ក្រុមអនុព័ន្ធយោធាបរទេសចំនួន៩ប្រទេស ចុះមើលជាក់ស្ដែងគ្រាប់បន្សល់ទុកពីការទម្លាក់ពីលើយន្តហោះរបស់យោធាឈ្លានពានថៃ

ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ដែលមាននិវេសន្នដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជារួមមាន៖ ប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានចុះមើលជាក់ស្ដែងគ្រាប់បន្សល់ទុកពីការទម្លាក់លើភូមិឋានរបស់ប្រជាពលរដ្ឋ ពិនិត្យជាក់ស្ដែងនៅប្រាសាទតាមាន់ ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាកន្លែងទម្លាក់គ្រាប់ផ្លោង និងការឈ្លានពានពីលើអាកាសរបស់ដោយយន្តហោះរបស់យោធាថៃ។ បើតាមការឲ្យដឹងរបស់លោកនាយឧត្តមសេនីយ៍ត្រី នេត្រ រដ្ឋា ប្រធានអង្គភាពកំចាត់មីនទី១ ប្រចាំនៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ(ភូមិភាគទី១) បានឲ្យដឹងថា គ្រាប់ដែលបានទម្លាក់នោះមានច្រើនគ្រាប់ ប៉ុន្តែបច្ចុប្បន្ន រកឃើញគ្រាប់ធំៗចំនួន១០គ្រាប់ ជាប្រភេទគ្រាប់MK84 ក្នុងនោះមាន៤គ្រាប់បានផ្ទុះរួចហើយ និងគ្រាប់៦ ទៀតមិនទាន់ផ្ទុះ ហើយក្នុងចំណោម ៦គ្រាប់ ដែលមិនទាន់ផ្ទុះនេះ គឺធ្លាក់កប់ក្នុងដីចំនួន៥ និងនៅលើដីចំនួន១គ្រាប់។ គ្រាប់ទម្លាក់នៅតំបន់នេះ ភាគច្រើនជាប្រភេទគ្រាប់MK81, MK82, MK83, MK84 ដែលផលិតនៅក្នុងឆ្នាំ១៩៩៦៕ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសនេះ មានការសម្របសម្រួលពីឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ក្រសួងការពារជាតិ Read more

ព្រះសង្ឃ​ជាង​២,៥៦៩​អង្គ ( អាយុកាលព្រះពុទ្ធសាសនា ) នឹង​ដង្ហែ​ក្បួន​ធម្ម​យាត្រាដើម្បី​ឱ្យ​មានការ​​គោរព​បទ​ឈប់​បាញ់​ជា​និរន្តរ៍ រក្សា​សន្តិភាព សុវត្ថិភាព ស្ថេ​រ​ភាព

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា គណៈសង្ឃ​នាយក​ទាំង​ពីរ​គណៈ នឹង​រៀបចំ​ពិធី​ធម្ម​យាត្រា​សន្តិភាព​ព្រះសង្ឃ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​មានការ​គោរព​បទ​ឈប់​បាញ់​ជា​និរន្តរ៍ រក្សា​សន្តិភាព សុវត្ថិភាព ស្ថេ​រ​ភាព នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥:០០​នាទី ដោយ​មាន​ព្រះសង្ឃ​ចូលរួម សរុប​ចំនួន ២,៥៦៩​អង្គ ដោយ​ជួបជុំ​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ រួច​ដង្ហែ​ក្បួន​ធម្ម​យាត្រា​ឆ្ពោះទៅ កាន់​វិមាន​ឯករាជ្យ​។ ដើម្បី​ឱ្យ​ពិធី​ធម្ម​យាត្រា​ខាងលើ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការ​កកស្ទះ​ចរាចរ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ​ចំពោះ​យានយន្ត​គ្រប់​ប្រភេទ លើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម រហូត​ដល់​វិមាន​ឯករាជ្យ ចាប់ពី​វេលា​ម៉ោង ១៥:០០​នាទី រហូត​ដល់​បញ្ចប់​កម្មវិធី ។ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប យោគយល់ អធ្យាស្រ័យ និង​បញ្ចៀស ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវ​ខាងលើ តាម​កាលបរិច្ឆេទ​ដូច​បាន​ជម្រាប​ជូន​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល ហាមឃាត់​បណ្តោះអាសន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បើក​ឱ្យធ្វើ​ចរាចរ​ជា​ធម្មតា​វិញ ។ ទទួល​បាន​សេចក្តីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ រដ្ឋបាល​ខណ្ឌ​បឹង​កេងកង រដ្ឋបាល​ខណ្ឌចំការមន រដ្ឋបាល​ខណ្ឌ​៧​មក​រា មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

ក្រសួងមហាផ្ទៃ ទទួលថវិកា ជាង៣០០លានរៀល និង៥ម៉ឺនដុល្លារ អង្ករ ជាង៣០តោន ពីថ្នាក់ដឹកនាំ និងសប្បុរសជន!

ចលនាចូលរួមជាមួយក្រសួងមហាផ្ទៃដើម្បីគាំទ្រយុទ្ធជនជួរមុខ និងជនភៀសសឹក តាមការអំពាវនាវរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មផលផុស។ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ឱ្យដឹងថាពេលនេះ ក្រសួងបានទទួលការឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជន សរុបថវិកាចំនួន ៣៣៧,២៤៩,០០០រៀល និង៥០,៨៩២ដុល្លារ រួមទាំងអង្ករ៣៦,១០០គីឡូក្រាម។ បើតាមអ្នកនាំពាក្យ គិតចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ មកថ្នាក់ដឹកនាំ និងសប្បុរសជនថ្មី ដែលបន្តចូលរួមឧបត្ថម្ភគាំទ្រ រួមមានសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ រួមជាមួយលោកជំទាវ ស ពៅ និងក្រុមគ្រួសារថវិកា៥០លានរៀល។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល ចំណុះអគ្គសវនកម្មផ្ទៃក្នុងថវិកា២៦លានរៀល និង៥០០ដុល្លារ។ ថ្នាក់ដឹកនាំ និងមន្ត្រី ចំណុះ អគ្គនាយកដ្ឋានរដ្ឋបាលថវិកា១ម៉ឺនដុល្លារ។ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំថវិកា៦១លានរៀល អង្ករ២៥តោន ថ្នាំពេទ្យ និងសម្ភារពេទ្យ១៦មុខ។ លោកស្រី វរសេនីយ៍ឯក ខាត់ ចន្ទ្រា ថវិកា១ពាន់ដុល្លារ និង Marjorie and Read more

អាវុធហត្ថសៀមរាប ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោក លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ

នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលបណ្ដឹងជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Hotline) 1296 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងបានចុះនាំខ្លួនជនសង្ស័យឈ្មោះ សឹម ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីយកមកសួរនាំពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) សួរនាំរួចក៏បានបញ្ជូនជនសង្ស័យខាងលើ មកការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តការសួរនាំ។ អង្គហេតុ៖ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះ សឹម ស៊ីណាន បានជួបជនរងគ្រោះឈ្មោះ ញ៉ សុខឃីម ហើយបាននិយាយប្រាប់ជនរងគ្រោះថា រូបគេមានរបស់សាកសិទ្ធិ (គោបាធ្វើសំរិទ្ធិ) ជារបស់ពិត បើលក់បានប្រាក់រាប់ម៉ឺនដុល្លារ បើចង់បានប្រគល់ប្រាក់ឱ្យរូបគេ ដើម្បីយកមកធ្វើពិធីដាស់ ឱ្យជនរងគ្រោះយកទៅកាន់ទុកប្រើប្រាសបានសុខសប្បាយ ពេលនោះជនរងគ្រោះបានប្រគល់ប្រាក់ឱ្យទៅរូបគេ អស់ទឹកប្រាក់សរុបចំនួន ៦,០០០ដុល្លារអាមេរិក (ប្រាំមួយពាន់ដុល្លារអាមេរិក) និងប្រាក់រៀលចំនួន ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀល) ។ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ បានណាត់ឱ្យជនរងគ្រោះមកយក តែពេលដែលជនរងគ្រោះមកយក គឺជារបស់ក្លែងក្លាយ ។ តាមការបំភ្លឺរបស់ជនសង្ស័យឈ្មោះ សឹម ស៊ីណាន Read more

អគ្គនាយកគយនិងរដ្ឋាករកម្ពុជា៖ ទំនិញនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជានៅតែអាចនាំចូលធម្មតា ដោយហាមឃាត់ បន្លែ ផ្លែឈើនិងប្រេងឥន្ធនៈ តែប៉ុណ្ណោះ

អគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ទំនិញនាំចូលពីប្រទេសថៃមកប្រទេសកម្ពុជានៅតែអាចនាំចូលធម្មតា ដោយហាមឃាត់បន្លែ ផ្លែឈើ និងប្រេងឥន្ធនៈតែប៉ុណ្ណោះ ដោយសារតែមកដល់ពេលនេះមិនទាន់បានទទួលការណែនាំបន្ថែមថា ទំនិញផ្សេងៗក្រៅពីទំនិញហាមឃាត់ ត្រូវហាមមិនឱ្យនាំចូលមកកម្ពុជានោះទេ គឺនៅតែអាចនាំចូលបានធម្មតា ។ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ស្តីពីការដាក់ឱ្យអនុវត្តអត្រាពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញមានប្រភពដើមពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករនិងពាណិជ្ជករ ធុរជន និងសាធារណជន រួមមាន បន្លែ ផ្លែឈើ ប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈ ដែលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈមាន៥ប្រភេទ ដូចជា ៖ ប្រេងសាំង ,ប្រេងម៉ាស៊ូត ,ឧស្ម័នរាវសម្រាប់ដុត ប្រេងខ្មៅ ,ប្រេងសាំងយន្តហោះ ។ ឯកឧត្តមបណ្ឌិតបានបន្តថា សម្រាប់មុខទំនិញផ្សេងៗទៀត ក្រៅពីមុខទំនិញហាមឃាត់ខាងលើ គឺមិនមែនជាកម្មវត្ថុនៃការហាមឃាត់ការនាំចូលនោះទេ ។ អាជីវករនិងពាណិជ្ជករ នៅបន្តនាំចូលកម្ពុជាបានជាធម្មតា ដោយបំពេញបែបបទនិងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន ។ Read more

ជនសង្ស័យបង្កើតផេកបោកប្រាស់ការងារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់ ខណៈបក្សពួកផ្សេងទៀតកំពុងរត់គេចខ្លួន

សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីបោកប្រាស់ពលករជាច្រើននាក់ តាមរយៈផេកហ្វេសប៊ុកឈ្មោះ «ប្រព័ន្ធដោះស្រាយការងារ» ដែលបានបន្សល់ទុកជនរងគ្រោះចំនួន ៧នាក់ និងអ្នកដាក់ពាក្យសុំការងារជាង ២៣នាក់ទៀត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៥ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យសុំការងារតាមផេកហ្វេសប៊ុក និងបង់ប្រាក់ជាច្រើន ដើម្បីសន្យាចូលធ្វើការនៅរោងចក្រ តែចុងក្រោយ ត្រូវបរាជ័យ និងមិនទទួលបានការងារទេ។ ទឹកប្រាក់សរុប ដែលជនរងគ្រោះ ៧នាក់បានបង់ទៅក្រុមជនសង្ស័យមានចំនួន ១,០៥០,០០០ រៀល។ ពួកគេត្រូវបង្វែរ ទៅជួលផ្ទះ និងបង់ប្រាក់កក់បន្ថែម តែស្រាប់តែពេលដល់ទីតាំងរោងចក្រ មានតែ ២នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យធ្វើការ។ ដោយមានការសង្ស័យក្រុមខាងលើ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ច បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នួន រតនៈ (អាយុ ២១ ឆ្នាំ) ខណៈជនសង្ស័យ ៧នាក់ (ស្រី ២នាក់) កំពុងស្ថិតក្នុងការស្រាវជ្រាវ។ ក្នុងចំណោមអ្នកដាក់ពាក្យសុំការងារ មាន ២៣នាក់ Read more

កិច្ចប្រជុំ GBC រវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី បានចេញសេចក្តីថ្លែងការណ៍រួម ដោយឯកភាពគ្នាលើ១៣ចំណុច

យោងតាមលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីកម្ពុជា-ថៃ ជា​លទ្ធផលភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយឯកភាពគ្នាលើ១៣ចំណុចមានដូចជា៖ ក.​ ភាគីទាំងពីរព្រមព្រៀងលើការឈប់បាញ់ រាប់បញ្ចូលអាវុធគ្រប់ប្រភេទ រួមទាំង​ការវា​យប្រ​ហា​រលើជនស៊ីវិល ទ្រព្យសម្បត្តិជនស៊ីវិល និងគោលដៅយោធារបស់ភាគីម្ខាងៗនៅគ្រប់ករណី និងគ្រប់តំ​បន់​ទាំងអស់។ ភាគីទាំងពីរត្រូវជៀសវា​ងដាច់ខាតនូវរាល់កា​រ​បា​ញ់គ្នាដោយ​​គ្មានមូលហេតុច្បាស់លាស់ ទៅ​​លើចំពោះទីតាំង ឬកងទ័ពរបស់ម្ខាងទៀត។ កិច្ចព្រ​ម​ព្រៀ​ងនេះ​មិ​នត្រូវរំលោភបំពានឡើយ​​ក្នុ​ង​គ្រ​ប់​ស្ថា​ន​ភាព។ ​ខ. ភាគីទាំងពីរព្រមព្រៀងថាបានរក្សាកម្លាំងយោធារបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យ​ផ្លាស់​ទីហួ​សពីទីតាំងដែលខ្លួន​បានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បា​ញ់ចូលជាធ​រមា​ននៅ​ម៉ោ​ង ២៤​:០​០ (ម៉ោងក្នុងតំបន់) ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ ភាគីទាំងពីរមិនត្រូវច​ល័តទ័ព​​ រប​​ស់​ខ្លួ​នរា​ប់​ប​ញ្ចូលទាំងការចល័តទ័ពទៅលើទីតាំងរបស់ម្ខាងទៀតឡើយ។ គ. ភា​គីទាំងពីរព្រមព្រៀងមិនបន្ថែមកម្លាំងទ័ពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃឡើយ។ ការបន្ថែម​កម្លាំ​​​ងអាចនាំឱ្យមានភាពតានតឹង និងមានឥទ្ធិពលអវិជ្ជមានដល់ការខិតខំដោះស្រា​យបញ្ហារយៈពេល​វែង។ ឃ. ភាគីទាំងពីរព្រមព្រៀងមិនអនុវត្តសកម្មភាពរំខានណាមួយដែលអាចបង្កើនភាពតានតឹងឡើ​ងវិញ​ឡើ​យ។ សកម្មភាពទាំងនោះរួមមាន ការធ្វើសកម្មភាពយោធាចូលទៅក្នុងដែនអាកាស ឬដែន​អធិបតេ​យ្យភាព ឬទីតាំងឈរជើងរបស់កងកម្លាំងរបស់ម្ខាងទៀត ដែលបាន​ឈរជើងក្នុងពេលកិច្ច​ព្រមព្រៀ​ង​បទ​​​ឈប់បាញ់ចូលជាធរមាននៅម៉ោង ២៤:០០ (ម៉ោងក្នុងតំបន់) ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។ ភា​គីទាំងពីរបានព្រមព្រៀងមិនសាងសង់ ឬបង្កើនមូលដ្ឋានទ័ព ឬសាងសង់ របាំងការពារណាមួយបន្ថែ​ម​ហួ​សពីដែ​នដី​​របស់ខ្លួនឡើយ។ ង. ភាគីទាំងពីរព្រមព្រៀងមិនប្រើកម្លាំងគ្រប់ប្រភេទប្រឆាំងនឹងប្រជាជនស៊ីវិល Read more

សម្តេចធិបតី ផ្ញេីលិខិតជាផ្លូវការ គាំទ្របេក្ខភាពឯកឧត្តម Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការ ពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាពឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។  នៅលេីបណ្តាញសង្គម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ស្របតាមសំណូមពរ របស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស និងដើម្បីជាការថ្លែងអំណរគុណ ចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានយកចិត្តទុកដាក់ដោយផ្ទាល់ ក្នុងការផ្ដួចផ្ដើមនិងជំរុញ ឲ្យមានបទឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ រហូតដល់មានសន្តិភាព ពេញលេញ រវាងប្រទេសទាំងពីរ។   សម្តេចធិបតីក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជាផ្លូវការទៅគណៈកម្មការ ពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព ឯកឧត្តមប្រធានាធិបតី Donald Trump សម្រាប់ពានរង្វាន់ណូបែលសន្តិភាព។  សូមរំលឹកថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ កម្ពុជា-ថៃ បាន ចុះកិច្ចព្រមព្រៀង១៣ចំណុច ចំពោះបទឈប់បាញ់ ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំឡេីង នៅប្រទេសម៉ាឡេស៊ី ខណៈដែល សហរដ្ឋអាមេរិក និងប្រទេសចិន បន្តគាំទ្របទឈប់បាញ់រវាង កម្ពុជា-ថៃ ព្រមទាំងឃ្លាំមើល Read more

អង្គការសហប្រជាជាតិ (UN) អង្គការសុខភាពពិភពលោក (WHO) បណ្ដាអង្គទូត អង្គការពាក់ព័ន្ធផ្សេងទៀតចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ខេត្តឧត្តរមានជ័យ

បណ្ដាអង្គទូត និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) រួមមាន អង្គការសុខភាពពិភពលោក (WHO) រួមទាំងអង្គការពាក់ព័ន្ធផ្សេងទៀត នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ នៅជំរុំជនភៀសសឹក (បន្ទាយអំពិល) ស្ថិតក្នុងវត្តថ្មកំបោរ ភូមិពោធិ៍ចាស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា បណ្ដាអង្គទូតដែលបានអញ្ជើញចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅជំរុំជនភៀសសឹកនេះ មានចំនួន ១១ប្រទេស និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិសរុបប្រមាណ ១៥ស្ថាប័ន។ ការចុះទៅពិនិត្យនេះ ដឹកនាំដោយលោក កាន់ ផារិទ្ធ និងលោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ របាយការន៍របស់អាជ្ញាធរបានឲ្យដឹងថា ជនភៀសសឹកដែលចូលមកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តភ្នំកំបោរ ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ មានចំនួន៣,៩០៥គ្រួសារ ស្មើមនុស្សចំនួន១២,៤៧៤នាក់។ ប៉ុន្តែចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ មានសភាពការណ៍ប្រែប្រួល ពួកគាត់បានមកទៀតរហូតមានចំនួនកើនឡើង៤,២៨០គ្រួសារ ស្មើមនុស្សចំនួន១៧,០៦៤នាក់៕

ពលករខ្មែរប្រមាណ៨ម៉ឺននាក់ត្រៀមត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ធ្វើឱ្យចំនួនពលករចូលតាមច្រកនេះកើនឡើងជាង៥០ម៉ឺននាក់

នៅព្រឹកថ្ងៃទី០៦ ខែសីហានេះ មានពលករខ្មែរប្រមាណ៨ម៉ឺននាក់ទៀត ត្រៀមត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូង ធ្វើឱ្យចំនួនពលករចូលតាមច្រកនេះបានកើនឡើងជាង៥០ម៉ឺននាក់ហើយ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថាតាមព័ត៌មានបឋម ត្រឹមព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ មានពលករខ្មែរប្រមាណ៨ម៉ឺននាក់បន្ថែមទៀត ត្រៀមវិលចូលប្រទេសវិញតាមច្រកអន្តរជាតិដូង ខណៈម្សឹលមិញមានពលករចូលតាមច្រកនេះជាង១០ម៉ឺននាក់។ បើតាមរបាយការណ៍ដែលផ្តល់ដោយលោក សឿម ប៊ុន រិទ្ធ អភិបាលរងខេត្តបាត់ដំបងថា គិតចាប់ពីក្រោយផ្ទុះសង្គ្រាមរវាងកងទ័ពកម្ពុជាថៃ ដែលបង្កឡើងដោយទាហានថៃមុននោះ គឺចាប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥ ដល់០៥ខែសីហា ពោលគឺរយៈពេល១២ថ្ងៃ មានចំនួនប្រជាពលរដ្ឋ និងពលករខ្មែរដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ វិលត្រឡប់មកប្រទេសវិញ ចំនួនជាង ៤៥ម៉ឺននាក់ ។ តួលេខនេះបើបូកថ្ងៃទី០៦សីហា ចំនួន៨ម៉ឺននាក់ទៀត គឺកើនជាង៥០ម៉ឺននាក់ ។ សូមបញ្ជាក់ថាបើតាមក្រសួងការងារ ការវិលត្រឡប់មកមាតុប្រទេសវិញ របស់ប្រជាពលករខ្មែរពីថៃ ចាប់ពីថ្ងៃទី៨ មិថុនា មកដល់ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មានចំនួនសរុប ៦៧០ ៨៣៩ នាក់ ៕

ម៉ាឡេស៊ីបានប្រើប្រព័ន្ធផ្កាយរណប ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Datuk Seri Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បាននិយាយថា ” យើងមានផ្កាយរណបតាមឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយភាគីទាំងពីរបានយល់ស្របគ្នាថា អនុព័ន្ធយោធាម៉ាឡេស៊ី រួមជាមួយអនុព័ន្ធយោធាពីប្រទេសដទៃទៀតនៅអាស៊ាន នឹងខិតខំរួមគ្នាលើការតាមឃ្លាំមើលពីចម្ងាយ ដើម្បីធានាឱ្យបទឈប់បាញ់មានប្រសិទ្ធិភាព ” ។ ការលើកឡើងរបស់ឯកឧត្តម គឺធ្វើឡើងតបទៅនឹងសំនួររបស់ សមាជិកសភា Rodiyah Sapiee ដែលចង់ដឹងពីតួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួល ការចរចាសន្តិភាព និងបទឈប់បាញ់រវាងប្រទេសកម្ពុជានិងថៃ នៅអំឡុងកិច្ចប្រជុំសភា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Bernama News របស់ម៉ាឡេស៊ី ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តម Datuk Seri Anwar Ibrahim បាននិយាយថា ” ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ត្រូវគេរំពឹងថា នឹងអាចដោះស្រាយបាន។ យើងសង្ឃឹមថា ចំណុចរួមជាច្រើន ក្រោមការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី អាចសម្រេចបាននៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ យើងប្រាថ្នាឱ្យមានមតិជាឯកច្ឆន្ទនិងដំណោះស្រាយរួមមួយ ដោយសារតែបញ្ហានេះ មិនត្រឹមតែប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់កិត្យានុភាពរបស់អាស៊ានផងដែរ ’’។ ឯកឧត្តម Anwar Read more

បែកធ្លាយផែនការសម្ងាត់របស់ថៃ៖ គ្រោងប្រើយន្តហោះ AT-6 ធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

ប្រភពចារកម្មបរទេសផ្លូវការមួយដែលអាចជឿទុកចិត្តបានលាតត្រដាងពីផែនការដ៏គ្រោះថ្នាក់និងសម្ងាត់របស់ថៃ ក្នុងការប្រើប្រាស់យន្តហោះ AT-6 TH light attack ដែលបំពាក់ដោយគ្រាប់បែកទំនើបដើម្បីធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យោងតាមការយកការណ៍បាន ថៃជ្រើសរើសយន្តហោះ AT-6 ដែលមានល្បឿនយឺតជាងយន្តហោះ F-16 ដើម្បីងាយស្រួលវាយប្រហារគោលដៅច្បាស់លាស់ ខណៈប្រើប្រាស់គ្រាប់បែកនាំផ្លូវដោយ GPS ផលិតពីប្រទេសកូរ៉េ ដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការទម្លាក់ចំទីតាំងជាក់លាក់។ តាមរបាយការណ៍ ថៃបានទទួលយន្តហោះចំនួន ៨ គ្រឿង និងគ្រាប់ចំនួន ២០០ គ្រាប់ ព្រមទាំងយន្តហោះ ៤ គ្រឿងផ្សេងទៀតកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។ ផែនការរបស់កងទ័ពអាកាសថៃ គឺនឹងធ្វើការសាកល្បងប្រសិទ្ធភាពរបស់យន្តហោះនេះនៅភ្នំទ្រព្យសិន។ ប្រសិនបើការវាយលុកយកតំបន់ព្រំដែនទាំង ៨ មិនអាចសម្រេចបាន ថៃនឹងប្រើប្រាស់យន្តហោះ AT-6 TH នេះ ហោះចេញពីខេត្តត្រាត ដើម្បីគេចវេះពីការយកចិត្តទុកដាក់របស់កងកម្លាំងការពារដែនសមុទ្រកម្ពុជា។ បន្ទាប់មក ពួកគេនឹងរង់ចាំទទួលព័ត៌មានពីចារកម្មសម្ងាត់ក្នុងប្រទេសកម្ពុជា ដើម្បីកំណត់ទីតាំងលំនៅឋានរបស់សម្ដេចទាំងពីរ ហើយនឹងប្រើឱកាសនោះ ដើម្បីបាញ់គ្រាប់បែកធ្វើឃាតឲ្យបានសម្រេចតែម្ដង។

ព្រះមហាក្សត្រ ប្រគល់​សិទ្ធិដល់សម្តេច ហ៊ុន សែន ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីដោះស្រាយកិច្ចការជាតិ

ព្រះមហាក្សត្របានចេញព្រះរាជសារនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលការប្រគល់​ភារកិច្ច​នេះ​ ជូនសម្តេចទាំងពីរនេះ គឺធ្វើឡើង​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរំលោភបំពាន និង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​លើ​បូរណភាព​ទឹកដី ​ពី​សំណាក់​យោធា​ថៃ​។​ ក្នុង​ព្រះរាជសារ​នោះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​យ៉ាងដូច្នេះថា ៖« ដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ​ខ្ញុំ​សូម​ប្រគល់​សិទ្ធិ​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​កិច្ចការ​កងទ័ព កិច្ចការ​ការពារជាតិ កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ និង​កិច្ច​ការការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ ព្រះមហាក្សត្រ​ ក៏បាន​សម្តែង​នូវ​ការ​កោតស្ញប់ស្ញែង និង​កោតសរសើរ​យ៉ាង​ក្រៃលែង ​ចំពោះ​វីរភាព​ដ៏​អង់អាច​ ក្លាហាន ​របស់​វីរ​យុទ្ធជន​កម្ពុជា​គ្រប់រូប ដែល​បាន​ប្រយុទ្ធ​តស៊ូ​ការពារជាតិ ការពារទឹកដី និងការពារប្រជាជន​។ ជាមួយគ្នានេះ ព្រះជាម្ចាស់ជីវិតតម្កល់លើត្បូង ​​ក៏បាន​សរសើរ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស ដែល​បាន​រួបរួម​ជា​កម្លាំង​សាមគ្គី​ជាតិ​យ៉ាងរឹងមាំ និងមានឯកភាពជាតិខ្ពស់ក្រោម​ការដឹកនាំ​​រប​ស់រាជ​រដ្ឋាភិបាល។  កន្លងមក កាសែតថៃមួយចំនួនបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក ថាសម្តេច ហ៊ុន សែន​ ធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ការលើកឡើងរបស់អ្នកទាំងនោះ ក៏ព្រោះតែឃើញ សម្តេច ចូលរួមបញ្ជាកងទ័ពក្នុងការប្រយុទ្ធប្រឆាំងពីឈ្លានពានរបស់យោថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។ «មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្រាប់ការបញ្ជាកងទ័ពសូមមើល Read more

ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជាបំពានបទឈប់​បាញ់

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០២៥​លើក​ឡើង​ថា​ចំពោះ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​ម្តង​ហើយ​ម្តងទៀត​របស់​ភាគី​ថៃ​លើ​បូរណភាព​ទឹកដី​កម្ពុជា និង​រំលោភ​បទ​ឈប់​បាញ់​។ អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១១ ព្រឹក​នេះ ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ថែម​ទាំង​បាន​រាយ​បន្លា​លួស បើ​ទោះបីជា​ត្រូវ​បាន​ហាមឃាត់​យ៉ាង​ខ្លាំង​ពី​សំណាក់​កងកម្លាំង​របស់​យើង​យ៉ាងណា​ក៏​ដោយ​។ គួរ​រំលឹក​ផង​ដែរ​ថា កម្ពុជា​ទើបតែ​បាន​រៀបចំ​ឱ្យ​មានដំណើរ​កិច្ច​របស់​អនុព័ន្ធយោធា​បរទេស​ប្រចាំ​នៅ​កម្ពុជា ទៅ​កាន់​ទីកន្លែង​ទាំងនោះ កាលពី​ថ្ងៃ​ទី​៣0​ខែកក្កដា ឆ្នាំ​២០២៥ ដែល​នេះ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា វា​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។ លោក​ជំទាវ ម៉ា​លី សុជាតា​បាន​បញ្ជាក់​ថា​៖ «ទ​ង្វើ​នេះ​គឺជា​ការ​រំលោភ​ដល់​បទ​ឈប់​បាញ់​យ៉ាង​គឃ្លើន និង​បាន​បង្ក​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​សន្តិភាព និង​សន្តិសុខ​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​តំបន់​ទាំងមូល»​ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បាន​អះអាង​ថា កម្ពុជា​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រទេស​ដៃគូ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួយ​ឱ្យ​សម្រេច​បាន​បទ​ឈប់​បាញ់​ដ៏​លំបាក​មួយ​នេះ​, ហើយ​សុទ្ធតែ​មាន​បំណង​ចង់​ឃើញ​បទ​ឈប់​បាញ់​មួយ​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ពេញលេញ និង​ប្រកប​ប្រសិទ្ធភាព​, ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​ទ​ង្វើ​ឈ្លានពាន​របស់​ខ្លួន​ជា​បន្ទាន់ និង​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​អន្តរជាតិ ជា​ពិសេស​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​៕ ​

ពលករខ្មែរជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកំរៀង ខេត្តបាត់ដំបង

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរ សរុបជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសនៃការដឹកនាំក្រុមការងារ ក្នុងខេត្តបាត់ដំបង ចុះពិនិត្យមើលស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិដូង និងការរង់ចាំទទួលប្រជាពលករខ្មែរ ដែលបានចាកចេញពីប្រទេសថៃ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ នេះ ។ ការវិលត្រឡប់របស់ពលករខ្មែរជាបន្តបន្ទាប់នេះ ដោយបានទទួលការយកចិត្តទុកដាក់ខ្ពស់ពី រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងារ មន្រ្តីជំនាញមកពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមគ្រូពេទ្យ យុវជន សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា អាជ្ញាធរ គ្រប់ជាន់ថ្នាក់ និងកងកម្លាំងរបស់កម្ពុជា តាមរយៈការជួយសម្របសម្រួលជញ្ជូនឥវ៉ាន់ ការរៀបចំសណ្ដាប់ធ្នាប់ ការពិនិត្យព្យាបាលបឋម ការរៀបចំមណ្ឌលសំចត ការផ្ដល់អាហារសម្រន់ និងការប្រឹក្សាផ្សេងៗទៀត ពិសេសតាមបណ្ដាខេត្តនីមួយៗបានរៀបចំរថយន្តមកទទួលដឹកជញ្ជូនប្រជាពលករឱ្យត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញនៅតាមបណ្តាខេត្តនានា ប្រកបដោយសុវត្ថិភាព ។ លោក អភិបាលខេត្តបាត់ដំបង បានបង្ហាញថា ក្នុងដំណាក់កាលដ៏លំបាកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានខិតខំយកចិត្តទុកខ្លាំងណាស់ ដោយធ្វើយ៉ាងណាឱ្យពលករខ្មែរវិលចូលប្រទេសវិញ ប្រកបដោយភាពសុខស្រួល ។ លោក សុខ Read more