ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដែលផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ចំពោះជនណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ
នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះ តាមរយៈផេកហ្វេសប៊ុក និងឆានែលតេឡេក្រាមផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលផ្តួចផ្តើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញា ដកហូតសញ្ជាតិខ្មែរ ចំពោះជនណាដែលឃុតឃិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិ។ ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ក្នុងនាមប្រជាពលរដ្ឋកម្ពុជាមួយរូប និងក្នុងនាមជាសមាជិករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវកតញ្ញូតាធម៌ គោរពស្ញប់ស្ញែង និងសូមប្រកាសជាឱឡារិកគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្ដួចផ្ដើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាទិដ្ឋភាពច្បាប់ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរ ពីរាល់ជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។ ការផ្ដួចផ្ដើមគំនិតនេះ គឺជាទឡ្ហីករណ៍ថ្មីមួយទៀត ដែលបញ្ជាក់ឱ្យកូនខ្មែរ ក្នុងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗ បានឃើញ ចងចាំ និងយល់ដឹងយ៉ាងប្រត្យក្សថា សម្ដេចតេជោ ហ៊ុន សែន ជាមេដឹកនាំខ្មែរដ៏កម្រមួយរូប ក្នុងប្រវត្តិសាស្រ្តជាតិជាង ៥០០ឆ្នាំចុងក្រោយមកនេះ ដែលគ្រប់កាលៈទេសៈ Read more