ឯកឧត្តម នេត្រ ភក្ត្រា៖ ការសរសេរព័ត៌មាន មិនមែនត្រឹមតែសរសេរឱ្យតែបានទេ ត្រូវតែជាព័ត៌មានពិត ត្រឹមត្រូវ និងមានផលប្រយោជន៍សម្រាប់អ្នកអាន
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការសរសេរព័ត៌មាន មិនមែន ត្រឹមតែសរសេរឱ្យតែបានទេ ត្រូវតែជាព័ត៌មានពិត ត្រឹមត្រូវ និងមានផលប្រយោជន៍សម្រាប់អ្នកអាន ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រី រាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការដាក់ចេញផែនការបណ្តុះបណ្តាល ធនធានមនុស្សជំនាញនៅក្នុងវិស័យព័ត៌មាន គឺដើម្បីឆ្លើយតបតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ក្នុងការធានា ប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា, ខណៈនៅឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបាន ដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សចំនួនជាង ៨០វគ្គ ដើម្បីដើរឱ្យស្របជាមួយនឹងការវិវឌ្ឍ នៃបច្ចេកវិទ្យា ការវិវឌ្ឍនៃសង្គម និងតម្រូវការធនធានមនុស្សជំនាញក្នុងវិស័យព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយ។ ចំពោះកិច្ចការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន ធ្វើឡើងដើម្បីឆ្ពោះទៅ ពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈការ ដាក់ចេញនូវផែនការអភិវឌ្ឍមូលធនមនុស្សដែលក្រសួងព័ត៌មាន បាននិងកំពុងអនុវត្ត មិនត្រឹមតែជួយ ជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស្របតាមការវិវត្តនៃសង្គមជាតិ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ហើយវា ក៏ជាការរៀបចំនូវកម្លាំងបន្តវេនប្រកបដោយបុរេសកម្ម សកម្ម និងធានាបាននូវប្រសិទ្ធភាពការងារផងដែរ។ ឯកឧត្តម Read more