រយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដើរកម្សាន្តទូទាំងប្រទេស ប្រមាណជិត ២៤លាននាក់ កើនឡើងជិត ១០%

នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣,៩៧លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ២១,៨១លាននាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២៣,៨៦លាននាក់ និងភ្ញៀវអន្តរជាតិ មានចំនួនជាង ១១ម៉ឺននាក់។ នេះបើយោងតាមតួលេខរបស់ក្រសួងទេសចរណ៍។ ដោយតួលេខប្រចាំថ្ងៃ រួមមាន៖ ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣នាក់, ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤នាក់ និងថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤នាក់។ ក្នុងរយៈពេល ០៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖ រាធានីភ្នំពេញ ២.៨៦៣.៩២២នាក់, ខេត្តសៀមរាប ២.៧៥២.៨១៨នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣នាក់ និងខេត្តបាត់ដំបង ១.៧៤១.៧៩៥នាក់។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល ៣ថ្ងៃនេះ គឺត្រូវបានគណនាដោយរាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត Read more

យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តពេលចុះពីភ្នំគូលែន

សៀមរាប៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួស ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តពេលចុះពីភ្នំគូលែន​ នៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ យោងតាមការឱ្យដឹងពី​ នគរបាលស្រុកស្វាយលើ ថា ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចទឹករុន នៅលើផ្លូវបេតុង ពីឃុំខ្នងភ្នំ ទៅឃុំស្វាយលើ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។ គ្រោះថ្នាក់ចរាចរណ៍ (ក្រឡាប់រថយន្ត) នេះ បង្កឡើងដោយខ្លួនឯង ដោយតាមការសាកសួរ បណ្តាលមកពីរថយន្តចាប់ហ្វ្រាំងមិនស៊ី។ ថយន្តដែលក្រឡាប់នេះម៉ាក HYUNDAI PORTER បើកបរដោយ ឈ្មោះ ពត គង់ ភេទប្រុសអាយុ ៣២ឆ្នាំ រស់នៅភូមិភ្នាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានទិសដៅពីជើងទៅត្បូង ពេលដល់ផ្លូវចុះចំណោតបានជាន់ហ្វ្រាំង ប៉ុន្តែមិនស៊ីក៏ជ្រុលចង្គូតទៅបុកនឹងរនាំងការពារជញ្ចើមផ្លូវបណ្តាលឲ្យរថយន្តក្រឡាប់តែម្តង។ ជនរងគ្រោះទាំងបីនាក់មានឈ្មោះ ហួត អុឹម ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិភ្នាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់ពេលបញ្ជូនដល់ពេទ្យខេត្ត),​ ឈ្មោះ នាក់ ស្រីភ័ក្រ្ត ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិភ្នាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (រងរបួសស្រាល),​ ឈ្មោះ Read more

ឯកឧត្តម ឃួង ស្រេង អញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី ឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ

ភ្នំពេញ៖សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ កំណើនប្រជាពលរដ្ឋនិងបងប្អូន កម្មករ កម្មការិនីរោងចក្រ មកទទួលសេវាកម្ម ដោយជិះរថយន្តក្រុងទៅលេងស្រុកកំណើតមានកំណើនច្រើនជាងបណ្ដាលឆ្នាំមុនៗ ខណៈដែលនៅឆ្នាំ២០២៤ មានប្រមាណជាង៧ម៉ឺននាក់ ហើយប្រជាពលរដ្ឋបានចំណេញពីការដឹកជញ្ជូនមិនគិតថ្លៃបានប្រមាណជាង១លាន២សែនដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកនិងឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃនៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវនាព្រឹកព្រលឹមថ្ងៃទី១២ខែមេសាឆ្នាំ២០២៥នេះ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖នៅក្នុងឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រដែលជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំម្សាញ់ ២០២៥នេះ មានកំណើនកើនជាងឆ្នាំមុន។ ការកើនចំនួននេះគឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ ពួកគាត់ទទួលបានសុវត្ថិភាពល្អ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានបន្តថា៖ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត អ្វីដែលជាការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់រាជរដ្ឋាភិបាល។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ។ជាក់ស្ដែងជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល តែងតែបង្កើតឲ្យមានសេវាកម្មនៃការដឹកជញ្ជូនប្រជាពរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនគិតថ្លៃនៅក្នុងឱកាសបុណ្យជាតិធំៗម្តងៗ ដើម្បីជួយសម្រួលទៅដល់ជីវភាពរបសពួកគាត់។ ការងារនេះបើយើងមើលមួយភ្លែតគិតថាវាសាមញ្ញា  ប៉ុន្តែវាមិនមែនសាមញ្ញពេកទេ រាជរដ្ឋាភិបាលបានគិតគូរពីជីវភាពប្រជាពលរដ្ឋខ្លាំងណាស់ សូម្បីតែមួយកាក់មួយមួយសេនរបស់ប្រជាពលរដ្ឋក៏ដោយ។ គួរបញ្ជាក់ថា៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥នេះ  រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕

រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីប្រុងពលីបួងសួងសុំសេចក្តីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ធំ

កំពង់ធំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រុងពលី ដើម្បីបួងសួងសុំសេចក្តីសុខក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ នារសៀលថ្ងៃសៅរ៍ ១៥កើតខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។  ពិធីក្រុងពលីនេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម នួន ផារ័ត្នអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មន្រ្តីរាជកាសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ។  ព្រឹត្តិការណ៍សង្រ្កាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ ក៏មានទីតាំងសំខាន់ៗ សំរាប់រៀបចំសង្ក្រាន្ត និងតំបន់ត្រជាក់នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងនោះមានដូចជា ការដាក់ពង្រាយពាងទឹកជាច្រើន ការដាក់តាំងនិងតុបតែង តំណាងស្រុក ក្រុង មានគោម ក្លោងទ្វារសង្រ្កាន្ត ផ្កាភ្ញី ក្រមា មួកស្លឹកត្នោត ស្តង់ផលិតផលក្នុងស្រុក ឆ្នេរខ្សាច់ផ្សាររាត្រី ពស់យក្សតំណាងឱ្យឆ្នាំម្សាញ់ និងតំណាងឱ្យប្រវត្តិខេត្តកំពង់ធំ និងការតុបតែងអំពូលភ្លើងចំរុះពណ៌ និងតន្ត្រីសម័យ។  គោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមឱ្យដំណើរការរៀបចំនានានៃព្រឹត្តិការណ៍ សង្រ្កាន្តខេត្តកំពង់ធំ ឆ្នាំ២០២៥ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា។ ម្យ៉ាងទៀត ដើម្បីផ្តល់ឱកាសឱ្យយុវជនចូលរួមដោយស្ម័គ្រចិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំង ដែលឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ កងកម្លាំង ដែលឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ ឯកឧត្តម កែ គឹមយ៉ាន បានផ្តាំផ្ញើសួរសុខទុក្ខពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាចក្រកម្ពុជា និង សម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការ លោក លោកស្រី និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ Read more

មេឃុំព្រៃត្រឡាច ខេត្តបាត់ដំបងចែករំលែកការងាររបស់ប្រជាការពារភូមិក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី!

ទន្ទឹមគ្នានឹងភារកិច្ចស្នូលនូវកងកម្លាំងនគរបាលជាតិ គ្រប់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ប្រជាការពារក៏ជាតួអង្គរួមចំណែក គាំទ្រការងារថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋាន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផងដែរ។ សម្រាប់  មេឃុំព្រៃត្រឡាច លោកមេឃុំ ភិន ផុន បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នប្រជាការពារក្នុងឃុំរបស់លោកមានចំនួន៦៥នាក់ ហើយលោកបានបែងចែកទៅតាមក្រុមគោលដៅតាមភូមិនីមួយៗចំនួន ៨នាក់។ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ លោកមេឃុំ បានឱ្យដឹងថា «ខ្ញុំបានដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សា ជាមួយនគរបាល និងប្រជាការពារ ដោយក្នុងនោះសម្រាប់ប្រជាការពារ ខ្ញុំក៏បានណែនាំឱ្យយកចិត្តទុកដាក់ចំពោះការបំពេញការងារទៅតាមគោលដៅនីមួយៗឱ្យបានសកម្ម ដើម្បីចូលរួមចំណែក ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរាបរយទៅតាមគោលដៅដែលបានរៀបចំ ទាំងពិធីបុណ្យសង្ក្រាន្ត ការរាំលេង កម្សាន្តសប្បាយ និងជាពិសេសនៅតាមវត្តអារាម ដែលមានបងប្អូន ប្រជាពលរដ្ឋនាំគ្នាបំពេញបុណ្យបំពេញទានច្រើន»។ លោកបានបន្ថែមថា ប្រជាការពារក្នុងមូលដ្ឋានរបស់លោកក្នុងឱកាសឆ្នាំថ្មីក៏អាចទទួលបាននូវថវិកាលើកទឹកចិត្តពីព្រះសង្ឃ ពីពុទ្ធបរិស័ទ មហាជន បន្ថែមលើការគាំទ្រថវិកាពីរដ្ឋបាលឃុំ ក្នុងមួយនាក់ទទួលបាន៥ម៉ឺនរៀល៕ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥” នៅសួនច្បារសម្តេចក្រឡាហោម ស ខេង

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តព្រៃវែង  និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥” នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ថ្លែងពីវេទិកាអធិបតីរៀបចំកណ្តាលក្រុងព្រៃវែង ឯកឧតម្តអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់អង្គពិធីថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការបង្កលក្ខណៈដល់ប្រជាពលរដ្ឋបានកម្សាន្តសប្បាយរីករាយ នៅក្នុងឱកាសឆ្នាំថ្មីតាមរយៈការបន្តជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្ត រៀបចំនូវកម្មវិធីសង្ក្រាន្តចាប់ពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ក្រុងស្រុកខណ្ឌ ខណៈនៅខេត្តសៀមរាបមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំ រង់ចាំទទួលស្វាគមន៍ប្រជាពលរដ្ឋទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិ។  សម្រាប់សង្ក្រាន្តព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត បានរំឭកអំពីបទពិសោធរយៈពេលជាងដប់ឆ្នាំមុន ដែលឯកឧត្តមបានដឹកនាំរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តនៅមូលដ្ឋានស្រុកកម្រិតតិចតួចប៉ុណ្ណោះ ក៏ប៉ុន្តែអាស្រ័យដោយការគាំទ្រពីប្រជាពលរដ្ឋ ការគាំទ្រពីសប្បុរសជន និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កម្រិតនៃរដ្ឋបាលខេត្ត និងក្រុមការងារ ស.ស.យ.ក. សង្ក្រាន្តព្រៃវែងបានពង្រីកទ្រង់ទ្រាយកាន់តែធំ ដោយទទួលបងប្អូនប្រជាពលរដ្ឋមកចូលរួមកម្សាន្តសប្បាយយ៉ាងច្រើនកុះកកុញ់លើសពីការស្មាន។  ក្នុងន័យនេះ ឯកឧត្តមឧត្ដមអភិសន្តិបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្តព្រៃវែង និងនៅទូទាំងប្រទេសសូមយកចិត្តទុកដាក់លើការធ្វើចរាចរណ៍ប្រកបដោយសុខសុវត្ថិភាព កុំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានលើកទឹកចិត្តដល់កងកម្លាំងនគរបាល និងអាជ្ញាធរបន្តខិតខំធ្វើយ៉ាងណាបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសណ្ដាប់ធ្នាប់ និងបានបំពេញបុណ្យ បំពេញកុសលសប្បាយរីករាយក្នុងឆ្នាំថ្មីប្រកបដោយភាពកក់ក្តៅក្រោមម្លប់សន្តិភាព។  សូមបញ្ជាក់ថា សង្រ្កាន្តព្រៃវែងនឹងប្រព្រឹត្តទៅក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ព្រមទាំងមានកម្មវិធីជាច្រើនដូចជា ការប្រគុំតន្ត្រីសម័យ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុកការលេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត នៅសួនច្បារសម្តេច ជា ស៊ីម។  ក្រៅពីនេះ ក៏មានព្រឹត្តិការណ៍កំសាន្តផ្សេងទៀត ដូចជា ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ការប្រកួតអុកចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ រឿងតេជោជ្រែកដី កម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូ…។ល៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ

នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពក្នុងបេសកកម្មចូលរួមការពារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ និង ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវទទួលដឹកនាំតាមបណ្តាគោលដៅទាំងអស់ ត្រូវតែម្ចាស់ការអនុវត្តតាមផែនការខាងលើឲ្យបានដាច់ខាត ដើម្បីសម្រេចបាននូវបេសកកម្មនាពេលខាងមុខនេះ ប្រកបដោយរលូន និងទទួលបានជោគជ័យ៕

ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមប្រជុំលើងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត

ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាប,នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំមន្រី្ដក្រោមឱវាទ អញ្ជើញចូលរួមកិច្ចប្រជុំការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ ព្រះរាជពិធីបួងសួងសុំសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស២០២៥ ។ កិច្ចប្រជុំធ្វើនៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងឯកឧត្តម គួច វេងស្រ៊ុន រដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្រ្តី នៅសាលប្រជុំស្នងកា​រ​ស្នងការ​ដ្ឋាន នគរបាល​ខេត្តសៀមរាប។​

លោកមេឃុំពាម លេងខូចបំពានលើច្បាប់រដ្ឋបាលរំលោភសេចក្តីទុកចិត្ត មិនអនុវត្តលទ្ធផលបោះឆ្នោតជ្រើសរើសមេភូមិថ្មីអ្នកទទួលបានសម្លេងគាំទ្រច្រើនមិនបានធ្វើមេភូមិ

កំពង់ឆ្នាំង៖ យោងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ មកកាន់បណ្តាញសារព័ត៌មានយើង និងបានភា្ជប់ឯកសាររដ្ឋបាលមួយចំនួន ដែលពាក់ព័ន្ធ ជួយផ្សព្វផ្សាយជា សាធារ ណៈ ដើម្បីជ្រាបដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍ក្នុងករណី លោក គង់ ថន មេឃុំពាម ដែលបំពានលើច្បាប់រដ្ឋបាល រំលោភសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ ។ យោងតាមពាក្យបណ្តឹង ដែលអង្គភាពសារព័ត៌មានទទួលបានដែលមានខ្លឹមសារដូចខាងក្រោម៖ យើងខ្ញុំជាប្រជារាលរដ្ឋរស់នៅក្នុងភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សូមគោរពជូនលោកអភិបាលនៃគណៈអភិបាលស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយក្តីគោរព កម្មវត្ថុ : សុំប្តឹង លោកមេឃុំ ពាម និងបក្សពួក ដែលរំលោភលើលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសមេភូមិ យោង : លើលទ្ធផលបោះឆ្នោតជ្រើសរើសមេភូមិ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០ នាទីព្រឹក – យោងកិច្ចសន្យារដ្ឋបាលឃុំពាមលេខ០០៦/២៥ ចុះថ្ងៃ២០ ខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលឃុំពាមស្តីពីការ តែងតាំង មេភូមិសុខសែនជ័យ នៅក្នុងឃុំពាម។ – កិច្ចសន្យាបម្រើការងារ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ យើងខ្ញុំជាប្រជាពលរដ្ឋសូមគោរពជម្រាបជូនលោកអភិបាលនៃគណៈអភិបាលស្រុក Read more

កម្មករប្រមាន ៤០០នាក់ នាំគ្នាបិទផ្លូវ នៅចំណុចកាស៊ីណូ ក្នុងភូមិសាស្ត្រភូមិត្រពាំងផ្លុងទី២ ដើម្បីទាមទារបើកប្រាក់ខែរបស់ពួកគាត់

ត្បូងឃ្មុំ៖ កម្មករប្រមាណជាង ៤០០ នាក់ បាននាំគ្នាបិទផ្លូវនៅចំណុចភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ តវ៉ាស្នើសុំឱ្យក្រុមហ៊ុនបើកប្រាក់ឈ្នួលដល់ពួកគេដើម្បីបានត្រឡប់ទៅស្រុកកំណើត និងដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ការបិទផ្លូវតវ៉ារបស់ក្រុមកម្មករ ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានកម្មករចូលរួមប្រមាណជាង៤០០ នាក់ដើម្បីបិទផ្លូវជាតិផ្អាកការចរាចរណ៍ ដើម្បីស្នើសុំអន្តរាគមន៍ពីអាជ្ញាធរក្នុងការសម្របសម្រួលឱ្យមេការក្រុមហ៊ុន ការដ្ឋានសាងសង់អគារកាស៊ីណូ ខេអេក រ៉ុងស៊ីង ហ្គោលឌិនលែន អ៊ិនវែសមិន បើកប្រាក់ខែជូនពួកគាត់។ ក្រោយពីទទួលបានដំណឹងនេះ នៅយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៧ និង ៣០នាទី លោក ណុប ឡង់ឌី អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំអាជ្ញាធរស្រុកពញាក្រែក និងលោកមេឃុំត្រពាំងផ្លុង ចុះទៅសម្របសម្រួលដល់កម្មករប្រមាណ ៤០០ នាក់ ដែលធ្វើការនៅការដ្ឋានសាងសង់អគារកាស៊ីណូ ខេអេក រ៉ុងស៊ីង ហ្គោលឌិនលែន អ៊ិនវែសមិន ។ ក្រោយមានការចុះទៅសម្របសម្រួលពីលោកអភិបាលរងខេត្ត ជាមួយតំណាងក្រុមហ៊ុនខាងលើ ភាគីក្រុមហ៊ុនបានធ្វើការការរាយការណ៍ថា ចំពោះករណីខកខានបើកប្រាក់ឈ្នួលកម្មករនេះ គឺក្រុមហ៊ុនបានបើកផ្តល់ប្រាក់ឈ្នួលទៅឱ្យអ្នកម៉ៅការគ្រប់ចំនួនហើយ ប៉ុន្តែអ្នកម៉ៅការបានគេចវេស មិនព្រមចូលខ្លួនដោះស្រាយ ។ ទោះជាយ៉ាងណា បន្ទាប់ពីអាជ្ញាធរបានពិភាក្សា និងបានសម្របសម្រួល ភាគីក្រុមហ៊ុន Read more

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

បន្ទាយមានជ័យ៖ នៅសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តែងតែប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ទទួលអំណោយសាទរឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះប្រារព្ធធ្វើឡើង ក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរៈសេនីយ៍ស្នងការរង នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ជាច្រើនរូប។ ការប្រារព្ធពិធីនេះគឺធ្វើឡើងសុំសេចក្តីសុខ សេចក្តីចម្រើនសិរីសួស្តី កើតមានដល់ កងកម្លាំងនគរបាលគ្រប់ប្រការ និងទេវតាឆ្នាំថ្មី ម្ចាស់ទឹកម្ចាស់ដី ជួថែរក្សាបីបាច់ទីកន្លែងនេះ ព្រមទាំងឧទ្ទិសញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ បម្រើផលប្រយោជន៍ប្រជាជនឱ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស២០២៥ តាមប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរផងដែរ៕

កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក

ប៉ៃលិន៖  នៅថ្ងៃ​សុក្រ​ ទី១១ ខែ​មេសា ឆ្នាំ​២០២៥ ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងផែនការងារ នគរបាលសណ្តាប់ ធ្នាប់ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារកាកបាទក្រហម ខេត្តបាន បើក យុទ្ធនាការផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ចំនួន ០២គោលដៅ៖ គោលដៅទី០១ ស្ថិតក្នុងភូមិ​វាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ គោលដៅទី០២ ស្ថិតក្នុងភូមិ​អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជាលទ្ធផលបានចែកសៀវភៅ និងខិតប័ណ្ណមួកសរុបចំនួន ៦៥៥ សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ១០០ក្បាល លិខិតប័ណ្ណសុវត្ថិភាចរាចរណ៍ផ្លូវគោកចំនួន ១០០ សន្លឹក សៀវភៅដែលអ្នកបើកបរទោចក្រយានត្រូវយល់ដឹងចំនួន ១០០ក្បាល ចំណាំងផ្លាតចំនួន ៣០០សន្លឹក ផ្ទាំងសម្រាប់ថ្មើរជើងចំនួន ២០ផ្លាំង មួកសុវត្ថិភាពចំនួន ៣០ មួក ស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន០៥ សន្លឹក ។

ផ្លូវជាតិលេខ ៧១C ត្បូងឃ្មុំ-កំពង់ចាម តម្លៃប្រមាណ១៣៣លានដុល្លា ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ ៧១C (ត្បូងឃ្ម៉ំ-កំពង់ចាម) នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា “គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ បានប្រកាសបើកការដ្ឋានរួមគ្នានៅក្នុងឱកាសនៃពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា”។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា “ខ្សែផ្លូវនេះ មានប្រវែងសរុបជិត ១១៥ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រលេខ១៥៤+៧០០ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់នៅ ចំណុចប្រសព្វផ្លូវជាតិលេខ៧១ ត្រង់គីឡូម៉ែត្រលេខ៣០+៤០០ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម”។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា ” គម្រោងនេះត្រូវបានសាងសង់ឡើងស្របតាមបច្ចេកទេស រួមមាន៖ ផ្លូវមេ មានប្រវែង ៩២,៤៤៦គីឡូម៉ែត្រ Read more

សមត្ថកិច្ចជំនាញ ចុះបង្រ្កាប ត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាមួយកន្លែងនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រកឃើញស្រាក្លែងក្លាយ និងសម្ភារៈមួយចំនួនធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងក្រោមការដឹកនាំ សម្របសម្រួល ដោយលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយពីការត្រួតពិនិត្យបានរកឃើញមានផលិតផលស្រាក្លែងក្លាយ ជាច្រើនប្រភេទ រួមឧបករណ៍ សម្ភារៈ ស្រា សម្រាប់លាយ និងសំបកដប កេសទទេ សម្រាប់ច្រកចូលទៅតាមប្រភេទដបស្រា មានម៉ាកល្បី របស់ក្រុមហ៊ុននានា ដែលរួមាន ស្រាសម្រាប់លាយ២៨៩កេស ស្មើនឹង ៣៣៩៦ដប ស្រាក្លែងក្លាយ ចំនួន ៨០កេស ស្មើនឹង ៩១៦ដប ឧបរកណ៍កែច្នៃ សំបកដប និងកេសទទេ មួយចំនួនទៀត។ វត្ថុតាងស្រា ក្លែងក្លាយទាំងនោះ ត្រូវបានលោកស្រីព្រះរាជអាជ្ញារង អនុញ្ញាតឱ្យធ្វើការដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត ដោយឡែកសំបកដប Read more