន និងប្រអប់លេខដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនដដែល។ លើសពីនេះ ម៉ូដែលរថយន្ត Lincoln Nautilus ដែលផលិតនៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងបន្តដឹកជញ្ជូន បើទោះបីជាមានពន្ធធ្ងន់ធ្ងរក៏ដោយ។ ទាក់ទិននឹងប្រកាសនេះ ក្រុមហ៊ុន Ford បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានកែសម្រួលការនាំចេញពីសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ដោយគិតពីពន្ធនាពេលបច្ចុប្បន្ន»។ គួរជម្រាបថា ការវិភាគមួយដោយមជ្ឈមណ្ឌលស្រាវជ្រាវរថយន្តដែលបានចេញផ្សាយនៅដើមខែនេះបាននិយាយថា ពន្ធ ២៥% របស់លោក Trump Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន ២ ពាក់ព័ន្អនឹងការគ្រប់គ្រងនគរបាលជាតិ!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យចំនួន២៖ ទីមួយ គឺអនុក្រឹត្យស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា និងទីពីរ អនុក្រឹត្យស្តីពីការដាក់មន្ត្រីនគរបាលជាតិ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស នៅសាលប្រជុំ នៃទីស្តីការក្រសួងមហាផ្ទៃ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មានគោលបំណងប្រមូលលិខិតបទដ្ឋានគតិយុត្តនៅរាយប៉ាយឱ្យមកនៅក្នុងអនុក្រឹត្យតែមួយ ពង្រឹងវិន័យមន្រ្តីនគរបាលជាតិឱ្យកាន់តែប្រសើរ ពិសេសទាក់ទងការលើកកម្ពស់កិត្យានុភាព ឧត្តមភាព សេចក្ដីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយស និងធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិឱ្យស្របតាមស្ថានភាពជាក់ស្ដែង និងការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា មាន៩ជំពូក និង៣៥មាត្រា ចែងអំពី បទប្បញ្ញត្តិទូទៅ ឯកសណ្ឋាននគរបាលជាតិកម្ពុជា សញ្ញានគរបាលជាតិកម្ពុជា ទង់នគរបាលជាតិកម្ពុជា ការផ្គត់ផ្គង់ឯកសណ្ឋាន និងសញ្ញាសម្គាល់នគរបាលជាតិកម្ពុជា បទប្បញត្តិដោយឡែក ទណ្ឌកម្ម អន្តរប្បញ្ញត្តិ និងអវសានប្បញ្ញត្តិ។​ សម្រាប់អនុក្រឹត្យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានផ្ដល់ការណែនាំឱ្យសិក្សាលម្អិតបន្ថែមទៀតលើការប្រើប្រាស់សាច់ក្រណាត់ទាំងខោ​ អាវ សំពត់ និងស្រោមជើង ព្រមទាំងស្បែកជើងរបស់កងកម្លាំងនគរបាល ដោយត្រូវគិតគូឱ្យបានល្អិតល្អត់លើអាកាសធាតុ និងត្រូវតែរៀបចំឯកសណ្ឋានឱ្យមានស្តង់ដារួមមួយ​ ដើម្បីអនុវត្តដូចៗគ្នា។   ដោយឡែក Read more

រដ្ឋបាលខេត្តសៀមរាប បង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈចំពោះជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

រដ្ឋបាលខេត្តសៀមរាបបានកោតសរសើរ ព្រមទាំងបង្ហាញភាពស្ញប់ស្ញែង និងក្ដីមោទកៈជាទីបំផុត ចំពោះការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ រួមទាំងសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ការកោតសរសើរនេះបានធ្វើឡើងបន្ទាប់ពីខេត្តសៀមរាប បានទទួលការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ពីសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់។  ជាក់ស្តែងក្នុងរយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលមកទស្សនាកម្សាន្តចំនួនប្រមាណ ២,៧៥២,៨១៨ នាក់ ក្នុងនោះរួមមានភ្ញៀវទេសចរអន្តរជាតិប្រមាណចំនួន ១២,៨១៨នាក់ និងភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ២,៧៤០,០០០នាក់ ស្របពេលដែលខេត្តសៀមរាបមានកម្មវិធីធំៗជាច្រើនទៀតបន្ថែមពីកម្មវិធីអង្គរសង្រ្កាន្ត ក្នុងនោះមានព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅប្រាសាទអង្គរវត្ត។  តាមរយៈទំព័រហ្វសប៊ុកផ្លូវការ នាថ្ងៃទី១៨ ខែមេសានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអនុគណៈកម្មការនីមួយៗ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបានរៀបចំ និងសម្របសម្រួលបានយ៉ាងល្អប្រសើរ និងថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានសម្រួលចរាចរណ៍ដែលមិនឱ្យមានការកកស្ទះយូរ និងបានការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ ទាំងការងារសម្អាតអនាម័យបរិស្ថាន បានយកអស់កម្លាំងកាយចិត្តក្នុងការសម្អាត ដឹកយកកាកសំណល់ចេញបានទាន់ពេលវេលា ដែលធ្វើឱ្យអនាម័យបរិស្ថានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពោពេញដោយសោភណភាពល្អប្រសើរ។  សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បើតាមលោក ហួត សុធី Read more

លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញលទ្ធផលនៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស បានលើកឡើងថា ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តឥត ងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹង និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដាខ្ពស់។ ក្នុងបរិការណ៍នេះ ភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការធានាការអនុវត្តប្រកប ដោយប្រសិទ្ធភាព នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការកសាង “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ”។ ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរ បានទទួលស្គាល់ពីសារៈសំខាន់យ៉ាងខ្លាំងនៃការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាពប្រពៃណីយូរអង្វែង និងការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ។ ភាគីទាំងពីរ បានបង្ហាញពីបំណងរួម ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការគ្រប់ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ រួមទាំងរវាងក្រសួង ការបរទេស និងក្រសួងការពារជាតិផងដែរ។ ភាគីទាំងពីរបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែង រួមគ្នានាពេលបច្ចុប្បន្ន ក្នុងការជំរុញទំនាក់ទំនងយ៉ាងស្អិតរមួត និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកលើគ្រប់វិស័យ។ ភាគីទាំងពីរ Read more

រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដើរកម្សាន្តទូទាំងប្រទេស ប្រមាណជិត ២៤លាននាក់ កើនឡើងជិត ១០%

នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣,៩៧លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ២១,៨១លាននាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២៣,៨៦លាននាក់ និងភ្ញៀវអន្តរជាតិ មានចំនួនជាង ១១ម៉ឺននាក់។ នេះបើយោងតាមតួលេខរបស់ក្រសួងទេសចរណ៍។ ដោយតួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។ ក្នុងរយៈពេល ០៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖ រាធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣នាក់ និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល ៣ថ្ងៃនេះ គឺត្រូវបានគណនាដោយរាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត Read more

យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តពេលចុះពីភ្នំគូលែន

សៀមរាប៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួស ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តពេលចុះពីភ្នំគូលែន​ នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ យោងតាមការឱ្យដឹងពី​ នគរបាលស្រុកស្វាយលើ ថា ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចទឹករុន នៅលើផ្លូវបេតុង ពីឃុំខ្នងភ្នំ ទៅឃុំស្វាយលើ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។ គ្រោះថ្នាក់ចរាចរណ៍ (ក្រឡាប់រថយន្ត) នេះ បង្កឡើងដោយខ្លួនឯង ដោយតាមការសាកសួរ បណ្តាលមកពីរថយន្តចាប់ហ្វ្រាំងមិនស៊ី។ ថយន្តដែលក្រឡាប់នេះម៉ាក HYUNDAI PORTER បើកបរដោយ ឈ្មោះ ពត គង់ ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិភ្នាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានទិសដៅពីជើងទៅត្បូង ពេលដល់ផ្លូវចុះចំណោតបានជាន់ហ្វ្រាំង ប៉ុន្តែមិនស៊ីក៏ជ្រុលចង្គូតទៅបុកនឹងរនាំងការពារជញ្ចើមផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់តែម្តង។ ជនរងគ្រោះទាំងបីនាក់មានឈ្មោះ ហួត អុឹម ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិភ្នាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់ពេលបញ្ជូនដល់ពេទ្យខេត្ត),​ ឈ្មោះ នាក់ ស្រីភ័ក្រ្ត ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិភ្នាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសស្រាល),​ ឈ្មោះ Read more

ឯកឧត្តម ឃួង ស្រេង អញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី ឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ

ភ្នំពេញ៖សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ កំណើនប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនីរោងចក្រ មកទទួលសេវាកម្ម ដោយជិះរថយន្តក្រុងទៅលេងស្រុកកំណើតមានកំណើនច្រើនជាងបណ្ដាលឆ្នាំមុនៗ ខណៈដែលនៅឆ្នាំ២០២៤ មានប្រមាណជាង៧ម៉ឺននាក់ ហើយប្រជាពលរដ្ឋបានចំណេញពីការដឹកជញ្ជូនមិនគិតថ្លៃបានប្រមាណជាង១លាន២សែនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកនិងឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវនាព្រឹកព្រលឹមថ្ងៃទី១២ខែមេសាឆ្នាំ២០២៥នេះ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖នៅក្នុងឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ ២០២៥នេះ មានកំណើនកើនជាងឆ្នាំមុន។ ការកើនចំនួននេះគឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពល្អ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានបន្តថា៖ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត អ្វីដែលជាការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់រាជរដ្ឋាភិបាល។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ។ជាក់ស្ដែងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែបង្កើតឲ្យមានសេវាកម្មនៃការដឹកជញ្ជូនប្រជាពរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃនៅក្នុងឱកាសបុណ្យជាតិធំៗម្តងៗ ដើម្បីជួយសម្រួលទៅដល់ជីវភាពរបសពួកគាត់។ ការងារនេះបើយើងមើលមួយភ្លែតគិតថាវាសាមញ្ញា  ប៉ុន្តែវាមិនមែនសាមញ្ញពេកទេ រាជរដ្ឋាភិបាលបានគិតគូរពីជីវភាពប្រជាពលរដ្ឋខ្លាំងណាស់ សូម្បីតែមួយកាក់មួយមួយសេនរបស់ប្រជាពលរដ្ឋក៏ដោយ។ គួរបញ្ជាក់ថា៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ  រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីប្រុងពលីបួងសួងសុំសេចក្តីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ធំ

កំពង់ធំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រុងពលី ដើម្បីបួងសួងសុំសេចក្តីសុខក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ នារសៀលថ្ងៃសៅរ៍ ១៥កើតខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។  ពិធីក្រុងពលីនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្នអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មន្រ្តីរាជកាសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ។  ព្រឹត្តិការណ៍សង្រ្កាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ ក៏មានទីតាំងសំខាន់ៗ សំរាប់រៀបចំសង្ក្រាន្ត និងតំបន់ត្រជាក់នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងនោះមានដូចជា ការដាក់ពង្រាយពាងទឹកជាច្រើន ការដាក់តាំងនិងតុបតែង តំណាងស្រុក ក្រុង មានគោម ក្លោងទ្វារសង្រ្កាន្ត ផ្កាភ្ញី ក្រមា មួកស្លឹកត្នោត ស្តង់ផលិតផលក្នុងស្រុក ឆ្នេរខ្សាច់ផ្សាររាត្រី ពស់យក្សតំណាងឱ្យឆ្នាំម្សាញ់ និងតំណាងឱ្យប្រវត្តិខេត្តកំពង់ធំ និងការតុបតែងអំពូលភ្លើងចំរុះពណ៌ និងតន្ត្រីសម័យ។  គោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមឱ្យដំណើរការរៀបចំនានានៃព្រឹត្តិការណ៍ សង្រ្កាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា។ ម្យ៉ាងទៀត ដើម្បីផ្តល់ឱកាសឱ្យយុវជនចូលរួមដោយស្ម័គ្រចិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕