ខេតត្តកំពង់ស្ពឺ ត្រូវបានប្រកាសបិទបញ្ចប់១០០% នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ
កំពង់ស្ពឺ៖ ខេតត្តកំពង់ស្ពឺ ត្រូវបានប្រកាសបិទបញ្ចប់១០០% នូវការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៥៩ ៩៥៣បណ្ណ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោកឧបនាយរដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅបរិវេណកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានលើកឡើងថា ការបញ្ចប់ការវាស់វែងក្បាលដីមានលក្ខណៈជាប្រព័ន្ធ និងការប្រគល់បណ្ណកម្មសិទ្ធិ គឺជាការផ្តល់សិទ្ធិសុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់រាល់វិវាទដីធ្លីទាំងឡាយ។ ការចុះបញ្ជីដីធ្លី មានសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋជាម្ចាស់ដី ទី១ បានលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយទំនាស់ដីធ្លី។ ទី២ ធានាសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី។ ទី៣ ទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ។ ទី៤ អាចប្រើប្រាស់បណ្ណកម្មសិទ្ធិដីធ្លីដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ការចុះបញ្ជីដីធ្លី ជាការផ្តល់នូវសិទ្ធិ សុវត្ថិភាព ផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ប្រជាពលរដ្ឋ ហើយការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ត្រូវបានសម្ដេចតេជោ Read more