រដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស នៅប្រទេសឡាវ

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅប្រទេសឡាវ ដើម្បីបង្កើននូវទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការការពារជាតិជាមួយគ្នា ឱ្យកាន់តែស៊ីជម្រៅរឹងមាំបន្ថែមទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ អញ្ជើញធ្វើទស្សនកិច្ចចូលរួមកិច្ចប្រជុំជំនួបប្រាស្រ័យមិត្តភាពការពារជាតិ ថ្នាក់រដ្ឋមន្ត្រីការពារជាតិបីប្រទេស និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋធានីវៀងច័ន្ទន៍។ ដំណើរទស្សនកិច្ចនេះ បានធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន រដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម ។ ការអញ្ជើញចូលរួមកិច្ចប្រជុំរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងបញ្ជាក់ជាថ្មី ម្តងទៀត នូវចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង និងការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិកម្ពុជា នៃកងយោធពល ខេមរភូមិន្ទ ជាមួយកងទ័ពប្រជាជនឡាវ និងកងទ័ពប្រជាជនវៀតណាម សំដៅបង្កើននូវទំនាក់ទំនង Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុប នៅខេត្តព្រៃវែង បន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លទ្ធផលនៃការប្រឡងកន្លងមកនេះ និងតទៅមុខទៀតក្ដី ទោះបីជាប់ ឬធ្លាក់គឺមិនទាន់បានកំណត់នូវជោគវាសនា ឬអនាគតរបស់ខ្លួនបានឡើយ ប្រសិនបើមិនមានការព្យាយាម តស៊ូបង្កើនសមត្ថភាពក្រេបយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍខ្លួន និងសមស្របទៅតាមទីផ្សារការងារ ដែលកំពុងត្រូវការនាពេលបច្ចុប្បន្ន។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឆ្លៀតថ្លែងអំណរគុណភាគីពាក់ព័ន្ធដែលបានចូលរួមពង្រឹងគុណភាពអប់រំនៅខេត្តព្រៃវែង ជាពិសេសការបង្រៀនបំប៉នពីសំណាក់លោកគ្រូ អ្នកគ្រូ ស័្មគ្រចិត្ត ដែលទទួលបានការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ព្រមទាំងការជំរុញបន្ថែមពីឪពុកម្ដាយ អាណាព្យាបាល និងការស័្វយសិក្សាស្រាវជ្រាវដោយខ្លួនឯងរបស់សិស្សានុសិស្ស។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ទៀតថា ផ្លែផ្កានៃការអប់រំបណ្ដុះបណ្ដាលដល់សិស្សគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យ Read more

កងកម្លាំងចម្រុះថៃ នៅតែបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងចម្រុះថៃ កងកម្លាំងចម្រុះថៃ បានបន្តសកម្មភាពឈូសឆាយឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយពីពួកគេចូលមកព័ទ្ធបន្លាលួស កាលពីថ្ងៃទី១៣ ខែសីហា ដែលនេះគឺជាការរំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានារវាងភាគីទាំងពីរ។ សកម្មភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជានៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការរាយបន្លាលួស និងការរឹបអូសយកផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភ បំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាពិសេសរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ (GBC) ក៏ដូចជា លទ្ធផលនៃកិច្ចប្រជុំ (RBC) រវាងយោធភូមិភាគកម្ពុជានិងថៃនាពេលកន្លងមក។ គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ពួកយោធាថៃ ក៏បានចាក់សំឡេងរំខានម្តងទៀត ដូចជា សំឡេងខ្មោចលង សំឡេងឆ្កែលូ សំឡេងយន្តហោះទម្លាក់គ្រាប់បែកក្នុងគោលបំណងបង្កការរំខានដល់ ប្រជាពលរដ្ឋខ្មែរយើងនិងធ្វើឱ្យប៉ះពាល់ដល់សុខភាព ប៉ះពាល់ដល់ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រួមទាំងស្រ្តី កុមារ ចាស់ជរា ជនមានពិការភាពនិងអ្នកជំងឺ ដែលសកម្មភាពរបស់យោធាថៃនេះ ក៏ត្រូវបានទទួលការរិះគន់ពីសមាជិកព្រឹទ្ធសភាថៃផងដែរ។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានផ្ញើលិខិតតវ៉ា ផ្លូវការទូតទៅកាន់ភាគីថៃចំពោះផែនការអនុវត្តប្រតិបត្តិការបោសសំអាតគ្រាប់មីនជាឯកតោភាគីនៅភូមិ ជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងដែនដីកម្ពុជា នៅថ្ងៃទី១០ ខែតុលា Read more

បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារ MORGAN កោះពេជ្រ ឃាត់ខ្លួនជនបរទេស៨០នាក់ និងដកហូតសម្ភារមួយចំនួនធំ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៦:០០នាទី បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង១កន្លែង ស្ថិតនៅចំណុចអគារMORGAN ជាន់ទី៣៤ ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានការស្រាវជ្រាវសង្ស័យថាមាន ការលួចលាក់ប្រព្រឹត្តការឆបោកអនឡាញ ដែលជាអំពើល្មើសច្បាប់។ ពេលបានចុះដល់ទៅតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានមនុស្ស កំពុងបម្រើការងារនៅទីនោះចំនួន ៨០នាក់ មានស្រ្តី ១៥នាក់ មកពី ៧សញ្ជាតិ។ ក្នុងចំណោមមនុស្សទាំង ៨០នាក់ ដែលត្រូវបានឃាត់ខ្លួនទាំងនោះ មានជនជាតិចិន ៥៧នាក់(ស្រ្តី ៤, ចិនតៃវ៉ាន់១នាក់), នេប៉ាល់ ២នាក់, ម៉ាឡេស៊ី ចំនួ ៥នាក់ (ស្រ្តី ២), វៀតណាម ២នាក់(ស្រ្តី ១នាក់ ), មីយ៉ាន់ម៉ា ៩នាក់(ស្រ្តី៣) និងស្រ្តីជនជាតិខ្មែរ៥នាក់។ ក្នុងប្រតិប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន ម៉ូនីទ័រ ២០៤គ្រឿង, ធុង CPU ១២៨គ្រឿង, និងកុំព្យូទ័រយួរដៃ ០៣គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចខណ្ឌចំការមនកំពុងសហការជាមួយ មន្ត្រីជំនាញនៃការិយាល័យប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យរកអ្នកជាប់ពាក់ព័ន្ធ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀត។ សូមបញ្ជាក់ថា Read more

ណូបែលសន្តិភាព ( Nobel Peace Prize ) ឆ្នាំ២០២៥ បានទៅលើ លោកស្រី Maria Corina Machado

ទីបំផុត ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ មិនមែនជាប្រធានាធិបតី ដូណាល់ ត្រាំ ឡើយ។ ពីទីក្រុងអូស្លូ ទឹកដីន័រវេស គណៈកម្មាធិការណូបែល ដែលបន្ទុកប្រគល់មេដាយណូបែល បានប្រកាសឈ្មោះលោកស្រី Maria Corina Machado របស់វ៉េណេស៊ុយអេឡា។ លោកស្រី Machado ត្រូវបានផ្ដល់កិត្តិយសចំពោះការប្រឹងប្រែងយ៉ាងមិនរាថយក្នុងការជំរុញសិទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនវ៉េណេស៊ុយអេឡា និងចំពោះការតស៊ូរបស់លោកស្រីដើម្បីសម្រេចបាននូវការផ្លាស់ប្តូរដោយយុត្តិធម៌ និងសន្តិភាព ពីរបបផ្តាច់ការទៅរកប្រជាធិបតេយ្យ។» ប្រធានគណៈកម្មាធិការណូបែល លោក Jorgen Watne Frydnes ប្រកាសបែបនេះ។ ម្ចាស់មេដាយណូបែលសន្តិភាព និងមេដាយវេជ្ជសាស្រ្ត គីមីវិទ្យា រូបវិទ្យា អក្សរសាស្រ្ត និងសេដ្ឋកិច្ច ត្រូវទទួលបានថវិកាជាងមួយលានដុល្លារ។ ម្ចាស់មេដាយនៅសល់មួយទៀតដែលមិនទាន់ប្រកាស គឺផ្នែកសេដ្ឋកិច្ច។ ពិធីប្រគល់មេដាយ នឹងធ្វើនៅថ្ងៃទី១០ ខែធ្នូ ដែលជាថ្ងៃកំណើតលោក Alfred Nobel ដែលជាស្ថាបនិកពានរង្វាន់ដ៏ល្បីឈ្មោះមួយនេះ៕

ខណៈកងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ កំពុងឈូសឆាយនិងទន្ទ្រានឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់ នៅភូមិព្រៃចាន់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក៏បានចុះទៅដល់ទីតាំងជាក់ស្តែងតែម្តង

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍ ស្របពេលដែលកងកម្លាំងចម្រុះរបស់ថៃ ប្រដាប់ដោយឧបករណ៍រាវមីន និងប្រើគ្រឿងចក្រដើម្បីចូលមកឈូសឆាយដីរបស់ពលរដ្ឋកម្ពុជាដែលកំពុងកាន់កាប់។ បន្ទាប់ពីអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះដល់ទីតាំងផ្ទាល់ កងកម្លាំងចម្រុះរបស់ថៃ បានផ្អាកសកម្មភាពឈូសឆាយនិងធ្វើសកម្មភាពរំលោភបំពានលើទឹកដីកម្ពុជា។ សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះ កងទ័ពថៃមានគម្រោងប្រើប្រាស់ច្បាប់អាជ្ញាសឹកដើម្បីបណ្តេញប្រជាជនកម្ពុជាចេញដោយបង្ខំពីផ្ទះសម្បែងនិងដីស្រែចម្ការដែលជាកន្លែងពួកគាត់រស់នៅនិងអាស្រ័យផលជាយូរមក ហើយតាំងពីមុន MoU ឆ្នាំ២០០០ មកម្លេះ។

កងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ បានបន្តឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ដូចការគម្រាមទុករបស់ភាគីថៃ ដែលធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ខ្លួននឹងប្រើប្រាស់កងកម្លាំងបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសម្បែង នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយនៅរសៀល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ ប្រដាប់ដោយឧបករណ៍រាវមីន និងប្រើគ្រឿងចក្រដើម្បីចូលមកឈូសឆាយដី និងបន្តធ្វើសកម្មភាពទន្ទ្រាន និងឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជានៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការរាយបន្លាលួស និងការរឹបអូសយកផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ គឺជាការរំលោភ បំពានធ្ងន់ធ្ងរលើសិទ្ធិមនុស្សជាពិសេសរំលោភបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំ (GBC) ក៏ដូចជា លទ្ធផលនៃកិច្ចប្រជុំ (RBC) រវាងយោធភូមិភាគកម្ពុជានិងថៃនាពេលកន្លងមក។ ពាក់ព័ន្ធនឹងសកម្មភាពឈ្លានពានរបស់យោធាថៃកន្លងមកនោះដែរ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ តុលា ក៏បានអំពាវនាវសារជាថ្មីដល់ភាគីថៃឱ្យបង្ហាញសុឆន្ទៈក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីប្រកបដោយការអត់ធ្មត់ដោយប្រើយន្តការទ្វេភាគីដែលមានស្រាប់ រួមមាន JBC-GBC-RBC និងអនុលោមតាម អនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិជាធរមាន៕

យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ ជួបប្រជុំពិភាក្សាលើកិច្ចការសំខាន់ៗចំនួន៣

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការ យោធភូមិភាគទី៤ កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ កងទ័ពភូមិភាគទី២។ ភាគីទាំងពីរបានប្រជុំពិភាក្សាគ្នាទៅលើការងារសំខាន់ៗចំនួនបី៖ ១. ការណែនាំសមាសភាពក្រុមការងារសម្របសម្រួល (Cordination Group) នៃភាគីទាំងពីរ ២. ការបន្តប្តេជ្ញាជំរុញការកាត់បន្ថយភាពតានតឹង និង៣. ពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ ជាការអនុវត្តស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់ គណៈកម្មាធិការព្រំដែនទូទៅ GBC Read more

ទ័ពមួកខៀវរបស់ UN នឹងត្រូវកាត់បន្ថយ ២៥ ភាគរយ ដោយសារបញ្ហាថវិកា

អង្គការសហប្រជាជាតិ នឹងកាត់បន្ថយកងកម្លាំងមួកខៀវចំនួន២៥ភាគរយជុំវិញពិភពលោក ព្រោះកង្វះថវិកា ក្រោយអាម៉េរិកកាត់ជំនួយ។ កងកម្លាំងចន្លោះពី១៣ម៉ឺន ទៅ១៤ម៉ឺននាក់នឹងត្រូវបញ្ជូនទៅប្រទេសកំណើតវិញ។ បញ្ហាកង្វះថវិកា កំពុងបង្កបញ្ហាដល់ប្រតិបត្តិការរបស់កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ដោយសាររឿងលុយនេះ កម្លាំងមួកខៀវជាច្រើន ត្រូវវិលចូលប្រទេសដើមវិញ។ «សរុបមកយើងនឹងត្រូវធ្វើមាតុភូមិនិវត្តន ប្រហែល២៥ភាគរយនៃទ័ពរក្សាសន្តិភាព និងប៉ូលិសសរុបរបស់ពួកយើង ព្រមទាំងឧបករណ៍ ហើយបុគ្គលិកស៊ីវិលមួយចំនួនធំនៅក្នុងបេសកកម្មក៏នឹងរងផលប៉ះពាល់ផងដែរ»។  នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ UN ​ដែលត្រូវបាន​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។  ការផ្ដាច់ជំនួយរបស់អាម៉េរិក ជារឿងចម្បងដែលធ្វើឲ្យស្ថាប័នពិភពលោកមួយនេះជួបបញ្ហា។ កន្លងមក អាម៉េរិក គ្រោងនឹងផ្តល់ឱ្យកញ្ចប់លុយចំនួនប្រហែល១,៣ ពាន់លានដុល្លារនៃថវិកាសរុបចំនួន ៥,៤ ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពឆ្នាំ ២០២៥-២០២៦។  ប៉ុន្តែមកដល់ពេលនេះ អាម៉េរិកផ្តល់លុយឱ្យត្រឹមតែពាក់កណ្តាលនៃអ្វីដែលខ្លួនបានសន្យាប៉ុណ្តោះចំនួន៦៨២ លានដុល្លារ។ លុយមួយផ្នែកដែលមានចំនួន៨៥លានដុល្លារគឺសម្រាប់បេសកកម្មថ្មីនៅហៃទី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមក្មេងទំនើង។  ក្រៅពីអាម៉េរិក ចិនក៏ជាប្រភពផ្ដល់ជំនួនធំដែរ។ ចិនត្រូវបានគេរំពឹងថានឹងផ្តល់ប្រាក់ប្រមាណ១,២ពាន់លានដុល្លារ ដែលនេះគឺជាចំនួនដ៏ច្រើនមួយ។ ទោះជាយ៉ាងណាក្តី ដោយអាម៉េរិកផ្តល់ចំនួនតិចជាការរំពឹងទុក ថវិកាសរុបនៅតែមិនគ្រប់។ UN រំពឹងថា នឹងមានការខ្វះខាតប្រហែល១៦ ទៅ១៧ភាគរយ។ ការខ្វះខាតថវិកា កំពុងបង្កើនការព្រួយបារម្ភអំពីសមត្ថភាពរបស់ UN  ក្នុងការដំណើរការបេសកកម្មរក្សាសន្តិភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ លោក Louis Charbonneau  នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ការកាត់កងទ័ពអាចប៉ះពាល់ដល់ការការពារជនស៊ីវិល ការត្រួតពិនិត្យបទឈប់បាញ់ និងជំនួយមនុស្សធម៌ ។  «នៅកន្លែងដូចជាស៊ូដង់ខាងត្បូង ដែលអ្នករក្សាសន្តិភាពជួយការពារជនស៊ីវិលជាច្រើន Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារ ៤ចំណុច ទៅកាន់ថ្នាក់ដឹកនាំ និងប្រជាជនថៃ

តាមរយៈផេកហ្វេសប៊ុកផ្លូវការ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារ ៤ចំណុច ទៅកាន់ថ្នាក់ដឹកនាំ និងប្រជាជនថៃ បន្ទាប់ពីប្រជាជន និងកងកម្លាំងថៃមួយចំនួន បានយករូបថតសម្តេចតេជោ ហ៊ុន សែន ទៅធ្វើជាផ្ទាំងស៊ីប នៃល្បែងបាញ់យករង្វាន់ កាលពីពេលថ្មីៗនេះ។ ក្នុងសារ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ថៃ ជាប្រទេសដែលមានព្រះមហាក្សត្រ និងមានប្រពៃណីទំនៀមទម្លាប់អ្នកកាន់ព្រះពុទ្ធសាសនាហ្នឹងគេដែរ! ជាប្រទេសមួយមិនធ្លាប់ស្ថិតក្រោមអាណានិគមបរទេស! ជាប្រទេសស្ថាបនិកមួយរបស់អាស៊ាន និងជាប្រទេសមានសេដ្ឋកិច្ចខ្លាំងមួយនៅក្នុងតំបន់ដែរ។ ប៉ុន្តែបច្ចុប្បន្ន ថៃ បានក្លាយទៅជារដ្ឋមួយ ដែលគ្មានភាពខ្មាសអៀន បាត់អស់ភាពថ្លៃថ្នូរ និងក្លាយជារដ្ឋមួយ ដែលមានប្រព័ន្ធដឹកនាំជាតិ គ្មានក្បាល គ្មានកន្ទុយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តទៀតថា មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែលើកនេះ សកម្មភាពប្រមាថរបស់ជនជាតិថៃខ្លះ មកលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា ដ៏មានគុណមួយរូបរបស់ប្រជាជនខ្មែរ បានប្រព្រឹត្តឡើងដោយកងកម្លាំងថៃ តែម្ដង។ ការយករូបថតសម្ដេចតេជោ ធ្វើជាផ្ទាំងស៊ីបនៃល្បែងបាញ់យករង្វាន់ ទោះបី សម្ដេចតេជោ ទទូចសុំពលរដ្ឋកុំប្រព្រឹត្តតបនឹងទង្វើដ៏អន់ថយនោះទៅថៃវិញ ក៏ដោយ Read more