សម្តេចនាយករដ្ឋមន្ត្រី បង្ហើបថា បានចុះហត្ថលេខា លើអនុក្រឹត្យមួយ ដែលគិតគូរពីកង្វះមន្ត្រី លើវិស័យសំខាន់២ និងបានណែនាំឱ្យរើសមន្ត្រី សូមកុំចោលមន្ត្រីគុណភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ កាលពីថ្ងៃម្សិលមិញ សម្តេចបានចុះហត្ថលេខា លើអនុក្រឹត្យមួយ ដែលគិតគូរពីកង្វះមន្ត្រី លើវិស័យសំខាន់២ គឺវិស័យអប់រំ និងសុខាភិបាល នៅមូលដ្ឋាន។ សម្តេចថា អនុក្រឹត្យថ្មីនេះជាការរៀបចំនិយាមថ្មី ដើម្បីបើកច្រកជ្រើសរើសបន្ថែមទៀត នូវអ្នកដែលមានគុណវុឌ្ឍិ ចូលជាក្របខណ្ឌកុងត្រា ដែលជាកិច្ចសន្យាបច្ចេកទេស ទទួលបានអត្ថប្រយោជន៍ស្រដៀងនឹងមន្ត្រីក្របខណ្ឌ ប៉ុន្តែមិនមែនជាមន្ត្រីក្របខណ្ឌនោះទេ ហើយក៏មិនជាប់ក្នុងលក្ខខណ្ឌអាយុនោះដែរ ក្នុងករណីពួកគាត់លើអាយុ។ មានប្រសាសន៍ក្នុងឱកាស អញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូនដល់និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ, សម្តេចបន្តថា ការអនុវត្តនិយាមថ្មីនេះ គឺសាកល្បងលើវិស័យអប់រំ ពីថ្នាក់មតេ្តយ្យ ដល់ថ្នាក់ទី១២ និងវិស័យសុខាភិបាល រាប់ចាប់ពីប៉ុស្តិ៍សុខភាព រហូតដល់មន្ទីរពេទ្យបង្អែកស្រុក។ សម្តេចបញ្ជាក់ថា ការធ្វើបែបនេះ គឺដោយសារនៅតាមសាលារៀន តាមស្រុកមួយចំនួនខ្វះគ្រូបង្រៀន តែមានអ្នកដែលមានសក្តានុពល ហើយបើប្រើប្រាស់និយាមពីមុន បើឱ្យក្របខណ្ឌគឺគាត់លើសអាយុ តែបើឱ្យមន្ត្រីកិច្ចសន្យាធម្មតា ទទួលបានប្រាក់ខែតិចពេក គឺពួកគាត់មិនចូលធ្វើនោះទេ នេះជាមូលហេតុដែលសម្តេចសម្រេចចុះហត្ថលេខា លើអនុក្រឹត្យថ្មីនេះ។ ប៉ុន្តែយ៉ាងក្តី សម្តេចមហាបវរធិបតី បានណែនាំឱ្យការជ្រើសរើសនេះ ត្រូវតែអនុវត្តតាមនិយាម “រើសឱ្យត្រូវ បំពេញឱ្យត្រូវ និងរក្សាឱ្យនៅ” ពោលគឺត្រូវតែប្រាកដថា Read more

ព្រោះស្រលាញ់ ប្រពន្ធគាំទ្រ និងថ្នាក់ដឹកនាំផ្ដល់ឱកាស លោក ជុំ នី ឈប់រត់ម៉ូតូឌុប ចូលធ្វើប្រជាការពារ!

នៅពេលស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បន្តមានកំណើនកកស្ទះដោយសារភាពសម្បូរបែបនៃមធ្យោបាយធ្វើដំណើរដ៏មមាញឹក ការរ៉ាប់រងការងាររបស់កម្លាំងនគរបាលចរាចរណ៍ ក៏កាន់តែជាបន្ទុកធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីរួមចំណែកសម្រាលការងារនេះ ក្រុមប្រជាការពារតាមមូលដ្ឋាន បានក្លាយជាកម្លាំងគាំទ្រមួយយ៉ាងសកម្ម ក្នុងការងារសម្រួលចរាចរណ៍តាមគោលដៅកកស្ទះខ្លាំងជាមួយកម្លាំងនគរបាល។ លោក ជុំ នី អាយុ៤១ឆ្នាំ មានភរិយាជាកម្មការនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ លោកមានកូនប្រុសម្នាក់អាយុ១២ឆ្នាំក្នុងបន្ទុក ប៉ុន្តែរស់នៅឯស្រុកកំណើត ខេត្តព្រៃវែង។ លោកស្ថិតក្នុងចំណោមប្រជាការពាររាប់រយនាក់ទៀតដែលសកម្មចូលរួមជាមួយនគរបាល ដើម្បីសម្រួលការកកស្ទះចរាចរណ៍ បន្ថែមលើការងារប្រចាំថ្ងៃផ្សេងទៀតជាមួយអាជ្ញាធរមូលដ្ឋាន។ “ព្រោះតែការស្រលាញ់ និងចង់ចូលរួមជួយសង្គម ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាប្រជាការពារ តាំងពីឆ្នាំ២០១១។ បើគិតមកដល់ពេលនេះ មិនក្រោម១៤ឆ្នាំទេ”។ លោក នី បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចសម្ភាសជាមួយក្រុមមន្ត្រីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ ក្នុងតួនាទីជាសមាជិកក្រុមដែលមានកម្លាំងសរុប១៧នាក់ លោក នី រម្លឹកថា មុនពេលចូលធ្វើការងារនេះ លោកជាអ្នករត់ម៉ូតូប្រចាំនៅចំណុចភ្លើងស្តុបលូប្រាំ ផ្លូវវេងស្រេង។ លោកបន្ថែមទៀតថា”ទីតាំងនោះជាកន្លែងកកស្ទះរាល់ថ្ងៃ  ហើយខ្ញុំតែងតែជួយសម្របសម្រួលជានិច្ច ប៉ុន្តែការជួយសម្របសម្រួលនោះពេលខ្លះក៏មានអ្នកស្តាប់ ហើយពេលខ្លះទៀតក៏គ្មានអ្នកស្តាប់ដែរ ព្រោះយើងត្រឹមតែជាអ្នករត់ម៉ូតូ ហើយក៏មិនមែនជាកងកម្លាំងទៀត ទើបកើតចិត្តខឹងក៏សុំគេចូលធ្វើជាប្រជាការពារតែម្តងទៅ”។ ក្នុងតួនាទីជាប្រជាការពារលោកបានបង្ហាញថា ជារៀងរាល់ថ្ងៃបន្ទាប់ពីបំពេញការងារនៅសាលាសង្កាត់ស្ទឹងមានជ័យទី៣ និងអនុវត្តតាមបទបញ្ជា របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងទទួលបានការណែនាំពីប្រធានក្រុម លោកតែងតែមកដល់គោលដៅស្តុបលូប្រាំផ្លូវវេងស្រេងនេះជាប្រចាំ ដើម្បីជួយសម្រួលចរាចរណ៍ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយរលូន មិនថាស្ថិតក្រោមអាកាសធាតុបែបណា ទោះបីមេឃភ្លៀងក្តៅរងារ ឬត្រជាក់ប៉ុនណានោះទេ ពោលគឺបើគ្មានការងារចាំបាច់ផ្សេងធ្វើទេ លោកត្រូវឈរនៅទីនេះមួយថ្ងៃពេញ និងឈានរហូតដល់ពេលយប់ក៏មានដែរទៅតាមស្ថានភាពជាក់ស្តែងនៃចរាចរណ៍”។ Read more

ទិវាជាតិនៃការចងចាំ ២០ ឧសភា ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋខ្មែរ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស

ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៥ ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានឱ្យដឹងថា នៅថ្ងៃទី២០ ឧសភា នេះ គឺជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូប មិនអាចបំភ្លេចបាននូវការឈឺចាប់ បង្កឡើងដោយពួកបនប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ពួកខ្មែរក្រហម បានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ អស់ជាង ២លាននាក់ ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ទើរគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា Read more

ឯកឧត្ដម អ៊ុំ រាត្រី ៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា

បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានលេីកឡេីងថា សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា បានបង្កើតឡើងនូវជីវិតថ្មី និងក្តីសង្ឃឹមពិតប្រាកដសម្រាប់ប្រជាជនរាប់លាននាក់ ដែលហៀបនឹងស្លាប់ ហើយស្រែកដង្ហោយហៅរកយុត្តិធម៌ និងសិទ្ធិសេរីភាពក្នុងការរស់នៅជាមនុស្ស ដែលត្រូវបានរបបប្រល័យពូជសាសន៍ ជីកកប់យ៉ាងជ្រៅនៅក្រោមទង់ នៃអំណាចផ្តាច់ការអមនុស្សធម៌។ ឯកឧត្ដម អភិបាល ខេត្ត បន្តថា ស្នាមញញឹម នៃមហាគ្រួសារខ្មែរ បានប្រាកដឡើងវិញក្នុងជីវភាពរស់នៅជាថ្មីរបស់ខ្លួន។ ក្នុងរយៈពេល ជាង៤៥ឆ្នាំបានកន្លងផុតទៅ រាល់ស្លាកស្នាមរបួសខាងរូបកាយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ ប៉ុន្តែស្លាកស្នាមរបួសខាងផ្លូវចិត្តនៅឆ្លាក់ជាប់កប់ជ្រៅក្នុងក្រអៅបេះដូងជនកម្ពុជាគ្រប់រូប ដោយពុំមានឱសថណាអាចព្យាបាលបានឡើយ។ សម្លេងខ្សិកខ្សួល អួលអាក់ ព្រោះតែការព្រាត់ប្រាសនិរាសគ្រួសារ ម្តាយព្រាត់កូន បងព្រាត់ប្អូនប្រពន្ធព្រាត់ប្តី ជីដូនព្រាត់ចៅ នៅតែមានការនឹករលឹក និងបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។ ទន្ទឹមជាមួយគ្នានោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថាជាង៤ទសវត្សកន្លងមកនេះ ប្រទេសកម្ពុជាបានឆ្លងកាត់នូវដំណាក់កាលធំៗនានាជាបន្តបន្ទាប់ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញនូវវីរៈភាពដ៏ត្រចះត្រចង់របស់ពលរដ្ឋកម្ពុជា នៅក្នុងពលីកម្មដ៏ធំធេងដើម្បីការពារ និងស្ថាបនាប្រទេសជាតិយើង កសាងជីវភាពរស់នៅរបស់ខ្លួនឱ្យរីកចម្រើន ហើយបានផ្តល់នូវបទពិសោធន៍នានាដ៏មានតម្លៃសម្រាប់ជំហានឆ្ពោះទៅមុខទៀត។ សមិទ្ធិផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃ២៣ Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអន្តរក្រសួងសិក្សាពីការបូមខ្សាច់នៅខាងលើទន្លេមេគង្គ ដើម្បីសម្រួលដល់ផ្លូវទឹក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យក្រសួងរ៉ែ និងថាមពល ព្រមទាំងអន្តរក្រសួងបើកកិច្ចប្រជ៉ំ និងសិក្សាពីការរៀបចំបូមខ្សាច់នៅខាងលើទន្លេមេគង្គ ដើម្បីសម្រួលដល់ផ្លូវទឹក ។ សម្តេចបវរធិបតី បានបញ្ជាក់ថា “ ដោយសារតែការគោកខ្សាច់នៅខាងលើទន្លេមេគង្គ ធ្វើឲ្យប្រព័ន្ធទឹកហូរចាក់បុកទៅកាន់ទមបន់ស្រុកស្ទឹងត្រង់បាក់ច្រាំង”។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងឱកាសអញ្ជើញសម្ពោធបើកដំណើរការជាផ្លូវការរោងចក្រផលិតស៊ីម៉ងត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក នៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥នេះ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យ៉ាងណាកីដោយសម្តេចបវរធិបតីក៏បានបញ្ជាក់ដែរថា ត្រូវសិក្សាឲ្យច្បាស់លាស់ និងមិនត្រូវធ្វើឲ្យបង្កផលប៉ះពាល់ដល់ពលរដ្ឋឡើយ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យក្រសួងរ៉ែ និង ថាមពល ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបន្តកំណត់ តំបន់សក្តានុពលធនធានរ៉ែសំណង់ ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស សំដៅធានាបាននូវការអភិវឌ្ឍធនធានរ៉ែ ប្រកបដោយចីរភាព។ ក្រសួង ត្រូវពិនិត្យឱ្យបាន ម៉ត់ចត់ក្នុងការផ្តល់អាជ្ញាប័ណ្ណ ក្នុងការរុករកធនធានរ៉ែ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ ដល់បរិស្ថាន និងជីវភាព ឬ បំពុលការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវបន្ត ជំរុញឱ្យ ក្រុមហ៊ុនវិនិយោគវិស័យរ៉ែ បង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍ និង Read more

ឯកឧត្តម នេត្រ ភក្ត្រា៖ ការសរសេរព័ត៌មាន មិនមែនត្រឹមតែសរសេរឱ្យតែបានទេ ត្រូវតែជាព័ត៌មានពិត ត្រឹមត្រូវ និងមានផលប្រយោជន៍សម្រាប់អ្នកអាន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការសរសេរព័ត៌មាន មិនមែន ត្រឹមតែសរសេរឱ្យតែបានទេ ត្រូវតែជាព័ត៌មានពិត ត្រឹមត្រូវ និងមានផលប្រយោជន៍សម្រាប់អ្នកអាន ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រី រាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការដាក់ចេញផែនការបណ្តុះបណ្តាល ធនធានមនុស្សជំនាញនៅក្នុងវិស័យព័ត៌មាន គឺដើម្បីឆ្លើយតបតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ក្នុងការធានា ប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា, ខណៈនៅឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបាន ដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សចំនួនជាង ៨០វគ្គ ដើម្បីដើរឱ្យស្របជាមួយនឹងការវិវឌ្ឍ នៃបច្ចេកវិទ្យា ការវិវឌ្ឍនៃសង្គម និងតម្រូវការធនធានមនុស្សជំនាញក្នុងវិស័យព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយ។ ចំពោះកិច្ចការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន ធ្វើឡើងដើម្បីឆ្ពោះទៅ ពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈការ ដាក់ចេញនូវផែនការអភិវឌ្ឍមូលធនមនុស្សដែលក្រសួងព័ត៌មាន បាននិងកំពុងអនុវត្ត មិនត្រឹមតែជួយ ជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស្របតាមការវិវត្តនៃសង្គមជាតិ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ហើយវា ក៏ជាការរៀបចំនូវកម្លាំងបន្តវេនប្រកបដោយបុរេសកម្ម សកម្ម និងធានាបាននូវប្រសិទ្ធភាពការងារផងដែរ។ ឯកឧត្តម Read more

លោក ចាវ ប៉េងណាំ ត្រូវបានចាត់តាំងជាប្រធានស្តីទីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ខណៈដែលលោកបណ្ឌិត ទូច វណ្ណៈ សុំច្បាប់ឈប់

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក ចាវ ប៉េងណាំ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ត្រូវបានសម្រេចចាត់តាំងជា “ប្រធានស្តីទីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ”។ សេចក្តីជូនដំណឹងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរំលេចខ្លឹមសារយ៉ាងដូច្នេះថា គណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រគេន និងជម្រាបជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ គ្រប់លំដាប់ថ្នាក់ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាបថា យោងលិខិតស្នើសុំច្បាប់ឈប់សម្រាកពីការងារមួយរយៈពេល របស់លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមូលហេតុ លោកបណ្ឌិត ជាប់រវល់ការងារច្រើន និងមានបញ្ហាសុខភាព និងយោងតាមស្មារតីអង្គប្រជុំគណៈកម្មាធិការប្រតិបត្តិ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការប្រតិបត្តិ បានឯកភាពសម្រេចចាត់តាំងលោក ចាវ ប៉េងណាំ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាប្រធានស្តីទី ដើម្បីដឹកនាំ ចាត់ចែង និងអនុវត្តការងាររបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យទាំងមូល ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕

អគាររដ្ឋបាលថ្មី នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ សម្រេចបាន៦៥% ហើយ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងការសាងសង់អគាររដ្ឋបាលថ្មី នៅក្នុងបរវេណស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ជំនួយដឹកនាំផែនការងារភស្តុភា និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា គិតត្រឹមពេលនេះអគារនេះសម្រេចបាន៦៥%ហើយ បន្ទាប់ពីសាងសង់អស់រយៈពេល១៤ខែ ហើយគ្រងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ។ សំណង់អគារថ្មី១ខ្នងនេះ មានទំហំ១៨មែត្រ គុណនឹង៣៦ម៉ែត្រ មានកម្ពស់៣ជាន់ មាន១២បន្ទប់ និងជាន់ខាងលើជាសាលប្រជុំ។ អគារដែលកំពុងសាងសង់នេះ ត្រូវបានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៣-៤-៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជីវករ Read more

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តនៅខេត្តប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការសម្របសម្រួលពីសំណាក់អភិបាលខេត្ត

ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ទំនាស់នៅក្រៅប្រព័ន្ធតុលាការ ដោយករណី គ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ចំនួន ៣លើក ដោយភាគីខាងរថយន្តរងគ្រោះបានជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្កចំនួន ៤លានរៀល ហើយបងប្អូនសាច់ញាតិខាងម៉ូតូបង្ក បានយល់ព្រមផ្តិតមេដៃ តែក្រោយមកក៏មិនយល់ព្រមវិញ ដោយទាមទារសំណងទឹកប្រាក់ចំនួន ៥០០០ដុល្លារ ទើបយល់ព្រមបញ្ចប់រឿង។ ដោយភាគីទាំងពីរសម្រុះសម្រួលគ្នាមិនបាន មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ក៏រៀបចំឯកសារកសាងសំណុំរឿងបម្រុងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងសប្តាហ៌ មិនទាន់មានចំណាត់ការនៅឡើយ។ រហូតមកដល់ថ្ងៃនេះ ក្រោមការសម្របសម្រួលពីសំណាក់អភិបាលខេត្ត ដោយអនុវត្តន៍តាមយុទ្ធសាស្រ្តសម្តេចតេជោ គឺនយោបាយឈ្នះឈ្នះទាំងអស់គ្នា ភាគីម៉ូតូ និងរថយន្ត តាក់ស៊ី បានឯកភាព និងស្រុះស្រួលគ្នា បញ្ចប់បញ្ហា ជាស្ថាពរត្រឹមនេះ ដោយមិនមានការប្តឹងផ្តល់គ្នាបន្តទៀតនោះទេ ព្រមទាំងស្រលាញ់រាប់គ្នាជាបងប្អូន ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព ហើយក្នុងនោះលោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់ភាគីម៉ូតូចំនួន ៤លានរៀល និងភាគីរថយន្តចំនួន៤លានរៀលផងដែរ។ នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិតអភិបាលខេត្ត បានកោតសសើរមន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ដែលបានអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឃប់ការវែកញែករកខុសត្រូវបន្តទៀត Read more

កាកបាទក្រហមខេត្តកំពង់ចាម ទទួលបានថវិកា​មូលនិធិ​ ជិត៧០ម៉ឺន​ដុល្លារ​ ក្នុងឱកាសអបអរសាទរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម​

កំពង់ចាម​៖ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម​ ទទួលបានថវិកាមូលនិធិប្រមាណជិត ៧០ម៉ឺនដុល្លារ ក្នុងឱកាសប្រារព្ធពិធី អបអរសាទរ ខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបទី៧០ របស់កាកបាទក្រហមកម្ពុជា​ ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលបាន​ធ្វើ​ឡើង​នៅ​សាលា​ខេត្តកំពង់ចាម​ ​នាព្រឹកថ្ងៃទី​១៨ ខែឧសភា​ ឆ្នាំ​២០២៥​ ក្រោម​វត្តមាន​ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អាណត្តិទី៥ ។ ក្នុង​ឱកាស​នោះ​​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានថ្លែងថា រយៈពេល ៥ ឆ្នាំ ក្នុងអាណត្តិទី​ ៥នេះ សាខា និង​អនុសាខាកាកបាទក្រហមកម្ពុជា​ បានឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការ ជាក់ស្តែង នៅតាម សហគមន៍រងគ្រោះ និង ប្រជាពលរដ្ឋងាយរងគ្រោះបំផុត បានចំនួន ៩១,៣៩៦គ្រួសារ។​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ក្នុងរយៈពេល​៥ ឆ្នាំនេះដែរ សាខា អនុសាខា​ Read more