ក្រុងកំពង់សោម មិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែ មន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ!

ថ្វីដ្បិតតែរដ្ឋបាលក្រុងកំពង់សោម មកទល់ពេលឥលូវ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធមន្រ្តីចូលធ្វើការពេញលេញនៅឡើយ ប៉ុន្តែលោកអភិបាលក្រុងបានអះអាងថា ថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីន តែងជួបប្រជុំគ្នាពិនិត្យការងារសំខាន់ៗមួយចំនួនជាចាំបាច់ ដើម្បីធានាប្រក្រតីភាពនៃការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អនៅក្នុងអន្តរកាលនេះ។ លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកំពង់សោម មានប្រសាសន៍ថា រដ្ឋបាលក្រុងក៏កំពុងពិនិត្យសិក្សាការលើផែនការអភិវឌ្ឍក្រុងរបស់ខ្លួន និងយកចិត្តទុកដាក់ជុំរុញណែនាំ កងកម្លាំងចំណុះ និងអាជ្ញាធរសង្កាត់ បន្តយកចិត្តទុកដាក់ធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដូចដែលធ្លាប់បានអនុវត្តនាពេលមុនមានការបង្កើតក្រុង ខណៈមន្ត្រីដែលបានរៀបចំស្នើដើម្បីឱ្យបំពេញការងារនៅរដ្ឋបាលក្រុង ក៏ត្រូវបានខ្ចីមកបំរើសេវាជូនពលរដ្ឋជាបន្តបន្ទាប់ហើយ ទោះបីជាមិនទាន់មានសេចក្តីសម្រេចជាផ្លូវការក៏ដោយ។ ក្នុងន័យនេះលោក នួន ប៊ុនថុល បានគូសបញ្ជាក់ថា បើទោះបីជាក្នុងអន្តរកាលមានការលំបាកបន្តិចក៏ពិតមែន មន្ត្រីទាំងអស់បានផ្តោតលើតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងការបញ្ជាដឹកនាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងគោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត។ លោកអភិបាលក្រុង បានបន្តទៀតថា ចំពោះសេវាច្រកចេញចូលតែមួយ ដោយសារតែរដ្ឋបាលក្រុងមិនទាន់ដំណើរការពេញលេញ ប៉ុន្តែប្រជាពលរដ្ឋអាចទៅស្នើសុំសេវាក្នុងមូលដ្ឋានស្រុកព្រៃនប់ ពោលគឺនៅពេលដែលរដ្ឋបាលក្រុងកំពង់សោមរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់ ច្រកចេញចូលតែមួយនឹងបានដំណើរការក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋហើយ។ យោងតាមអនុក្រឹត្យ២០១  ក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើង ដោយកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ គឺ ឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។ ក្រុងកំពង់សោម Read more

លោកបណ្ឌិត ទូច សុឃៈ សរសើរពលរដ្ឋ នៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាពតាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជនសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរ១នាក់ វៀតណាម២១ និងចិន២នាក់ ដោយបានរឹបអូសទូរស័ព្ទ និងកុំព្យូទ័រ នាថ្ងៃទី២៣ខែ ឧសភា ឆ្នាំ២០២៥។ បើតាមសមត្ថកិច្ច ក្រុមឧក្រិដ្ឋជនទាំងនោះ បានប្រើប្រាស់ទីតាំងផ្ទះវីឡាមួយកន្លែង ស្ថិតនៅភូមិ ក្រឡាញ់ សង្កាត់ក្រុង កំពង់ឆ្នាំ ដើម្បីឆបោកប្រាក់ និងជំរិតទារប្រាក់ពីអ្នកខ្ចីប្រាក់តាមអនឡាញនៅប្រទេសវៀតណាម។ យោងតាមរបាយការណ៍ តម្រុយដែលឈានរហូតដល់សមត្ថកិច្ចចុះទៅបង្ក្រាបការធ្វើប្រតិបត្តិការនោះ គឺដោយតែមានប្រជាពលរដ្ឋនៅតំបន់នោះចូលរួមរាយការណ៍ ដ្បិតពីដំបូងឡើយ ជនបរទេសទាំងនោះប្រាប់ម្ចាស់ទីតាំងថាគ្រាន់តែជួលស្នាក់២ទៅ៣នាក់ប៉ុណ្ណោះ ក្រោយមកអ្នករស់នៅក្បែរខាងក៏សង្ស័យ ដោយពួកគេឃើញមានជនបរទេសចេញចូលច្រើនទៅៗ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យទីតាំង និងឈានដល់ការបង្ក្រាបតែម្ដង។ អ្នកនាំពាក្យដដែល បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់មានស្មារតី មនសិការចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនតាមរយៈសកម្មភាពដូចដែលពលរដ្ឋនៅខេត្តកំពង់ឆ្នាំងបានធ្វើ គឺត្រូវរាយការណ៍រាល់សកម្មភាពសង្ស័យណាមួយពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនក្ដី អំពើហិង្សាក្ដី និងអំពើឆបោកនានាដែលនាំឱ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ នឹងធ្វើការតាមជំនាញ មិនឱ្យប៉ះពាល់សុវត្ថិភាពប្រជាពលរដ្ឋឡើយ៊ សូមបញ្ជាក់ថា កន្លងមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំជារឿយៗឱ្យសមត្ថកិច្ចមូលដ្ឋានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព Read more

ក្រសួងអប់រំ បង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញពីវីដេអូកម្មវិធីមួយមានឈ្មោះថា “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ដែលជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិដើម្បីស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ក្រសួងបញ្ជាក់នៅលើផេករបស់ខ្លួនថា Chatbotនេះ ត្រូវបានអភិវឌ្ឍឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ ក្រោមការគាំទ្រដោយអង្គការ DW Akademie។ ក្រសួងអប់រំបានពន្យល់អំពី “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ថា ជាកម្មវិធីដែលត្រូវបានអភិវឌ្ឍឡើងដើម្បី៖ ១.លើកកម្ពស់កម្មវិធីស្វ័យសិក្សា តាមរយៈការផ្តល់ជូននូវមេរៀន ឯកសារ វីដេអូ រូបភាព សំណួរចម្លើយ និងព័ត៌មានសំខាន់ជុំវិញចំណេះដឹងស្ដីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ២.លើកកម្ពស់កម្មវិធីអប់រំបែបឌីជីថល បង្កើនភាពងាយស្រួលដល់ការសិក្សាស្រាវជ្រាវ ដែលអាចប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់ទីកន្លែង និងមានភាពបត់បែន។ ៣.កសាងជំនាញភាពជាពលរដ្ឋឌីជីថល អភិវឌ្ឍការគិតបែបត្រិះរិះពិចារណា ការវាយតម្លៃ និងទប់ស្កាត់ការបោកបញ្ឆោតដោយសារព័ត៌មានមិនពិត។ ៤.ជំនួយគ្រូបង្រៀន លើកកម្ពស់ការចូលរួមរបស់សិស្សក្នុងកម្មវិធីសិក្សា ប្រកបដោយប្រសិទ្ធភាព វាស់ស្ទង់កម្រិតនៃការចេះដឹង និងបំណិនផ្នែកអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ សូមជម្រាបបន្ថែមថា ប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិតាមតេលេក្រាម “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ជាប្រព័ន្ធឌីជីថលប្រកបដោយអត្ថប្រយោជន៍ ដែលគ្រូបង្រៀន និងសិស្សានុសិស្សគួរប្រើប្រាស់ដើម្បីលើកកម្ពស់កម្មវិធីស្វ័យសិក្សាស្ដីពីអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ទាញយកប្រយោជន៍ បង្កើនចំណេះដឹង កាត់បន្ថយហានិភ័យ ការពារសុវត្ថិភាពលើបណ្ដាញអ៊ីនធឺណិត ប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាព ឆ្លាតវៃ និងការទទួលខុសត្រូវ Read more

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានឃាត់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមក ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ

ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស»។ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជា គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ ។ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។ លោកបានបន្ថែមថា ការចាប់បញ្ជូនមកកម្ពុជា គឺក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ តាមសំណើរបស់ INTERPOL កម្ពុជា អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិបានចេញនិវេទន៍ក្រហម ជូនដំណឹងដល់បណ្តាប្រទេសជាសមាជិកដើម្បីផ្តល់កិច្ចសហការស្វែងរកនិងឃាត់ខ្លួនបុគ្គល ហេង សិទ្ធី ប្រគល់ជូនអាជ្ញាធរកម្ពុជាដើម្បីបន្តនីតិវិធី។ ផ្អែកលើនិវេទន៍ក្រហមរបស់កម្ពុជា INTERPOL ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី បានឃាត់ខ្លួនបុគ្គល ហេង សិទ្ធី នៅថ្ងៃ១៣ មករា ២០២៥ ប្រហែលម៉ោង១៩:០០នាទី ម៉ោងនៅកម្ពុជានៅចំណុចស្ថានីយ៍រថភ្លើង នៃទី ក្រុង St. Petersburg ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។ លោក ឆាយ គឹមខឿន Read more

កម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរលើកដំបូងនៅកម្ពុជា Fresh AI ទទួលបានការចាប់អារម្មណ៍ពីមន្រ្តីរាជការ និងអ្នកស្រាវជ្រាវជាច្រើនក្នុងការសួររកព័ត៌មាន

ភ្នំពេញ៖ Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរលើកដំបូងនៅកម្ពុជា ហើយបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាមួយទិន្នន័យយ៉ាងច្រើន រហូតដល់ជាង ៤០០លានពាក្យ និងកំពុងទទួលបានចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ជុំវិញបច្ចេកវិទ្យាដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរមួយនេះ។ មន្រ្តីរាជការមួយរូបបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន នៅក្រោយការសាកល្បងប្រើប្រាស់ Fresh AI ដើម្បីសួរនាំ និងស្វែងរកព័ត៌មានផ្សេងៗដែលលោកចង់បាន។ លោកបាននិយាយថា Fresh AI នេះល្អអាចប្រើប្រាស់បានជាភាសាខ្មែរទៀត ក្នុងការស្រាវជ្រាវស្វែងរកព័ត៌មានផ្សេងៗដែលចង់បាន ដោយបង្ហាញសង្ខេបខ្លឹមសារ និងព័ត៌មានលម្អិតថែមទៀតផង ជាពិសេសគឺមានលីងព័ត៌មាន ដែលបានចេញផ្សាយផ្លូវការនៅ Fresh News ទៀតផងនោះគឺឯកសារយោងយ៉ាងសំខាន់។មន្រ្តីរាជការដដែលរូបនោះបានបញ្ជាក់ថា ចំណុចនេះ Fresh AI អាចជំនួសដល់ការប្រើប្រាស់ Google ដែលយើងអាចប្រើប្រាស់ជាភាសាខ្មែរ។ យ៉ាងណាមិញមន្រ្តីរាជការរូបនេះ ក៏បានបញ្ជាក់ដែរថា លោកឃើញថា ប្រជាពលរដ្ឋមួយចំនួនហាក់នៅមិនទាន់យល់ដឹងអំពី AI នៅឡើយទេ។ ការណ៍នេះតម្រូវឱ្យមានការចូលរួមផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋទូទៅបានជ្រាបដឹងអំពីថា កម្ពុជាយើងកំពុងតែមាន Fresh AI ដែលអាចស្រាវជ្រាវស្វែងរកព័ត៌មានជាភាសាខ្មែរបានយ៉ាងល្អបែបនេះ។ សូមជម្រាបថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News លោក លឹម ជាវុត្ថា នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ ប្រកាសដាក់ដំណើរការឲ្យប្រើប្រាស់ Fresh Read more

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ ឯកឧត្តម​ ខូយ​ រីដា​ អភិបាល​ នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ដាំដំឡូងមី នៅភូមិដីក្រហម​ ឃុំអន្លង់រាប​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។ ក្នុងជំនួបសំណេះសំណាល​នេះ​ ឯកឧត្តមរដ្ឋមន្ត្រី​បានលើកទឹកចិត្តឱ្យបងប្អូន​ធ្វើពិពិធកម្មមុខដំណាំ​ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប​ ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ​ និងដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើន​ និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ។ ជាក់ស្តែង​ ឯកឧត្តមរដ្ឋមន្ត្រី​បាននាំកសិដ្ឋានគីរីទេស​ដែលប្រមូលទិញម្ទេស​ពូជដៃនាង​ និងណាលី​ ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង​ និង​នាំចេញផង​ មកពន្យល់ពីតម្រូវការ​ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ​ នៅពេលប្រមូលផល​ ក្នុងករណីបងប្អូនចូលរួមដាំ។ ទន្ទឹមនេះ​ ឯកឧត្តមបានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួង​លើមុខដំណាំ​សក្តានុពលផ្សេងទៀត​ ស្របតាមតម្រូវការទីផ្សារ។ លោក​ ញ៉េន​ សំអូន​ តំណាងប្រជាកសិករបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី​ ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ​ និងផលប្រយោជន៍ប្រជាកសិករ​ តាមរយៈការអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន​ ដើម្បីពិនិត្យស្ថានភាព​នៃការដាំដុះ បកស្រាយ​ពន្យល់អំពីយន្តការទីផ្សារ​ និងតម្រង់ទិសផលិតកម្ម​ឱ្យទទួលបានប្រាក់ចំណេញ​ តាមរយៈការរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើប៕

កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបទីតាំងមួយកន្លែង សង្ស័យបង្រៀនកម្ចីអនឡាញ​ ឃាត់ខ្លួនមនុស្សចំនួន​ ២៤នាក់​ មានជនបរទរស​ ២៣នាក់​ និងខ្មែរម្នាក់

កំពង់ឆ្នាំង៖​ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង កា លពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលកំពុងធ្វើការបង្រៀនលួចលាក់ ប្រព័ន្ធបច្ចេកវិទ្យា (សង្ស័យកម្ចីអនឡាញ) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងនៅមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ ពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងនេះ ដោយសារតែមានការលួចលាក់បើកបង្រៀនដល់បុគ្គលិកជាច្រ់ននាក់ លើប្រព័ន្ធបច្ចេកវិទ្យា (កម្ចីអនឡាញ )។ នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន​ ២៤នាក់ ក្នុងនោះមានជនជាតិវៀតណាម ២១នាក់ ចិន​ ២នាក់ និងខ្មែរ១នាក់ និងកំពុងសាកសួរយកចម្លើយ ដើម្បីអនុវត្តទៅតាមនិតិវិធី៕

មន្ត្រី​សេះ​ហោះ​ និង​ខ្ជិល​ប្រយ័ត្ន​ខ្លួន រដ្ឋ​នឹងធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ ​ជំរឿន​មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ចំណុះ អង្គការនីតិប្រតិបត្តិ

មន្ត្រី​សេះ​ហោះ​និង​មន្ត្រី​ខ្ជិល​ទាំងអស់ ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​និង​ឆាប់​កែរ​ខ្លួន ពីព្រោះ​រាជរដ្ឋាភិបាល​កំពុង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រីរាជការ​តាម​រយ​:​ការ​ពង្រឹង​ការ​គ្រប់គ្រងអោយ​បាន​ល្អ និង​ហ្មត់ចត់​ហើយ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​សារាចរ​ស្តី​ពី​«​ការ ធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ចំណុះ អង្គការនីតិប្រតិបត្តិ​» ។ សារាចរ​នេះ គឺ​ដើម្បី​ជំរុញ​បន្ថែម​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ រាជរដ្ឋាភិបាល​សូម​ដាក់​ចេញ​នូវ​ការ​ធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ និង​ជំរឿន មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន​ចំណុះ​អង្គការនីតិប្រតិបត្តិ ។ បើ​តាម​សារាចរ​ស្តី​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល នា​ថ្ងៃ​២០ ឧសភា ការ​ធ្វើ​ជំរឿន​នេះ ក្នុង​គោលបំណង​កំណត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​រចនាសម្ព័ន្ធ​គ្រប់​កម្រិត និង​គ្រប់​ប្រភេទ​របស់​ក្រសួង​ស្ថាប័ន ។ កំណត់​ឲ្យ​បាន​ច្បាស់លាស់​នូវ​មន្ត្រី ដែល​បាន​និង​កំពុង​បំពេញការងារ ជាក់ស្តែង នៅ​តាម រចនា​សម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ។ ធ្វើ​បច្ចុប្បន្នភាព និង​អភិវឌ្ឍ​ប្រព័ន្ធ​ទិន្នន័យ​តាម ព័ត៌មានវិទ្យា​គ្រប់​គ្រង ដោយ​ក្រសួង​មុខងារសាធារណៈ សម្រាប់​ការ​គ្រប់គ្រង រចនាសម្ព័ន្ធ និង​មន្ត្រី​នៅ​តាម​រច​នាសម្ព័ន្ធ​របស់​ក្រសួង​ស្ថាប័ន​និង​កែ​លម្អ​ឲ្យ​កាន់តែ​ប្រសើរ​នូវ​ប្រព័ន្ធ បើក​ផ្តល់​បៀវត្ស​ដល់​មន្ត្រី​ដែល​កំពុង​បំពេញការងារ​ជាក់ស្តែង ៕

អគ្គស្នងការ​នគ​បាល​ជាតិ​កំពុង​ចាត់វិធានការ​លើ​ក្រុម​ជ្រុលនិយម​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​និង​ការ​ចរចា​អនុគ្រោះ​ពន្ធ​រវាង​កម្ពុជា​-​អា​មេ​រិ​ក

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​និង​កំពុង​ចាត់វិធានការ​លើ​ក្រុម​ជ្រុលនិយម ដែល​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ចរចា​របស់​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​រដ្ឋបាល​អា​មេ​រិ​ក ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគ​បាល​ជាតិ នៅ​ថ្ងៃ​ទី​២៣ ឧសភា បាន​លើក​ឡើង​ថា នា​ពេល​ថ្មី​ៗ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​សង្កេត​ឃើញ​ថា មានការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​វី​ដេ​អូ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ស្ត្រី Overseas ពាក់ព័ន្ធ​ដល់​កិច្ច​សម្ភាស​របស់​លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​មាន​ចរិត​ញុះញង់ បំភ្លៃ​ការ​ពិត ធ្វើ​ឲ្យ​មានការ ភាន់ច្រឡំ អំពី​លទ្ធផល​នៃ​ការ​ចរចា​លើ ការ​អនុគ្រោះ​ពន្ធ​ជុំ​ទី​១ រវាង​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក ។ ប្រភព​បាន​អះអាង​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ជា​បន្តបន្ទាប់​របស់​សមត្ថ​កិច្ច អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​បញ្ជាក់​ជូន​សាធារណជន​ជ្រាប​ដូច​ខាងក្រោម​៖ ១-​សារ​សំឡេង​វី​ដេ​អូ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ស្ត្រី Overseas ពុំ​មែន​ជា​សារ​សំឡេង​របស់​លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នោះ​ទេ ។ សារ​សំឡេង​នោះ គឺជា​ការ​ប្រើ​បច្ចេកទេស​កាត់​រូបភាព​វី​ដេ​អូ​របស់​លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយ​បញ្ចូល​សំឡេង​ស្ត្រី​ម្នាក់​ធ្វើ​អត្ថាធិប្បាយ​ក្នុង​ចេតនា​ធ្វើ​វិទ្ធង្សនា​បំពុល បំផ្លាញ​សង្គម​ញុះញុង លាប​ពណ៌ និង​បំភ្លៃ​ការ​ពិត ក្នុង​គោលបំណង​ធ្វើ​ឱ្យ​សាធារណៈជន​មានការ​ភាន់ច្រឡំ ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ ចរចា​លើ​ការ​អនុគ្រោះ​ពន្ធ​ជុំ​ទី​១ ជាមួយ​ភាគី​អា​មេ​រិ​ក​។ ២-​សមត្ថកិច្ច​បាន​រក​ឃើញ​ថា មុខសញ្ញា​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​ខាងលើ មានឈ្មោះ ជូ ឈី​ន ភេទ​ស្រី កើត​ឆ្នាំ​១៩៨៣ នៅ​ខេត្តបាត់ដំបង Read more

កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម នៅស្រុកពាមរក៍

​ព្រៃវែង៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនរួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម និងដកហូតបាន​ឧបករណ៍ ហើយ​និង​សម្ភារ​ជាច្រើន​ទៀត នៅស្រុកពាមរក៍ ខេត្តព្រៃវែង។​​បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ យោងតាម​សមត្ថកិច្ច​បានឲ្យដឹងថាការបង្ក្រាបនេះបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែងនៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។​ ប្រភពបានបន្តទៀតថាក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឃុន សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសន្លូង ឃុំសន្លូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងឈ្មោះ ឌុច ចន្តា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ Read more

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីអាចឱ្យនិវត្តជនទូទៅអាចចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យសមាគមធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ចូលនិវត្តជនទូទៅដែលជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានណែនាំឱ្យពិចារណាពិនិត្យក្នុងការផ្លាស់ប្ដូរឈ្មោះបន្ថែមទៀត ដើម្បីមានវិសាលភាពគ្របដណ្ដប់ទៅលើការគ្រប់គ្រងនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ។ អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន៧មករា ក្នុងឱកាសសម្ដេចអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A)។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលដៅសំខាន់ គឺ ដោះស្រាយនូវបញ្ហាប្រឈមនានារបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានកើតឡើងនាពេលកន្លងមក និងដាក់ទិសដៅការងារបន្តទៀតសម្រាប់សមាគមអនុវត្តបន្ត។ ក្នុងកិច្ចប្រជុំនោះ សម្ដេចតេជោ ហ៊ុន សែន បានរៀបចំឱ្យដំណើរការនៃក្រុមព័ត៌មានរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដោយដាក់ឲ្យដំណើរការផ្លូវការនូវបណ្ដាញសង្គមរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានដូចជា Facebook, Telegram ,Youtube, និង TikTok ជាដើម។ ទន្ទឹមគ្នានេះ សម្ដេចតេជោក៏បានលើកឡើងនូវចំណុចស្នូលសំខាន់ៗទាក់ទងទៅនឹងការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជាផងដែរ។ ដោយសម្ដេចផ្ដល់អនុសាសន៍ឱ្យមានការរៀបចំដើម្បីឈានទៅដល់ការធ្វើវិសោធនកម្មលក្ខន្តិកៈអតីតយុទ្ធជនកម្ពុជា សំដៅធ្វើយ៉ាងណាឈានទៅដល់ការគ្រប់គ្រង និងជួយជ្រោមជ្រែងបន្ថែមទៀតដល់និវត្តជនទូទៅដោយមិនចំពោះតែអតីតយុទ្ធជនដូចកន្លងមកទេ។ គួរបញ្ជាក់ជូនដែរថា អនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះក្នុងគោលដៅដើម្បីគ្រប់គ្រងទៅលើដំណើរការនៃនិវត្តជនទូទៅ និងការយកចិត្តទុកដាក់ជ្រោមជ្រែងឧបត្ថម្ភតាមការពិនិត្យឃើញជាក់ស្ដែងទៅលើនិវត្តជនទាំងអស់ដោយមិនចំពោះតែមន្ត្រីអតីតយុទ្ធជននោះទេ៕

អ្នកនាំពាក្យ ចាត់ទុកវត្តមានក្រុមហ៊ុន ជាង ២០០ទៀត នៅព្រះសីហនុ ជាមនុញ្ញផល នៃសន្តិភាព និងភាពកក់ក្ដៅ នៃសន្តិសុខសណ្ដាប់ធ្នាប់!

ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់ អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេសគឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ថែមលើក្រុមហ៊ុនជាច្រើនទៀតដែលបាននិងកំពុងដំណើរការយ៉ាងសកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជានៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស។ បើតាមលោក ទូច សុឃៈ ចាប់តាំងពីចុងនីតិកាលទី៦នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ ឈរលើមូលដ្ឋាននៃការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ក្នុងនោះក៏មាននៅខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និងវិនិយោគ។ លោក Read more

អង្គការសហប្រជាជាតិ ស្ត្រី និងក្មេងស្រីជាង ២៨.០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣

យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា ស្ត្រី និងក្មេងស្រីជាង ២៨.០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣។ អង្គការ UN បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា តួលេខនេះមានន័យថា ស្ត្រីម្នាក់ និងក្មេងស្រីម្នាក់ជាមធ្យមត្រូវបានសម្លាប់រៀងរាល់ម៉ោងនៅក្នុងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល។ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នោះ រាប់ពាន់នាក់គឺជាម្តាយដែលបន្សល់ទុកកុមារតូចៗ ក្រុមគ្រួសារ និងសហគមន៍ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយអង្គការបានកត់សំគាល់ថា តួលេខនេះគូសបញ្ជាក់អំពីចំនួនមនុស្សស្លាប់នៃជម្លោះ ហើយជីវិត និងអនាគតបានបាត់បង់យ៉ាងឆាប់រហ័ស។ ទីភ្នាក់ងារនេះបាននិយាយថា ចាប់តាំងពីបទឈប់បាញ់បានដួលរលំនៅក្នុងខែមីនា លក្ខខណ្ឌកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតនៅក្នុងតំបន់ហ្គាហ្សា ដែលរួមផ្សំដោយការបិទជិតប្រាំបួនសប្តាហ៍ដែលកំពុងបន្តលើជំនួយមនុស្សធម៌។ ប្រជាជនទាំងមូលនៅតំបន់ហ្គាហ្សាកំពុងអស់អាហារ និងការផ្គត់ផ្គង់សំខាន់ៗ ជាមួយនឹងការកើនឡើងហានិភ័យនៃគ្រោះទុរ្ភិក្ស ដែលមានន័យថាស្ត្រី និងក្មេងស្រីគ្រប់រូបកំពុងប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានដ៏មហន្តរាយ។ ពួកគេបានប្រឈមមុខនឹងការផ្លាស់ទីលំនៅ ការកើនឡើងអត្រាមរណភាពមាតា និងកង្វះយន្តការការពារ និងសុវត្ថិភាពធ្ងន់ធ្ងរ។ ទីភ្នាក់ងារនេះបាននិយាយថា ទោះបីជាមានស្ថានភាពធ្ងន់ធ្ងរទាំងនេះក៏ដោយ ក៏អង្គការ UN នៅតែបន្តធ្វើការជាមួយអង្គការសង្គមស៊ីវិលដែលដឹកនាំដោយស្ត្រីនៅតំបន់ហ្គាហ្សា ហើយព្យាយាមផ្តល់សេវាសំខាន់ៗ និងការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ ប៉ុន្តែទំហំនៃការឈឺចាប់លើសពីសមត្ថភាព ឬធនធានបច្ចុប្បន្នុ។ ទីភ្នាក់ងារបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ការស្ដារឡើងវិញភ្លាមៗនូវការចូលប្រើប្រាស់មនុស្សធម៌ដែលគ្មានការរារាំង និងការដោះលែងចំណាប់ខ្មាំងទាំងអស់ និងអ្នកដែលជាប់ឃុំដោយគ្មានលក្ខខណ្ឌ៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេស ជាងតំបន់ផ្សេងៗនៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លេងថា “ជាប្រវត្តិសាស្ត្រ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេស ជាងតំបន់ផ្សេងៗនៅកម្ពុជា ដោយតំបន់នេះ ត្រូវបានទទួលស្គាល់ គាំទ្រ និង មានការចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ ២០០៨ ជាពិសេសការរួមគ្នាអនុវត្ត “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ” ។នេះជាការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា “ក្នុងដំណើរទស្សនកិច្ចផ្លូវ រដ្ឋលើកទី១ មកកាន់កម្ពុជា កាលពីខែ តុលា ឆ្នាំ ២០១៦ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានលើកឡើងថា ភាគីចិន នឹងលើកទឹកចិត្តសហគ្រាសចិនល្បីៗ ឱ្យធ្វើកិច្ចសហប្រតិបត្តិការ និង វិនិយោគក្នុងតំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និង Read more

ពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់ ត្រូវរថយន្តទំនើបម៉ាក Lexus ស្លាកលេខកម្ពុជា ST-1001 យកមកប្លុងចោល

បន្ទាយមានជ័យ ៖ ពលរដ្ឋបានប្រទះឃើញ និងរាយការជូនសមត្ថកិច្ច ករណីប្រទះឃេីញ សាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ទំនើបម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 យកមកប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ ។ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចព្រំដែន បានអោយដឹងថា កាលពីវេលាម៉ោង១៣ និង១០នាទី រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានជូនដំណឹងពីករណី ប្រទះឃេីញសាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 និងរថយន្តមួយទៀត ម៉ាកដូចគ្នា ពាក់ស្លាកលេខភ្នំពេញ 2CA-6968 យកទៅប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ ។ ភ្លាមៗនោះ យោធា៥០៣ ដឹកនាំកម្លាំងកង៥០៣ ចំនួន០២នាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ចំនួន១៥នាក់ កម្លាំងប្រជាការពារភូមិបឹងស្នោរ ចំនួន៥នាក់ បានចុះដល់ទីតាំងកេីតហេតុ ធ្វើការកាយដីយកសាកសព ជាសាកសពបុរសសង្ស័យជាជនជាតិបរទេស និងធ្វេីកោសល្យវិច្ច័យសាកសពជាបុរស តែមិនបានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះនៅឡេីយទេ ។ Read more