«​នឹក​រឿង​ឈឺចាប់​ និងប្រវត្តជូរ​ចត់ » ​សម្តេច​តេ​ជោ​ស្រក់​ទឹកភ្នែក​នៅលើទឹកដី​ឥណ្ឌូ​នេ​ស៊ី

​ភ្នំពេញ ៖ នៅ​ពេល​ចាប់ផ្តើម​និយាយ​រឿងរ៉ាវ​ដែល​ឆ្លងកាត់​ដ៏​ជូរ​ចត់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ស្រក់​ទឹកភ្នែក​ខណៈ​ពេល​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​«​ទស្សនៈ និង​បទ​ពិសោធន៍​នៃ​ការ​កិច្ច​ខិតខំ​កសាង​សន្តិភាព​នៅ​កម្ពុជា​»​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។ សម្ដេច​តេ​ជោ ហ៊ុន សែន ស្ថា​និក​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ជា​អ្នក​ពន្លត់ភ្លើង​សង្គ្រាមកម្ពុជា​​ដែល​អូស​បន្លាយ​ជា​យូរ​ខែ​ឆ្នាំ​ហើយ ដែល​បច្ចុប្បន្នភាព​ប្រធាន​ព្រឹទ្ធសភា​របស់​កម្ពុជា បាន​មាន​ប្រសាសន៍​​ទាំង​អួល​ដើម​.​ក និង​ស្រក់​ទឹកភ្នែក​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​អាស៊ាន​នានា​នៅ​ពេល​នឹក​ដល់​រឿងរ៉ាវ​ឈឺចាប់​របស់​ប្រទេស​កម្ពុជា​ដែល​មាន​សង្គ្រាមរ៉ាំរ៉ៃ និង​ពិសេស នៅ​ពេល​សម្ដេច​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​ជំនួយ​គាំទ្រ​ពី​ភាគី​វៀតណាម ដើម្បី​ផ្ដួលរំលំ​របប​ខ្មែរក្រហម ។ ថ្លែង​បាឋកថា​ក្នុង​សិក្ខាសាលា​ស្តី​ពី «​ទស្សនៈ​និង​បទ​ពិសោធន៍​នៃ​កិច្ច​ខិតខំ​កសាង​សន្តិភាព​នៅ​កម្ពុជា​»​រៀបចំ​ដោយ​វិទ្យាស្ថាន​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា នៅ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៥ នាទី​ក្រុង​ហ្សា​កា​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​ថា នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​ការ​ជួយ​គាំទ្រ ដើម្បី​ផ្ដួលរំលំ​របប​ខ្មែរក្រហម​ជាមួយ​យុទ្ធ​មិត្ត​នោះ សម្ដេច​ក៏​ធ្លាប់​គិត​ប៉ុង​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ផង​ដែរ នៅ​ពេល​ទៅ​ដល់​ប្រទេស​វៀតណាម ហើយ​វៀតណាម​ចាប់ខ្លួន​សម្ដេច​ប្រគល់​មក​ឲ្យ​ខ្មែរក្រហម​វិញ តាម​រយៈ​ម្ជុល​១២​ដើម ដើម្បី​ចាក់​បំពង់​.​ក ។ សម្តេច​ថា ដោយសារ​តែ​ទ្រាំ​មិន​បានជា​មួយ​ទ​ង្វើ​ឃោរឃៅ​ព្រៃផ្សៃ​របស់​របប​ខ្មែរក្រហម ដែល​កាប់សម្លាប់​មនុស្ស​ជាង​៣​លាន​នាក់​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​កាលនោះ​មាន​ឋានៈ​ជា​មេបញ្ជាការ​កងវរសេនាធំ​គ្រប់គ្រង​លើ​កម្លាំង​កងទ័ព​ជាង​២​ពាន់​នាក់ បាន​សម្រេច​ចាកចេញ​ទៅ​ប្រទេស​វៀតណាម ប្រថុយ​ជាមួយនឹង​ជម្រើស​ចុង​ក្រោយ ដើម្បី​រំដោះជាតិ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត​។ បើ​តាម​ការ​រៀបរាប់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ថា នៅ​យប់​ថ្ងៃ​ទី​២០ ខែមិថុនា Read more

ពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

កណ្តាល៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាក ជុងវុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវអនុវត្ត ការសាងសង់ដោយក្រុមហ៊ុនសហអាជីវកម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមានតម្លៃកិច្ច សន្យាសរុបប្រមាណជាង ៩០លានដុល្លារអាម៉េរិក ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុង ឆ្នាំ២០២៧។ គម្រោងនេះ ត្រូវបែងចែកជា២ ផ្នែករួមមាន ១). Read more

ឡាវ​អនុញ្ញាត​ឱ្យ​កម្ពុជា​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក​ដឹក​ផលិតផល​ខ្លួន​ទៅ​កាន់ទីផ្សារប្រទេស​​ចិន

ភ្នំពេញ ៖ ប្រទេស​ឡាវ​ដែល​មាន​ប្រព័ន្ធ​ផ្លូវដែក​ត​ភ្ជាប់​ពី​ទីក្រុង​វៀង​ចន្ទ ទៅ​កាន់​ទីក្រុង​គុន​មីង ខេត្ត​យូ​ណា​ន ប្រទេស​ចិន បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក និង​រថភ្លើង​ល្បឿន​លឿន​ដឹក​ផ​លិ​ផល​ស្វាយ​ទៅ​កាន់​ប្រទេស​ចិន ឬ​ប្រទេស​ទី​៣ ដើម្បី​បើក​ទីផ្សារ​ថ្មី សម្រាប់​ផលិតផល​កសិកម្ម​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ២០២៥ ។ ក្រៅពី​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ផ្លូវដែក និង​រថភ្លើង​ល្បឿន​លឿន​នេះ ភាគី​ទាំង​ពីរ ក៏​បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការងារ​អាទិភាព​មាន​ដូច​ជា កិច្ច​សហប្រតិបត្តិការ​លើ​ធាតុ​ចូល​កសិកម្ម ជា​ពិសេស ធាតុ​ផ្សំ​នៃ​ជី​កសិកម្ម ដោយ​ផ្តោត​សំខាន់ លើ​ជីប៉ូតាស (potash-based fertilizer), ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ​ទៀត លើ​ឆាក​អន្តរជាតិ ក្នុង​វិស័យ​កសិកម្ម ដើម្បី​ផលប្រយោជន៍​រួម នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។ ដំណើរ​ទស្សនកិច្ច​នេះ មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ និង​ពិនិត្យ​លទ្ធភាព​ត​ភ្ជាប់​ការ​ផ្គត់ផ្គង់​ធាតុ​ចូល​សម្រាប់​ផលិតកម្ម​ជី​កសិកម្ម​ពី​ឡាវ​មក​កម្ពុជា ។ ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នៃព្រះរាជា​ណាចក្រកម្ពុជា និង​ក្រសួងកសិកម្ម និង​រុក្ខា​កម្ម​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ ឯកឧត្តម​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ពិនិត្យ​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​នៃអនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MOU) ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា និង​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៤ កន្លង​ទៅ​។ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ជំរុញ​កិច្ច​សហប្រតិបត្តិការ លើ​ការងារ​អាទិភាព​ចំនួន​៣​សំខាន់​ៗ​ដូច​ខាងក្រោម​៖ ១-​កិច្ច​សហប្រតិបត្តិការ​លើ​ធាតុ​ចូល​កសិកម្ម Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា “ផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ការធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពទី១ ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានឱ្យអាទិភាពទៅលើមនុស្ស មុនគេ”។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបន្តថា “ជំងឺមហារីកគឺជាបន្ទុកដ៏ធំសម្រាប់ បុគ្គលជាអ្នកជំងឺផ្ទាល់ ក្រុមគ្រួសារ បងប្អូន មិត្តភក្ត្រ និងសង្គមជាតិទាំងមូល ដោយហេតុថាជំងឺ មួយនេះអាចធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសក្តានុពល ក៏ដូចជាសេដ្ឋកិច្ចរបស់បុគ្គល ក្រុមគ្រួសារ រួមនិងសេដ្ឋកិច្ចសង្គមជាតិថែមទៀតផង។ ដូច្នេះហើយផែនការយុទ្ធសាស្ត្រជាតិ រួមជាមួយការអនុវត្តច្បាស់លាស់គ្រប់ជ្រុងជ្រោយនឹងជួយឱ្យក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលអាចសម្រេចបាន នូវការគ្រប់គ្រងជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជានឹងលើកកំពស់ការបង្ការបឋម នៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានាដើម្បីកាត់បន្ថយកត្តាប្រឈមនៃជំងឺ មហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថានផងដែរ”។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តថា “ផែនការប្រយុទ្ធនឹងជំងឺមហារីកនឹងទាមទារតម្រូវការឱ្យមាន៖ក- ការពង្រឹងលើការបង្ការ៖ ដែលអ្នកវិជ្ជាជីវៈសុខាភិបាលត្រូវចូលរួមចំណែកក្នុងការបង្ការបឋមដោយចងក្រង ឯកសារស្តីពីផលប៉ះពាល់ នៃកត្តាខាងក្រៅលើសុខភាព និងជាពិសេសការប្រឈម នឹងហានិភ័យនៃជំងឺមហារីក ដោយជូនព័ត៌មានដល់ប្រជាពលរដ្ឋគួរយល់អំពីប្រធានបទនេះ និងបំភ្លឺតួអង្គផ្សេង Read more

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី និង សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រយៈពេល៥ថ្ងៃ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌូណេស៊ី រយៈពេល៣ថ្ងៃ បន្ទាប់មកសម្ដេចនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រយៈពេល២ថ្ងៃបន្តទៀត គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា សមាសភាពគណៈប្រតិភូអមដំណើរសម្ដេចតេជោរួមមាន៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា សមាជិកព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងថ្នាក់ដឹកនាំមកពីក្រសួង/ស្ថាប័ននានា។ ក្នុងអំឡុងពេលទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី ដែលមានដូចជា លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី លោក ស៊ុលតាន់ បាចទីយ៉ា Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភថវិកា ចំនួន ១ម៉ឺនដុល្លារ ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីទិញកុំព្យូទ័រ ដាក់តាមទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង ស្រុក ទាំង៩ នៃខេត្តបន្ទាយមានជ័យ សម្រាប់ឱ្យសមាជិក សមាជិកា បំពេញការងារប្រចាំថ្ងៃ និងបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រខ្លីៗ ដោយឥតគិតថ្លៃ ដល់សិស្ស និស្សិត យុវជន យុវនារី ក្នុងមូលដ្ឋាន៕

នាយករដ្ឋមន្រ្តីនៃកម្ពុជា តើអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌អ្វីខ្លះ?

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់និងអនុវត្តជាប្រចាំនូវក្រមសីលធម៌ចំនួន៣ រួមមាន៖ សុក្រឹត្យភាព សុចរិតភាព និងទំនួលខុសត្រូវ។ នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយព័ត៌មានដែលមានសុក្រឹត្យភាព ត្រូវប្រាសចាកព័ត៌មានក្លែងក្លាយ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដែលអាចបង្កការយល់ច្រឡំដល់ប្រជាពលរដ្ឋ ផ្ទុយមកវិញត្រូវផ្សព្វផ្សាយនូវអ្វីដែលជាការ ពិតដើម្បីធ្វើជាស្ពានចម្លងពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការដោះស្រាយទាន់ពេលវេលា។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន ក៏ត្រូវមានសុចរិតភាព ពោល គឺផ្សព្វផ្សាយនូវអ្វីដែលត្រឹមត្រូវដោយគ្មានការមួលបង្កាច់បង្ខូចកិត្តិយសអ្នកដទៃ ជាពិសេសអ្នក សារព័ត៌មានមិនត្រូវយកអាជីពរបស់ខ្លួនទៅប្រព្រឹត្តអំពើគំរាមកំហែងទារប្រាក់ដើម្បីផលប្រយោជន៍ ខ្លួនឯងនោះឡើយ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន ក៏ត្រូវមានទំនួលខុសត្រូវខ្ពស់ពោលគឺទំនួលខុសត្រូវចំពោះសង្គមជាតិ និងទំនួលខុសត្រូវចំពោះអ្នកទទួលព័ត៌មាន ហើយក្នុងករណីដែលផ្សាយមានកំហុសដោយប្រការណាមួយ ត្រូវសុំទោសនិងកែតម្រូវ ដោយធានាបាននូវយុត្តិធម៌សម្រាប់អ្នកទទួលព័ត៌មានផង និងយុត្តិធម៌សម្រាប់ភាគីពាក់ព័ន្ធផង៕

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺថៃ ​រក​ឃើញ​ករណី​ស្លាប់ដោយសារ​ជំងឺ​អង់​ត្រាក់ ក្រោយ​បរិភោគ​សាច់​គោ​មាន​មេរោគ

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​របស់​ប្រទេស​ថៃ (DDC) នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២៥​នេះ បាន​ប្រកាស​ករណី​ពលរដ្ឋ​ម្នាក់​ស្លាប់ ដោយសារ​ជំងឺ​អង់​ត្រាក់ (Anthrax) ឬ​ជំងឺ​ពិសធ្យូង ក្នុងស្រុក​ដុន​តាន់ (Don Tan) ខេត្ត​មុ​ក​ដា​ហាន (Mukdahan) តំបន់​ភាគ​ឦសាន​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​ការ​ទទួលទាន និង​ចែកចាយ​សាច់​គោ​នៅ​ក្នុង​ពិធីបុណ្យ​សាសនា​មួយ ខណៈ​ដែល​មនុស្ស​សរុប ២៤៧​នាក់​កំពុង​តែ​ស្ថិត​ក្រោម​ការ​តាមដាន​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation បាន​ចេញផ្សាយ​។ លោក​វេជ្ជបណ្ឌិត Phanumat Yannawetsakun អគ្គនាយក DDC បាន​ប្រកាស​ថា ពលរដ្ឋ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​អង់​ត្រាក់​ក្នុង​ខេត្ត​ដូច​បាន​រៀបរាប់​ខាងលើ​។ ជន​រង​គ្រោះជា​កម្មករ​សំណង់​ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជាប់​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំ​កាយ​។ លោក​បាន​បន្ត​ថា អ្នកជំងឺ​បាន​កើត​ដំបៅ​នៅ​ដៃស្តាំ កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ហើយ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ នៅ​ថ្ងៃ​ទី​២៧ ខែមេសា​។ ទោះ​យ៉ាងណា​ក៏​ដោយ រោគ​សញ្ញា​អ្នកជំងឺ​កាន់តែ​អាក្រក់​ទៅ​ៗ មុខរបួស​ប្រែជា​ខ្មៅ ហើម​កូនកណ្តុរ​នៅ​ក្រោម​ក្លៀក​ខាងស្តាំ សន្លប់​បាត់ស្មារតី និង​ប្រកាច់ មុន​ស្លាប់​អំឡុង​ពេល​ព្យាបាល​។ ភ្លាម​ៗ​វេជ្ជបណ្ឌិត​សង្ស័យ​ថា​ជា​ជំងឺ​អង់​ត្រាក់ ហើយ​បាន​បញ្ជូន​សំណាក​ទៅ​កាន់​មន្ទីរពិសោធន៍​នៅ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​វិទ្យាស្ថាន Bamrasnaradura ។ ការ​ធ្វើតេស្ត​បាន​បញ្ជាក់​ពី​ការ​ឆ្លង​បាក់តេរី Bacillus Anthracis​។ ការ​ស៊ើបអង្កេត​ជំហាន​ដំបូង​បាន​បង្ហាញ​ថា សត្វ​គោមួយ​ក្បាល​ត្រូវ​បាន​សំលាប់ អំឡុង​ពេល​ពិធីបុណ្យ​សាសនា​មួយ ហើយ​សាច់​ក្រោយមក​ត្រូវ​បាន​ចែករំលែក និង​បរិភោគ​នៅ​ក្នុងភូមិ​។ Read more

ឯកឧត្ដម អ៊ុំ រាត្រី ៖ ក្រោមម្លប់នៃសន្តិភាព ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងបានធ្វេីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមិទ្ធិផលជាផ្លែផ្កា

បន្ទាយមានជ័យ៖ ក្រោមម្លប់នៃសន្តិភាព ដែលបានមកដោយនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សព្វថ្ងៃជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានភាពសុខដុមរម្យនាក្រោមដំបូលដ៏ត្រជាក់ នៃសុខសន្តិភាព ដែលកម្ពុជាពុំធ្លាប់មានអស់រយៈពេលជាយូរលង់មកហើយ។  នេះបេីតាមប្រសាសន៍លេីកឡេីងរបស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត អញ្ជើញជាអធិបតី អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំ២០២៥ ខួប អនុស្សាវរីយ៍លើកទី១៣៩ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់”ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ ២០២៥។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ជាការពិតណាស់ដោយកត្តា “សន្តិភាព” បានធ្វេីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមិទ្ធិផលជាផ្លែផ្កាយ៉ាងច្រើនដែលបងប្អូន Read more

ថ្នាក់ដឹកនាំប្រទេសវៀតណាមឯកភាពលើសំណើសម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តួចផ្តើមយន្តការកិច្ចប្រជុំ៣+៣ ដើម្បីជំរុញទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែរីកចម្រើន

ភ្នំពេញ៖ ក្នុងទិសដៅជំរុញទំនាក់ទំនងកម្ពុជា-វៀតណាមឱ្យកាន់តែរីកចម្រើនឥតឈប់ឈរថ្នាក់ដឹកនាំទាំងពីរ កម្ពុជា-វៀតណាម គាំទ្របន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងបានឯកភាពលើសំណើរបស់សម្តេចតេជោចំពោះគំនិតផ្តួចផ្តើមយន្តការកិច្ចប្រជុំ៣+៣ ដែលជាកិច្ចប្រជុំកំពូលកម្ពុជា-វៀតណាម-ឡាវ ដោយមានការចូលរួមរបស់ប្រធានគណបក្សទាំងបី ប្រធានសភាទាំង៣ និងនាយករដ្ឋមន្ត្រីទាំង៣។ នេះជាការបញ្ជាក់របស់សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចូលរួមខួបអនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា នៅក្នុងឱកាសទស្សនកិច្ចសម្ដេចតេជោបានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។ នៅក្នុងជំនួបខាងលើ សម្តេចតេជោបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្ដៅបំផុតចំពោះការប្រារព្ធទិវាជាប្រវត្តិសាស្ត្ររបស់វៀតណាម។ ហើយក្នុងគ្រានោះដែរ ថ្នាក់ដឹកនាំវៀតណាមក៏បានរម្លឹកអំពីការរួមចំណែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រ និងជ្រោមជ្រែងដល់កងទ័ព និងប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះ និងបង្រួបបង្រួមជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងក្នុងការរក្សាសន្តិភាព ការកសាងនិងអភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យដូចបច្ចុប្បន្ន។ សេចក្ដីប្រកាសដដែលបានគូសបញ្ជាក់ទៀតថា ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦ និងការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យដល់គោលដៅ២០ពាន់លានដុល្លារអាម៉េរិកនាពេលប៉ុន្មានឆ្នាំដ៏ខ្លីខាងមុខនេះ។ ក្រៅពីនេះក៏មានកិច្ចសហការលើវិស័យសំខាន់ៗផ្សេងទៀត រួមមាន៖ ការពារជាតិ សន្តិសុខ វិនិយោគ ថាមពល បច្ចេកវិទ្យា សុខាភិបាល អប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ Read more